តើអ្វីទៅជាទ្រព្យសម្បត្តិមនុស្សធំពេញវ័យម្នាក់ៗឬ “Wealth per adult” ជាភាសាអង់គ្លេស? គឺជារូបមន្តនៃការគណនារកមធ្យមភាគនៃទ្រព្យសម្បត្តិរបស់មនុស្សពេញវ័យជានិតិជនចាប់ពីអាយុ១៨ឆ្នាំឡើង ដោយយកចំនួនប្រជាជនពេញវ័យទាំងអស់ក្នុងប្រទេសមួយចែកនឹងទ្រព្យសម្បត្តិរួមដែលប្រជាជនចាប់ពីអាយុ១៨ឆ្នាំមាន ដើម្បីរកទិន្នន័យជាមធ្យមនៃចំនួនទ្រព្យសម្បត្តិដែលមនុស្សពេញវ័យម្នាក់ៗមានក្នុងប្រទេសនោះ។​ ទិន្នន័យរួមបញ្ចូលទាំងទ្រព្យដែលមានជាហិរញ្ញវត្ថុនិងមិនមែនជាហិរញ្ញវត្ថុ ដូចជា សាច់ប្រាក់ សនិ្នធិសញ្ញាប័ណ្ណអចលទ្រព្យនិងទ្រព្យផេ្សងទៀតដែលមានបន្ទាប់ពីដកបំណុលនានាចេញរួចហើយចែកជាមួយនឹងចំនួនមនុស្សពេញវ័យដែលមាននៅក្នុងប្រទេស។

ទ្រព្យសម្បត្តិនេះមិនមែនគ្រាន់តែជាតួរលេខប៉ុណ្ណោះទេ។ តែវាតំណាងឱ្យសមិទ្ធិផលសេដ្ឋកិច្ចសមូហភាពរួមរបស់ប្រជាជនក្នុងប្រទេសនោះទាំងមូល។ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់  តួលេខនៃទ្រព្យសម្បត្តិមនុស្សធំពេញវ័យជារឿយៗបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់ជាតិ ភាពទូលំទូលាយនៃឱកាសសម្រាប់ការបោះទុនវិនិយោគ និងការទទួលបានធនធាននានាសម្រាប់លើកកម្ពស់ពីគុណភាពជីវិតរស់នៅរបស់ប្រជាជាតិនោះ។ ផ្ទុយទៅវិញ នៅក្នុងប្រទេសដែលតួលេខនៃទ្រព្យសម្បត្តិរបស់មនុស្សធំពេញវ័យនៅមានកំរិតទាប វាបង្ហាញពីកំរិតជីវភាពនិងឱនភាពនៃគុណភាពរស់នៅរបស់ប្រជាជនហើយបង្ហាញពីគម្លាតខុសគ្នារវាងអ្នកមានទ្រព្យនិងអ្នកមិនសូវមានទ្រព្យ រួមទាំងកម្លាំងសេដ្ឋកិច្ចជាតិនៃប្រទេសនោះ។

ភាពខុសគ្នានៃទ្រព្យសម្បត្តិរបស់មនុស្សធំពេញវ័យរវាងប្រជាជាតិនានាគូសបញ្ជាក់កម្រិតខុសគ្នានៃ “វិបុលភាព សេចក្តីថ្លៃថ្នូរ និងមោទនភាព” ប្រទេសទាំងមូល។ នៅក្នុងប្រទេសដែលទ្រព្យសម្បត្តិត្រូវបានចែកចាយយ៉ាងទូលំទូលាយ ធ្វើឱ្យប្រជាពលរដ្ឋអាចទទួលបានកម្រិតជីវភាពរស់នៅកាន់តែខ្ពស់ មានប្រព័ន្ធសេដ្ឋកិច្ចរីកចម្រើន មានប្រព័ន្ធសុខុមាលភាពសង្គមរឹងមាំ មានលទ្ធភាពទទួលបានការអប់រំល្អ ហើយការថែទាំសុខភាពនិងសុវត្ថិភាពកាន់តែប្រសើរ។ ផ្ទុយទៅវិញ នៅក្នុងប្រទេសដែលទ្រព្យសម្បត្តិមនុស្សធំពេញវ័យទាប វាបង្ហាញថាទ្រព្យសម្បត្តិមានការប្រមូលផ្តុំនៅក្នុងដៃរបស់មនុស្សមួយចំនួនតូច ប្រព័ន្ធសេដ្ឋកិច្ចមិនរឹងមាំ មនុស្សជាច្រើននៃប្រជាជនមានជីវភាពទាបលំបាក។

ខាងក្រោមនេះគឺជាឈ្មោះប្រទេសចំនួន១០ដែលមនុស្សធំពេញវ័យមានទ្រព្យសម្បត្តិច្រើនជាងក្នុងពិភពលោក៖

១. ប្រទេសស្វីសៈ នាំមុខគេក្នុងពិភពលោកលើទ្រព្យសម្បត្តិសម្រាប់មនុស្សពេញវ័យ
ប្រទេសស្វីសជាប្រទេសដែលកំពុងតែឈរនៅលេខមួយលើពិភពលោកជាច្រើនឆ្នាំជាប់ៗគ្នា ជាប្រទេសដែលមនុស្សពេញវ័យមានប្រាក់ចំណូលនិងទ្រព្យធនច្រើនជាងគេបំផុត។ តាមស្ថិតិឆ្នាំ២០២៣ ទ្រព្យសម្បត្តិនៃជនជាតិស្វីសពេញវ័យម្នាក់ៗមានជាមធ្យមប្រមាណជា៦៨៥,០០០ដុល្លារ។ ប្រទេសនេះជាប្រទេសដែលមានរូបិយប័ណ្ណរឹងមាំ មានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាងខ្ពស់ ហើយប្រជាជនទូទៅមានវប្បធម៌សន្សំសំចៃខ្ពស់ ជាប្រទេសដែលវិស័យហរិញ្ញវត្ថុមានការជឿនលឿនហើយអភិវឌ្ឍខ្លាំងនិងមានស្ថេរភាពខ្ពស់ ជាប្រទេសដែលមានប្រព័ន្ធធនាគារលំដាប់កំពូល ដែលជាកត្តាធ្វើឱ្យប្រទេសស្វីសបន្តឈជើងនៅចំណុចកំពូលថាជាប្រទេសដែលមនុស្សធំពេញវ័យមានជាងគេបំផុតក្នុងលោក។

២. សហរដ្ឋអាមេរិកៈ មហាអំណាចនៃទ្រព្យសម្បត្តិបុគ្គល
សហរដ្ឋអាមេរិកឈនៅលំដាប់លេខពីរថាជាប្រទេសដែលមនុស្សធំពេញវ័យម្នាក់ៗ មានទ្រព្យធនប្រហែល៥៧៩,០០០ដុល្លារ។ សហរដ្ឋអាមេរិកគឺជាប្រទេសដែលក្តោបក្តាប់សេដ្ឋកិច្ចលើពិភពលោក ហើយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម-ហិរញ្ញវត្ថុរបស់ទីផ្សារពីភពលោក ជាប្រទេសដែលមានមហាសេដ្ឋីប្រាក់លាននិងប្រាក់ពាន់លានច្រើនជាងគេបំផុតក្នុងពិភពលោក ហើយមានប្រព័ន្ធហិរញ្ញវត្ថុដ៏រឹងមាំនិងមានរូបិយប័ណ្ណដ៏មានឥទ្ធិពលរបស់ពិភពលោក។ ថ្វីត្បិតតែគន្លាតខុសគ្នារវាងអ្នកមាននិងអ្នកក្រនៅប្រទេសនេះមានទំហំធំបើប្រៀបធៀបនឹងបណ្តាប្រទេសអ្នកមានដ៏ទៃទៀតក្នុងពិភពលោកក្តី តែដោយសារសហរដ្ឋអាមេរិកជាអ្នកកាច់ចង្កូតសេដ្ឋកិច្ចពិភពលោក បានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដែលមានដែកឆក់ស្រូបទាញទុនហិរញ្ញវត្ថុហូរចូលពីគ្រប់ទីកន្លែងលើពិភពលោកចូលមកប្រទេសខ្លួន ធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាជង្រុកនៃទ្រព្យសម្បត្តិ។

៣. អូស្ត្រាលីៈ ភាពលូតលាស់នៃអចលនទ្រព្យនិងមានវិបុលភាពសេដ្ឋកិច្ច
អូស្ត្រាលីជាប្រទេសឈនៅលំដាប់លេខ៣ក្នុងសកលលោកដែលប្រជាជនពេញធំវ័យម្នាក់ៗមានទ្រព្យធនប្រមាណ៥៥៤,០០០ដុល្លារ។ សេដ្ឋកិច្ចប្រទេសអូស្ត្រាលីរីកលូតលាស់ដោយសារតែទីផ្សារអចលទ្រព្យមានភាពរស់រវើកនិងមានភាពទាក់ទាញ បរិយាកាសសេដ្ឋកិច្ចមានស្ថេរភាពនិងរឹងមាំល្អ ធនធានធម្មជាតិច្រើន ដែលជាកត្តាជម្រុញឱ្យកំរិតជីវភាពរបស់ប្រជាជនខ្លួនមានកំរិតខ្ពស់ ហើយប្រទេសអូស្ត្រាលីស្ថិតនៅក្នុងលំដាប់ជាមេដឹកនាំសេដ្ឋកិច្ចសកលលោក។

៤. ទីក្រុងហុងកុងៈ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលមានទ្រព្យច្រើន
ទីក្រុងហុងកុងបានក្លាយជាច្រកទ្វារនៃមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ទីផ្សារហិរញ្ញវត្ថុនៅអាស៊ី និងជាមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេលំដាប់លេខ៤លើសកលលោក។ ទីក្រុងនេះក៏បានដើរតួនាទីយ៉ាងសំខាន់លើទីផ្សារហិរញ្ញអន្តរជាតិផងដែរ។ ផ្សារភាគហ៊ុននៅហុងកុង ជាផ្សារភាគហ៊ុនដែលធំបំផុតលេខ៥នៅអាស៊ីនិងលេខ៨លំដាប់អន្តរជាតិ។ ហុងកុងមានសេដ្ឋកិច្ចរឹងមាំ ជាកន្លែងដែលមានប្រាក់ចំណូលខ្ពស់។ ហុងកុងមានពន្ធទាប គ្មានបំណុលរដ្ឋាភិបាល ច្បាប់ការងារធូររលុង និងគ្មានពន្ធគយ ដែលជាលក្ខខណ្ឌដ៏មានភាពទាក់ទាញខ្លាំងសម្រាប់សហគ្រាសធុនតូចនិងធំទៅបោះទុនរកស៊ី។ តាមស្ថិតិឆ្នាំ២០២៣​ ទ្រព្យសម្បត្តិអ្នកហុងកុងត្រូវគេប៉ាន់ប្រមាណថាមាន ៥២២,០០០ដុល្លារ។

៥. នូវែលសេឡង់ៈ ទ្រព្យសម្បត្តិដែលលូតលាស់ដោយអចលនទ្រព្យនិងស្ថិរភាព
ប្រជាជននូវែលសេឡង់ធំពេញម្នាក់ៗត្រូវបានគេចាត់ទុកថា មានទ្រព្យសម្បត្តិប្រហែល៣៩៩,០០០ដុល្លារ។ ប្រទេសនេះជាប្រទេសដែលមានទីផ្សារអចលនទ្រព្យរឹងមាំល្អ ជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង ជំរុញដោយកសិកម្ម ទេសចរ និងហិរញ្ញវត្ថុដូចប្រទេសអូស្រ្តាលីដែរ។

៦. សិង្ហបុរីៈ ជាតារាកំពុងរះលើគំនរទ្រព្យសម្បត្តិសកល
សិង្ហបុរីជាប្រទេសដែនកោះដ៏តូចមួយត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលមានទ្រព្យធនច្រើនជាងគេបំផុតមួយនៅអាស៊ី និងជាប្រទេសអ្នកមានមួយលើសកលលោកដោយបានប្រែកាយ ពីប្រទេសក្រីក្រក្រោមអាណានិគមមកជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់បំផុតសម្រាប់អាស៊ី និងអន្តរជាតិ។ ទ្រព្យសម្បត្តិរបស់មនុស្សធំពេញវ័យនៅសិង្ហបុរីក្នុងម្នាក់ៗជាមធ្យម ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន៣៩០,០០០ដុល្លារក្នុងឆ្នាំ២០២៣ដែលនាំឱ្យសិង្ហបុរីជាប្រទេសមួយឈក្នុងចំណោមប្រទេសទាំង១០ដែលប្រជាជនពេញវ័យម្នាក់ៗមានទ្រព្យធនច្រើន។

៧. បែលហ្ស៊ិកៈ ជាប្រទេសដែលមានស្ថិរភាពបំផុត និងប្រជាជនមានការសន្សំខ្ពស់
ប្រទេសបែលហ្សុិកជាប្រទេសលំដាប់លេខ៧ដែលមនុស្សធំពេញវ័យមានទ្រព្រធនរហូតដល់ប្រមាណ៣៨៤,០០០ក្នុងម្នាក់ៗ ក៏ព្រោះតែប្រទេសនេះជាប្រទេសដែលមានស្ថេរភាពសេដ្ឋកិច្ចរឹងមាំហើយប្រជាជនរបស់ខ្លួនមានវប្បធម៌សន្សំសំចៃផ្ទាល់ខ្លួនខ្ពស់។ ប្រទេសមានប្រព័ន្ធសុខុមាលភាពសង្គមយ៉ាងល្អ និងមានមូលដ្ឋានឧស្សាហកម្មរឹងមាំដែលជាកត្តារួមចំណែកយ៉ាងខ្លាំងក្នុងការលើកស្ទួយជីវភាពប្រជាជនឱ្យកាន់តែប្រសើរឡើង។

៨. ប្រទេសកាណាដាៈ ទ្រព្យសម្បត្តិឆ្លុះបញ្ចាំងពីស្តង់ដាររស់នៅខ្ពស់
ប្រទេសកាណាដាត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាប្រទេសអ្នកមាននិងស្តង់ដារនៃការរស់នៅរបស់ប្រជាជនខ្ពស់ ជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលៗនៅក្នុងសន្ទស្សន៍គុណភាពជីវិតពិភពលោក។ សេដ្ឋកិច្ចរបស់ប្រទេសកាណាដាគឺជាផ្នែកមួយដ៏ធំបំផុតរបស់ពិភពលោក ជាមួយនឹងឧស្សាហកម្មសំខាន់ៗ រួមមានធនធានធម្មជាតិ (ប្រេង ឧស្ម័ន រ៉ែ និងឈើ) ការផលិតបច្ចេកវិទ្យានិងសេវាកម្ម។ ធនធានធម្មជាតិដ៏បរិបូរណ៍របស់ប្រទេសនេះ គឺជាកត្តាជំរុញយ៉ាងសំខាន់ក្នុងកំណើនសេដ្ឋកិច្ច ដែលទាក់ទាញការវិនិយោគក្នុងស្រុក និងអន្តរជាតិ។ លើសពីនេះ បរិយាកាសសនយោបាយមានស្ថិរភាពរបស់ប្រទេសកាណាដា ក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ និងប្រព័ន្ធហិរញ្ញវត្ថុល្អ ក៏ជាចលកររួមចំណែកដល់កម្លាំងសេដ្ឋកិច្ចរបស់ខ្លួន។

កាណាដាបានបង្កើតប្រព័ន្ធថែទាំសុខភាពជាសកលផ្តល់ដល់ប្រជាជនខ្លួនទាំងអស់អាចទទួលបានសេវាវេជ្ជសាស្រ្តដោយមិនចាំបាច់ត្រូវចំណាយថវិការ។ ការអប់រំនៅប្រទេសកាណាដាមានគុណភាពខ្ពស់ ដោយប្រទេសនេះមានប្រព័ន្ធអប់រំសាធារណៈដែលត្រូវបានបង្កើតឡើងយ៉ាងល្អ និងសាកលវិទ្យាល័យលំដាប់ពិភពលោកជាច្រើន។ លើសពីនេះ ប្រព័ន្ធសុវត្ថិភាពសង្គមរបស់ប្រទេសកាណាដា រួមដូចជាអត្ថប្រយោជន៍សម្រាប់អ្នកអត់ការងារធ្វើ ប្រាក់សោធនតោនិវត្តន៍ និងកម្មវិធីសុខុមាលភាព ជួយរក្សាបាននូវគុណភាពខ្ពស់នៃជីវិតសម្រាប់ពលរដ្ឋរបស់ខ្លួន។ ប្រទេសនេះក៏សង្កត់ធ្ងន់យ៉ាងខ្លាំងទៅលើនិរន្តរភាពបរិស្ថាន សមភាពសង្គម និងពហុវប្បធម៌ ដែលទាំងអស់នេះរួមចំណែកដល់សង្គមដែលបុគ្គលម្នាក់ៗអាចទទួលផលនិងរីកចម្រើនបាន។

ទាំងនេះបានរួមចំណែកធ្វើឱ្យមនុស្សធំពេញវ័យជនជាតិកាណាមានទ្រព្យធនប្រមាណ៣៦៦,០០០ដុល្លារក្នុងឆ្នាំ២០២៣ហើយឈនៅលំដាប់លេខ៨ជាប្រទេសដែលទ្រព្យមនុស្សធំលំដាប់ពិភពលោក។

៩. ប្រទេសន័រវេសៈ ទ្រព្យសម្បត្តិប្រេង និងសុខុមាលភាពសង្គម
ទ្រព្យរបស់មនុស្សធំពេញវ័យម្នាក់ៗរបស់ប្រទេសន័រវេសមាន ៣៥០,០០០ដុល្លារក្នុងឆ្នាំ២០២៣គឺលំដាប់លេខ៩ ជាប្រទេសអ្នកមានលំដាប់ពិភពលោក ដោយសារតែប្រទេសនេះមានមានធនធានប្រេងយ៉ាងមហិមាហើយមានប្រព័ន្ធសុខុមាលភាពល្អរឹងមាំ។ ប្រទេសនេះបានគ្រប់គ្រងប្រាក់ចំណូលប្រេងរបស់ខ្លួនយ៉ាងជោគជ័យនិងមានប្រសិទ្ធិភាពតាមរយៈមូលនិធិសោធននិវត្តន៍សកលរបស់រដ្ឋាភិបាល ដែលជាទូទៅគេហៅថា “មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ”។ មូលនិធិនេះ ជាមូលនិធិដ៏ធំបំផុតមួយក្នុងពិភពលោក ដោយរដ្ឋាភិបាលយកចំណូលដែលបានពីប្រេងទៅវិនិយោគលើផលប័ត្រចម្រុះ (ដូចជា សន្និធិ សញ្ញាប័ណ្ណនិងអចលទ្រព្យ) លើទីផ្សារពិភពលោក បង្កើតប្រាក់ចំណេញហើយយកប្រាក់ចំណេញទាំងនោះទៅប្រើប្រាស់អភិវឌ្ឍដើម្បីជាអត្ថប្រយោជន៍ដល់ប្រជាជនន័រវេសទាំងជំនាន់បច្ចុប្បន្ន និងអនាគត។ ម្យ៉ាងទៀតប្រទេសន័រវេសបានបង្កើតឡើងនូវប្រព័ន្ធសុខុមាលភាពសង្គមដ៏រឹងមាំរួមមាន ប្រព័ន្ធថែទាំសុខភាពជាសកល ប្រព័ន្ធអប់រំ និងប្រព័ន្ធប្រាក់សោធននិវត្តន៍ជាដ់ើម បានធ្វើឱ្យប្រជាជនប្រទេសន័រវេសមិនមានក្តីបារម្ភក្នុងការសន្សំលុយផ្ទាល់ខ្លួន ដែលអនុញ្ញាតិឱ្យពួកគេប្រើប្រាស់ធនធានរបស់គេចូលរួមក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចយ៉ាងផុសផុលនិងទូលំទូលាយ។

១០. ដាណឺម៉ាកៈ តុល្យភាពនៃកម្លាំងសេដ្ឋកិច្ច និងសុខុមាលភាពសង្គម
ប្រទេសដាណឺម៉ាក ដែលមានទ្រព្យសម្បត្តិជាមធ្យមសម្រាប់មនុស្សធំពេញវ័យប្រមាណ $៣៤៨,០០០ គឺពិតជាស្ថិតក្នុងចំណោមប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតមួយក្នុងពិភពលោក។ ប្រព័ន្ធសុខុមាលភាពដ៏ទូលំទូលាយរបស់ដាណឺម៉ាកផ្តល់នូវសន្តិសុខសង្គម ការថែទាំសុខភាព ការអប់រំ និងអត្ថប្រយោជន៍ប្រាក់សោធននិវត្តន៍យ៉ាងទូលំទូលាយដល់ប្រជាជនខ្លួន។

អត្រាពន្ធខ្ពស់របស់ប្រទេសផ្តល់មូលនិធិដល់រដ្ឋសុខុមាលភាពនិងរួមចំណែកដល់ការ ចែកចាយទ្រព្យសម្បត្តិសម្រាប់ប្រជាជនក្នុងប្រទេស។ ប្រព័ន្ធនេះជួយកាត់បន្ថយវិសមភាពប្រាក់ចំណូល និងធានាថាមួយផ្នែកធំ នៃចំនួនប្រជាជនទទួលបានអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិរបស់ប្រទេសតាមរយៈការប្រមូលពន្ធ។

ប្រទេសដាណឺម៉ាកបានបង្កើតយុទ្ធសាស្រ្តដ៏ល្បីមួយឈ្មោះថា “យុទ្ធសាស្រ្ត Flexicurity” ជាម៉ូដែលពលកម្មការងារមួយដែលបង្ករភាពងាយស្រួលដល់និយោជកអាចជួលបុគ្គលិកឬបញ្ឈប់បុគ្គលិកតាមចិត្តចង់ផ្អែកតាមតម្រូវការទីផ្សារជាក់ស្តែងរបស់និយោជក ហើយនិយោជិតមានសំណាញ់សុវត្តិភាពដែលការពារពួកគេដោយ “មូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ”។

លេខរៀង

ប្រទេស

ទ្រព្យសម្បត្តិរបស់មនុស្សពេញវ័យ

ប្រទេសស្វីស

$៦៨៥,០០០

សហរដ្ឋអាមេរិក

 $៥៧៩,០០០

អូស្ត្រាលី

$៥៥៤,០០០

ទីក្រុងហុងកុង

$៥២២,០០០

នូវែលសេឡង់

$៣៩៩,០០០

សិង្ហបុរី

$៣៩០,០០០

បែលហ្ស៊ិក

$៣៨៤,០០០

កាណាដា

$៣៦៦,០០០

ន័រវេស

$៣៥៣,០០០

១០

ដាណឺម៉ាក

$៣៤៨,០០០

តម្លៃផ្សារហ៊ុនកម្ពុជា​

ក្រុមហ៊ុន

តម្លៃបច្ចុប្បន្ន

%ប្រែប្រួល

ប្រែប្រួល

PWSA

6,660

0.30

20

GTI

3,820

0.26

10

PPAP

13,900

2.36

320

PPSP

2,220

0

0

PAS

11,860

0.17

20

ABC

7,500

0

0

PEPC

2,410

3.21

80

DBDE

2,070

0.49

10

JSL

3,460.00

0.29

10

CGSM

2,430

0

0

MJQE

2,040

0

0

ឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា

Symbol

Company

Listed date

PWSA

Phnom Penh Water Supply Authority

18-Apr-2012

GTI

Grand Twins International (Cambodia) Plc.

16-Jun-2014

PPAP

Phnom Penh Autonomous Port

09-Dec-2015

PPSP

Royal Group Phnom Penh SEZ Plc.

30-May-2016

PAS

Sihanoukville Autonomous Port

08-Jun-2017

ABC

ACLEDA Bank Plc.

25-May-2020

PEPC

Pestech (Cambodia) Plc.

12-Aug-2020

DBDE

DBD Engineering Plc.

06-Sep-2021

JSL

JS LAND PLC

10-Feb-2022

CGSM

CAMGSM Plc.

27-Jun-2023

MJQE

MENGLY J. QUACH EDUCATION PLC.

28-Jun-2023

 

តម្លៃផ្សារហ៊ុនកម្ពុជា​

ក្រុមហ៊ុន

តម្លៃបច្ចុប្បន្ន

%ប្រែប្រួល

ប្រែប្រួល

PWSA

6,680

0.89

60

GTI

3,790

0.26

10

PPAP

13,440

0.3

40

PPSP

2,230

0.9

20

PAS

11,820

0.17

20

ABC

7,500

0.27

20

PEPC

2,480

0.4

10

DBDE

2,070

0

0

JSL

3,440.00

0

0

CGSM

2,430

0.41

10

MJQE

2,040

0

0

ឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា

Symbol

Company

Listed date

PWSA

Phnom Penh Water Supply Authority

18-Apr-2012

GTI

Grand Twins International (Cambodia) Plc.

16-Jun-2014

PPAP

Phnom Penh Autonomous Port

09-Dec-2015

PPSP

Royal Group Phnom Penh SEZ Plc.

30-May-2016

PAS

Sihanoukville Autonomous Port

08-Jun-2017

ABC

ACLEDA Bank Plc.

25-May-2020

PEPC

Pestech (Cambodia) Plc.

12-Aug-2020

DBDE

DBD Engineering Plc.

06-Sep-2021

JSL

JS LAND PLC

10-Feb-2022

CGSM

CAMGSM Plc.

27-Jun-2023

MJQE

MENGLY J. QUACH EDUCATION PLC.

28-Jun-2023

 

តម្លៃផ្សារហ៊ុនកម្ពុជា​
អាម៉ាហ្សាឌៀ អេឌូសិន ផ្តល់ព័ត៌មានអំពីតម្លៃនៃទីផ្សារភាគហ៊ុនរបស់កម្ពុជាក្រោយពេលផ្សារហ៊ុនបិទបញ្ចប់ការជួញដូរពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ តាមប្រភពព័ត៌មានផ្លូវការពីគេហទំព័ររបស់ផ្សារមូលប័ត្រកម្ពុជាCSX។ ផ្សារមូលប័ត្រកម្ពុជាបើកជួញដូរពីថ្ងៃច័ន្ទដល់សុក្រ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង២ៈ៥០នាទីរសៀល។ សូមជម្រាបជូនថាព័ត៌មានក្នុងតារាងខាងក្រោមនេះគឺជាការផ្តល់ជូនជ្រាបជាព័ត៌មានប៉ុណ្ណោះមិនមែនជាការផ្តល់ប្រឹក្សារសម្រាប់ការជួញដូរឡើយ។

ក្រុមហ៊ុន

តម្លៃបច្ចុប្បន្ន

%ប្រែប្រួល

ប្រែប្រួល

PWSA

6,760

0.29

20

GTI

3,810

0.52

20

PPAP

13,600

0

0

PPSP

2,220

0

0

PAS

11,800

0.51

60

ABC

7,500

0

0

PEPC

2,500

0

0

MJQE

2,040

0

0

CGSM

2,420

0.41

10

DBDE

2,070

0

0

JSL

3,460

0.29

10

ឈ្មោះក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា

Symbol

Company

Listed date

PWSA

Phnom Penh Water Supply Authority

18-Apr-2012

GTI

Grand Twins International (Cambodia) Plc.

16-Jun-2014

PPAP

Phnom Penh Autonomous Port

09-Dec-2015

PPSP

Royal Group Phnom Penh SEZ Plc.

30-May-2016

PAS

Sihanoukville Autonomous Port

08-Jun-2017

ABC

ACLEDA Bank Plc.

25-May-2020

PEPC

Pestech (Cambodia) Plc.

12-Aug-2020

DBDE

DBD Engineering Plc.

06-Sep-2021

JSL

JS LAND PLC

10-Feb-2022

CGSM

CAMGSM Plc.

27-Jun-2023

MJQE

MENGLY J. QUACH EDUCATION PLC.

28-Jun-2023

 

  • ល្ហុងមានប្រភពដើមមកពីភាគត្បូងនៃប្រទេសមិចស៊ីក និងប្រទេសកូស្តារីកា ហើយសព្វថ្ងៃនេះមានដាំនៅបណ្តាប្រទេសដែលមានអាកាសធាតុក្តៅមួយចំនួនដូចជាប្រជុំកោះការីបៀន ផ្នែកខ្លះនៅទ្វីបអាហ្រី្វក ឥណ្ឌា ចិន និងតំបន់អាស៊ីអគ្នេយ៍។
  • តាមស្ថិតិឆ្នាំ២០២២ ពិភពលោកទាំងមូលមានតម្រូវការល្ហុងសរុបប្រមាណ១៣.៨លានមេទ្រីកតោនក្នុងមួយឆ្នាំ ហើយប្រទេសឥណ្ឌាជាប្រទេសដែលដាំល្ហុងច្រើនជាងគេលើពិភពចំនួន៣លានមេទ្រីកតោនក្នុងមួយឆ្នាំ។ ហើយប្រទេសឥណ្ឌាក៏ជាប្រទេសដែលបរិភោគល្ហុងច្រើនជាងគេដែរ។ 

ប្រទេសនាំចេញល្ហុងច្រើនជាងគេក្នុងពិភពលោកមាន៖

  1. ប្រទេសមិចស៊ីក 
  2. ប្រេសីល 
  3. ហ្គូតេម៉ាឡា 
  4. សហរដ្ឋអាមេរិក
  5. និងអេស្បាញ។

ប្រទេសដែលនាំចូលល្ហុងច្រើនជាងគេលើពិភពលោកមាន៖ 

  1. សហរដ្ឋអាមេរិក​ 
  2. កាណាដា 
  3. សឹង្ហបុរី 
  4. អាល្លឺមង់ 
  5. និងព័រទុយហ្គាល់

ប្រទេសនៅតំបន់អាស៊ីដែលនាំល្ហុងចេញឈានមុខគេមាន៖ 

  1. ឥណ្ឌា 
  2. ហ្វីលីពីន 
  3. ថៃ 
  4. ម៉ាឡេស៊ី 
  5. និងស្រីលង្កា។

ពូជល្ហុងពេញនិយមលើទីផ្សារអន្តរជាតិមាន៖

  1. Solo Papaya (Hawaii, USA)
  2. Caribbean Red Papaya (Mexico, Central America)
  3. Red Lady Papaya (Taiwan, Thailand)
  4. Sunrise Papaya (Brazil)
  5.  Pusa Nanha (India)

 

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព