ថៃ​ បង្កើន​ប្បញ្ញត្តិ​លើ​ទំនិញ​ចិន ខណៈ​ការ​នាំ​ចូល​ថោកប៉ះពាល់​សេដ្ឋកិច្ច​ រដ្ឋមន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃ នឹងបង្កើតក្រុមការងារ១ដើម្បីអនុវត្តយ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិដែលមានស្រាប់ក្នុងគោលបំណងទប់ស្កាត់ជំនោរនៃការនាំចូលរបស់ចិន ដែលមានតំលៃថោក កំពុងគំរាមកំហែងដល់វិស័យផលិតកម្ម និងសេដ្ឋកិច្ចដែលទន់ខ្សោយរួចទៅហើយ។ វិធានការនេះ កើតមានឡើងចំពេលមានការព្រមានថា អាជីវកម្មថៃជាច្រើនប្រហែលជាមិនអាចរស់រានមានជីវិតបានទេ ចំពោះអ្វីដែលសមាគមផលិតសំខាន់ បានហៅថា រលកយក្សស៊ូណាមិនៃទំនិញថោករបស់ចិន ដែលបានធ្វើឱ្យមានការបិទរោងចក្រជិត ២០០០ រួចហើយ នៅក្នុងប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍នេះ ក្នុងឆ្នាំចុងក្រោយនេះ។ និយតករ កាត់បន្ថយរយៈពេលវិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបន្ទាប់ពីការស៊ើបអង្កេត រដ្ឋមន្ត្រីដឹកជញ្ជូនបាននិយាយកាលពីថ្ងៃពុធថា និយតករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសម៉ាឡេស៊ី បានកាត់បន្ថយរយៈពេលនៃវិញ្ញាបនបត្រប្រតិបត្តិករផ្លូវអាកាសរបស់ Malaysia Airlines ពី ៣ឆ្នាំ មកត្រឹម ១ឆ្នាំ បន្ទាប់ពីការស៊ើបអង្កេតលើបញ្ហាបច្ចេកទេស​ជាច្រើនដែលក្រុមហ៊ុនដឹកជញ្ជូនរដ្ឋនេះ ប្រឈមមុខ។ ក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Aviation Group (MAG) បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនគ្រោងនឹងកាត់បន្ថយជើងហោះហើរ និងផ្លូវហោះហើរជាបណ្តោះអាសន្ននៅទូទាំងក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនរហូតដល់ខែធ្នូឆ្នាំនេះ បន្ទាប់ពីមានការរំខានដល់សេវាកម្មកាលពីដើមខែនេះ។ ទិន្នផល​ប្រេង​របស់​លីប៊ី​ ធ្លាក់​ចុះ ៤០០,០០០ ធុង ក្នុង១​ថ្ងៃ​ ចំពេល​មានការ​បិទ ទិន្នផល​ប្រេង​របស់​ប្រទេស​លីប៊ី​ បាន​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល​ក្នុង​សប្តាហ៍​នេះ ខណៈ​អណ្តូងប្រេងជាច្រើន កាត់​បន្ថយ​ប្រតិបត្តិការ ​ចំពេល​មាន​ការ​ជាប់គាំងថា ​អ្នកណានឹង​គ្រប់​គ្រង​ធនាគារ​កណ្តាល​របស់​ប្រទេសអាហ្រ្វិកមួយនេះ។ យោងតាមក្រុមមនុស្សដែលដឹងអំពីស្ថានភាពនេះ […]

ការកាត់បន្ថយការប្រាក់របស់ធនាគារកណ្តាលអាមេរិក អាចជាការវាយប្រហារចំពោះការប្តូរប្រាក់បរទេស $១ពាន់ពាន់លាន ទៅប្រទេសចិន

យោងតាមលោក Stephen Jen ឱ្យដឹងថា ក្រុមហ៊ុនចិនទាំងឡាយ អាចនឹងត្រូវបានទាក់ទាញឱ្យលក់គំនរទ្រព្យសកម្មជាប្រាក់ដុល្លារចំនួន ១ពាន់ពាន់លានដុល្លារ នៅពេលដែលអាមេរិកកាត់បន្ថយអត្រាការប្រាក់ក្នុងខែកញ្ញា ជាទង្វើមួយដែលអាចពង្រឹងប្រាក់យួន ដល់ទៅ 10% ។ នាយកប្រតិបត្តិនៃក្រុមហ៊ុន Eurizon SLJ Capital នេះ បាននិយាយថា ឥឡូវនេះ រូបិយប័ណ្ណ គឺជាហានិភ័យដ៏ធំបំផុត ដែលមិនមានតម្លៃត្រឹមត្រូវ នៅទូទាំងទីផ្សារនោះទេ ហើយលុយយួន អាចដើរតួនាទីតម្លៃធំសម្បើម។ ពាក់ព័ន្ធនឹង​ឥទ្ធិពល​នៃ​លំហូរត្រឡប់ លោក Jen បាន​និយាយ​​ថា​៖ «​ត្រូវគិត​ទៅដល់​ការបាន​ធ្លាក់ភ្នំទឹកក​»។ ប្រាក់យួន ​នឹងកើន​ឡើង ហើយ​ប្រហែល​ជាអាច — ពី ៥ ទៅ ១០% នឹងជា​កម្រិតទាប និង​អាច​ទទួល​យក​បាន​សម្រាប់​ប្រទេស​ចិន។ យោងតាមលោក Jen ឱ្យដឹងថា ទ្រឹស្ដីនិយាយដូចនេះ៖ ក្រុមហ៊ុនចិន គួរតែអាចប្រមូលបានច្រើនជាង ២ពាន់ពាន់លានដុល្លារ នៅក្នុងការវិនិយោគឯនាយសមុទ្រ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ ដោយបានរក្សានៅក្នុងទ្រព្យសកម្ម ដែលបង់អត្រាខ្ពស់ជាងក្រុមហ៊ុនដែលគ្របដណ្តប់ដោយប្រាក់យួន ។ នៅពេលដែល ធនាគារកណ្តាលអាមេរិក (Federal […]

ហាងអាហារ និងភេសជ្ជៈនៅវៀតណាមចំនួន ៣ម៉ឺនកន្លែង បានបិទទ្វារក្នុងឆមាសទី១ នៃឆ្នាំ ២០២៤

 របាយការណ៍មួយ បាននង្ហាញថា យ៉ាងហោចណាស់មានហាងអាហារ និងភេសជ្ជៈ (F&B) ចំនួន ៣ម៉ឺនក្លែង នៅទូទាំងប្រទេសវោតណាម បានបិទទ្វារ នៅក្នុងឆមាសទីមួយ នៃឆ្នាំ២០២៤នេះ ខណៈដែលការបើកថ្មី នៅមានកម្រិតនៅឡើយ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយវេទិកា iPOS.vn ដែលមានឯកទេសក្នុងការស្រាវជ្រាវទីផ្សារអាហារ និងភេសជ្ជៈវៀតណាម ឱ្យដឹងថា ការបិទចុងក្រោយបំផុតនេះ បានកាត់បន្ថយចំនួនហាងដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេសមកត្រឹមប្រមាណ ៣០៤,៧០០ ធ្លាក់ចុះ ៤%ពីមួយឆ្នាំទៅមួយឆ្នាំ ។ របាយការណ៍នេះ បានស្ទង់មតិម្ចាស់អាជីវកម្ម F&B ជិត ១០០០នាក់, ភោជនីយដ្ឋានជាង ២៣៦០ និងបុគ្គលិក F&B ១៣០៧នាក់ នៅក្នុងប្រទេសវៀតណាម ជាមួយនឹងអាយុ និងមុខរបរផ្សេងៗ។ វាបានបង្ហាញថាទីក្រុងហូជីមិញ បានជួបប្រទះការបិទទ្វារដ៏ធំបំផុត ជាមួយនឹងការថយចុះចំនួន៦% នៃចំនួនហាង F&B ក្នុងអំឡុងពេលនេះ។ ផ្ទុយ​ទៅ​វិញ ទីក្រុង​ហាណូយ​ មាន​ការ​កើន​ឡើង​បន្តិច​បន្តួច​ប្រហែល ០,១%។ គេហទំព័រ mekongasean.vn បានដកស្រង់សម្តីនាយក វេទិកា iPOS.vn លោក Vu Thanh […]

ប្រទេសអូស្ត្រាលី ​រឹតបន្តឹងចំនួន​និស្សិត​បរទេស ដើម្បីទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក

ប្រទេសអូស្ត្រាលី ដែលក្នុងចំណោមនិស្សិត ៣៣នាក់ មាននិស្សិតបរទេសម្នាក់ នឹងកំណត់ទទួលសិស្សបរទេសត្រឹម ២៧០,០០០ នាក់ នៅក្នុងឆ្នាំ ២០២៥  ជាផ្នែកមួយ នៃការបង្រ្កាបលើការធ្វើចំណាកស្រុក។ រដ្ឋមន្ត្រីក្រសួងអប់រំអូស្ត្រាលី លោកស្រី ជេសិន គ្លែរ (Jason Clare) បាននិយាយថា នៅក្រោមគោលនយោបាយនេះ រដ្ឋាភិបាលនឹងកំណត់និស្សិតអន្តរជាតិថ្មីចំនួន ១៤៥,០០០ នាក់សម្រាប់សាកលវិទ្យាល័យ និង ៩៥,០០០ នាក់ សម្រាប់វិស័យបណ្តុះបណ្តាលជំនាញ។ សម្រាប់មហាវិទ្យាល័យ និងអ្នកផ្តល់សេវាមិនមែនសាកលវិទ្យាល័យជាច្រើនទៀត, ការចាប់ផ្តើមនឹងមានប្រហែល ៣០០០០ នាក់។ ទិដ្ឋាការសិស្សជិត ៦០០០០០ ត្រូវបានផ្តល់ នៅក្នុងសារពើពន្ធ 2023។ បណ្តាសាកលវិទ្យាល័យ បានព្រមានជាច្រើនលើកច្រើនសារហើយថា វិធានការណាមួយ ដើម្បីដាក់កំណត់និស្សិតបរទេស អាចធ្វើឲ្យខូចដល់ឧស្សាហកម្មអប់រំថ្នាក់ឧត្តមសិក្សាដែលរកកម្រៃបានច្រើន។ រដ្ឋាភិបាល បាននិងកំពុងពិគ្រោះយោបល់អស់រយៈពេលជាច្រើនខែលើផែនការដាក់កំហិតលើនិស្សិតបរទេស ដែលជាផ្នែកមួយនៃការជំរុញកាន់តែទូលាយក្នុងការបង្ក្រាបលើការធ្វើចំណាកស្រុកក្រោយ Covid ខ្ពស់។ ការកើនឡើងនៃការធ្វើចំណាកស្រុក បានស្របពេលជាមួយនឹងការកើនឡើងនៃក្តីបារម្ភរបស់អ្នកបោះឆ្នោតចំពោះលំនៅដ្ឋានដែលបានធ្វើឱ្យការជួលកើនឡើង ដោយបង្ហាញពីការខូចខាតផ្នែកនយោបាយសម្រាប់រដ្ឋាភិបាលបក្សការងារកណ្តាលឆ្វេងនិយម។ យោងតាមការស្ទង់មតិដែលចេញផ្សាយដោយ Essential កាលពីថ្ងៃអង្គារ ឱ្យដឹងថា ការគាំទ្រសម្រាប់ការធ្វើចំណាកស្រុកនៅអូស្ត្រាលី បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល […]

ធនាគារកណ្តាលធំៗ  ត្រៀមកាត់តម្រឹម ខណៈលោកផៅវ៉ែល និយាយថា ធនាគារសហព័ន្ធ កាត់បន្ថយអត្រាការប្រាក់នៅពេលខាងមុខ មន្ត្រីមកពីធនាគារកណ្តាលធំៗចំនួនបីរបស់ពិភពលោក បានផ្តល់សញ្ញាថាពួកគេ កំពុងឆ្ពោះទៅរកការបន្ទាប ឬបន្តបញ្ចុះអត្រាការប្រាក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ធ្វើឲ្យក្លាយជាការចាប់ផ្តើម នៃទីបញ្ចប់សម្រាប់សករាជ១ នៃការចំណាយលើការខ្ចីប្រាក់ខ្ពស់ នៅពេលដែលសេដ្ឋកិច្ចពិភពលោក របូតការក្តាប់នៃអតិផរណាក្រោយកូវីដ ចេញពីដៃ។ ប្រមុខធនាគារសហព័ន្ធ លោក Jerome Powell បានប្រាប់ជំនួបប្រចាំឆ្នាំ នៃក្រុមអ្នកធ្វើគោលនយោបាយសកល និងក្រុមអ្នកសេដ្ឋកិច្ច នៅទីក្រុង Jackson Hole រដ្ឋ Wyoming ថា៖ “ពេលវេលាបានមកដល់ហើយដើម្បីកែសម្រួលគោលនយោបាយ” ដោយប្តេជ្ញាចិត្តថា ធនាគារកណ្តាលអាមេរិក នឹងបញ្ចុះអត្រាការប្រាក់ នៅពេលដែលក្រុមមន្រ្តីជួបគ្នានៅក្នុងខែកញ្ញា៕ Apple កំណត់​បង្ហាញ​ទូរស័ព្ទ iPhone ថ្មី, AirPods និង​នាឡិកា នៅ​ថ្ងៃ​ទី ១០ ខែ​កញ្ញា យោងតាមមនុស្សដែលដឹងពីស្ថានភាពនេះ ឱ្យដឹងថា ក្រុមហ៊ុន Apple Inc គ្រោងនឹងរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលដ៏ធំបំផុតប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី ១០ ខែកញ្ញា នៅពេលដែលក្រុមហ៊ុននេះ នឹងបង្ហាញទូរស័ព្ទ iPhones, […]

ប្រមុខធនាគារកណ្តាលអាមេរិក លោក ជើរ៉ូម ផៅវ៉ែល និយាយថា ‘ដល់ពេលវេលា ត្រូវកាត់បន្ថយអត្រាការប្រាក់ហើយ ‘

ប្រមុខធនាគារកណ្តាលអាមេរិក លោក ជើរ៉ូម ផៅវ៉ែល (Jerome Powell) កាលពីថ្ងៃសុក្រ បានគាំទ្រការចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ ដោយមានទំនុកចិត្តថា អតិផរណា នឹងត្រូវកាត់បន្ថយ មកកាន់កម្រិត ធម្មតា ក្នុងគោលដៅ ២% របស់ធនាគារកណ្តាលអាមេរិក និងសម្រួលចំពោះបញ្ហាទីផ្សារការងារ។ នៅក្នុងសុន្ទរកថាដែលរំពឹងទុកបំផុតទៅកាន់សន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារសហព័ន្ធ Kansas City នៅទីក្រុង Jackson Hole រដ្ឋ វ៉ាយះអូមីង លោក ផៅវ៉ែល បានមានប្រសាសន៍ថា៖ “ពេលវេលា សម្រាប់កែសម្រួលគោលនយោបាយ បានមកដល់ហើយ។ ទិសដៅ នៃការធ្វើដំណើរ គឺច្បាស់លាស់ ហើយពេលវេលា និងល្បឿន នៃការកាត់បន្ថយអត្រាការប្រាក់ នឹងអាស្រ័យលើទិន្នន័យដែលកំពុងចូលមក, ទស្សនវិស័យកំពុងវិវត្ត និង តុល្យភាពនៃហានិភ័យ”។ ស្នូលសំខាន់ ពីការតស៊ូប្រឆាំងនឹងអតិផរណា ទៅកាន់ការត្រៀមខ្លួនដើម្បីការពារប្រឆាំងនឹងការបាត់បង់ការងារ បើកទំព័រថ្មីមួយសម្រាប់ធនាគារកណ្តាលនេះ ខណៈដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកដ៏សំខាន់ ជិតមកដល់។ លោកផៅវ៉ែល បាននិយាយថា៖ “ទំនុកចិត្តរបស់លោក បានកើនឡើងថា អតិផរណា គឺស្ថិតនៅលើផ្លូវប្រកបដោយនិរន្តរភាព ត្រលប់ទៅ ២%វិញ” […]

ព័ត៌មានសេដ្ឋកិច្ចខ្លីៗ…..

GDP ថៃ ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ថ្វីបើការ​ជំរុញ​សេដ្ឋកិច្ច​ចំនួន $១៤ ពាន់​លាន ​ត្រូវ​បាន​ព្យួរ សេដ្ឋកិច្ចរបស់ថៃ បានពង្រីកក្នុងល្បឿនលឿនបំផុតក្នុងត្រីមាសទី៥ ដោយសារវិស័យទេសចរណ៍ និងការនាំចេញ ថ្វីបើមានការផ្លាស់ប្តូរមេដឹកនាំ និងភាពមិនប្រាកដប្រជាចំពោះផែនការជំរុញសេដ្ឋកិច្ច $១៤ ពាន់​លាន និងត្រូវការពិនិត្យពិចៃឡើងវិញក៏ដោយ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងសង្គម (NESDC) បាននិយាយថា ផលទុនជាតិសរុប ក្នុងរយៈពេល៣ខែ រហូតដល់ខែមិថុនា បានកើនឡើង ២,៣% ធៀបនឹងឆ្នាំមុន។ ធៀបនឹងការស្ទង់មតិរបស់ Bloomberg News គឺកើន ២,២%  និងបានកែប្រែល្បឿន ១,៦% សម្រាប់ត្រីមាសទី១។ ធនាគារសិង្ហបុរី ស៊ើបអង្កេតអតិថិជនអ្នកមាន បន្ទាប់ពីមានករណីលាងលុយកខ្វក់ យោងតាមមនុស្សដែលស្គាល់បញ្ហានេះ ឱ្យដឹងថា ធនាគារ Citigroup Inc., ធនាគារ DBS Group Holdings Ltd. និងធនាគារជាចច្រើនផ្សេងទៀត ដែលជាប់ក្នុងរឿងអាស្រូវលាងលុយកខ្វក់ដ៏ធំបំផុតរបស់ប្រទេសសិង្ហបុរី កំពុងបង្កើនការត្រួតពិនិត្យអតិថិជនដែលមានទ្រព្យសម្បត្តិ និងអតិថិជនសក្តានុពលរបស់ពួកគេ ដើម្បីជៀសវាងការប៉ះពាល់នឹងលំហូរខុសច្បាប់ ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញអត្តសញ្ញាណ ដែលកំពុងពិភាក្សារឿងឯកជនជាច្រើន បាននិយាយថា […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព