លោកតា​ជនជាតិ​ជប៉ុនវ័យ ៨៨ឆ្នាំ​ បាន​សាង​ទ្រព្យសម្បត្តិ​ចំនួន ១៤ លាន​ដុល្លារ​ពីការទិញ​ភាគហ៊ុន

នៅពេលដែលឯកសារនិយតកម្មបានបង្ហាញពីចំណែកភាគហ៊ុនច្រើនជាង ៥% ត្រូវបានសាងឡើង នៅក្នុងក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជប៉ុន Storage-OH Co. ពីខែតុលាឆ្នាំមុន, ភាគហ៊ុនរបស់ក្រុមហ៊ុននោះ បានកើនឡើង ១៧% ។ វិនិយោគិន​ដែល​បង្ក​ឱ្យ​មាន​ការ​ឆ្លើយតប​ទីផ្សារហ៊ុននោះដ៏​ក្តៅ​គគុក ​គឺ​លោកតា ស៊ីហ្គើរុ ហ្វ៊ូជីម៉ូតុ (Shigeru Fujimoto) អាយុ ៨៨ ឆ្នាំ​ ជា​អតីត​ម្ចាស់​ហាង​លក់​សត្វ​រស់នៅ​ទីក្រុង កូបេ (Kobe) ។ ក្នុង​ប្រទេស​មួយ​ដែល​មានបទដ្ឋាន​សម្រាប់​មនុស្ស​សំចត​ទ្រព្យ​សម្បត្តិ​របស់​ពួកគេ​ជា​សាច់ប្រាក់ និងជា​បញ្ញើ ​ដែល​ស្ទើរតែ​គ្មាន​ការប្រាក់ បុរសរូបនេះ ​បាន​សាង​ទ្រព្យសម្បត្តិ​តិចតួចប៉ុណ្ណោះ។ បន្ទាប់ពីជិត៧ទសវត្សរ៍ នៃការជួញដូរភាគហ៊ុន លោកតាវ័យជាង៨០ឆ្នាំរូបនេះ សន្សំបានទ្រព្យសម្បត្តិប្រហែល ២ពាន់លានយ៉េន (១៤ លានដុល្លារ)។ លោកតា ក៏​បាន​បង្កើត​ក្រុមអ្នក​វិនិយោគ​លក់រាយ​ដ៏​ស្មោះត្រង់​ម្នាក់ ​ដែលបានយល់ពីរបៀបសាងទ្រព្យសម្បត្តិ​របស់គាត់​ផងដែរ។ លោកតា ថែមទាំងបានសរសេរសៀវភៅដ៏ពេញនិយមមួយក្បាល ស្តីអំពីយុទ្ធសាស្ត្រវិនិយោគរបស់គាត់។ លោកតា Fujimoto ជាបុរសលេចធ្លោនៅក្នុងប្រទេសជប៉ុន មិនត្រឹមតែដោយសារតែការប្រថុយនឹងហានិភ័យហិរញ្ញវត្ថុរបស់គាត់ នៅក្នុងទម្លាប់មួយ ដែលពេញចិត្តលេងវាដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ព្រោះតែគាត់ បានប្រមូលប្រាក់យ៉ាងសកម្ម ដើម្បីចាយវាយសម្រាប់វ័យចាស់របស់គាត់ ខណៈដែលមនុស្សចាស់ជាច្រើន កំពុងជួបបញ្ហារស់នៅដោយប្រាក់សោធនសាធារណៈតិចតួច ខណៈអតិផរណា កើនឡើង។ […]

ប្រេងមានស្ថិរភាព ខណៈភាពតានតឹងនៅមជ្ឈិមបូព៌ា ប្រជែងនឹងការរំពឹងទុកផ្គត់ផ្គង់លីប៊ី ប្រេងមានស្ថិរភាពនៅពេលចាប់ផ្តើមត្រីមាសទី ៤ ខណៈហានិភ័យភូមិសាស្ត្រនយោបាយ នៅមជ្ឈិមបូព៌ា ដោយអ៊ីស្រាអែលចាប់ផ្តើមការវាយប្រហារលើដីនៅក្នុងប្រទេសលីបង់ ដោយប្រជែងនឹងការរំពឹងទុក នៃការចង់បានការផ្គត់ផ្គង់ឡើងវិញ នៃលីប៊ី។ ប្រេង Brent សម្រាប់ខែធ្នូ បានជួញដូរជិត $៧២ ក្នុង១ធុង បន្ទាប់ពីបិទការជួញដូរកាលពីថ្ងៃចន្ទខ្ពស់បន្តិច ដោយក្រុមហ៊ុន West Texas Intermediate លក់លើសពី $68 ។ យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានចាប់ផ្តើមការវាយឆ្មក់វាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ ចំណែកប្រទេសលីប៊ី កំពុងរៀបចំដើម្បីស្តារផលិតកម្មឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលគូប្រជែងទាំងពីររបស់ខ្លួន ឈានដល់ការសម្របសម្រួលមួយ៕ ក្រុមហ៊ុន SoftBank នឹងវិនិយោគ ៥០០លានដុល្លារ ជាមួយ OpenAI ដោយស្រង់សម្តីបុគ្គលម្នាក់ដែលស្និទ្ធនឹងកិច្ចព្រមព្រៀងនេះ, យោងតាមសារព័ត៌មាន The Information បានរាយការណ៍កាលពីថ្ងៃចន្ទ មូលនិធិ Vision Fund របស់ក្រុមហ៊ុនទូរគមនាគមន៍ជប៉ុន SoftBank នឹងបណ្តាក់ទុនចំនួន ៥០០លានដុល្លារ នៅក្នុងជុំផ្តល់មូលនិធិចុងក្រោយបំផុតរបស់ OpenAI ។ ក្រុមហ៊ុន […]

លោក Powell និយាយថា សេដ្ឋកិច្ចអាមេរិករឹងមាំហើយ, កាត់បន្ថយអត្រាការប្រាក់បន្ទាប់ នឹងធ្វើនៅពេលក្រោយ

ប្រមុខធនាគារកណ្តាលលោក ជើរ៉ូម ផៅវែល (Jerome Powell) បាននិយាយថា ធនាគារកណ្តាលអាមេរិក (Fed) នឹងបន្ទាបអត្រាការប្រាក់ “នៅពេលខាងមុខ” ខណៈជាថ្មីម្តងទៀតដោយសង្កត់ធ្ងន់ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិកទាំងមូល នៅតែឈរលើមូលដ្ឋានរឹងមាំ។ លោក Powell ក៏បានបញ្ជាក់ឡើងវិញនូវទំនុកចិត្តរបស់ខ្លួនថា អតិផរណានឹងបន្តឆ្ពោះទៅរកគោលដៅ ២% របស់ Fed, ដោយបន្ថែមថា លក្ខខណ្ឌសេដ្ឋកិច្ច “កំណត់ឱ្យមានការជួបប្រជុំ” សម្រាប់ការបន្ធូរបន្ថយបន្ថែមទៀត តែលើសម្ពាធតម្លៃប៉ុណ្ណោះ។ ក្នុងសុន្ទរកថានៅទីក្រុង Nashville នៅឯកិច្ចប្រជុំប្រចាំឆ្នាំនៃសមាគមជាតិសម្រាប់សេដ្ឋកិច្ចពាណិជ្ជកម្ម, លោក Powell បាននិយាយ ថា៖ “សំឡឹហទៅមុខ បើសិនសេដ្ឋកិច្ច មានការវិវឌ្ឍន៍ទូលំទូលាយដូចការរំពឹងទុកនោះ, គោលនយោបាយនឹងផ្លាស់ប្តូរទៅតាមពេលវេលា ឆ្ពោះទៅរកជំហរកាន់តែអព្យាក្រឹតជាងមុន” ។ លោក បានមានប្រសាសន៍ថា៖ “ប៉ុន្តែយើងមិនស្ថិតនៅលើដំណើរកំណត់ជាមុនណាមួយទេ” ដោយកត់សម្គាល់ថាក្រុមអ្នកធ្វើគោលនយោបាយ នឹងបន្តធ្វើការសម្រេចចិត្តដោយកិច្ចប្រជុំ ផ្អែកលើទិន្នន័យសេដ្ឋកិច្ចដែលនឹងមកដល់។ គោលនយោបាយអព្យាក្រឹត គឺជាគោលនយោបាយដែលមិនជំរុញ ឬរារាំងសេដ្ឋកិច្ច។ អត្រាគោលបច្ចុប្បន្នរបស់ Fed ដែលក្រុមមន្ត្រីបានបន្ទាបមកនៅចន្លោះពី ៤.៧៥%-៥% ពីដើមខែនេះ ត្រូវបានចាត់ទុកជាទូទៅថា នៅតែរឹតបន្តឹងសកម្មភាពសេដ្ឋកិច្ចដដែលស។ សុន្ទរកថានោះ […]

មហាសេដ្ឋី George Appling ដាច់ខាតមិនទុកទ្រព្យដែលមាន ជាមរតកឱ្យកូនៗនោះទេ

លោក ចច អែបព្លីង ( George Appling) គឺជាមហាសេដ្ឋី ដែលមានប្រាក់រាប់ពាន់លានដុល្លារ ព្រោះលោកគឺសហគ្រិន ដែលមានអាជីពទូលំទូលាយទូទាំងសហរដ្ឋ អាមេរិក តាំងពីឆ្នាំ ២០០៩មក ប៉ុន្តែលោកអះអាងថា នឹងមិនប្រើវិធីបន្សល់ទុកទ្រព្យសម្បត្តិ រាប់លានដុល្លារជាមរតកទុកឱ្យកូនទាំង៣របស់លោកឡើយ ប៉ុន្តែក្នុងរឿងនេះ លោកមានវិធីផ្សេង។ ក្នុងវ័យ ៥៥ឆ្នាំ លោក ចច ដែលរស់នៅក្រុងអូស្ទីន រដ្ឋតិចសាស គឺជាម្ចាស់និងប្រតិបត្តិការរកស៊ីលើក្រុមហ៊ុនជាច្រើន ដែលលោកមានសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ក្នុងនោះមានទាំងក្រុមហ៊ុន Sherwood Forest Faire, ក្រុមហ៊ុន Thorin’s Mead និងអាជីវកម្មបង្វឹកក្រុមប្រមុខប្រតិបត្តិ ។ ដោយទទួលបានសញ្ញាប័ត្រ MBA និង MPA ពីសាកលវិទ្យាល័យ Harvard, លោក បានកាន់តួនាទីប្រមុខជាច្រើន, ជាប្រធាន, និងជាដៃគូនៅក្រុមហ៊ុនចែកចាយទូរស័ព្ទដៃធំៗ និង McKinsey & Co.។ សហគ្រិនរូបនេះ បានក្លាយជាមហាសេដ្ឋីនៅអាយុ ៣៦ឆ្នាំ និង បានជួបប្តីបច្ចុប្បន្ន គឺលោក […]

មហាសេដ្ឋីអាហ្រ្វិក Aliko Dangote បង្កើតក្រុមហ៊ុនឯកជនរកស៊ី នៅក្រុងឌូបៃ

លោក អាលីកូ ដង់ហ្គូតេ (Aliko Dangote) ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនបំផុតនៅទ្វីបអាហ្រ្វិក កំពុងរៀបចំបើកក្រុមហ៊ុនឯកជននៅទីក្រុងឌូបៃ ដោយកំពុងចូលរួមជាមួយចំនួនបុគ្គលមានទ្រព្យច្រើនជាច្រើនរូប ដែលកំពុងលើកស្ទួយឋានៈរបស់ទីក្រុងរបស់ប្រទេសអារ៉ាប់រួម អ៊ីមើរ៉ាត់នេះ ទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយ។ វិធានការនេះ គូសបញ្ជាក់ពីភាពទាក់ទាញកំពុងកើនឡើងរបស់ទីក្រុងឌូបៃដែលជាមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការដោះដូរការវិនិយោគ ដែលជំរុញដោយបរិយាកាសងាយស្រួលធ្វើអាជីវកម្ម និងគោលនយោបាយអនុគ្រោះពន្ធ។ យោងទៅតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា លោក ដង់ហ្គូតេ ដែលមានទ្រព្យសម្បត្តិសរុប ១៣.២ ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ជាអ្នកមានទ្រព្យច្រើនបំផុតទី ១៦៨ នៅទូទាំងពិភពលោក។ មហាសេដ្ឋីនីហ្សេរីយ៉ារូបនេះ បានសាងទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈមុខជំនួញចម្រុះ លើផ្នែកទំនិញដូចជា ស៊ីម៉ង់ ស្ករ និងម្សៅមី។ ថ្មីៗបំផុតនេះ ការបណ្តាក់ទុនអាជីវកម្មរបស់លោក បានពង្រីកទៅជាថាមពល ជាមួយនឹងការបើកដំណើរការរោងចក្រចម្រាញ់ប្រេងជាមួយតម្លៃចំនួន ២០ ពាន់លានដុល្លារ នៅទីក្រុង Lagos ដែលជារោងចក្រធំបំផុត នៅទ្វីបអាហ្វ្រិក។ គេហទំព័រ របស់អាហ្វ្រិក nairametrics.com ឱ្យដឹងថា ការផ្លាស់ទីទីលំនៅជាយុទ្ធសាស្រ្តនេះ ឆ្លុះបញ្ចាំងពីទំនោរកាន់តែលំទូលាយក្នុងចំណោមបុគ្គលដែលមានទ្រពកយសម្បត្តិសុទ្ធច្រើនជ្រុល (UHNWI) កំពុងស្វែងរកយុត្តាធិការដែលមានស្ថិរភាព និងការយកពន្ធទាប ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេ។ ក្រុងឌូបៃ ដែលត្រូវបានគេស្គាល់ពីភាពបត់បែនខាងបទប្បញ្ញត្តិ […]

អ្នកស្នងមរតក L’Oreal លោកស្រី Francoise Meyers ក្លាយ​ជា​ស្ត្រី​មានទ្រព្យ​ច្រើនបំផុត​ក្នុង​លោក​

ការគ្រងតំណែងក្នុងនាមជាស្ត្រីមានទ្រព្យច្រើនបំផុតរបស់ពិភពលោករបស់ លោកស្រី អាឡៃ វ៉ាល់តុន (Alice Walton)  នៃហាងលក់រាយ Walmart បានមកដល់ទីបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ កញ្ញា ២០២៤ បន្ទាប់ពី លោកស្រី ហ្វ្រង់ស្វ័រ បេតងគួរ ម៉ីយើរ (Francoise Bettencourt Meyers) ជាចៅស្រីរបស់ស្ថាបនិកក្រុមហ៊ុនគ្រឿងសំអាវ L’Oreal បានទទួលតំណែងនេះ នៅពេលដែលផ្សារភាគហ៊ុនគ្រឿងសំអាងប្រណីតនៅអឺរ៉ុប បានហក់ឡើង ក្នុងអ្វីដែលជាប្រតិកម្មជាវិជ្ជមានចំពោះកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបា់ប្រទេសចិន បានប្តេជ្ញាចិត្តធ្វើ នៅក្នុងសប្តាហ៍នេះ។ លោកស្រី ម៉ីយើរ បានដណ្តើមតំណែងនេះកាលពីថ្ងៃព្រហស្បតិ៍ នៅពេលដែលទ្រព្យសម្បត្តិសុទ្ធដែលប៉ាន់ស្មានរបស់លោកស្រី បានកើនឡើងដល់ ៩៣.១ ពាន់លានដុល្លារ ហើយលោកស្រី វ៉ាល់តុន បានធ្លាក់ចុះមកត្រឹម ៩០.៤ ពាន់លានដុល្លារ។ ការកើនឡើង នៃទ្រព្យសម្បត្តិសុទ្ធចំនួន ៥.៥ ពាន់លានដុល្លាររបស់លោកស្រី ម៉ីយើរ បានកើនឡើងដ៏ ដ៏សម្បើម១ថ្ងៃ នៃភាគហ៊ុនរបស់ L’Oreal ជិត ៧% នៅថ្ងៃព្រហស្បតិ៍ បើគិតជាទឹកប្រាក់គឺឡើងដល់ $៤០៨.៦៥ក្នុង១ហ៊ុន ជាតម្លៃដែលគ្រុមហ៊ុននេះមិនធ្លាប់ទទួលបានក្នុងកំណត់ត្រា […]

លោក Mark Zuckerberg បង្ហាញ “វ៉ែនតាទំនើបបំផុត ដែលពិភពលោកមិនធ្លាប់ឃើញ”

ក្រុមហ៊ុន Meta បានបង្ហាញវ៉ែនតាបង្ហាញការពិតដំបូងរបស់ខ្លួន ដែលជាឧបករណ៍ដែលបង្ហាញពីទស្សនីយ៍ភាពច្របាច់បញ្ចូលគ្នា នៃពិភពឌីជីថល និងពិភពរូបវន្តមួយ ជាជំហានដ៏សំខាន់មួយ នៅក្នុងគោលដៅរបស់ប្រមុខប្រតិបត្តិ លោក ម៉ាក ហ្ស៊ូគើបើក (Mark Zuckerberg) នៃការផ្តល់ជូននូវជម្រើស មិនប្រើដៃសម្រាប់ទូរស័ព្ទស្មាតហ្វូននៅថ្ងៃណាមួយ។ វ៉ែនតាថ្មី ដែលត្រូវបានណែនាំ និងឱ្យឈ្មោះថា អូរៀន (Orion) មើលទៅដូចវ៉ែនតាខ្មៅក្រាស់ ប៉ុន្តែមានកញ្ចក់ដែលអាចបង្ហាញសារជាអត្ថបទ, ការខលវីដេអូ និងសូម្បីតែវីដេអូ YouTube ជាច្រើន ទៅក្នុងផ្នែកមើលឃើញរបស់អ្នកប្រើប្រាស់។ នោះគឺជាផលិតផលគំរូដែលមិនមែនសម្រាប់លក់ទេ ប៉ុន្តែនឹងត្រូវបានប្រើនៅខាងក្នុង នៅឯក្រុមហ៊ុន Meta សម្រាប់ការធ្វើតេស្ត និងកែលម្អផលិតផលនោះ។ ខ្សែរុំកដៃដែលភ្ជាប់មកជាមួយ ដែលអាចចាប់បានការរំញោចសរសៃប្រសាទ និងមានកាមេរ៉ាជាច្រើន ដែលត្រូវបានភ្ជាប់នៅក្នុងឆ្អឹង ដែលងាកតាមចលនាគ្រាប់ភ្នែកនេះ អនុញ្ញាតឱ្យអ្នកពាក់វ៉ែនការ Orion “ចុច” ឬ “រំកិល” នៅលើអេក្រង់ ដោយគ្រាប់តែប្រើដៃរបស់ពួកគេ។ វ៉ែនតានេះ តំណាងឱ្យការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការវិនិយោគហិរញ្ញវត្ថុដ៏សំខាន់អស់ពេលជិតមួយទសវត្សរ៍ នៅឯក្រុមហ៊ុន Meta ។  វ៉ែនតាមេះ ក៏បញ្ជាក់ពីការមើលឃើញទៅក្នុងចក្ខុវិស័យរបស់ លោក Zuckerberg […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព