រូបចម្លាក់អង្គរវត្តបង្ហាញពីទំនាក់ទំនងខ្មែរជាមួយប្រទេសចិន
យើងមិនអាចសរសេររៀបរាប់អស់ពីខ្លឹមសារថា«ថ្មចេះនិយាយ ថ្មចេះរាំ ថ្មចេះច្បាំង…» ខ្លឹមសារទាំងនេះគឺជាមរតកដូនតាយើងដែលខិតខំគូរឆ្លាក់រឿងរ៉ាវប្រវត្តិសាស្រ្តនៅលើជញ្ជាំងប្រសាទអង្គរវត្ត។ ភូមិអ្នកនិពន្ធសូមផ្តាំដល់អ្នកទេសចរណ៍ទាំងអស់ដែលចូលទស្សនាអង្គរវត្តហើយ សូមស្វែងរករូបភាពមួយផ្ទាំងនៅថែវផ្នែកខាងជើងស្ថិតនៅចុងខាងកើតប្រាដកជារកឃើញផ្ទាំងសិលាចារិក(រូបភាព)ដូចការបង្ហាញជូនខាងក្រោមនេះ។
ដំណើរស្វែងរកសេចកី្តសុខផ្លូវចិត្តរបស់វីរៈកវីអង់គ្លេស ចន មីលតុន
កវី ចន មីលតុន (John Milton) កើតនៅថ្ងៃទី ៩ខែធ្នូ ឆ្នាំ ១៦០៨ ។ លោកគឺជាកវីជនជាតិអង់គ្លេសដ៏អស្ចារ្យបំផុតមួយរូប ដែលបានសរសេរការថ្កោលទោសដ៏មានឥទ្ធិពលបំផុតនៃការត្រួតពិនិត្យអក្សរសាស្ត្រ និងការការពារសេរីភាពនៃការបញ្ចេញមតិក្នុងប្រវត្តិសាស្ត្រ។
គ្រូសារអ្នកនិពន្ធម្ចាស់ស្នាដៃ «លំនៅចុងក្រោយ»ត្រូវបានខ្មែរក្រហមសម្លាប់នៅវាលពិឃាតជើងឯកទាំងគ្រួសារ
ម្ចាស់ស្នាដៃប្រលោមលោកមួយដែលអ្នកសិក្សាអក្សរសិល្ប៍ចាប់អារម្មណ៍ជាងគេក្នុងចំណោមស្នាដៃនិពន្ធជាង១០ចំណងជើង គឺរឿង«លំនៅចុងក្រោយ»និពន្ធដោយលោក ឃុន ស្រ៊ុន ជាប្រលោមលោកអត្ថាធិប្បាយរិះគន់ចំៗពីការពិតនៃព្រឹត្តិការក្នុងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខ លន់ នល់។
ជ្រុងមួយនៃអាថ៌កំបាំងស្នេហា នាងសារ៉ាម៉ានី និងស្វាមីជាតិបារាំង លោករ៉ូឡង់ ម៉ីយែរ (Roland Meyer)
ថ្ងៃនេះភូមិអ្នកនិពន្ធ សូមលើកយកផ្នែកមួយនៃសាច់រឿងដ៏អាថ៌កំបាំងស្នេហាអ្នករបាំព្រះរាជទ្រព្យខ្មែរម្នាក់ គឺនាងសារ៉ាម៉ានី និងលោករ៉ូឡង់ ម៉ីយែរ ដែលជារឿងរ៉ាវក្នុងជីវិតស្នេហានៅពីក្រោយឆាកនៅព្រះបរមរាជវាំងខ្មែរនៅដើមសតវត្សទី២០។
“គ្មាននរណាកើតមកក្រទេ” ឯកឧត្តម វ៉េង សិរីវុឌ្ឍ-ភាគទី២
ការដឹកនាំជីវិតចាំបាច់ត្រូវមានគោលការណ៍ ហើយគោលការណ៍របស់មនុស្សម្នាក់ៗមានខុសៗគ្នា។
អាថ៌កំបាំងនៃវិជ្ជាស្ថានបារាំងចុងបូព៌ារយៈពេល១២៦ឆ្នាំ
វិជ្ជាស្ថានបារាំងចុងបូព៌ា(École Française d'Extrême-Orient) មានវត្តមាននៅលើទឹកដីឥណ្ឌូចិនអស់រយៈពេល១២៦ឆ្នាំ មានបណ្ណាល័យអាយុជាងមួយតសវត្សរ៍ គឺជាទីតាំងដែលបានផ្ទុក និងរក្សាឯកសារបុរាណជាច្រើន ពិសេសឯកសារក្នុងសម័យអាណានិគមនិយមបារាំង។ ទីនោះក៏មានរក្សាទុកឯកសារស្តីពីខ្មែរជាច្រើនដែលយើងត្រូវតែដឹងទាំងអស់គ្នា។
ស្នាដៃអក្សរសិល្ប៍ពុទ្ធនិយមរឿង «ក្រុងសុភមិត្រ»
រឿងក្រុងសុភមិត្រ ជាស្នាដៃប្រលោមលោកពាក្យកាព្យដែលឧកញ៉ា កោសា ធិបតី កៅ បានតាក់តែងឡើងតាំងពីឆ្នាំ១៧៩៨។ អ្នកនិពន្ធបាន ឱ្យយើងដឹងថា រឿងនេះលោកបានតាក់តែងជាថ្មីជា ភាសាខ្មែរ លាយបាលី ជាពាក្យកាព្យ ដោយប្រើកាព្យមាត្រផេ្សងៗ តាមខ្លឹមសារដំណើររឿង។