សៀវភៅប្រលោមលោកខ្មែរចំនួន៥ចំណងជើងពេញនិយមនៅអាម៉ាហ្សូន
បើទោះជាលោកអូហ្គូប៉ាវីបានទទួលមរណភាពហើយកី្តតែសៀវភៅប្រលោមលោកខ្មែរដែលលោកបានបកប្រែជាភាសាបារាំងនោះគឺកំពុងតែលក់នៅទីផ្សារអនឡាញអន្តរជាតិ អាម៉ាហ្សូន យ៉ាងកក្រើកហើយក្នុងតម្លៃលក់ខ្ពស់ទៀតផង។ សៀវភៅមួយក្បាលមានទំហំក្រាសគឺមានរឿងប្រលោមលោកដូចជា នាងរំសាយសក់ នាងកាកី មាយើង វរវង្ស-សូរវង្ស-និងរឿង ស័ង្គសិល្ប៍ជ័យ។
លោក ហង្ស ធុនហាក់ជា ពីសាស្រ្តាចារ្យ ល្ខោននិងរបាំ បានក្លាយជានាយករដ្ឋមន្ត្រី
ជាករណីពិសេសបំផុតសម្រាប់ឥស្សរជនខ្មែរមួយរូបជាអ្នកអភិវឌ្ឍនិងអភិរក្សសិល្បៈបុរាណ បានក្លាយទៅជាលោកជានាយករដ្ឋមន្ត្រីខ្មែរ នាសម័យសាធារណរដ្ឋខ្មែរគួរឱ្យភ្ញាក់ផ្អើល។ លោកធុនហាក់ គឺជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ ក្នុងរបបសង្គមរាស្រ្តនិយមមួយរូប មានទេពកោសល្យខ្ពស់បំផុតក្នុងវិស័យសិល្បៈ។ លោកធ្លាប់ទទួលតំណែងសំខាន់ៗក្នុងឆាកជីវិតដើម្បីបុព្វហេតុបំរើជាតិ សាសនា និងជាបញ្ញវន្តមានឧត្តម្ភគតិ ជាតិនិយម ទេព្យកោសល្ស និងប្រកបដោយសមត្ថភាព ។ លោក ធុនហាក់ បានបង្រៀននៅសាលាល្ខោនជាតិ ហើយបានធ្វើជាសាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈចាប់ពីឆ្នាំ ១៩៦៥ ។ គាត់បានឡើងធ្វើជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សហគមន៍ ហើយក្រោយមកបានទទួលតំណែងជានាយករដ្ឋមន្ត្រីនៅ ថ្ងៃទី១៧ តុលា ១៩៧២ ដល់ថ្ងៃទី ១៧ មេសា ១៩៧៣ ។
ជនជាតិក្រិកបិតាស្ថាបនិកសិល្បៈល្ខោនតាំងពីសតវត្សរ៍ទី៦មុនគ.ស
សិល្បៈល្ខោនក្រិក បានកកើតនៅប្រហែលសតវត្សរ៍ទី៦ មុនគ.ស។ ប្រភពដើមរបស់ល្ខោនគឺនៅក្នុងបទចម្រៀង dithyrambe សរសើរឋានៈនៃស្រា(មានន័យថាស្រាជាភេសជ្ជៈដែលនញ្ជាក់ពីវណ្ណៈខ្ពង់ខ្ពស់) ។ ពោលគឺជាសម័យដែលការថ្វាយបង្គំធិបតីនៃសុរា(ភេសជ្ជៈនៃវណ្ណខ្ពស់)បានរីករាលដាលពីអាស៊ីទៅអឺរ៉ុបរហូតដល់សព្វថ្ងៃក្លាយទៅជាសិល្បៈមានការនិយមចូលចិត្តបំផុត។ ក្នុងអំឡុងពេលពិធីបុណ្យ Dionysies បទចម្រៀង dithyrambe ត្រូវបានច្រៀងដោយក្រុមចម្រៀងដែលទាក់ទងនឹងពិធីសម្តែង Satyre ពោលគឺការធ្វើឱ្យឡើងវិញនូវឈុតឆាករស់រវើករបស់ដោយការទទួលទានសុរាជាមួយសាច់ពពែហើយស្រែកច្រៀងរាំក្នុងស្ថានភាពស្រវឹងជោគជាំ។ ការប្រារព្ធពិធីនៃព្រះស្រានៅតែមានប៉ុន្តែពីវាទម្រង់សិល្បៈថ្មីមួយជាមួយនឹងការច្រៀងរាំនិងការសន្ទនាបានលេចឡើងជាមួយនឹងជីវិត និងការអភិវឌ្ឍន៍របស់វា: សោកនាដកម្ម។
រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»ចេញពីសៀវភៅបោះពុម្ពផ្សាយទៅភាពយន
សៀវភៅរឿងប្រវត្តិសាស្ត្រដែលល្អនិងល្បីល្បាញភាគច្រើនបានវិវឌ្ឍន៍ខ្លួនពីឧស្សាហកម្មបោះពុម្ពផ្សាយទៅជាឧស្សាហកម្មភាពយន្តជាហេតុនាំឱ្យមានអ្នកអាននិងទស្សនាកាន់តែច្រើនឡើង។ ជាក់ស្តែងភាពយន្តរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” ដែលថតដោយតារាសម្ដែងអាមេរិកដ៏ល្បីAngelina Jolie បានចាក់បញ្ចាំងក្នុងទឹកដីខេត្តសៀមរាបនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមព្រះរាជវត្តមានយាងទតផ្ទាល់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ ភាពយន្តដ៏ល្បីល្បាញដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងជុំវិញពិភពលោកនេះ នឹងត្រូវធ្វើការចាក់បញ្ចាំងនៅភ្នំពេញថ្ងៃទី២១ ខែកុម្ភៈនេះ។ នៅលើវិបសាយភាពយន្ត online ដ៏ល្បី Netflix ដែលបង្ហាពី Trailer រឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»ជារឿងខ្មែរ និងផលិតដោយ Angelina Jolie ដំបូងដែលថតនៅប្រទេសកម្ពុជាបានធ្វើឲ្យកក្រើកអស់អ្នកមហាជនទាំងក្នុងនិងក្រៅស្រុក ។
លោកសាស្រ្តាចារ្យ ប្រូណូ ដាហ្គេន ជាអ្នកផ្សព្វផ្សាយប្រាសាទអង្គរវត្តទៅកាន់ពិភពលោក
ដើម្បីសរសេរសៀវភៅមួយក្បាល លោកសាស្រ្តចារ្យ ប្រូណូដាហ្គេន(Bruno Dagens) បានចំណាយពេលវេលាយ៉ាងច្រើនដើម្បីសិក្សាអំពីប្រាសាទបុរាណខ្មែរ និងអក្សរសំស្រ្កឹត។ លោកសាស្រ្តចារ្យបានមកស្នាក់នៅលើទឹកដីអច្ឆរិយចំនួន៣ដងដើម្បីផលិតវណ្ណកម្មមួយកំពុងល្បីល្បាញសុះសាយលើពិភពលោក។ បេសកម្មឬសកម្មភាពវិទ្យាសាស្ត្រត្រូវបានអនុវត្តក្នុងទិសដៅបី៖ ការស្រាវជ្រាវលើរូបតំណាង និងស្ថាបត្យកម្មនៃបូជនីយដ្ឋានពីសម័យអង្គរអមដោយការស្ទង់មតិជាប្រព័ន្ធនយោបាយទឹក។ ការសិក្សាស្រាវជ្រាវលើរូបចម្លាក់ ផ្តោតលើការបង្កើតកាតាឡុកលម្អិតនៃបំណែកពុទ្ធសាសនិកមានចម្លាក់យ៉ាងច្រើន។ ការងារស្រាវជ្រាវគឺជាការផ្ទៀងផ្ទាត់ស៊ីជម្រៅជាមួយវប្បធម៌ប្រទេសឥណ្ឌា (Kerala និង Tamilnad) ។
តើល្ខោនបាសាក់ ឬលោ្ខនយូរកេរ្ត៍ខ្មែរ មានប្រវត្តិយ៉ាងដូចម្តេច និងមានប្រភពមកពីណា?
ថ្ងៃនេះភូមិអ្នកនិពន្ធសូមលើកយកព័ត៌មានមួយផ្នែកនៃប្រវត្តិល្ខោនបាសាក់ដែលពលរដ្ឋខ្មែរយើងចាត់ទុកជាទម្រង់សិល្បៈបុរាណរបស់ខ្លួននោះ មានប្រភពមកពីណា ហើយយើងសូមបរិយាយនូវសាវតាសិល្បៈដូនតារបស់យើងដូចខាងក្រោមនេះ។ ជាការពិតហើយល្ខោនបាសាក់ទំនងជាត្រូវបានយកឈ្មោះតាមឈ្មោះទីកន្លែងកំណើតនៃទម្រង់សិល្បៈនេះបានរីកចម្រើនឡើងដែលគេអាចដឹងត្រឹមតែថា “ល្ខោនបាសាក់មានដើមកំណើតនៅស្រុកបាសាក់ ខេត្តឃ្លាំង” ស្ថិតទល់មុខខេត្តព្រះត្រពាំងនៃទឹកដីខ្មែរក្រោម។
ចូរស្វែងយល់ពីបេសកកម្ម និងកិច្ចការអភិរក្សបូជនីយដ្ឋានអង្គររបស់លោក ម៉ូរី ក្លែ
លោក ម៉ូរី ក្លែ មានពូជពង្សចេញមកពីគ្រួសារវិចិត្រករពោលគឺជីតារបស់លោកគឺជាវិចិត្រករ និងជាអ្នកតុបតែង ហើយចំពោះឪពុករបស់លោកវិញជាស្ថាបត្យករ។ ពិសេសទៀតលោកក្លែក៏ជាសិស្សរបស់លោក H. Deglane នៅសាលាវិចិត្រសិល្បៈប៉ារីសជាសាស្រ្តាចារ្យម្នាក់ល្បីល្បាញ។ នៅឆ្នាំ ១៩១៣ លោកក្លែមានឱកាសបានបង្ហាញជាបេក្ខភាពនៅក្នុងសាលាបារាំងចុងបូព៌ា( EFEO) ប៉ុន្តែត្រូវបានលោកជាប់ចំណាត់ថ្នាក់ទីពីរនៅពីក្រោយ Georges Demasur ទៅវិញ។ ក្រោយលោក ហ្គ្សក ទ្រូវ៉េ(Georges Trouvé)ទទួលមរណភាពទៅទើបលោកក្លែបានចូលមកកាន់ការងារនៅសាលាបារាំងចុងបូព៌ាហើយពេលនោះត្រូវបានចាត់តាំងជាសមាជិកអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ខែធ្នូ ឆ្នាំ ១៩៣៦ ទៅផ្នែកអភិរក្សបូជនីយដ្ឋានអង្គរ។ នៅឆ្នាំបន្ទាប់ លោកត្រូវបានតែងតាំងជាអធិការនៃសេវាកម្មបុរាណវិទ្យា និងជាអ្នកថែរក្សាប្រាសាទអង្គរ។ សកម្មភាពចម្រុះក្នុងពេលនោះនឹងទាក់ទងនឹងប្រាសាទជាច្រើនមើលទៅដូចជាត្រូវថែរក្សានិងជួសជុល។