ឆ្នាំ២០២៤ការអានសៀវភៅក្នុងតំបន់ ខ្មែរជាប់លេខទី៧និងលេខ៧៩នៅទូទាំងពិភពលោក

ភូមអ្នកនិពន្ធ ទទួលបានព័ត៌មានអំពីទិន្ន័យនៃការអានសៀវភៅតាមបណ្តាប្រទេសនីមួយៗក្នុងតំបន់អាស៊ីក៏ដូចជាគឺកម្ពុជាជាប់លេខរៀងទី៧ ហើយបើក្នុងពិភពលោកកម្ពុជាជាប់លេខរៀងទី៧៩ជាលេខមិនល្អ។បើយោងតាមទស្សនាវដ្ដី CEOWORLD ថ្មីៗនេះបានចេញផ្សាយចំណាត់(លេខរៀង)ថ្នាក់ឆ្នាំ២០២៤ របស់ខ្លួននៃបណ្តាប្រទេសដែលមានការចូលរួមអានខ្ពស់បំផុត។ យោងតាមគេហទំព័រ ceoworld.biz សិង្ហបុរីនាំមុខគេនៅអាស៊ីអាគ្នេយ៍ជាមួយនឹងពេលវេលាអានប្រចាំឆ្នាំជាមធ្យម ១៥៥ម៉ោង តាមពីក្រោយដោយប្រទេសថៃ និងឥណ្ឌូនេស៊ីទទួលបានតំណែងទីបី។

អាថ៌កំបាំង៥ចំណុចសំខាន់ៗនៃអ្នកនិពន្ធ ឈ្មោះ ដាល ការណីហ្ស៊ី ដែលអ្នកអានភាគច្រើនមិនបានដឹង

ភូមិអ្នកនិពន្ធសូមលើកយកផ្នែកខ្លះអំពី លោក  ដាល កាណីហ្ស៊ី គឺជាអ្នកនិពន្ធដ៏ល្បីល្បាញបំផុតតាមរយៈសៀវភៅដែលលក់ដាច់ជាងគេលើពីភពលោកនឹងត្រូវបានបកប្រែសឹងតែគ្រប់ភាសាហើយមានអ្នកអានជាច្រើនបានយកទ្រឹស្តីរបស់លោកទៅប្រតបត្តិតាម ហើយបន្ទាប់មកក៏មានមនុស្សជាច្រើនបានក្លាយទៅជាអ្នកមាន ម្ចាស់អាជីវិកម្ម ម្ចាស់រោងចក្រក៏ចេញពីការអានសៀវភៅរបស់លោកដែរ។ ភូមិអ្នកនិពន្ធនឹងបង្ហាញបន្ថែមពីអាថិកំបាំងចំនួន៥ចំណុចដែលនាំឱ្យលោក ឈានដល់ចំណុចកំពូលដូចខាងក្រោមនេះ។

ខ្មែរចំណាយពេល៤០ឆ្នាំប្រែព្រះត្រៃបិដកចប់មុនគេ

សាសនាធំៗ សុទ្ធតែមានគម្ពីរ ដែលស្តីពីវចនៈរបស់មេសាសនាទាំងនោះ។ គម្ពីរទាំងឡាយ គេប្រកាន់ទុក​ជាគម្ពីរស័ក្តិសិទ្ធស្មើនឹងមេសាសនាដែរ។ គម្ពីរព្រាហ្មណ៍ឈ្មោះ វេទ គេទុកជា “គ្រុតិ” (ការបានស្តាប់ឮមក=Révélation) ពីព្រះមហេឝ្វរ (អាទិទេព)។ គម្ពីរនេះជាឯកសារចាស់បំផុតក្នុងលោក ដែលមនុស្សលោកអាចបង្កើតបាន តែមិនដែលមានការរៀបចំ(ផ្ទៀងផ្ទាត់) ពីអតីតកាលទេ ទើបតែមានការរើរៀបជាថ្មីប្រមាណជា ៧០០ ឆ្នាំកន្លងទៅ​នេះ ។

ផ្សារហ៊ុន​អាស៊ី​ នឹង​បន្តធ្លាក់​ចុះ ខណៈ​ដែល​បញ្ហាសេដ្ឋកិច្ចចិន​កាន់តែ​អាក្រក់

ផ្សារហ៊ុនអាស៊ី បន្តធ្លាក់ចុះនៅព្រលឹមថ្ងៃច័ន្ទនេះ ដោយសារក្តីបារម្ភអំពីសុខភាព នៃសេដ្ឋកិច្ចចិន កើនឡើង ខណៈផ្សារហ៊ុនអនាគតរបស់សហរដ្ឋអាមេរិក មានស្ថិរភាពហើយ។ កិច្ចសន្យាទាំងឡាយនៅប្រទេសអូស្ត្រាលី ហុងកុង និងចិនដីគោក បង្ហាញពីការខាតបង់ដំបូង នៅពេល បើកដំណើរការនៅថ្ងៃច័ន្ទ ខណៈដែលការផ្លាស់ប្តូរនៅអាស៊ី អាចនឹងកាន់តែធ្ងន់ធ្ងរដោយសារសាច់ប្រាក់តិចតួច ហើយទីផ្សារហ៊ុនជប៉ុនបិទសម្រាប់ថ្ងៃឈប់សម្រាក។ សទ្ទស្សន៍ S&P 500 បានបិទ ដោយធ្លាក់ ០.២% មាលពីថ្ងៃសុក្រ ក្រោយពីជម្រើសប្រចាំត្រីមាសផុតសុពលភាព។ ទិន្នន័យកាលពីល្ងាចថ្ងៃសុក្របានបង្ហាញថា រដ្ឋាភិបាលចិន បានកាត់បន្ថយការចំណាយ ខណៈអត្រាអ្នកអត់ការងារធ្វើរបស់យុវជន បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំនេះ ដោយសារធនាគាររបស់ប្រទេសនេះ បដិសេធមិនកាត់បន្ថយអត្រាការប្រាក់កម្ចី។ បន្ថែមលើអារម្មណ៍ទន់ខ្សោយនេះ អាមេរិក ត្រូវបានគេនិយាយថា កំពុងរៀបចំច្បាប់ដែលនឹងហាមឃាត់ផ្នែករឹង និងកម្មវិធីសូហ្វវែរផ្នែកទន់របស់ចិនសម្រាប់រថយន្តដែលបានតភ្ជាប់ នៅក្នុងថ្ងៃច័ន្ទនេះ។ អ្នកវិភាគនៅ IG នៅទីក្រុងស៊ីដនី លោក Tony Sycamore បាននិយាយថា៖ “គ្រប់យ៉ាងនៅក្នុងប្រទេសចិន នឹងប្រែពីអាក្រក់ទៅអាក្រកបំផុត ។ ដោយផ្សារភាគហ៊ុនរបស់ជប៉ុនបានបិទសម្រាប់ថ្ងៃបុណ្យជាតិ, ធនាគារប្រជាជនចិន (PBOC) ធ្វើឱ្យទីផ្សារនោះខកចិត្តកាលពីថ្ងៃសុក្រ ហើយផលកម្រៃរបស់អាមេរិកកើនឡើងខ្ពស់ជាង។ យើងទំនងជានឹងឃើញមានសញ្ញាធ្លាក់ចុះបន្ថែមទៀតនៅទូទាំងទីផ្សារភាគហ៊ុនអាស៊ីនៅថ្ងៃនេះ”។ ជាទូទៅ ទីផ្សារហ៊ុន […]

ភូមិអ្នកនិពន្ធទទួលបានសៀវភៅល្ខោនបាសាក់ពីប្រភពដើម

នៅថ្ងៃនេះភូមិអ្នកនិពន្ធបានទទួលសៀវភៅមួយក្បាល មានចំណងជើងថា «តម្លៃអក្សរសិល្ប៍ខ្មែរក្នុងល្ខោនបាសាក់»។ សៀវភៅមានចំនួន២៦៤ទំព័រគឺជាស្នាដៃបណ្ឌិត តាំង វ៉ាំង ថង ជាខ្មែរក្រោម លោកបានចំណាយពេលវេលាដ៏មានតម្លៃបានបង្កើតស្នាដៃនេះក្នុងខណៈពេល វិស័យសិល្បៈល្ខោនបាសាក់កំពុងតែធ្លាក់ចុះ។ កន្លងមកយើងបានចុះផ្សាយអំពីប្រវត្តិល្ខោនបាសាក់មានកំណើតឬប្រភពមកពីណា តែក្នុងពេលនេះយើងបានទទួលខ្លឹមសារកាន់តែពិស្តារបន្ថែមដូចជាបទល្ខោនបាសាក់មានចំនួន ៣៣ បទត្រូវបានច្រៀងលើឆាកនឹងផ្លាស់ប្តូរទៅខ្លឹមសារនៃសាច់រឿង។ ចំពោះបទមានប្រភពដើមពីបារាំងចំនួន ១៣បទ។ ហើយបទភ្លេងមានប្រភពពីតន្រ្តីមហោរីខ្មែរ ឡាវ ថៃ មីយ៉ានម៉ា មានចំនួន ៤៩បទ ។

ស្វែងយល់ពីសាត្រាស្លឹករឹត និងក្រាំងរបស់ខ្មែរក្នុងយុគ្គសម័យឌីជីថល

ក្បួនសាត្រាស្លឹករឹតនិងក្រាំងជាមរតករបស់ដូនតាខ្មែរមិនអាចកាត់ថ្លៃបានវាជាដួងព្រលឹងនៃជាតិសាសន៍មួយមានវប្បធម៌ជាក់លាក់ព្រោះមានសិលាចារឹតជាគ្រឹះធំបំផុតនោះគឺជាក់ស្តែងយើងមានក្បាច់ចម្លាក់ជាច្រើននៅអង្គរវត្ត។ បើសិនជាយើងនិយាយថា«វប្បធម៌រលាយជាតិរលំ»សាត្រា ស្លឹករឹតស្ទើរតែទាំងអស់ជាភាសាសំស្រ្កឹត ដូចក្នុងភាសាខ្មែរ ដែលរក្សាទុកនៅលើស្លឹកត្នោតបានបាត់អស់ : ធម្មទេសនា, ពិធីសាសនា, កាលប្បវត្តិ, ការប្រមូលពំនោល, ល្ខោន។ល។  តែវាបានវិវត្ត(ចម្លង)ចូលមកក្រដាសជំនួសវិញដែលយើងនិយាយជាសាមញ្ញថា ក្បួនសាត្រាស្លឹករឹតយើងចម្លងមកជាក្រដាសវិញ។ ក្បួនច្បាប់ទាំងនេះមិនអាចទ្រឹងនៅលើឯកសារជាក្រាស់រហូតទេ ដូច្នេះយើងកំពុងធ្វើទៅជាឌីជីថលឱ្យទាន់សម័យកាល និងការរីកចំរើនផ្នែកព័ត៌មានវិទ្យាក្នុងយុគសម័យឧស្សាហកម្ម 4.0យើងនេះ។

សៀវភៅប្រលោមលោកដំបូងបំផុតលើពិភពលោក

ថ្ងៃនេះភូមិអ្នកនិពន្ធបង្ហាញអំពីប្រវត្តិសៀវភៅប្រលោមលោកដំបូងបំផុត ចេញមកពីណា ដើមចមឬសារបានរបស់វាដូចម្តេច? យោងតាមសម្តេចសង្ឃ ជួនណាតថា«រឿងប្រលោមចិត្តមនុស្សលោក គឺរឿងដែលអ្នកតែងប្រតិដ្ឋប្រដូចឡើង ដោយឥតមានច្បាប់ដើមជាការណ៍ពិតប្រាកដជាគោលចារឹកឡើយ ។ប្រលោមលោក នេះ ក្នុងសម័យពីដើមហៅ សាស្ត្រាល្បែង ឬ រឿងល្បែង, ខាងសម្រាយច្រើនតែតែងជាពាក្យកាព្យ ដូចជាសាស្ដ្រាល្បែងផ្សេងៗមានច្រើនឈ្មោះមានសាស្ដ្រា ស័ង្ខសិល្ប៍ជ័យ, លក្សណវង្ស, ហង្សយន្ដ, ជិនវង្ស ជាដើម; ខាងបាលីច្រើនតែជា បកិណ្ណកៈ ឬ វេយ្យាករណបាឋ គឺជាពាក្យបាលីរាយៗ ជួនមានគាថាបាលីបញ្ចូលមកខ្លះដោយអន្លើៗដូច បញ្ញាសជាតក ជាដើម, រឿងឬសាស្ដ្រាទាំងនោះ ។ យ៉ាងណាមិញរឿង «Tale of Genji»របស់ប្រទេសជប៉ុន ដែលមានអាយុកាលជាង ១០០០ ឆ្នាំ ប្រាប់ពីជីវិតស្នេហារបស់ព្រះអង្គម្ចាស់មួយអង្គ ត្រូវបានគេចាត់ទុកថា ជាប្រលោម លោកដំបូងគេក្នុងពិភពលោកផងដែរ។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព