ក្រុមហ៊ុន​រុស្ស៊ី​ ជួបឧបសគ្គកាន់តែ​ខ្លាំង ក្នុង​ការ​ទូទាត់ពាណិជ្ចកម្មជាមួយ​ដៃគូ​ចិន​ ​

​ប្រភពពីរុស្ស៊ីដែលដឹងបញ្ហានេះផ្ទាល់ បានប្រាប់រ៉យទ័រថា ក្រុមហ៊ុនរុស្ស៊ីខ្លះ កំពុងប្រឈមមុខនឹងការពន្យារពេលចេះតែកើនឡើង និងការចំណាយកើនឡើងក្នុងការទូទាត់ជាមួយដៃគូពាណិជ្ជកម្ម នៅក្នុងប្រទេសចិន ដោយធ្វើឱ្យប្រតិបត្តិការដែលមានតម្លៃរាប់សិបពាន់លានយួន ស្ថិតក្នុងការជាប់គាំង។ បណ្តាក្រុមហ៊ុន និងក្រុមមន្ត្រីរុស្ស៊ីអស់រយៈពេល១-២ខែហើយ បានចង្អុលទៅកាន់ការពន្យារពេលក្នុងប្រតិបត្តិការបន្ទាប់ពីធនាគារចិនជាច្រើន បានរឹតបន្តឹងការអនុវត្តបន្ទាប់ពីការគំរាមកំហែងទណ្ឌកម្មទី២របស់លោកខាងលិច ឌើម្បីទបើទល់ជាមួយប្រទេសរុស្ស៊ី។ ប្រភពជាច្រើន ​បាន​ឲ្យ​ដឹង​ថា បញ្ហា​នោះ កាន់​តែតឹងតែង​ឡើង ​តាំងពីខែសីហាមក។ ប្រភពមួួដែលស្និទ្ធនឹងរដ្ឋាភិបាលដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់រ៉យទ័រថា ធនាគាររដ្ឋចិន កំពុងបិទរាល់ប្រតិបត្តិការជាមួយរុស្ស៊ី ជាទ្រង់ទ្រាយ”ដ៏ធំ” ហើយការបង់ប្រាក់រាប់ពាន់លានយួន ត្រូវបានផ្អាក។ ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រុស្ស៊ី ដែលស្មើនឹង១/៣ នៃការធ្វើពាណិជ្ជកម្មបរទេសរបស់រុស្ស៊ីកាលពីឆ្នាំមុន និងកំពុងផ្គត់ផ្គង់ទំនិញ ដូចជាគករឿងបំពាក់ឧស្សាហកម្មសំខាន់ៗ និងទំនិញប្រើប្រាស់ដែលជួយរុស្ស៊ីទប់ទល់នឹងទណ្ឌកម្មរបស់លោកខាងលិច។ ការធ្វើពាណិជជកម្មនោះ ក៏ផ្តល់នូវទីផ្សាររកធំសម្បើម សម្រាប់ការនាំចេញរបស់រុស្ស៊ីជាច្រើន ដែលចិនពឹងផ្អែកលើ ចាប់ពីប្រេង និងឧស្ម័ន រហូតដល់ផលិតផលកសិកម្មជាច្រើន។ ប្រភពមួយនៅវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកនាំមុខគេមួយរបស់រុស្ស៊ី បាននិយាយថា ក្រោយពីរតនាគារ អាមេរិកកាលពីខែមិថុនា បានគំរាមដាក់ទណ្ឌកម្មទី២លើធនាគារក្នុងប្រទេសចិន និងប្រទេសជាច្រើនផ្សេងទៀត ដើម្បីទប់ទល់ជាមួយប្រទេសរុស្ស៊ី, ធនាគារចិនជាច្រើន បានចាប់ផ្តើមប្រកាន់ជំហរតឹងរ៉ឹងខ្លាំង១ លើប្រតិបត្តិការនានា។ រុស្ស៊ី មានលក់ទំនិញប្រើប្រាស់ជាច្រើនប្រភេទដែលនាំចូលពីប្រទេសចិន។ ប្រភពនោះ បាននិយាយថា៖ “នៅពេលនោះ ការទូទាត់ប្រាក់ឆ្លងព្រំដែនទាំងអស់ទៅប្រទេសចិន […]

មហាសេដ្ឋី Buffett បានលក់ភាគហ៊ុន ធនាគារជាតិអាមេរិកម្តងទៀត តម្លៃប្រហែល ៨៤៥ លានដុល្លារ ឯកសារបទប្បញ្ញត្តិ បានបង្ហាញកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី វ៉ារិន ប៊ូហ្វិត (Warren Buffett) បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួនជាថ្មីម្តងទៀត នៅក្នុងធនាគារជាតិអាមេរិក ជាមួយនឹងការលក់ភាគហ៊ុន ដែលមានតម្លៃប្រមាណ​៨៤៥ លានដុល្លារ។ ក្រុមហ៊ុនចម្រុះជាតិសាសន៍ ដែលគ្រប់គ្រងដោយក្រុមវិនិយោគិនដ៏គួរឱ្យគោរពបំផុតរបស់ពិភពលោកនេះ បានបញ្ចេញភាគហ៊ុនដែលមានតម្លៃជាង ៦ពាន់លានដុល្លាររួមគ្នា ពីក្នុងធនាគារធំបំផុតទីពីររបស់អាមេរិកក្នុងការលក់ភាគហ៊ុនចំនួន ៧ជុំ ចាប់តាំងពីខែកក្កដា។ ក្រុមហ៊ុន Berkshire Hathaway ដែលជាម្ចាស់ភាគហ៊ុនកំពូលរបស់ធនាគារជាតិអាមេរិកនេះ បានបង្ហាញឲ្យដឹងថា ខ្លួនបានលក់ភាគហ៊ុនប្រហែល ២១.១ លានភាគហ៊ុនរបស់ធនាគារ នៅចន្លោះថ្ងៃទី ២៨ ដល់ថ្ងៃទី៣០ ខែសីហាថ្មីៗនេះ។ ការ​លក់​ផ្ទះ​​ដែល​ធ្លាក់​ចុះនៅ​​ចិន អូសបន្លាយ ​ទោះ​បីជា​មាន​ការ​ជួយ​សង្គ្រោះ​ពី​រដ្ឋាភិបាល​ក្តី ការធ្លាក់ចុះផ្នែកលំនៅដ្ឋានរបស់ប្រទេសចិន បានធ្លាក់ចុះកាន់តែជ្រៅពីខែសីហា ដោយសារតែក្តីរំពឹងទុកនៃការធ្លាក់ចុះបន្ថែមទៀតនៃតម្លៃផ្ទះថ្មី បានរារាំងដល់កិច្ចប្រឹងប្រែងរបស់ប្រទេសនេះដើម្បីទប់ស្កាត់ការធ្លាក់ចុះនេះ។ យោងតាមទិន្នន័យបឋមពី China Real Estate Information Corp ឱ្យដឹងថា […]

នាយក​រដ្ឋមន្ត្រីថៃ​ថ្មី ​ទទួល​មរតក​បញ្ហា​​ប្រាក់​ចំនួន ១៤ពាន់​លាន​ដុល្លារ និង​សេដ្ឋកិច្ច​ដែល​មាន​ការ​ធ្លាក់​ចុះ

ប៉ុន្មានថ្ងៃបន្ទាប់ពីការជាប់ឆ្នោតជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតពុំធ្លាប់មានរបស់ប្រទេសថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានដាក់ថ្នាំបន្សាបទៅលើបណ្តាបញ្ហាគោលនយោបាយ១ ដែលបាននិងកំពុងតែពុំងំអស់ពេលជាច្រើនខែមកហើយ។ នៅក្នុងសន្និសីទសារព័ត៌មានភ្លាមៗបន្ទាប់ពីនាងទទួលបានតំណែងនេះ លោកជំទាវ ថែថងថាន បាននិយាយថា ផែនការជំរុញសេដ្ឋកិច្ចចំនួន ១៤ពាន់លានដុល្លារ ដែលជាការសន្យាយុទ្ធនាការសំខាន់១ពីនាយករដ្ឋមន្ត្រីមុន ត្រូវការការត្រួតពិនិត្យឡើងវិញបន្ថែមទៀត ដើម្បីមើលថា តើវាអនុលោមទៅតាមច្បាប់របស់ប្រទេស ស្តីពីវិន័យសារពើពន្ធដែរឬទេ។ នោះ គឺជាបញ្ហាចុងក្រោយបំផុត នៅក្នុងការជំរុញសេដ្ឋកិច្ចថៃ ដោយវាបានធ្លាក់ដល់ក្រោមការងើបឡើងវិញ នៃវិស័យទេសចរណ៍ដែលខ្សោយជាងការរំពឹងទុក និងការផលិតកាន់តែយឺត។ លោកជំទាវ ផែថងថាន​ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែសីហា បន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានបណ្តេញលោក ស្រេតថា ថាវីស៊ីន ចេញពីតំណែង​ពីបទរំលោភក្រមសីលធម៌។ ​លោក​ស្រី​ សេដ្ឋា ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​តែង​តាំង​រដ្ឋមន្ត្រី​១រូប ដែលមានទោស​ព្រហ្មទណ្ឌ។ លោកជំទាវ ផែថងថាន​ គឺជាកូនស្រីពៅរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ត្រា អតីតនាយករដ្ឋមន្ត្រីថៃ និងនាយករដ្ឋមន្ត្រីដ៏ចម្រូងចម្រាស និងជាក្មួយស្រីរបស់លោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត្រា​ (Yingluck Shinawatra) ដែលជាប្អូនស្រីរបស់លោកថាក់ស៊ីន ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីផងដែរ។ លោកស្រេតថា […]

លោកជំទាវ ​ហារីស សន្យាថាដោះស្រាយវិបត្តិសេដ្ឋកិច្ច ប៉ុន្តែមានចំណុចជាក់លាក់តិចតួច

នៅក្នុងបទសម្ភាសន៍លើកដំបូងដ៏សំខាន់របស់លោកជំទាវ ចាប់តាំងពីទទួលបានទទួលការតែងតាំង ជាបេក្ខភាពប្រធានាធិបតី របស់គណបក្សប្រជាធិបតេយ្យ, លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) បាននិយាយថា ការជួយដោះស្រាយវិបត្តិសេដ្ឋកិច្ច និងការលើកស្ទួយក្រុមមនុស្សវណ្ណៈកណ្តាល នឹងក្លាយជាអាទិភាពថ្ងៃទី១របស់លោកជំទាវ។ លោកជំទាវ ហារីស បានប្រាប់ទូរទៃ្សន៍ CNN ថា៖ “ខ្ញុំគិតថា គ្រប់គ្នាបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ផ្លូវថ្មីមួយឆ្ពោះទៅមុខ តាមមធ្យោបាយ១ដែលពលរដ្ឋអាមេរិកជាច្រើនជំនាន់ ត្រូវបានជំរុញដោយក្តីសង្ឃឹម និងដោយភាពសុទិដ្ឋិនិយម”។ លោកជំទាវ បានប្រាប់ CNN ដោយបន្ថែមថា លោកជំទាវ ជឿថាក្រុមអ្នកបោះឆ្នោត បានត្រៀមខ្លួនរួចជាស្រេចដើម្បី “បើកទំព័រថ្មី” លើអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ដែលជាគូប្រជែងខាងគណបក្សសាធារណរដ្ឋរបស់លោកជំទាវ។ ថាតើ លោកជំទាវ ហារីស ដែលជាអនុប្រធានាធិបតីក្នុងតំណែង អាចរាប់បញញចូលថា ការផ្លាស់ប្តូរនោះ គឺជាបញ្ហាសំខាន់នៃបទសម្ភាសន៍នេះ ដែលមានសារៈសំខាន់ច្រើនលើសពីរយៈពេល២ខែ រហូតដល់ថ្ងៃបោះឆ្នោតឬយ៉ាងណា។ ហើយតាមវិធីជាច្រើន សម័យប្រជុំនេះ បានដាក់បញ្ចូលយុទ្ធសាស្ត្រក្រឡុក ដែល លោកជំទាវ ហារីស បានប្រើតាំងពីខែកក្កដាមក […]

ដោយប្រយ័ត្នលោកត្រាំ គម្រោងរ៉ែរបស់អាមេរិកប្រញាប់ប្រញាល់បិទប្រាក់កម្ចីរដ្ឋាភិបាល ក្រុមបុគ្គលិករ៉ែ និងក្រុមអ្នកកែច្នៃអាគុយរបស់អាមេរិក កំពុងប្រញាប់ប្រញាល់បិទប្រាក់កម្ចីរបស់រដ្ឋាភិបាលដែលមានតម្លៃរាប់ពាន់លានដុល្លារ នៅមុនខែមករា ដោយសារការព្រួយបារម្ភថា អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ (Donald Trump) នឹងរារាំងមូលនិធិដែលចាំបាច់សម្រាប់ជំរុញទិន្នផលរ៉ែសំខាន់ៗរបស់អាមេរិក សម្រាប់ការផ្លាស់ប្តូរជាថាមពល។ . តម្លៃដែលកំពុងធ្លាក់ចុះនៅឆ្នាំនេះសម្រាប់សារធាតុលីចូម នីកែល និងសារធាតុរ៉ែផ្សេងទៀត ក៏ដូចជាការលក់ រថយន្តអគ្គិសនីទាបជាងការរំពឹងទុក បានធ្វើឱ្យក្រុមអ្នកផ្តល់ហិរញ្ញប្បទានឯកជន មានការភ្ញាក់ផ្អើល និងធ្វើឱ្យឧស្សាហកម្មរ៉ែបែបអភិរក្សនិយម ស្ថិតក្នុងជំហរមិនធម្មតាដែលត្រូវការការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើន និងទប់ទល់នឹងអ្វីដែលលោកខាងលិចមើលឃើញថាជាឧបាយកលទីផ្សាររបស់ចិន៕ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei កើនឡើង បន្ទាប់ពីបានដណ្តើមចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ប្រាក់ចំណូលរបស់ក្រុមហ៊ុន Huawei Technologies Co. របស់ចិន បានកើនឡើងក្នុងត្រីមាសទី៦ ជាប់ៗគ្នា បន្ទាប់ពីទូរស័ព្ទស្មាតហ្វូនរបស់ខ្លួន ទទួលបានចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple Inc. នៅក្នុងប្រទេសខ្លួន។ យោងតាមការគណនាដោយផ្អែកលើតួលេខហិរញ្ញវត្ថុរយៈពេល៦ខែរបស់ក្រុមហ៊ុននេះ ឱ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិក និងបណ្តាញនាំមុខរបស់ចិននេះ បានប្រកាសប្រាក់ចំណូល ២៣៩ពាន់លានយួន (៣៣.៦ ពាន់លានដុល្លារ) នៅក្នុងត្រីមាសខែមិថុនានេះ គឺកើនឡើង ៣៣.៧% […]

 ប្រមុខប្រតិបត្តិ Telegram ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មក្នុងការប្រើប្រាស់កម្មវិធីនោះ

លោក ប៉ាវ៉ែល ឌូរ៉ូវ (Pavel Durov) ប្រមុខប្រតិបត្តិ នៃក្រុមហ៊ុន Telegram ត្រូវបានចោទប្រកាន់នៅក្នុងប្រទេសបារាំង ពីបទសមគំនិតក្នុងការផ្សព្វផ្សាយរូបភាពផ្លូវភេទរបស់កុមារ និងឧក្រិដ្ឋកម្មផ្សេងទៀត ដូចជាការជួញដូរគ្រឿងញៀន នៅលើកម្មវិធីផ្ញើសារ។ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ក្រុមរដ្ឋអាជ្ញាទីក្រុងប៉ារីសបាននិយាយថា ការចោទប្រកាន់ទាំងនោះ ប្រឆាំងនឹងលោកឌូរ៉ូវ ធ្វើឲ្យគេយលើថា វេទិកាមួយ ស្ទើរតែគ្មានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងរួមបញ្ចូលទាំងការចោទប្រកាន់ជាច្រើន ដែលលោកបានបដិសេធមិនជួយបណ្តាភ្នាក់ងារឲ្យស៊ើបអង្កេតផ្លូវច្បាប់លើក្រុមជនសង្ស័យ។ លោក ប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀតស្តីពីការអនុញ្ញាតឱ្យឧក្រិដ្ឋជនដែលបានគ្រោងទុក អនុវត្តប្រតិបត្តិការខុសច្បាប់ នៅលើវេទិកានេះ។ បុរសអាយុ ៣៩ឆ្នាំរូបនេះ ត្រូវបានគេបញ្ឈប់ នៅអាកាសយានដ្ឋាន Le Bourget ភាគខាងជើងទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានចុះពីយន្តហោះឯកជនមួយ និងត្រូវបានឃុំខ្លួន សម្រាប់ការសាកសួររបស់ក្រុមប៉ូលិស អស់រយៈពេល ៤ថ្ងៃ។ យោងតាមសេចក្តីថ្លែងការណ៍ ឱ្យដឹងថា ក្រុមរដ្ឋអាជ្ញាកាលពីថ្ងៃពុធ បានបញ្ជាឱ្យលោកឌូរ៉ូវ បង់ប្រាក់ធានាចំនួន ៥លានអឺរ៉ូ (៥.៦ លានដុល្លារ) និងហាមឃាត់លោក មិនឱ្យចាកចេញពីប្រទេសបារាំង។ រដ្ឋអាជ្ញាទីក្រុងប៉ារីស លោក Laure Beccuau បាននិយាយថា ខណៈ Telegram […]

ល្ហុងគឺជាដំណាំកសិផលដែលផ្តល់ផលប្រយោជន៍ទាំងសុខភាពនិងពាណិជ្ជកម្ម

ល្ហុងឈ្មោះវិទ្យាសាស្រ្ត (Carica papaya) ជាដំណាំត្រូពិចហើយជាប្រភេទដំណាំពាណិជ្ជកម្ម។ ផ្លែល្ហុងមានសារប្រយោជន៍យ៉ាងច្រើនដល់រាងកាយរួមមាន​ប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង កាត់បន្ថយការលាក ជួយដល់ប្រព័ន្ធរំលាយអាហារនិងជួយពង្រឹងប្រព័ន្ធការពាររាងកាយ។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព