
លោក ឃីម សុខហេងសម្ពោធ KSH APP ដើម្បីព្យាបាលជំងឺបាក់ទឹកចិត្ត
ស្ថាបនិកវិទ្យាស្ថាន Lsi Business School បានប្រកាសដាក់ឱ្យប្រើប្រាស់ KSH Mobile App ដែលមេរៀនគន្លឹះសម្រាប់សុភមង្គលគ្រួសារ ផលិតភាពការងារ និងការអភិវឌ្ឍន៍ចំណេះដឹងផ្ទាល់ខ្លួន។ «ក្រុមគ្រួសារខ្លះបានរងទឹកភ្នែក ដោយហេតុផលជាច្រើន ហើយមេរៀនគន្លឹះទាំងអស់នេះ មិនផ្អែកលើទ្រឹស្តីនិយមទេ តែផ្អែកលើការពិត និងជាក់ស្តែងនិយម»។ នេះបើតាមការបញ្ជាក់ពីលោក សុខហេង នៅចំពោះមុខអ្នកចូលរួមប្រមាណជិត ១០០ នាក់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ម្ចាស់ហាងបុស្បា ស៉្បា និងម៉ាស្សាប្តេជ្ញាបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈម៉ាស្សាឱ្យខាងតែបាននៅអំឡុង៥ឆ្នាំខាងមុខតាមក្តីស្រមៃ
មានស្រុកកំណើត នៅខេត្តតាកែវ ហើយបានប្តូរទីស្នាក់នៅមកក្រុងភ្នំពេញក្នុងអំឡុងទសវត្សរ៍៩០។ យុវតីវ័យជំទង់ គុយ ចាន្ទ្រា ធ្លាប់មានក្តីស្រមៃត្រឹមតែធ្វើជាគ្រូបង្រៀនបឋមសិក្សាប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីលោកឪពុកទទួលអនិច្ចកម្មទៅ ក្តីស្រមៃដ៏តូចមួយនេះត្រូវបានបំភ្លេចចោលទាំងស្រុង។ ក្នុងឋានៈជាកូនច្បងក្នុងបន្ទុកគ្រួសារ កញ្ញាបានឈប់រៀន ហើយងាកមករកការងារធ្វើពីកន្លែងមួយទៅកន្លែងមួយ រសាត់ពីប្រទេសកម្ពុជាទៅដល់ម៉ាឡេស៊ី ហើយឆ្លងចូលដល់ប្រទេសថៃទៀត។ ការងារដែលអាចរកចំណូលដោះបំណុលគ្រួសារគឺផ្តល់សេវាម៉ាស្សាបែបថៃ។
ស្វាមី-ភរិយាជនបទខំអភិវឌ្ឍខ្លួនពីកម្មករទៅជាថៅកែជួញដូរជ័រកៅស៊ូ
កើតនៅក្នុងភូមិដាច់ស្រយាលមួយនៅក្នុងស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ជាភូមិឋានមនោរម្យមួយដែលមានវាលចំការល្វឹងល្វើយពណ៌ខៀវស្រងាត់នារដូវវស្សា។ សម្លេងខ្យល់បក់រំភើយៗ លាយឡំនឹងសម្លេងសត្វបក្សាបក្សីច្រៀងកងរំពងបង្កើតបានជាតូរ្យតន្រ្តីធម្មជាតិយ៉ាងពិរោះរន្តំចិត្ត។ ភាពស្ងប់ស្ងាត់នៃធម្មជាតិក្នុងពេលរាត្រី និងរស្មីចែងចាំងពណ៌មាសនៃព្រះសូរិយាដែលរះលើព្រៃប្រឹក្សានាពេលព្រឹកព្រលឹម និងជីវភាពស្រុកស្រែចំការបានបង្រៀនយុវជនក្នុងភូមិជាច្រើននាក់ឱ្យរៀនរស់ក្នុងក្តីសង្ឃឹម។ ក្នុងនោះក៏មានយុវជន ភាន ភារី ម្នាក់ផងដែរ។

តើតំបន់ទួលគោកមានសក្តានុពលបែបណាសម្រាប់់ទីផ្សារខុនដូ?
ការបង្ហាញអំពីសក្តានុពលនៃតំបន់ទួលសម្រាប់ទីផ្សារខុនដូរ
និន្នាការថ្មីលើវិថីប្រកួតជែងសម្រាប់អាជីវកម្មតាមរយៈទីផ្សារឌីជីថល
នៅក្នុងយុគសម័យឌីជីថលសព្វថ្ងៃនេះ ការងាកទៅប្រើប្រាស់ប្រព័ន្ធវេទិការអនឡាញសម្រាប់ធ្វើការតាំងបង្ហាញ ផ្សព្វផ្សាយ និងលក់ទំនិញឬសេវាកម្មរបស់ម្ចាស់អាជីវកម្មតូចធំលែងក្លាយជាជម្រើសសម្រាប់ជ្រើសរើសទៀតហើយ ប៉ុន្តែគឺជារឿងដែលចំាបាច់បំផុតមិនអាចខ្វះបានឡើយក្នុងការដែលធ្វើឱ្យពួកគេឈជើងរឹងមាំនៅក្នុងពិភពប្រកួតប្រជែងអាជីវកម្មសម័យទំនើប។ តាមរយៈការប្រើប្រាស់អានុភាពនៃវេទិការអនឡាញទាំងនេះ ម្ចាស់អាជីវកម្មមានសក្តានុពលក្នុងការនាំយកផលិតផលឬសេវាកម្មរបស់ពួកគេទៅដល់ដៃអតិថិជនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា យ៉ាងទូលំទូលាយដោយគ្មានដែនកំណត់។ នេះជាកត្តាគួបផ្សំដ៏មានឧត្តមានុភាពមួយដែលជួយជម្រុញឱ្យអាជីវកម្មមានកំណើនស្ទុះទាំងការលក់និងការស្គាល់ម៉ាកយីហោទំនិញឬសេវាកម្ម។
ស្រ្តីមេម៉ាយម្ចាស់សិប្បកម្មផលិតប្រហិតពុះពារបង្កើតការងារឱ្យយុវជននៅស្រុកកំណើតរបស់ខ្លួន
ម៉ាស៊ីនចាប់ផ្តើមបន្លឺសំឡេងនៅម៉ោង៣ទៀបភ្លឺជារៀងរាល់ព្រឹកខណៈដែលគ្រួសារខ្លះកំពុងតែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់នៅឡើយ។ ស្រ្តីជាម្ចាស់សិប្បកម្មនិងបុគ្គលិកប្រមាណ២៥នាក់បាននាំគ្នាម្នីម្នារចាប់ធ្វើកិច្ចការរៀងៗខ្លួន។ ចង្វាក់ផលិតកម្មនៃសិប្បកម្មផលិតប្រហិតសាច់គោយីហោ «បងម៉ានី» ត្រូវបានវេចខ្ចប់រួចរាល់និងចាប់ផ្តើមដឹកចេញទៅឱ្យអតិថិជនចាប់ពីម៉ោង៤ភ្លឺតទៅរហូតដល់ព្រឹកព្រលឹមស្រាងៗ។