ភិក្ខុ ងួ​ន សោម ឬ​ព្រះ​ភិក្ខុ​បទុម​ត្ថេ​រ កើត​នៅ​ឆ្នាំ​១៨៥២ នៅ​ភូមិ​កំ​ព្រៅ ស្រុក​ស៊ី​ធរ​កណ្តាលខេត្តព្រៃវែង ជា​បុត្រ​របស់​អ្នកស្រី​យិ​ន និង​លោក​ងួ​ន ។ កាល​នៅ​កុមារភាព កុមារ​សោមបាន​សិក្សា​នៅ​សាលា​វត្តរហូត​អាយុ​១៥​ឆ្នាំ បាន​បួស​ជា​សាមណេរ​នៅ​វត្ត​ឥន្ទ​កាលា​រាមហៅ​វត្តកំ​ព្រៅ ។ ជន្មាយុ​បាន​២១​វស្សា សាមណេរ សោម បាន​បំពេញ​ឧប​សម្បទា​​ជា​ភិក្ខុ ហើយ​ទទួល​បាន​នាម​បញ្ញត្តិ​ថាបទុម​ត្ថេ​រ ។ ព្រះ​ភិក្ខុ​បទុម​ត្ថេ​រ​សោម បាន​បន្ត​ការ​សិក្សា​ផ្នែក​បរិយត្តិ​ធម៌​ជា​ច្រើន​ឆ្នាំ​នៅ​ភ្នំពេញ ប៉ុន្តែ​ពុំ​មាន​ឯកសារ​ណា​បញ្ជាក់​ថា លោក​សិក្សា​នៅ​ទីណា និង​ក្នុង​សំណាក់​អាចារ្យ​ណា​ជាក់លាក់​ឡើយ។អ្នកស្រាវជ្រាវគេ​យល់​ស្របគ្នា​ថាព្រះ​បទុម​ត្ថេ​រសោម បាន​អនិច្ចធម្ម​ នៅ​ឆ្នាំ​១៩៣២ ពោល​គឺ​ក្នុង​ព្រះ​ជន្មាយុ​៨០​វស្សា​គត់ ។

រឿងទុំទាវគឺជាស្នាដៃអក្សរសិល្ប៍ទំនើបបែបប្រលោមលោកបុរាណស្ថិតនៅក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ហើយទទួលឥទ្ធិពលពីព្រះពុទ្ធសាសនា។ រឿងទុំទាវកវីសោមបានរចនាជាអត្ថបទពាក្យកាព្យបទពាក្យប្រាំពីរ មានកម្រាស់ ១១៨ទំព័រហើយជាស្នាដៃរបស់ព្រះបុទមត្ថេរសោម(ភិក្ខុ សោម)វណ្ណកម្មមាសត្រូវបាន គេយកទៅច្រៀងយីកេ ផលិតជាវីដេអូនិងផលិតមាតិការរឿងផុះតាមបណ្តាញសង្គមកាន់តែរីកសុះសាយឡើង។

ភិក្ខុសោមមានស្នាដៃនិពន្ធតែពីរ រឿងនេះទេ ហើយសុទ្ធតែជារឿងប្រលោមលោកដូចជា៖

– រឿងផ្ការាំទឹករាំ និពន្ធក្នុងឆ្នាំ១៩១១និងរឿងទុំទាវ និពន្ធក្នុងឆ្នាំ១៩១៥

បើគិតតាមការរៀបរាប់របស់ភិក្ខុសោម បានឱ្យយើងដឹងថា ដំណើររឿងទុំទាវបានប្រព្រឹត្តទៅនៅក្នុងសម័យកាលលង្វែកក្នុងរជ្ជកាលព្រះបាទរាមាជើងព្រៃកំឡុងឆ្នាំ១៥៩១–១៥៩៦។ ប៉ុន្តែបើយើងនិយាយពីសង្គមបរិយាកាសក្នុងការតែងនិពន្ធវិញគឺស្ថិតនៅសម័យអាណានិគមន៍បារាំងសែស។

រឿងទុំទាវតែងឡើងនៅថ្ងៃច័ន្ច ទី១៤ ខែភទ្របទ ត្រូវនិង ព.ស ២៤៥៨ ត្រូវនិង គ.ស១៩១៥ នាសម័យអាណានិគមន៍បារាំង។ ដំណើររឿងទុំទាវទាំងមូលបានបញ្ជាក់ពីទីកន្លែងយ៉ាងច្បាស់ដូចជាវត្តវិហារធំ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅរាជធានីលង្វែក ស្រុកត្បូងឃ្មុំ និងនៅក្រោមដើមពោធិជើងខាល ។

នៅក្នុងសៀវភៅ«ខ្មែររស់ឡើងវិញ (Le Reveil du people Khmer»ឳ្យដឹងថាឆ្នាំ១៩៣៥លោក អៃម៉ូនីញេ (Aymonier)  អ្នកវិទូបុរាណវិទ្យានិងលោក ហង់រីហ្រ្គោក្លូដ (Henri Le Gruaclude) អ្នកនិពន្ធសៀវភៅនេះបានទៅជ្រកក្រោមដើមពោធ៍ជើងខាល។ លោក អៃម៉ូនីញេ និយាយថា រឿងទំទាវល្បីល្បាញណាស់ សូម្បីតែជនជាតិបារាំងក៏នាំគ្នាដំណាលតៗគ្នាដូចជនជាតិខ្មែរដែរ។ លោក ហង់រីហ្គ្រោក្លូដបានធ្វើការវិភាគថា វីរភាពស្នេហាក្នុងអក្សរសិល្ប៍ពួកអណ្ណាមគឺនៅក្នុងរឿង គៀវ ។ ជីវិតគៀវ សែនវេទនានាងត្រូវបានគេបកស្រាយជាកំណាព្យកាព្យឃ្លោង (យុវនារិដ៏អស្ចារ្យ) គឹមវ៉ាន់គៀវ។ នៅពេលដែលសៀវភៅបានចេញផ្សាយគឺមានគេកាន់អានសឹងគ្រប់ដៃ។ មិនខុសពីរឿងទំទាវទេគេចូលចិត្តអានណាស់។

នាងគៀវឈឺចុកចាប់ ត្អួញត្អែ តែនាងរ៉ាប់រងវាសនាធ្វើជាស្រ្តីពេស្យាចារជាដដែល។ ខុសពីទាវ ក្រោមការលួងលោមថ្នាក់ថ្នមពីមនុស្សម្នាក់នាងសុខចិត្តជ្រើសរើសយកផ្លូវស្លាប់ដើម្បីបញ្ជាក់ភាពស្មោះត្រង់។ ពូជសាសន៍ពីរផ្សេងគ្នាពិតជាមានផ្នត់គំនិតពីរ ដោយមានជ្រោះវប្បធម៌ចែកដាច់ពីគ្នាស្រឡះ។

បើតាមអ្នកស្រាវជ្រាវអក្សរសាស្រ្ត គឺជារឿងពិតដែលកើតមានឡើងនៅសម័យលង្វែកគឺនៅស.វ ទី១៦ ។ ទោះបីជារឿងនេះត្រូវបានហាមឃាត់មិនឱ្យយកមកនិយាយនៅខេត្តត្បូងឃ្មុំ តាំងពីសម័យនោះមកក្ដី ក៏នៅឆ្នាំ១៩១៥ គឺនៅក្នុងរាជហ្លួងស៊ីសុវត្តិ លោកគ្រូព្រះបុទមត្ថេរសោមចៅអធិការវត្តកំព្រៅ ស្រុកស្រីស៊ីធរកណ្ដាល ខេត្តព្រៃវែងបានយកមករៀបរៀងទុកជាកេរ្តិ៍តំណែលដែរ។ វាជាវណ្ណកម្មអក្សរសិល្ប៍មួយដ៏ល្អប្រណិតសរសេរជាកាព្យពាក្យ ៧ ពីដើមរហូតដល់ចប់ ។ 

រឿងទុំទាវនេះជារឿងនៃសេចក្ដីស្នេហាដ៏បរិសុទ្ធរវាងកម្លោះទុំ ក្រមុំទាវ ព្រោះនៅពេលដែលទុំត្រូវពួកអរជូន ម៉ឺនងួន យកទៅសម្លាប់ចោល នាងទាវក៏សម្លាប់ខ្លួនទៅជាមួយដែរ ។ ដូច្នេះឃើញថា សេចក្ដីស្មោះត្រង់របស់នាងទាវចំពោះទុំជាការមួយដែលគេពុំអាចប្រកែកបាន។ មានបញ្ហាដែលគេអាចចោទសួរគឺថា តើនារីម្នាក់ដែលមានសេចក្ដីស្នេហាដ៏ធំធេងចំពោះបុរស់ម្នាក់អាចរក្សាបាននូវស្មារតីគ្រប់គ្រាន់ ដើម្បីបំពេញចិត្តម្ដាយ ហើយបោះបង់បុរសជាទីស្នេហារបស់គេបានទេ ? ជាទូទៅសេចក្ដីស្នេហាតែងតែគ្របដណ្ដប់ទៅលើអ្វីៗទៀតទាំងអស់ ប៉ុន្តែនៅក្នុងអារ្យធម៌ខ្មែរ ទោះស្នេហានោះមានទំហំធំប៉ុនណាក៏ដោយ ក៏គេពុំអាចឬមិនហ៊ានប្រឆាំងនឹងឪពុកម្ដាយបានដែរ ។

ជាការពិតហើយដែលថា សេចក្ដីស្នេហារបស់ទាវចំពោះទុំ ជាសេចក្ដីស្នេហាដ៏ធំ ព្រោះនាងទាវហ៊ានរួមរ័ក្សជាមួយទុំដោយមិនឱ្យម្ដាយដឹង ហើយនៅពេលនោះទុំទើបនិងលាចាកសិក្ខាបទ ដោយចិត្តឯងទៀតផង ។ តាមការពិតចំណុចសំខាន់ដែលគេពុំបានកត់សម្គាល់គឺថា នៅពេលនោះឯង ជាពិសេសនៅពេលដែលនាងទាវបានឃើញនេនទុំជាលើកដំបូងបង្អស់ សេចក្ដីស្នេហារវាងអ្នកទាំងពីរនេះពិតជាមាន លក្ខណៈខ្លាំងអស្ចារ្យមែន គឺលែងគិតពីអ្វីទៀតទាំងអស់ ប៉ុន្តែក្រោយមក គឺក្រោយពេលដែលអ្នកទាំងពីរត្រូវបានព្រះរាជារៀបការឱ្យ សេចក្តីស្នេហានោះក៏បាត់ឥទ្ធិពលបន្ដិចម្ដងៗដោយមិនដឹងខ្លួនដែរ។ នៅក្នុងក្របខណ្ឌនៃការវិភាគមួយតាមលក្ខណៈវិទ្យាសាស្រ្ត ហើយដោយយោងជានិច្ចទៅតាមអត្ថបទ គេសង្កេតឃើញថានៅពេលទុំបានជួបនាងទាវម្ដងទៀតនៅរាជវាំង នាងទាវមានការប្រែប្រួលចិត្តបន្តិចហើយទុំក៏ទំនងជាច្រៀងដាក់ផ្លែផ្កាឱ្យនាងទាវបន្ដិចផង។ រីឯព្រះរាជាវិញ ព្រះអង្គក៏ពុំអាចដាក់ខ្លួនធ្វើជាគូរប្រជែងជាមួយនឹងទុំបានដែរ ប៉ុន្ដែនៅទីបំផុត នាងទាវក៏សុខចិត្តតម្រូវតាមចិត្តម្ដាយដោយរៀបការជាមួយម៉ឺនងួន ពោលគឺបោះបង់ទុំចោលតែម្ដង។ រីឯបញ្ហាដែលគេត្រូវចោទសួរបន្ទាប់ពីរឿងនេះ គឺថាហេតុដូចម្ដេចបានជានាងទាវសុខចិត្តផ្ដាច់ខ្លួនចេញពីទុំផង ពីព្រះរាជាផងដូច្នេះ ពីព្រោះថាទាវមានលទ្ធភាពគ្រប់គ្រាន់ដើម្បីឱ្យព្រះរាជាជួយ រីឯទុំវិញនៅពេលដែលបានជួបនាងទាវក្នុងពេលដែលនាងកំពុងរៀបមង្គលការជាមួយម៉ឺនងួន ក៏មានលទ្ធភាពគ្រប់គ្រាន់ដែរដើម្បីស្ដារស្ថានការណ៍ ប៉ុន្តែគេសង្កេតឃើញថាសូម្បីតែព្រះរាជសង្ហាក៏ទុំមិនខ្ចីនិងប្រើផងទៀត។ តើនៅផ្ទះអរជូនម៉ឺនងួនទុំបានសង្កេតឃើញអ្វីខ្លះចំពោះឥរិយាបថរបស់នាងទាវនៅពេលនោះ បានជាទុំលែងរវល់រឿងអ្វីទៀតទាំងអស់ដូច្នេះគឺរហូតដល់បណ្ដោយឱ្យគេយកទៅសម្លាប់ចោលទៀតផង។ 

ចូលរួមវិភាគអំពីម្តាយទាវ

ការវិភាគផ្នែកអក្សរសិល្ប៍រឿង «កម្លោះទុំក្រមុំទាវ» ហាក់បីដូចជាគេនាំគ្នាទម្លាក់កំហុសទៅម្តាយទាវ រួមទាំងអក្ខរាដៀលត្មេះទៅលើម្តាយខ្លាំងណាស់។ តែយើងត្រូវគិតថា គ្មានអ្នកម្តាយណាចង់ឳ្យកូនអាក្រក់នោះទេ ហើយការអប់រំគឺទៅតាមសម័យកាលព្រោះពេលនោះយើងគ្មានសៀវភៅអប់រំសម្រាប់អានទេ ដូច្នោះការអប់រំគឺចេះតៗគ្នា។ តែអិ្វដែលយើងពិចារណាគឺម្តាយទាវជាស្រ្តីមេម៉ាយមានទ្រព្យស្តុកស្តម្ភគឺចង់បញ្ជាក់ថា ជាស្រ្តីវៃឆ្លាតណាស់។ ឈានចូលដល់យុគឌីជីថលហើយក៏មានស្រ្តីជាច្រើនមិនបានអប់រំកូនបានល្អដែរ ៕

លោកអៃម៉ូនីញេ វិទូបុរាណវិទ្យាជនជាតិបារាំងបានទៅជ្រកក្រោមដើមពោធ៍ជើងខាលនៅឆ្នាំ១៩៣៥

គួរឱ្យសោកស្តាយណាស់ ឯកសារសរសេរដៃនេះមិនគ្រប់ពេញលេញទេ ហើយជាផ្នែកមួយនៃឯកសារបេតិកភណ្ឌនៃបណ្ណាល័យជាតិកម្ពុជាដែលមិនទាន់បានបោះពុម្ពផ្សាយរហូតដល់ឥឡូវនេះ។ ពេលនេះឯកសារនេះនឹងត្រូវបោះពុម្ពផ្សាយដោយមានការអនុញ្ញាតពីបណ្ណាល័យជាតិកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។

ការបោះពុម្ពផ្សាយនេះនឹងមិនអាចធ្វើទៅបានទេប្រសិនបើមិនមានការជួយរបស់លោក មីស្ហែលឫទ្ធី អង់តែល្មសាស្ត្រាចារ្យនៅវិទ្យាស្ថានជាតិ នៃភាសានិងអារ្យធម៌នៃបូព៌ាប្រទេសក្រុងប៉ារីសដែលបានអានត្រួតពិនិត្យនិងកែសម្រួលអក្ខរាវិរុទ្ធនិងលោក អូលីវីយ៉េរ៍ ដឺ ថែរលុង អ្នកស្រាវជ្រាវនៅសាលាបារាំងសែសនៃចុងបូព៌ាប្រទេសដែលមានគំនិតផ្តួចផ្តើមបោះពុម្ពផ្សាយនិងដែលបានសរសេរសេចក្តីផ្តើម។ ខ្ញុំសូមអរគុណយ៉ាងកក់ក្តៅចំពោះដៃគូទាំងនេះនិងមានសេចក្តីសោមនស្សសូមអបអរសាទរនូវការងារដែលមានបំណងធ្វើឱ្យសាធារណៈជនខ្មែស្គាល់សៀវភៅនេះទាំងទម្រង់និងខ្លឹមសាររបស់វា។ ពេលជាមួយគ្នានេះដែរ សៀវភៅនេះត្រូវបកប្រែជាភាសាបារាំងនិងអត្ថាធិប្បាយដោយលោក អូលីវីយ៉េរ៍ ដី ប៊ែរណុង និងត្រូវបោះពុម្ពផ្សាយនៅគ្រឹះស្ថាន មែរគៀរ នៅប្រទេសបារាំងនៅក្នុងកម្រងសៀវភៅឡឹតន៍ស៊ីទ្រវេផងដែរ។

នៅឆ្នាំ ២០០៦ នេះជាឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវការលើកទីមួយរបស់ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី យាងទៅកាន់ប្រទេសបារាំងមួយរយឆ្នាំបន្ទាប់ពីសម្តេចព្រះអយ្យកោទួតរបស់ព្រះអង្គ ក្រសួងការបរទេសបារាំងនិងស្ថានអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជាគាំទ្រចំពោះការបោះពុម្ពផ្សាយក្នុងក្របខ័ណ្ឌគម្រោងជួយដល់ការបោះពុម្ពផ្សាយ រីម គិន និងគម្រោងមូលនិធិសាមគ្គីភាពជាអាទិភាពដើម្បីលើកតម្កើងវិស័យសំណេរនៅអាស៊ីអាគ្នេយ៍នូវសៀវភៅមួយដែលនឹងរំលឹកដល់អ្នកអានកម្ពុជាថា​តើជោគជតានៃប្រទេសរបស់ខ្លួនផ្សារភ្ជាប់ទៅនឹងជោគជតានៃប្រទេសបារាំងត្រឹមកម្រិតណាតាមរយៈចំណាប់អារម្មណ៍និងការរាប់អានទៅវិញទៅមករវាងប្រទេសទាំងពីរ ទោះបីជាធ្លាប់មានភាពចម្រូងចម្រាសខ្លះៗក្នុងប្រវត្តិសាស្ត្រក៏ដោយ។

ដំណើរ​ទស្សនកិច្ច​របស់​ព្រះបាទ​ស៊ីសុវត្ថិ​ទៅ​ប្រទេស​បារាំង​នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ​១៩០៦ សន្និសីទ​ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​ព្រះអង្គ​ក្នុង​អំឡុង​ពេល​ដែល​ទ្រង់​ត្រូវ​បាន​គេ​ស្វាគមន៍ជាព្រះមហាក្សត្រ​​ឆ្នើមមួយព្រះអង្គ។ ក្បួនដង្ហែរដ៏អធិកអធម្មមានក្បួនទ័ពបានទៅដល់ពីស្ថានីយ៍រថភ្លើង។ ហើយនៅពីក្រោយមានទាហានត្រែ ទាហានកាំភ្លើងធំ ហែរហមព្រះស៊ីសុវត្ថិព្រះចៅក្រុងកម្ពុជរដ្ឋមានដូចជា អ្នកពន្លត់អគ្គីភ័យនៅលើខ្នងសេះ ក៏ដូចជាមេប៉ូលីសលោកឡេពីន( Lepine) និងសេវាកម្មសន្តិសុខរបស់លោក។  បន្ទាប់មកមានគណៈប្រតិភូបរទេស អធិរាជ William II, Franz Joseph, Edward VII នៃប្រទេសអង់គ្លេស, Alphonse XIII នៃប្រទេសអេស្ប៉ាញ, ស្តេចនៃប្រទេសអ៊ីតាលី, ស្តេចនៃប្រទេសបែលហ្ស៊ិក, Cléo de Médore, Tsar Nicholas II នៃប្រ ទេសរុស្ស៊ី, ព្រះចៅអធិរាជ Mikado នៃប្រទេសជប៉ុន ស្តេចនៃប្រទេសម៉ារ៉ុក អ្នកការទូតនិងឯកអគ្គរាជ ទូតផ្សេងៗ រួមទាំងមេដឹកនាំសាសនាច្រើននិកាយ។ ព្រះរាជទស្សនកិច្ចនេះត្រូវបានឆ្លងកាត់ដងវិថីធំៗនឹងនាំទៅកាន់វិមានរដ្ឋមានការបដិសណ្ឋាកិច្ចជាប្រវត្តិសាស្រ្តសម្រាប់ប្រទេសទាំងពីរ៕

សៀវភៅឯកសារ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្តិ ព្រះចៅក្រុងកម្ពុជាធិបតីក្នុងព្រះរាជដំណើរទៅក្រុងបារាំងសែសនាឆ្នាំ១៩០៦

អាសូបបានកើតជាទាសករក្នុងសហសម័យរបស់CroesusនិងSolonនៅពាក់កណ្តាលសតវត្សទី 6 មុនគ.សក្នុងសម័យ Hllenistic ចុងក្រោយ។ យោងតាមឯកសារមួយចំនួនដែលនិយាយអំពីអាសូប តាមរយៈស្នាដៃរបស់អារីស្តូផាន( Aristophanes)និងផ្លាតុង( Plato)សេណូហ្វូន(Xenophon)និងអារីស្តូត(Aristotle)។ ជាការសន្និដ្ឋានមកវិញថា អាសូបជាទាសករម្នាក់រស់នៅលើដីកោះសាមូស (Samos) ។ អាសូបពិតជាត្រូវបានដោះលែង ដោយសារតែគាត់បានប្រយុទ្ធដើម្បីការពារប្រជាជនប្រឆាំងនឹងមេកន្ទ្រាញ ដេម៉ាហ្គូស (demagogue) នៅលើកោះសូម៉ូស។ ឯកសារ​អំពី​ជីវិត​របស់​គាត់​គឺ​មិន​ច្បាស់​លាស់​ពេកទេ ហើយ​គ្មាន​សាត្រាស្លឹករឹត​ណា​មួយ​របស់​គាត់ ​បាន​រស់​រាន​មាន​ជីវិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ប៉ុន្តែ​គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​អ្នក​និពន្ធ​រឿង​និទាន​ល្បី​ៗ​ជា​ច្រើន​ក្នុង​ពិភព​លោក ដែល​បាន​ប្រ មូល​មកពីការនិយាយ​ផ្ទាល់​មាត់​ជា​ច្រើន​សតវត្ស​រ៍មក​ហើយ។ ទំនៀមទំលាប់នៃការនិទានរឿង ដែលបន្តរហូតមកដល់សព្វថ្ងៃនេះ។ នៅក្នុងរឿងទាំងនេះបង្ហាញថា សត្វអាចនិយាយបាននិងមានបុគ្គលិកលក្ខណៈរបស់មនុស្ស ដូចជាសត្វអណ្តើក សត្វស្រមោច កណ្តូបដែលខ្មែរយើងនិយាយថាសត្វពីដើមចេះនិយាយគា្ន ។

អាសូបបានបន្សល់ទុកនូវកំណប់ទ្រព្យអក្សរសិល្ប៍ដ៏ធេងនៃ រឿងព្រេងយ៉ាងច្រើននិងមានតម្លៃទៀតផង។ ដោយមានតួអង្គភាគច្រើនជាសត្វនិទាន រឿងព្រេងរបស់អេសូបមានទស្សនៈដ៏ជ្រាលជ្រៅប៉ុន្តែសាមញ្ញ បញ្ជូនទៅកាន់អ្នកអានដោយទឹកដមសំឡេងដ៏ទន់ភ្លន់ និងកំប្លែង។ នៅចុងបញ្ចប់នៃរឿងខ្លះ មានសារខ្លីៗ ប៉ុន្តែមានន័យដើម្បីរំលឹកអ្នកអានអំពីការពិតដ៏សាមញ្ញក្នុងជីវិត។

នៅក្នុងដំណើរការនៃការបញ្ជូនរឿងខ្លះត្រូវបានបាត់បង់ ប៉ុន្តែរឿងខ្លះត្រូវបានបន្ថែមពីវប្បធម៌ផ្សេងៗគ្នា និងបង្ហាញពីការកោតសរសើររបស់មនុស្សជាតិចំពោះប្រាជ្ញាដ៏ជ្រាលជ្រៅរបស់គាត់។ អ្នកនិពន្ធរឿងព្រេងនិទាន ដែលដកស្រង់ដោយសូក្រាត(Socrates)អារីស្តូតនិងឥស្សរជនល្បីល្បាញផ្សេងទៀត។ អាចដឹងថាអាសូប ត្រូវបានគោរពដោយជនជាតិក្រិកទោះបីជាគាត់មានប្រវត្តិទាសករក៏ដោយ។

សំណេរដែលមានឥស្សរៈភាពរបស់អាសូបនិងហ្វាឡេស​ដែល​គេ​បានបញ្ចូលគ្នា ជឿ​ថា​ត្រូវ​បាននិពន្ធ​ដោយអាសូបតែម្នាក់គត់នៅសម័យក្រិកបុរាណ។ អាសូបត្រូវបានចាត់ទុកថាជាអ្នកនិពន្ធរឿងប្រលោមលោកដ៏ល្បីជាច្រើនរបស់ពិភពលោក រឿងរបស់គាត់ត្រូវបានគេនិយាយតៗគ្នានិងប្រមូលទុកបានជាច្រើនសតវត្សមកហើយដោយមានភាសាផ្សេងៗគ្នាជាច្រើននៅក្នុងប្រពៃណីនិទានរឿងដែលបន្តរហូតមកដល់សព្វថ្ងៃនេះ។ សូមបង្ហាញរឿងមានដូចជា សត្វកញ្ជ្រោងនិងទំពាំងបាយជូ អណ្តើកនិងទន្សាយ ពោះនិងមាត់ ដៃនិងជើង។ ភូមិអ្នកនិពន្ធសូមធ្វើការសន្និដ្ឋានថា រឿងនិទានគ្នាអ្នកនិពន្ធ ឬរឿងដើរតួដោយសត្វជំនួសមនុស្សអាចមានកំណើតមកពីក្រិកបុរាណពិសេសតាមរយៈការនិទានតៗគ្នារនស់អ្នកនិពន្ធក្រិកបុរាណ៕

ចុចទាញយកឯកសារ

អនុក្រឹត្យ_ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម
ចុចទាញយកឯកសារ
អនុក្រឹត្យ_ស្តីពីការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ_verify

ចុចទាញយកឯកសារ

Tax-Salary_2023_MoEF-196_28092022

ចុចដើម្បីទាញយកឯកសារ

អនុក្រឹត្យស្តីពី_របបស្តីពីការសុំច្បាប់និងការអនុញ្ញាតច្បាប់គ្រប់
រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព