ម្យ៉ាងវិញទៀត សៀវភៅនេះ គឺជាអាហារបំប៉នខួរក្បាលសម្រាប់ទន់ខ្សោយឱ្យក្លាយជាមនុស្សរឹងមាំ។ លោកបានមានប្រសាសន៍ថា «សាច់មាន់ ឬសាច់គោ អាចបំប៉នផ្លូវកាយ រីឯសៀវភៅអាចបំប៉នផ្លូវចិត្ត ផ្លូវអារម្មណ៍ជាប្រចាំថ្ងៃ។ មនុស្សម្នាក់ៗ តែងតែជួបភាពបរាជ័យ ប៉ុន្តែបរាជ័យខ្លះ ទោះជាមានលុយក៏មិនអាចទិញលក់បានដែរ។ បរាជ័យរបស់បុគ្គលម្នាក់ គឺជាមេរៀនដ៏មានតម្លៃរបស់បុគ្គលម្នាក់នោះ។»

លោកបញ្ជាក់ថា ការខ្លាចភាពបរាជ័យ នឹងនាំឱ្យបុគ្គលកាន់តែជួបភាពបរាជ័យទ្វេដង។ ប៉ុន្តែក្នុងសៀវភៅ «ឈ្នះខ្លួនឯង» បុគ្គលម្នាក់អាចជោគជ័យលើចិត្តខ្លួនឯងបាន ដោយការរតាំងចិត្តនិងមិនបោះបង់ការតាំងចិត្ត។ លោកបន្ថែមថា «ក្នុងចំណោមជនបរាជ័យជាច្រើនលាននាក់ ខ្ញុំគឺជាមនុស្សម្នាក់ ត្រូវរាប់បញ្ចូលក្នុងក្រុមជនបរាជ័យទាំងនោះ។» ​លោកសូផាតបាននិយាយថា អ្នកនិពន្ធតែងមានគំនិតផ្ទាល់ខ្លួន។ លោកជ្រើសរើសយកភាពរីករាយ ជាងស្រវាស្រទេញតែខាងទ្រព្យស្តុកស្តុម្ភ។ «ហេតុអ្វីខ្ញុំដោះឯកសណ្ឋានយោធា និងឯកទេសកងទ័ព មកស្លៀកសំលៀកបំពាក់អ្នកសារព័ត៌មាននិងក្លាយជាអ្នកនិពន្ធ? ថ្វីត្បិតថាកិត្តិយសមិនបានស៊ី តែកិត្តិយសធ្វើឱ្យខ្ញុំរីករាយសប្បាយចិត្តនិងមានសុភមង្គលក្នុងក្រុមគ្រួសារ។ ពេលខ្លះភាពសប្បាយរីករាយមិនអាចយកលុយទៅទិញនោះទេ។»

​ក្រោយពីវិបត្តិរោគរាតត្បាត កូវីដ១៩ ព្រមទាំងការថមថយនៃកំណើនសេដ្ឋកិច្ច និងរួមរឹតដោយវិបត្តិបំណុល ពលរដ្ឋកម្ពុជាមួយចំនួនមានអារម្មណ៍តឹងតែងផ្លូវចិត្ត។ ហេតុនេះលោកសូផាតសូមឱ្យបុគ្គលទាំងនោះរកគន្ឆឹះដោះស្រាយវិបត្តិតាមរយៈអានសៀវភៅ។

តើធ្វើម៉េចអាចយកឈ្នះខ្លួនឯង? គឺដំបូងត្រូវតាំងចិត្តថា ត្រូវយកឈ្នះខ្លួនឯឱ្យយបាន។ តាំងចិត្តរួចហើយ ត្រូវអនុវត្តការតាំងចិត្តនោះ គេនឹងឃើញលទ្ធផលភ្លាមៗតែម្តង។ បើបរាជ័យ សូមបន្តការតាំងចិត្តដោយមិនបោះបង់ដោយអារម្មណ៍ស្ងប់ ពេលនោះប្រាជ្ញានឹងកើតមាន វិធីដោះស្រាយបញ្ហាតានតឹងផ្លូវចិត្តដោយងាយ។ ​«ពេលមនុស្សផ្តោតលើសៀវភៅ គេអាចផ្តាច់ខ្លួនពីររលកយក្សនៃបញ្ហាធំៗក្នុងជីវិតបាន។ គេអាចជ្រើសរើសយក ការធ្វើសមាធិ ក្នុងការកំចាត់បង់នូវអារម្មណ៍ស្មាញស្មុគ ដូចបានជម្រះចេញកែ្អលពីរាង្គកាយមុនចូលគេងដូច្នោះដែរ។

ខណៈកម្ពុជាកំពុងចាប់កំណើតនៃវប្បធម៌អានសៀវភៅ ប្រទេសថៃដែលជាប្រទេសជិតខាងជាប់លេខ២ខាងអានសៀវភៅក្នុងតំបត់អាស៊ី ប្រទេសឥណ្ឌា ជាប់លេខ១ក្នុងតំបន់អាស៊ី។ ក្នុងនាមជាអ្នកនិពន្ធ លោកសូផាត មានសុទិដ្ឋិនិយមចំពោះជំហររាជរដ្ឋាភិបាលដែលមានទំនោរជំរុញលើកស្ទួយវិស័យអំណាន និងការតែងនិពន្ធនៅកម្ពុជា។ លោកមានប្រសាសន៍ថា ដើម្បីជម្រុញវិស័យអបរំឱ្យដើរលឿនទៅមុខ ឪពុកនិងម្តាយគឺជាចលករចម្បងសម្រាប់ជំរុញកូនចៅ ជាជាងរង់ចាំសង្គមទាំងមូលក្នុងការជំរុញដំណើរវិវត្តវិស័យអបរំ។

លោក សូផាត យល់ឃើញថា «នៅពេលឪពុកម្តាយ មិនបានបំពេញតួនាទីជាអ្នកអប់រំកូនចៅ នោះពួកគេអាចដើរខុសកន្លងសីលធម៌ ក្រម ច្បាប់ និងទំនៀមទម្លាប់ល្អ ដែលបណ្តាលឱ្យកូនៗរអិលធ្លាក់ចូលក្នុងអបាយផ្សេងៗ ហើយអាចក្លាយជាក្មេងទំនើងដែលកាប់គ្នាលេងកំសាន្តតាមដងផ្លូវជាញឹកញាប់។» លោក សូផាតបន្ថែមថា «ករណីក្មេងកាប់គ្នាមិនត្រូវសួរនណាក្រៅពីសួរខ្លួនឯងទេ។ អំពើហឹង្សាតាមទីសាធារណៈ អាចកើតឡើងពីការបានឃើញអំពើហឹង្សាក្នុងគ្រួសារ៕

សូមទស្សនាកិច្ចសម្ភាសពិស្តារ #ភាគ២

គ្រួសារភារីជាគ្រួសារអ្នកចំការដែលរស់នៅក្នុងជីវភាពដ៏សាមញ្ញ ។ ប៉ុន្តែភាពសាមញ្ញត្រូវបានផ្លាស់ប្តូរពេលដែលប្អូនស្រីរបស់ភារីធ្លាក់ខ្លួនមានជំងឺមហារីកបេះដូង ព្រោះគ្រួសារត្រូវមានបន្ទុកចំណាយទាំងថវិកានិងកម្លាំងកាយចិត្តដើម្បីព្យាបាលជំងឺប្អូនស្រី តែជាអកុសលប្អូនស្រីភារីក៏បានលាចាកលោកនៅឆ្នាំ ២០០០។ ដោយសារតែគ្រួសារបានចំណាយថវិកាយ៉ាងច្រើនលើការព្យាបាលប្អូនស្រី បានធ្វើឱ្យគ្រួសារធ្លាក់ក្នុង​ស្ថានភាពលំបាកខ្វះខាតហើយប្រឹងប្រែងរស់បានព្រឹកខ្វះល្ងាច។

តាំងតែពីកុមារភាពមក  ភារីឱ្យតម្លៃលើការខិតខំប្រែងប្រែងរៀនសូត្រនិងការងារ។ ភារីប្រឹងរៀនបណ្តើរនិងជួយគ្រួសារធ្វើការដាំដុះបណ្តើរក្រោមកម្តៅព្រះអាទិត្យ ព្រោះថាការដាំដុះលើដីគឺជាប្រភពនៃជីវិតរបស់គ្រួសារ។ ប៉ុន្តែជីវភាពជាអ្នកចំការនេះ ហាក់ដូចជាមិនបានហុចផលឱ្យគ្រួសាររស់នៅបានគ្រប់គ្រាន់ឡើយ។ ដោយឃើញពីភាពលំបាក ភារីបានសម្រេចចិត្តឈប់រៀននៅត្រឹមថ្នាក់ទី១០ ដើម្បីចេញទៅរកលុយមកជួយផ្គត់ផ្គង់គ្រួសារ ព្រោះថា បើខ្លួននៅបន្តធ្វើចំការទៀតមិនអាចរស់បានទេ។

«ខ្ញុំមានក្តីស្រមៃចង់ក្លាយជាអ្នកជំនួញម្នាក់ ដូចនេះពេលឈប់រៀនភ្លាម ខ្ញុំបានប្រឡូកចូលក្នុងមុខរបររកស៊ីដូចជា ដើរទិញ-លក់ជ្រូក ដូង ចង្រិត ដំឡូងមី ស្វាយចន្ទី និងបិតស្រាសព្វបែបយ៉ាង ដោយសង្ឃឹមថា បានចំណូលមកឱ្យគ្រួសារ។ តែចំណូលបានពីរបរទាំងនោះនៅតែមិនបានផលច្រើននិងនឿយហត់ខ្លាំង» ភារីបញ្ចាក់។

ថ្វីត្បិតតែភារីបានខកបំណងម្តងហើយម្តងទៀត ក្នុងការប្រកបរបររកស៊ី តែយុវជនរូបនេះមិនព្រមបោះបង់ក្តីសង្ឃឹម និងការតស៊ូឡើយ។ ភារីយល់ថាខ្លួនមិនមានចំណេះដឹងជ្រៅជ្រះ ដូចនេះខ្លួនត្រូវតែលួចរៀន និងសង្កេតពីរបៀបរកស៊ីរបស់ឈ្មួញដែលមានបទពិសោធរួមទាំងឈ្មួញខ្មែរនិងវៀតណាមដែលរកស៊ីក្នុងតំបន់ដែលគាត់រស់នៅ ដោយរៀនសង្កេតពីរបៀបចរចា ពីរបៀបទិញដូររបស់ពួកគេ របៀបរកម៉ូយ របៀបវេចខ្ចប់និងដឹកជញ្ជូនជាដើម។ រៀនបណ្តើរអនុវត្តបណ្តើរនិងបង្កើតកំហុសរាប់មិនអស់បណ្តើរ។

នៅឆ្នាំ២០១៥​ ក្នុងវ័យ២៧ឆ្នាំ ភារីបានរៀបការជាមួយភរិយាឈ្មោះ លឹម ស៊ីមួយ វ័យ១៧ឆ្នាំ។ កាលនោះភារីនៅមិនទាន់មានមុខរបរច្បាស់លាស់នៅឡើយទេ ថែមទាំងត្រូវចាប់ផ្តើមជីវីតថ្មីមួយទៀតក្នុងការរស់នៅជាលក្ខណៈប្តីប្រពន្ធ។ ក្រោយរៀបការរួចភារី និងភរិយាបានមករស់នៅជាមួយឪពុកបង្កើតរបស់ភារីនៅក្នុងឃុំសេដា ខេត្តត្បូងឃ្មុំ ដោយឪពុកភារីមានចំការកៅស៊ូចំនួន៣ហិចតា។ នៅទីនោះភារីបានឃើញមានឈ្មួញដើរទិញគ្រាប់ស្វាយចន្ទី ហើយគិតក្នុងចិត្តថាខ្លួនក៏មានបទពិសោធនឹងមុខជំនួញនេះដែរ ដោយគ្មានមុខរបរ​ផ្សេងផងក៏សម្រេចចិត្តជួញដូរគ្រាប់ស្វាយចន្ទី បានប្រាក់មួយចំនួន។ តែលោកមើលឃើញថា មុខរបរនេះមិនមានស្ថេរភាពទេ ព្រោះក្នុងមួយឆ្នាំហុចផលបានតែ៤ខែប៉ុណ្ណោះ។

ដោយមានការលើកទឹកចិត្តពីឪពុកនិងជម្រុញពីអ្នកភូមិផង ពាណិជ្ជករវ័យក្មេងរូបនេះបានងាកមកជួញដូរជ័រកៅស៊ូម្តងនៅចុងឆ្នាំ ២០១៥ ព្រោះគាត់មើលឃើញថា ជ័រកៅស៊ូអាចជួញដូរបានរាល់ថ្ងៃនិងម្យ៉ាងទៀតអ្នកភូមិពិបាករកអ្នកទិញ។

ភារី និយាយថា «ដើម្បីចាប់ផ្តើមជំនួញនេះខ្ញុំបានលក់ម៉ូតូដែលម្តាយក្មេកចងដៃក្នុងតម្លៃ១៥០០ដុល្លារ ហើយពឹងឪពុកបង្កើតឱ្យជួយខ្ចីបុល៨០០០ដុល្លារពីធនាគារ ដោយចាប់ផ្តើមជាលក្ខណៈគ្រួសារតូចមានគ្នាបួននាក់ ក្នុងក្តីសង្ឃឹមត្រឹមតែអាចរកបានចំណូលសមល្មមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃតែប៉ុណ្ណោះ។»

ការរកស៊ីមុខរបរនេះពាណិជ្ជករវ័យក្មេងបានជួបប្រទះផលវិបាកយ៉ាងច្រើន រួមទាំងការទិញកៅស៊ូ ការខ្វះខាតចំណេះដឹងមើលគុណភាពជ័រ ការស្វែងរកទីផ្សារ ការកេងបន្លំ ការដឹកជញ្ជូននិងការខាតបង់ជាដើម ធ្វើឱ្យរូបគេនឿយហត់ខ្លាំង បាក់ទឹកចិត្តខ្លាំង ហើយចង់បង់បោះចោលជាច្រើនលើកនៅក្នុងឆ្នាំ២០១៨។

ប៉ុន្តែនៅអំឡុងឆ្នាំ២០១៩ អ្នកជំនួញជើងថ្មី បានឃើញឃ្លីបវីដេអូបង្រៀនរបស់លោកគ្រូ ឃីម សុខហេង ដោយចៃដន្យនៅលើបណ្តាញហ្វេសប៊ុក ជាវីដេអូដែលបង្រៀនពីរបៀបគិត របៀបធ្វើអាជីវកម្ម។ ភ្លាមនោះភារីក៏បានចុះឈ្មោះចូលរៀន ពេលនោះហើយជាពេលដែលអ្វីៗគ្រប់យ៉ាង បានផ្លាស់ប្តូរឱ្យគេក្លាយជាបុគ្គលមួយផ្សេង ទាំងរបៀបគិត និងរបៀបរស់នៅ ហើយធ្វើឱ្យភារីមានក្តីសង្ឃឹមជាថ្មីឡើងវិញ។ ស្វាមីនិងភរិយាមួយគូនេះ បានអភិវឌ្ឍន៍យកចំណេះជាទុន និងបានក្លាយជាកម្លាំងថាមពល ដូចពាក្យចាស់ពោលថា «សំណាបយោងដីស្រីយោងបុរស» ហើយគេចាប់ដៃគ្នាយ៉ាងរឹងមាំកសាងគ្រួសារនិងអាជីវកម្ម យ៉ាងស្វាហាប់ក្លៀវក្លារហូតដល់បានពង្រឹងនិងពង្រីកខ្លួនបានយ៉ាងល្អ។ 

ក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ  ភារីនិងភរិយាបានប្រឹងប្រែងកសាងក្រុមហ៊ុនទិញលក់ជ័រកៅស៊ូឈ្មោះថា «ភារីស៊ីមួយ» ចេញពីចំណុចសូន្យរហូតដល់ទទួលបានផ្លែផ្កាយ៉ាងល្អដោយមានចំការកៅស៊ូរបស់ខ្លួនចំនួន៦០ហិចតាជាទ្រព្យ បង្កើតឱ្យមានលំហូរចរន្តសាច់ប្រាក់ប្រតិបត្តិការរឹងមាំ និងចាត់ចែងរៀបចំឱ្យមានចរន្តសាច់ប្រាក់វិនិយោគ ព្រមទាំងមានលំហូរចរន្តសាច់ប្រាក់សម្រាប់ទូទាត់បំណុល មានទុនបំរុង និងមានសេ្ថរភាពប្រាក់ចំណូលដែលអាចឱ្យពួកគេឈរជើងបានយូរអង្វែង។​ ស្វាមី-ភរិយាមួយគូនេះក៏បានបង្កើតនូវមហិច្ចតានាពេលអនាគតចង់ពង្រីកការទិញនិងជួញដូរជ័រកៅស៊ូទូទាំងប្រទេស ហើយផ្គត់ផ្គង់ទៅក្រៅដូចជា ចិន ជប៉ុន កូរ៉េនិងអឺរុបជាដើម។

ករណីភារីគឺជារឿងពិតរបស់យុវជននៅជនបទដាច់ស្រយាល ដែលបានរំដោះខ្លួនពីភាពក្រលំបាក តាមរយៈឥទ្ធិពលនៃការខិតខំប្រឹងប្រែងរៀនសូត្រ តស៊ូអំណត់ព្យាយាម និងអភិវឌ្ឍន៍ខ្លួន។ ទោះបីត្រូវប្រឈមមុខនឹងការខាតបង់ ភាពបរាជ័យ ការនឿយហត់ និងការបាក់ទឹកចិត្តក្តី តែភារីបានជំនះមិនបោះបង់ការរៀនសូត្រទេ គឺរៀនសូត្រតាមរយៈការងារ ការសង្កេត ការអនុវត្ត និងការស្វះស្វែងរកជំនួយប្រឹក្សា ជាពិសេសរៀនសូត្រពីមនុស្សជុំវិញខ្លួនដែលភារីប្រាស្រ័យទាក់ទង។ រាល់បរាជ័យគឺជាមេរៀន ហើយរាល់កំហុសគឺជាឱកាសដែលនាំទៅរកការសម្រេចផល។ តែមាគ៌ាឆ្ពោះទៅរកការ សម្រេចផលរបស់បុគ្គលម្នាក់ៗ ជារឿយៗត្រូវបានក្រាលដោយឧបសគ្គនិងបញ្ហាប្រឈមជាច្រើនដែលមើលមិនឃើញជាមុន ប៉ុន្តែតាមរយៈការជំនះ ការស៊ូទ្រាំនឹងការលំបាក ការអត់ធ្មត់ ជាមួយនឹងការបន្តរៀនសូត្រ គឺជាកម្លាំងចលករដែលជម្រុញឱ្យធ្វើដំណើរទៅកាន់គោលដៅពោរពេញដោយក្តីសង្ឃឹមនិងលទ្ធផល៕

ក្រុមការងាររបស់ភារីស៊ីមួយ

លោក សុខ សូផាត បានលេចមុខក្នុងវិស័យអក្សរសាស្ត្រជាមួយនឹងសៀវភៅដ៏ល្បីល្បាញរបស់គាត់ដែលមានចំណងជើងថា “ឈ្នះខ្លួនឯង” ដែលទទួលបានការសាទរយ៉ាងទូលំទូលាយចំពោះវិធីសាស្រ្តដ៏ស៊ីជម្រៅ និងជាក់ស្តែងក្នុងការពង្រឹងអំណាចខ្លួនឯង។ នៅក្នុងសៀវភៅរបស់គាត់ សូផាត រួមបញ្ចូលនូវរឿងរ៉ាវផ្ទាល់ខ្លួន ការឆ្លុះបញ្ចាំងទស្សនវិជ្ជា និងយុទ្ធសាស្ត្រដែលអាចអនុវត្តបាន ដើម្បីបំផុសគំនិតបុគ្គលឱ្យយកឈ្នះលើដែនកំណត់របស់ពួកគេ និងសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ។
ការសរសេររបស់សូផាត ត្រូវបានកំណត់លក្ខណៈដោយភាពច្បាស់លាស់ កម្លាំងលើកទឹកចិត្ត និងប្រាជ្ញាជ្រាលជ្រៅ។ “ឈ្នះខ្លួនឯង” ផ្តោតលើប្រធានបទដូចជា ភាពធន់ កម្លាំងខាងក្នុង និងថាមពលនៃផ្នត់គំនិត។ ស្ទីលសរសេររបស់គាត់ គឺអាចទាក់ទាញដែលធ្វើឱ្យគំនិតស្មុគស្មាញអាចចូលប្រើបានសម្រាប់ទស្សនិកជនដ៏ធំទូលាយ។
“ឈ្នះខ្លួនឯង” មិនត្រឹមតែបានធ្វើអោយអ្នកអាននៅកម្ពុជាមានការភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងបានប៉ះពាល់ដល់ជីវិតអន្តរជាតិផងដែរ ដោយទទួលបានការសរសើរពីសារជាសកលនៃក្តីសង្ឃឹម និងការតស៊ូ។ សូផាតត្រូវបានអបអរសាទរចំពោះសមត្ថភាពរបស់គាត់ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនរបស់គាត់ក្នុងកម្រិតផ្ទាល់ខ្លួនដោយដឹកនាំពួកគេឆ្ពោះទៅរកផ្លូវនៃការរកឃើញដោយខ្លួនឯងនិងភាពជោគជ័យ។ តាមរយៈការងាររបស់គាត់ លោក សុខ សូផាត បន្តបំផុសគំនិតបុគ្គលរាប់មិនអស់ ឱ្យកាន់កាប់ជីវិតរបស់ពួកគេ និងបើកសក្តានុពលពិតរបស់ពួកគេ។ គាត់ឈរជានិមិត្តសញ្ញានៃក្តីសង្ឃឹម និងការលើកទឹកចិត្តក្នុងអក្សរសិល្ប៍ខ្មែរ ដែលបង្កើតឥទ្ធិពលយូរអង្វែងដល់អ្នកដែលស្វែងរកការកែលម្អជីវិតរបស់ពួកគេ។
សម្រង់​សម្ដី​ដ៏​គួរ​ឱ្យ​ចងចាំ​បំផុត​មួយ​របស់ សុខ សូផាត ពី​បទ “ឈ្នះ​ខ្លួនឯង” គឺ “ជ័យជម្នះ​ដ៏​អស្ចារ្យ​បំផុត មិន​មែន​ឈ្នះ​អ្នក​ដទៃ​ទេ គឺ​ត្រូវ​យក​ឈ្នះ​លើ​ខ្លួន​ឯង”។ នេះបង្កប់នូវខ្លឹមសារនៃទស្សនវិជ្ជារបស់គាត់ និងសារជំរុញនៅពីក្រោយការងាររបស់គាត់។
លោក សូផាត នៅតែជាតួអង្គសំខាន់ក្នុងអក្សរសិល្ប៍ជួយខ្លួនឯងនាសហសម័យ ហើយការរួមចំណែករបស់គាត់គឺប្រាកដថានឹងជំរុញទឹកចិត្ត និងផ្តល់អំណាចដល់មនុស្សជំនាន់ក្រោយ៕
សូមទស្សនាកិច្ចសម្ភាសពិស្តា ដែលផលិតដោយ Amazadia Education និង KSH Media…

ម្យ៉ាងវិញទៀតការធ្វើទីផ្សារតាមប្រព័ន្ធអនឡាញដែលគេហៅថា ឌីជីថលម៉ាឃេតធីងឬទីផ្សារឌីជីថលមានតម្លៃទាប ថែមទាំងអនុញ្ញាតិឱ្យម្ចាស់អាជីវកម្មបង្ហាញទំនិញរបស់ខ្លួនទៅដល់ដៃក្រុមអតិថិជនគោលដៅដែលខ្លួនបានកំណត់ជាមួយនឹងសារផ្ទាល់ខ្លួនបានយ៉ាងមានប្រសិទ្ធិភាពនិងប្រសិទ្ធិផលខ្ពស់បើប្រៀបធៀបទៅនឹងការធ្វើទីផ្សារតាមបែបប្រពៃណី។

ប្រព័ន្ធវេទិការអនឡាញក៏អាចជួយដល់ម្ចាស់អាជីវកម្មឱ្យកាត់បន្ថយនូវការចំណាយមួយចំនួនដូចជា៖ ការគ្រប់គ្រង់ការលក់ ការផ្តល់សេវ៉ាកម្មដល់អតិថិជននិងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌជាដើម។ មិនតែប៉ុណ្ណោះផ្តល់លទ្ធភាពឱ្យម្ចាស់អាជីវកម្មធ្វើការតភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតិថិជនរបស់ខ្លួន ហើយទទួលបានព័ត៌មានពីតម្រូវការចាំបាច់ជាក់ស្តែងនិងចំណង់ចំណូលចិត្តរបស់អតិថិជន  រួមទាំងទទួលបាននូវមតិយោបល់ពីអតិថិជនដោយផ្ទាល់ដើម្បីឱ្យម្ចាស់អាជីវកម្ម យកទៅពិនិត្យនិងកែលម្អបានទាន់ពេលវេលា។ ក្រៅពីនេះអនុញ្ញាតឱ្យម្ចាស់អាជីវកម្មអាចធ្វើការពង្រីកសេវ៉ាកម្មរបស់ខ្លួនបានរហូតដល់២៤ម៉ោងក្នុងមួយថ្ងៃ ឬ៧ថ្ងៃក្នុងមួយសប្តាហ៍ទៀតផងដោយមិនចាំបាច់ត្រូវចំណាយទុនក្នុងការពង្រីកឬផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធអ្វីឡើយ។

សព្វថ្ងៃនេះមានប្រព័ន្ធវេទិការអនឡាញជាច្រើនសម្រាប់អាជីវកម្ម ប៉ុន្តែប្រព័ន្ធវេទិការអនឡាញដែលពេញនិយមនិងប្រើប្រាស់ច្រើនជាងគេលើពិភពលោកគឺហ្វេសប៊ុក។ ហ្វេសប៊ុកមានអ្នកប្រើប្រាស់ប្រចាំថ្ងៃចំនួន២.៩មុឺនលាននាក់និងមានឧបករណ៍និងលក្ខណៈពិសេសជាច្រើនដែលបង្ករភាពងាយស្រួលដល់ម្ចាស់អាជីវកម្មគ្រប់ប្រភេទប្រើប្រាស់។

ដោយឡែកនៅប្រទេកម្ពុជាក៏មានប្រព័ន្ធជាច្រើនដែលកំពុងប្រើប្រាស់សម្រាប់ម្ចាស់អាជីវកម្មដែរដូចជា៖ ទីកតុក អុីនស្តាក្រាម វ័ដ្តស្អាប់និងគេហទំព័រជាដើម។ ប៉ុន្តែហ្វេសប៊ុកនៅតែជាប្រព័ន្ធដែលឈនៅលំដាប់លេខ១ដ៏មានប្រជាប្រិយភាពជាងគេ ទាំងការប្រើប្រាស់ជាលក្ខណៈឯកជននិងសម្រាប់អាជីវកម្ម។ នេះក៏ដោយសារតែម្ចាស់អាជីវកម្មអាចបង្កើតហ្វេសប៊ុកផេគ ឬហាងហ្វេសប៊ុកសម្រាប់លក់ទំនិញ  ធ្វើការផ្សព្វផ្សាយទំនិញឬសេវ៉ាកម្មទៅកាន់អតិថិជនគោលដៅ ឆ្លើយឆ្លងជាមួយអតិថិជន ហើយអតិថិជនអាចធ្វើការបញ្ជារទិញតាមផេគបានយ៉ាងលឿននិងងាយស្រួល។ 

តាមស្ថិតិបានបង្ហាញថានៅដើមឆ្នាំ២០២៤នេះ ចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកនៅកម្ពុជាកើនឡើងដល់ ១១.៦៥លាននាក់ស្មើរនឹង៦៨.៤០%នៃចំនួនប្រជាជនទាំងមូល ដែលភាគច្រើនប្រើប្រាស់តាមរយៈឧបករណ៍ទូរស័ព្ទដៃ។ ហើយចំនួននៃការប្រើបណ្តាញទូរស័ព្ទនៅដើមឆ្នាំ២០២៤នេះមានរហូតដល់ ២៤លានគឺស្មើរនឹង១៤៤%នៃប្រជាជនទាំងមូល។

ទិន្នន័យប្រើប្រាស់ហ្វេសប៊ុកនៅប្រទេសកម្ពុជានាដើមឆ្នាំ២០២៤ដែលចងក្រងដោយគេហទំព័រ datareportal.com

នៅប្រទេសកម្ពុជាអាជីកម្មលើប្រព័ន្ធអនឡាញក៏មានការរីកលូតលាស់យ៉ាងលឿនគួរឱ្យកត់សម្គាល់ ដោយអាជីវកម្មជាច្រើនងាកមកលក់តាមអនឡាញ ហើយអ្នកទិញជាច្រើនក៏ងាកមកទិញទំនិញតាមអនឡាញដែរ ដោយសារតែការធ្វើដំណើរនៅតាមដងផ្លូវមានការកកស្ទះចរាចរកាន់តែខ្លាំងចំណាយពេលយូរ ម្យ៉ាងទៀតចំនួនប្រជាជនដែលប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូនភ្ជាប់បណ្តាញអុីនធើណែតមានចំនួនកាន់តែច្រើនឡើង ធ្វើឱ្យការចូលទៅកាន់ហាងទំនិញអនឡាញមានភាពងាយស្រួលបូករួមទាំងការដឹកជញ្ជូនដល់ផ្ទះក៏ល្អ។ 

ជាមួយគ្នានេះដែរបច្ចេកវិទ្យានៃប្រព័ន្ធទូទាត់ហិរញ្ញវត្ថុក៏មានការវិវត្តិយ៉ាងលឿន ដោយធនាគារជាច្រើនបានដាក់ឱ្យប្រើប្រាស់ Apps និងប្រព័ន្ធ KHQR Code របស់បាគងដែលជួយសម្រួលដល់ការទូរទាត់មានលក្ខណៈងាយស្រួល សុវត្តិភាព និងអាចត្រួតពិនិត្យឃើញទឹកប្រាក់ភ្លាមៗតាមទូរស័ព្ទដៃ បង្កើតនូវទំនុកចិត្តក្នុងការទិញ-លក់ទំនិញតាមអនឡាញ។

តាមការរបាយការណ៍អង្កេតក្នុងឆ្នាំ២០២៣បានបង្ហាញថាប្រជាពលរដ្ឋកម្ពុជាប្រមាណ៣០%នៃអ្នកប្រើប្រាស់បណ្តាញសង្គមបានទិញផលិតផលតាមអនឡាញញឹកញាប់ក្នុងមួយខែៗ។ នេះជាទំនោរប្រែប្រួលឥរិយាបទយ៉ាងខ្លាំងនៃអ្នកប្រើប្រាស់ដែលភាគច្រើនជាក្រុមមនុស្សវ័យក្មេងនិងអ្នករស់នៅទីក្រុងភ្នំពេញព្រោះតែប្រព័ន្ធអុីនធើណែតមានភាពទូលំទូលាយ​ ហើយនៅឆ្នាំ២០២៤នេះគេធ្វើការប៉ាន់ប្រមាណថាចំណូលបានពីវិស័យអាជីវកម្មអនឡាញនឹងមានរង្វង់ទឹកប្រាក់ ១២៧.៥លាន ដុល្លារ៍។ និន្នាការនេះនឹងបន្តកើនឡើងជាលំដាប់ដោយគេរំពឹងថាក្នុងឆ្នាំ២០២៨ អ្នកប្រើប្រាស់បណ្តាញសង្គមដែលទិញទំនិញតាមអនឡាញនឹងកើនឡើងរហូតដល់ ៥០% ហើយទីផ្សារអនឡាញក៏នឹងកើនឡើង១៣.៨% ដែលនឹងនាំចំណូលបាន២១៤លានដុល្លារ៍។

លោកសែម សំអាត សហស្ថាបនិកនិងជានាយកគ្រប់គ្រងទូទៅ KSH Digital ដែលជាក្រុមហ៊ុនផ្តល់សេវ៉ាប្រឹក្សាយោបល់ដល់ម្ចាស់អាជីវកម្មលើ​ការប្រើប្រាស់បណ្តាញសង្គមសម្រាប់ធ្វើអាជីវកម្មបានបញ្ជាក់ឱ្យដឹងពីមូលហេតុចម្បងមួយចំនួននៃការប្រែប្រួលឥរិយាបទទាំងអ្នកប្រើប្រាស់ ទាំងម្ចាស់អាជីវកម្មងាកទៅប្រើប្រាស់បច្ចេកវិទ្យាថា “ទី១ៈ សម្រាប់កម្ពុជាអ្នកជំនាន់ Z មានប្រមាណ២៥%ទៅ៣០%នៃចំនួនប្រជាជន ហើយពួកគាត់ជាជំនាន់ចូលចិត្តប្រើប្រាស់បច្ចេកវិទ្យា ចូលចិត្តទិញទំនិញតាមអនឡាញ ព្រោះវាលឿន មានជម្រើសច្រើន ហើយចំណេញពេល។ បច្ចេកវិទ្យាកាន់តែទំនើបហើយអតិថិជនក៏មានការយល់ដឹងពីបច្ចេកវិទ្យាកាន់តែច្រើន។ ទី២ៈ ម្ចាស់អាជីវកម្មដែលងាកមកប្រើឌីជីថលគឺចង់កាត់បន្ថយចំណាយក្នុងការផ្សព្វផ្សាយ កាត់បន្ថយពេលវេលា និងបង្កើនទំហំនៃការលក់។ ទី៣ៈ ម្ចាស់អាជីវកម្មចង់ពង្រីកទំហំទីផ្សារអតិថិជនពួកគេឱ្យបានធំនិងកាន់តែទូលំទូលាយ ដោយបង្ហាញវត្តមាននៅតាមបណ្តាញឌីជីថល ព្រោះពួកគេមើលឃើញពីសក្តានុពលដែលគ្មានដែនកំណត់។”

ថ្វីត្បិតតែបច្ចេកវិទ្យាមើលទៅមានភាពងាយស្រួលក៏ពិតមែន ប៉ុន្តែការបង្កើតនិងគ្រប់គ្រងហេ្វសប៊ុកផេគត្រូវការចំណេះដឹងនិងជំនាញច្បាស់លាស់មួយ ព្រោះថាបើគ្រប់គ្រងហ្វេសប៊ុកផេគបានត្រឹមត្រូវល្អនឹងនាំឱ្យអាជីវកម្មលូតលាស់រីកចម្រើន តែបើមិនចេះនិងមិនមានជំនាញទេនឹងធ្វើឱ្យខាតបង់លុយកាក់ លក់មិនដាច់ឬក៏ផេគត្រូវក្រុមហ៊ុនហ្វេសប៊ុកប្លុកដោយការបង្ហោះល្មើសលក្ខខណ្ឌហ្វេសប៊ុកជាដើម។ ការងារនេះចំណាយពេលច្រើននិងមានលក្ខណៈស្មុគស្មាញ ដែលទាមទាឱ្យអ្នកប្រើប្រាស់ត្រូវមានគំនិតច្នៃប្រឌិត រួមទាំងការចេះរចនារូបភាព ការបង្កើតផូស្ទើរ ការសរសេរចំណងជើងដើម្បីទាក់ទាញ ការកំណត់អតិថិជនគោលដៅ  ការដាក់ពាក្យគន្លឹះSEOនិងការប្រើប្រាស់ឧបករណ៍សំខាន់ផ្សេងៗជាច្រើនទៀតដើម្បីធ្វើយ៉ាងណាឱ្យការធ្វើទីផ្សារឌីជីថលនិងផ្សព្វផ្សាយទទួលបានផល។ 

ប្រព័ន្ធឌីជីថលមានប្រយោជន៍ធំធេងណាស់សម្រាប់ជួយអាជីវកម្ម តែទាមទារការយល់ដឹងដើម្បីប្រើប្រាស់វាឱ្យបានផលហើយម្ចាស់អាជីវកម្មត្រូវតែមានចំណេះដឹងជាមូលដ្ឋាន និងត្រូវតែចំណាយពេលសិក្សាស្វែងយល់ពីវប្បធម៌ពាក់ព័ន្ធទៅនឹងវិស័យនេះ។ នេះបើតាមការបកស្រាយរបស់លោក សំអាតដែលមានបទពិសោធយូរលើវិស័យនេះ។  លោកក៏បានពន្យល់ទៀតថា “ចំពោះម្ចាស់អាជីកម្មដែលមករកសេវាកម្មពីពួកយើង ជាដំបូងពួកយើងត្រូវតែចំណាយពេលផ្តល់ការប្រឹក្សាដល់ពួកគាត់ ឱ្យគាត់យល់ពីមូលដ្ឋានគ្រឹះនៃវេទិការទាំងនេះ រួមទាំងបច្ចេកទេសនិងទំនោរអតិថិជនផ្អែកលើផលិតផលរបស់គាត់ ព្រោះការងារឌីជីថលមានច្រើនជ្រុង ហើយអ្វីដែលសំខាន់បំផុតគឺការបង្ហោះមាតិការដែលមានគុណភាពនិងគុណតម្លៃសម្រាប់មហាជន ហើយបង្ហោះដោយទៀតទាត់។” 

ម្ចាស់អាជីវកម្មភាគច្រើនដឹងពីសារៈសំខាន់នៃការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមដើម្បីពង្រីកការលក់របស់ខ្លួន ប៉ុន្តែពួកគេភាគច្រើនមិនមានជំនាញ ចំណេះដឹងនិងបទពិសោធគ្រប់គ្រាន់ក្នុងការធ្វើការងារនេះទេ។ ម្ចាស់អាជីវកម្មខ្លះទៀត មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើការងារនេះដោយខ្លួនឯងដែរ គឺត្រូវងាកមកជួលបុគ្គលិកផ្ទាល់ឬក៏ទាក់ទងក្រុមហ៊ុនភ្នាក់ងារទីផ្សារបណ្តាញសង្គមឌីជីថលដើម្បីជួយពួកគេ។ បច្ចុប្បន្ន ភ្នាក់ងារផ្តល់សេវ៉ាកម្មជួយទីផ្សារបណ្តាញសង្គមឌីជីថលនេះកំពុងតែទទួលបានការពេញនិយមពីបណ្តារម្ចាស់អាជីវកម្មតូចនិងមធ្យមនៅប្រទេសកម្ពុជា។ ភ្នាក់ងារទាំងនេះផ្តល់សេវ៉ាចាប់ពីការបង្កើតហ្វេសប៊ុកផេគរហូតដល់ការជួយរៀបចំយុទ្ធសាស្រ្តផ្សព្វផ្សាយនិងធ្វើទីផ្សារទ្រង់ទ្រាយធំ។ ភ្នាក់ងារទាំងនេះប្រើប្រាស់យុទ្ធសាស្ត្រ និងតិកនិចផ្សេងៗដើម្បីផ្សព្វផ្សាយម៉ាកយីហោរ បង្កើតទំនាក់ទំនងជិតស្និតជាមួយអតិថិជនគោលដៅឱ្យម្ចាស់អាជីវកម្ម ហើយនិងជួយជំរុញឱ្យអាជីវកម្មដំណើរការល្អតាមផែនការលើកាណាល់បណ្តាញសង្គម។ ការដែលម្ចាស់អាជីវកម្មមានហ្វេសប៊ុកផេគមួយប្រៀបដូចជាពួគគេមានហាងទំនិញឌីជីថលមួយយ៉ាងដូច្នោះដែរ ហើយមានហ្វេសប៊ុកផេគដែលមានអ្នកដើរតាម (followers) ចំនួនកាន់តែច្រើន ធ្វើឱ្យអាជីវកម្មកាន់តែមានទំនុកចិត្តនិងជឿជាក់ពីសំណាក់អ្នកទិញកាន់តែខ្លាំង។ ប៉ុន្តែការកសាងហ្វេសប៊ុកផេគឱ្យមានអ្នកដើរតាមច្រើនមិនមែនជារឿងងាយស្រួលឡើយ ថែមទាំងត្រូវការពេលវេលាយូរទៀតផង។​ តាមរយៈភ្នាក់ងារទីផ្សារបណ្តាញសង្គមឌីជីថលម្ចាស់អាជីវកម្មអាចទិញផេគដែលមានអ្នកដើរតាមចំនួនច្រើនស្រាប់សម្រាប់ប្រើប្រាស់ជាហាងរបស់ខ្លួនដោយមិនចាំបាច់ត្រូវការចំណាយពេលយូរកសាងពីដើមដំបូងឡើយ។

អាជីវកម្មសព្វថ្ងៃមិនអាចកាត់ផ្តាច់ពីបច្ចេកវិទ្យាបានទេ។ ហើយបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងអាជីវកម្មទៀតសោតក៏មានការប្រែប្រួលលឿនជាលំដាប់ដែរ ដូចនេះក្រុមហ៊ុនទាំងឡាយណាដែលអាចសម្របខ្លួនបានលឿនទៅនឹងការផ្លាស់ប្តូរនេះទើបអាចឈជើងរស់រានមានជីវិតបាន ព្រោះថាបច្ចេកវិទ្យានឹងជួយឱ្យអាជីវកម្ម តូច-មធ្យមធ្វើការប្រកួតប្រជែងប្រកបដោយប្រសិទ្ធិភាពនិងប្រសិទ្ធផលនៅគ្រប់ស្ថានភាពប្រែប្រួលនៃឥរិយាបទទីផ្សារ។ តួយ៉ាងដូចជាអ្នកស្រី គុយ ចន្ទ្រាម្ចាស់ហាងបុស្បាស្ប៉ានិងថៃម៉ាស្សា ដែលមានទីតាំងស្ថិតនៅលើមហាវិថីណតប្រីថ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ពីមុនអ្នកស្រីមិនដែលចាប់អារម្មណ៍លើការប្រើប្រាស់បណ្តាញសង្គមដើម្បីផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នកស្រីទេ។ ក្នុងកំឡុងពេលកូវីដចំណូលហាងអ្នកស្រីបានធ្លាក់ចុះយ៉ាងខ្លាំងស្ទើរតែបិទហាង។ ក្រោយកូវីដហាងចាប់ផ្តើមមានភ្ញៀវខ្លះៗមកវិញភាគច្រើនជាអតិថិជនចាស់ៗពីមុនតែមិនច្រើនឡើយ ពេលខ្លះក៏ស្ងាត់ភ្ញៀវតែម្តង។ ម្យ៉ាងទៀងហាងអ្នកស្រីមិនដែលទទួលបានអតិថិជនថ្មីដែរ។ អ្នកស្រីបានលើកឡើងថា តាមការសង្កេតរបស់អ្នកស្រីឃើញថាដៃគូរប្រជែងក្នុងវិស័យដូចគ្នាបែរជាទទួលបានភ្ញៀវច្រើនទាំងថ្មីទាំងចាស់ក្នុងពេលដែលហាងអ្នកស្រីបែរជាស្ងាត់ភ្ញៀវ ព្រោះឃើញគេមានហ្វេសប៊ុកផេគផ្សព្វផ្សាយនិងប្រូម៉ូត ។ ដោយសារឃើញស្ថានភាពចេះតែដុនដាបទៅៗ អ្នកស្រីក៏សម្រេចចិត្តមកប្រឹក្សាយោបល់ជាមួយអ្នកជំនាញនៅ KSH Digital ហើយងាកមកសាកល្បងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកផេគផ្សព្វផ្សាយសេវាកម្ម អាជីវកម្មរបស់អ្នកស្រី។ ចាប់តាំងពីបានប្រើប្រាស់បណ្តាញសង្គមមក អ្នកស្រីបានសង្កេតឃើញហាងអ្នកស្រីក៏ចាប់ផ្តើមមានភ្ញៀវរាល់ថ្ងៃនិងកើនឡើងបន្តិចម្តងៗជាលំដាប់ទាំងភ្ញៀវចាស់ និងភ្ញៀវថ្មីៗដែលពីមុនមិនដែលមានសោះ ហើយបុគ្គលិកអ្នកស្រីចាប់ផ្តើមរវល់ចាប់តាំងពីម៉ោងបើកហាងរហូតដល់ម៉ោងបិទ។ ទាំងអ្នកស្រីទាំងបុគ្គលិកមានការសប្បាយចិត្តយ៉ាងខ្លាំង។ អ្នកស្រីបានអះអាង​ថា “ឥឡូវហាងខ្ញុំចាប់ផ្តើមរវល់ឡើងវិញហើយ ចាប់តាំងពីម៉ោងបើករហូតដល់ពេលបិទ។ យើងមានភ្ញៀវចាស់ៗ ហើយយើងឃើញមានភ្ញៀវថ្មីៗមកសាកល្បងយ៉ាងហោចណាស់ក៏៣ទៅ៤នាក់ដែរក្នុងមួយអាទិត្យ។ ខ្ញុំសប្បាយចិត្តដោយមានបណ្តាញសង្គមជួយនាំភ្ញៀវមកហាង។” 

លោកចាន់ កុសលស្ថាបនិកក្រុមហ៊ុន KSH Digital ផ្តល់ប្រឹក្សាយោបល់ដល់អ្នកស្រី គុយ ចន្ទ្រាម្ចាស់ហាងបុស្បាស្ប៉ានិងថៃម៉ាស្សា

លោកសំអាតមានទស្សនៈថា “ខ្ញុំមើលឃើញថាការវិវត្តនៃបច្ចេកវិទ្យាបន្តរដំណើរទៅមុខជាលំដាប់មិនថយក្រោយទេ ហើយក្នុងរយៈពេល៣ទៅ៥ឆ្នាំខាងមុខទៀតនឹងមានការផ្លាស់ប្តូរកាន់តែខ្លាំងជាងនេះ ដូចនេះម្ចាស់អាជីវកម្មដាច់ខាតត្រូវតែរត់ឱ្យទាន់តាមរបត់បច្ចេកវិទ្យាបើមិនដូច្នោះទេពួកគាត់នឹងបាត់បង់ចំណែកទីផ្សារយ៉ាងធំ។”

ចំពោះម្ចាស់អាជីវកម្មណាដែលនៅតែបន្តពឹងផ្អែកទាំងស្រុងទៅនឹងទម្រង់អាជីវកម្មបែបប្រពៃណី ដោយមិនងាកមកចាប់យកប្រព័ន្ធអាជីកម្មអនឡាញទេនោះ ពួកគេនឹងត្រូវប្រឈមនឹងបញ្ហាជាច្រើន ដូចជាទីផ្សារមានដែនកំណត់ ថ្លៃប្រតិបត្តិការខ្ពស់ ថ្លៃធ្វើទីផ្សារខ្ពស់ហើយមិនចំគោលដៅ ពិបាកក្នុងការប្រមូលទិន្នន័យដើម្បីរៀបចំយុទ្ធសាស្រ្តឱ្យបានទាន់ពេលវេលា យឺតយ៉ាវក្នុងការឆ្លើយតបទៅនឹងតម្រូវការអតិថិជន ហើយនឹងមិនមានភាពបត់បែនទាន់សភាពការណ៍នៃការវិវត្តិនៃទីផ្សារ ដែលជាកត្តានាំឱ្យបាត់បង់ចំណែកទីផ្សារ លក់មិនដាច់ ប្រកួតប្រជែងចាញ់គេក្នុងសង្វៀនទីផ្សារឌីជីថល។ សំណួរទៅកាន់ម្ចាស់អាជីវកម្មទាំំងឡាយថាតើលោកអ្នកបានសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាសម្រាប់អាជីវកម្មរបស់ខ្លួនហើយឬនៅ?

ព្រះអង្គម្ចាស់ យុគន្ធរ ប្រសូតនៅឆ្នាំ១៨៦០ (ប្រភពខ្លះថាទ្រង់ប្រសូតនៅឆ្នាំ១៨៥៨) ។ ព្រះអង្គចម្រើនវ័យក្នុងព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញ ជាព្រះរាជបុត្រច្បងរបស់ព្រះបាទនរោត្តម ក្នុងប្រទេសមួយក្រោមការគ្រប់គ្រងរបស់បារាំងសេស។ សន្ធិសញ្ញា​ចុះ​ហត្ថលេខា​ឆ្នាំ ១៨៦៣ រវាង​ព្រះបាទ​នរោត្តម និង​ឧត្តមនាវីឯក​បារាំងឌឺឡាក្រង់ឌីញេ De La Grandiere បាន​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​អាណាព្យាបាលបារាំង។ ប៉ុន្តែ ព្រះបាទនរោត្តម បានអះអាងថាឧត្តមនាវីទោ ឌឺឡាក្រង់ឌីញេ បានបង្ខំព្រះអង្គឱ្យចុះហត្ថលេខាលើសន្ធិសញ្ញានេះ។ នៅឆ្នាំ១៨៧២ ព្រះអង្គម្ចាស់ យុគន្ធរបានយាងសាងព្រះភ្នួស។

ក្នុងកំឡុងឆ្នាំ ១៨៨៤ បារាំងចាប់ផ្តើមខ្វះខាតធនធាន ដើម្បីបន្តធ្វើអាណានិគមលើប្រទេសកម្ពុជា ហើយតាមរយៈកំណែទម្រង់រដ្ឋបាល ពួកគេបានគ្រប់គ្រងធនធានហិរញ្ញប្បទាន ដូចជាពន្ធដារជាដើម។ ពេលនោះព្រះអង្គយុគន្ធរ ដែលរិះគន់ការគ្រប់គ្រងអាណានិគមបារាំងនៅកម្ពុជា ដោយសារការលេចចេញនូវវណ្ណៈកណ្តាលថ្មីរបស់កម្ពុជា ដែលព្រះរាជវង្សានុវង្សភ័យខ្លាចនឹងការដណ្តើមអំណាចរបស់ពួកគេនោះ បានផ្ញើអនុស្សរណៈដ៏វែងមួយទៅកាន់នាយករដ្ឋមន្ត្រីបារាំងសេស ក្នុងយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ និងនៅពេលព្រះអង្គម្ចាស់យុគន្ធរយាងទៅ​បំពេញព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​១៩០០ ដែលនៅទីនោះព្រះអង្គម្ចាស់បាន​ជួប​អ្នក​កាសែត​ជនជាតិ​បារាំងលោក ហ្សៀន ហឺស(Fean Hess)។

ព្រះអង្គយុគន្ធរ បានក្លាយជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់នៅក្នុងសង្គមប៉ារីសប្រទសបារាំង ជាកន្លែងដែលព្រះអង្គត្រូវបានអញ្ជើញឱ្យចូលរួមក្នុងពិធីជប់លៀង និងអាហារពេលល្ងាចជាច្រើន នៅទៅនោះព្រះអង្គបានបង្ហាញពីទស្សនៈរបស់ទ្រង់ចំពោះអាណានិគមនិយមបារាំង សូម្បីតែទ្រង់ក៏ ត្រូវតែភៀសខ្លួនទៅទីក្រុងប្រ៊ុចសែលដែរ។  ក្នុងបទសម្ភាសន៍ជាមួយលោក ហឺស ព្រះអង្គយុគន្ធរ បាននិយាយអំពីរដ្ឋាភិបាលបារាំង និងសាធារណៈជនបារាំង និងការត្រួតត្រាអាណានិគមទៅលើប្រទេសរបស់ព្រះអង្គ ដែលអត្ថបទត្រូវបានចុះផ្សាយក្នុង កាសែតឡឺហ្វីការ៉ូ( Le Figaro ) ដោយពេលនោះដែរព្រះអង្គត្រូវបាន​បារាំង​សើចចំអក​ថា​ជា​បុរស​រាង​តូច សម្បុរខ្មៅ (កម្ពស់១៥៨ សង់ទីម៉ែត្រ)និង​ក្បាល​តូច។

អាណាព្យាបាលដែលស្នើសុំដោយសេរី និងផ្តល់សិទ្ធិរបស់កម្ពុជា បានក្លាយជាការគ្រប់គ្រងអាណានិគមបារាំងទាំងស្រុង ថា ព្រះនរោត្តម ត្រូវបានបង្ខំឱ្យបោះបង់អំណាចដោយកាំភ្លើងនៅឆ្នាំ ១៨៨៤ ថាព្រះអង្គត្រូវបានប្រព្រឹត្តយ៉ាងធ្ងន់ធ្ងរដោយជនជាតិបារាំងម្នាក់ឈ្មោះ ដឺ វើណេវីល ដែលបានរំលោភអំណាចជាមួយ។ ម្ចាស់ក្សត្រីរបស់ព្រះអង្គគឺ មីរោត្ដម ដែលព្រះបាទនរោត្តម “សោយរាជ្យបាន៣០០០ឆ្នាំ ហើយតែងតែយកចិត្តទុកដាក់ចំពោះប្រជារាស្រ្ដរបស់ខ្លួន” ហើយថា កម្ពុជា បានក្លាយទៅជាទាសករក្នុងភាពស្រពេចស្រពិលរបស់អ្នកគ្រប់គ្រង (បារាំង)។ព្រះអង្គយុគន្ធរ បានទាមទារឱ្យដក UM(ដែលរត់ចេញមុនសត្រូវ)នៅឆ្នាំ ១៨៨៥ នាយករដ្ឋមន្ត្រី និងធួនជា លេខាទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាពីរចុងក្រោយដែល ព្រះអង្គយុគន្ធរ ចោទប្រកាន់ថាជា អ្នកក្លែងបន្លំសំខាន់ពីររបស់ប្រទេស។ . អនុស្សរណៈ​របស់​លោក​ត្រូវ​បាន​ផ្ញើ​ទៅ​ប្រធាន​ទីស្តីការ​គណៈរដ្ឋមន្ត្រី ដោយ​មួយ​ខ្លី​ជាង​ផ្ញើ​ទៅ​កាន់​កាសែតឡឺម៉ាទីន(Le Matin) និង​មួយ​ខ្លី​ជាង​ទៅលោក ឡឺ ហ្វីការ៉ូ។

ក្នុងលិខិតផ្ញើជូនលោក ឡឺ ហ្វីការ៉ូ លោក យក់ ថឺន បានមានប្រសាសន៍ថា ជនជាតិបារាំងមានពីរប្រភេទ គឺជនជាតិបារាំងនៅទីក្រុងមេត្រូប៉ូលីតាន់ ប្រទេសបារាំង និងពួកនៅក្នុងអាណានិគម ដែលបារាំងមិនដឹងអ្វីទាំងអស់អំពីជនជាតិខ្មែរ ហើយជឿថាយើងជាអ្នកព្រៃផ្សៃ អរិយធម៌ ប៉ុន្តែគ្រួសារខ្ញុំគ្រប់គ្រងនគររាប់ពាន់ឆ្នាំ ការងារនោះមិនគួរជាទោសបាបទេ ដែលព្រះពុទ្ធសាសនាបានធ្វើឱ្យព្រះមហាក្សត្រជាបិតារបស់ប្រជាជន និងប្រជាជនកម្ពុជាបង្កើតជាគ្រួសារតែមួយថា«យើងមានរបស់យើង»។ ទាសករ’ ប៉ុន្តែកម្មកររបស់អ្នកមានសេរីភាពក្នុងការអត់ឃ្លានអ្នកធ្វើការបង្ហាញវត្ថុបំផ្លិចបំផ្លាញនៅក្នុងការតាំងពិពណ៌ជាសកល ហើយថានៅពេលដែលព្រះនរោត្តមបានសុំការការពារពីបារាំងនោះទ្រង់មិនបានស្នើសុំរដ្ឋបាលឬអរិយធម៌ទេ។ 

អាជ្ញាធរបារាំងបានបញ្ជាឱ្យព្រះនរោត្តមដាក់ខ្សែកូនប្រុសរបស់គាត់ឱ្យមកកម្ពុជាវិញ ប៉ុន្តែដោយខ្លាចគេចាប់ខ្លួន គាត់បានធ្វើដំណើរទៅប្រទេសថៃតាមរយៈអាល់ហ្សេរី ហើយបន្ទាប់ពីត្រូវបានបារាំងបណ្តេញចេញនៅឆ្នាំ ១៩០០ព្រះអង្គយុគន្ធរ គាត់បានរស់នៅនិរទេសនៅទីក្រុងបាងកកពីឆ្នាំ ១៩១៣ រហូតដល់ ការសោយទិវង្គតរបស់គាត់នៅឆ្នាំ១៩៣៤ ។ ព្រះអង្គយុគន្ធរ បានយក SMS Prinz Heinrich នៅថ្ងៃទី ២៦ ខែតុលាឆ្នាំ១៩០០ ហើយឈប់នៅសិង្ហបុរី។ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩០១ ព្រះបាទនរោត្តម ទ្រង់បានអញ្ជើញព្រះអង្គត្រឡប់មកកម្ពុជាវិញ តាមសំណើដែលត្រូវបានបដិសេធ។ នៅឆ្នាំ១៩២៦ អគ្គទេសាភិបាលបានផ្តល់ប្រាក់សោធនតូចមួយដល់ទ្រង់ផងដែរ។ ព្រះបាទនរោត្ដមមានព្រះទ័យសោកស្ដាយចំពោះអ្វីដែលបានកើតឡើងចំពោះព្រះអង្គយុគន្ធរ និងបុព្វបុរសរបស់ព្រះអង្គដែលបានយាងទៅប្រទេសបារាំងដួង ចរិយាហើយបានចូលនិវត្តន៍នៅវាំងនៅភ្នំពេញ។ ការឃុបឃិតខ្លះអះអាងថាគាត់បានភៀសខ្លួនដោយសម្ងាត់ទៅទីក្រុងព្រុចសែលជំនួសវិញហើយបានស្លាប់នៅពេលក្រោយ។

មុន​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៩០៤ ព្រះបាទ​នរោត្ដម​បាន​តែងតាំង​ព្រះរាជ​បុត្រ​របស់​ព្រះអង្គ​គឺ​ ព្រះអង្គម្ចាស់យុគន្ធរ ជា​អ្នក​ស្នងរាជ។ ប៉ុន្តែ​ដោយ​សារ​ទំនាក់ទំនងរវាងព្រះអង្គ​យុគន្ធរនឹងរដ្ឋការអាណានិគមបារាំងបាន​ធ្លាក់​ចុះ​  លោកអគ្គទេសាភិបាល ឌូមឺរ បាន​គំរាម​ទម្លាក់​ព្រះអង្គ។ ចង់អានខ្លឹមទាំងស្រុងសូមរកសៀវភៅ«រឿងរ៉ាវព្រះអង្គយុគន្ធរ»៕

លោក Jean Hess អ្នកសារព័ត៌មានបារាំង

តម្លៃផ្សារហ៊ុនកម្ពុជា​

អាម៉ាហ្សាឌៀ អេឌូសិន ផ្តល់ព័ត៌មានអំពីតម្លៃនៃទីផ្សារភាគហ៊ុនរបស់កម្ពុជាក្រោយពេលផ្សារហ៊ុនបិទបញ្ចប់ការជួញដូរពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ តាមប្រភពព័ត៌មានផ្លូវការពីគេហទំព័ររបស់ផ្សារមូលប័ត្រកម្ពុជាCSX។ ផ្សារមូលប័ត្រកម្ពុជាបើកជួញដូរពីថ្ងៃច័ន្ទដល់សុក្រ ចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង២ៈ៥០នាទីរសៀល។ សូមជម្រាបជូនថាព័ត៌មានក្នុងតារាងខាងក្រោមនេះគឺជាការផ្តល់ជូនជ្រាបជាព័ត៌មានប៉ុណ្ណោះមិនមែនជាការផ្តល់ប្រឹក្សារសម្រាប់ការជួញដូរឡើយ។

ក្រុមហ៊ុន

តម្លៃបច្ចុប្បន្ន

%ប្រែប្រួល

ប្រែប្រួល

PWSA

7,000

0.29

20

GTI

3,650

2.82

100

PPAP

14,600

0.68

100

PPSP

2,290

0

0

PAS

12,020

0.5

60

ABC

7,440

0.27

20

PEPC

2,460

0.4

10

MJQE

2,050

0

0

CGSM

2,420

0.41

10

តម្លៃផ្សារហ៊ុនអាស៊ី

ក្រុមហ៊ុន

តម្លៃបច្ចុប្បន្ន

%ប្រែប្រួល

ប្រែប្រួល

SHANGHAI

2,867.95

9.74

0.34

NIKKEI

36,232.51

1,207.51

3.45

HSI

17,174.06

62.41

0.36

SHENZHEN

8,409.22

35.75

0.43

KOSPI

2,621.50

3.2

0.12

ASX 200

7,826.80

13.1

0.17

NIFTY 50

24,139.00

-208

-0.85

STI

3,258.57

23.19

0.72

SGX-CNBC China Growth

1,100.26

3.98

0.36

CNBC 100

9,628.52

129.73

1.37

NZX 50

12,319.06

UNCH

UNCH

.SETI

1,297.79

0.72

0.06

MALAYSIA

1,609.52

2.86

0.18

TAIWAN

21,796.57

23.31

0.11

តម្លៃទំនិញប្រើប្រាស់

ក្រុមហ៊ុន

តម្លៃបច្ចុប្បន្ន

%ប្រែប្រួល

ប្រែប្រួល

OIL

79.35

-0.71

-0.89

BRENT

81.53

-0.77

-0.94

NAT GAS

2.229

0.04

1.83

COPPER

4.022

-0.047

-1.14

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព