ឧស្សាហកម្មដែកថែបដ៏ធំរបស់ចិន កំពុងប្រឈមមុខនឹង រលកនៃការក្ស័យធន
យោងតាម Bloomberg Intelligence (BI)ឱ្យដឹងថា វិបត្តិដែកថែបរបស់ប្រទេសចិន កំពុងត្រៀមខ្លួនសម្រាប់រលកនៃការក្ស័យធន និងកំពុងបង្កើនល្បឿននៃការបង្រួមចូលគ្នានៃឧស្សាហកម្មដែលត្រូវការច្រើននេះ។ នៅក្នុងកំណត់ត្រាមួយ ជូនទៅ ក្រុមហ៊ុន Xinjiang Ba Yi Iron & Steel Co., ក្រុមហ៊ុន Gansu Jiu Steel Group និង ក្រុមហ៊ុន Anyang Iron & Steel Group Co., អ្នកវិភាគជាន់ខ្ពស់របស់ BI លោកស្រី Michelle Leung បាននិយាយថា ក្រុមហ៊ុនផលិតដែកថែមទាំងនេះ បានរងការខាតបង់ក្នុងឆមាសទី១ ហើយប្រឈមនឹងហានិភ័យខ្ពស់បំផុត និងអាចជាគោលដៅគេទិញយកប្រកបដោយសក្តានុពល។ BI បាននិយាយថា រលកនៃការបង្រួមចូលគ្នា នឹងជួយឱ្យក្រុងប៉េកាំងនូវការយកចិត្តទុកដាក់កាន់តែខ្លាំងនៅក្នុងឧស្សាហកម្មដែកថែបរបស់ខ្លួន។ រដ្ឋាភិបាលចិន ចង់ឱ្យក្រុមហ៊ុនកំពូលទាំង៦គ្រប់គ្រង ៤០% នៃទីផ្សារក្នុងឆ្នាំ ២០២៥ ហើយក្រុមហ៊ុនកំពូលទាំង ១០ គ្រប់គ្រង ៦០% ។ លោកស្រី […]
វិទ្យាស្ថាន Lowy និយាយថា អំណាចយោធារបស់ចិននៅតំបន់អាស៊ី កើនឡើងតែក្រោមអាមេរិក
យោងតាមការវិភាគប្រចាំឆ្នាំរបស់វិទ្យាស្ថាន Lowy អំពីឥទ្ធិពលនៅក្នុងតំបន់ ឱ្យដឹងថា អំណាចយោធារបស់ចិននៅអាស៊ី កំពុងឡើងខ្ពស់ក្នុងកម្រិតទាបមួយជាងសហរដ្ឋអាមេរិក ខណៈសមត្ថភាពខាងសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានកាត់បន្ថយ ។ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃអាទិត្យ ក្រុមពិគ្រោះយោបល់ដែលមានមូលដ្ឋាននៅទីក្រុងស៊ីដនី បាននិយាយថា៖ “អំណាចនៅអាស៊ីនៅតែជាល្បែងឡប់សតិ របស់ប្រទេសមហាអំណាចទាំងពីររបស់ពិភពលោក ឈរនៅលើកំពូលតារាងរបស់យើង ក្នុងគំលាតគួរឱ្យកត់សំគាល់” ។ វិទ្យាស្ថាននេះ បាននិយាយថា៖ «អំណាចយោធារបស់ប្រទេសចិន មិនឡើង ហើយក៏មិនធ្លាក់ចុះដែរ ប៉ុន្តែវានៅតែបន្តកើនឡើង។ សមត្ថភាពសេដ្ឋកិច្ចរាបស្មើ ដោយសារកំណើនសេដ្ឋកិច្ចយឺត និងបញ្ហាប្រឈមខាងរចនាសម្ព័ន្ធរយៈពេលវែង មានន័យថា ជាការវាយប្រហារលើសេដ្ឋកិច្ចចិន ទោះបីជានៅតែគ្រប់គ្រងបានរឹងមាំ តែលែងរីកចម្រើនទៀតហើយ»។ ចំណាត់ថ្នាក់សន្ទស្សន៍អំណាចអាស៊ី (Asia Power Index) គ្របដណ្តប់លោកប្រធានបទធំៗចំនួន៨ ក្នុនោះមានទាំងសមត្ថភាពយោធា ឥទ្ធិពលការទូត និងវប្បធម៌, ភាពធន់ និងធនធាននាពេលអនាគត។ លទ្ធផលនោះ ក៏បានបង្ហាញផងដែរថា ប្រទេសឥណ្ឌា បានវ៉ាដាច់ប្រទេសជប៉ុន ដើម្បីគ្រប់គ្រងចំណាត់ថ្នាក់លេខ៣ ខណៈអូស្ត្រាលី បានឡើងមកលេខ៥ ហើយរុស្ស៊ីធ្លាក់ទៅលេខ៦។ វិទ្យាស្ថាននេះ បាននិយាយថា សហរដ្ឋអាមេរិក នាំមុខប្រទេសចិនលើវិធានការចំនួន៦ ក្នុងចំណោមវិធានការទូលំទូលាយទាំង៨ ទោះបីជានៅលើសមត្ថភាពយោធា ការមានប្រៀបរបស់អាមេរិក […]
រដ្ឋការ លោក បៃដិន រៀបចំដាក់បម្រាមលើកម្មវិធីសូហ្វវែររថយន្តរបស់ចិន
ក្រុមមនុស្សដែលដឹងពីបញ្ហានេះ បាននិយាយថា ក្រសួងពាណិជ្ជកម្មអាមេរិក កំពុងមានផែនការប្រកាសច្បាប់ដែលបានស្នើឡើង ដែលនឹងហាមឃាត់កម្មវិធីទន់(សូហ្វវែរ) និងផ្នែករឹង ដែលផលិតដោយចិន និងដោយរុស្សី សម្រាប់យានយន្តដែលបានតភ្ជាប់ភ្លាមៗនៅក្នុងថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។ ផ្នែកពាណិជ្ជកម្ម បានជួបជាមួយក្រុមអ្នកជំនាញក្នុងឧស្សាហកម្មជាច្រើនក្នុងប៉ុន្មានខែថ្មីៗនេះ ដោយស្វែងរកដំណោះស្រាយចំពោះក្តីកង្វល់ផ្នែកសុវត្ថិភាពដែលបានលើកឡើងដោយអ្វីដែលហៅថា រថយន្តឆ្លាតវៃជំនាន់ថ្មី។ ក្រុមមនុស្សដដែល បាននិយាយថា វិធានការនេះ នឹងរួមបញ្ចូលទាំងការហាមប្រាមលើការប្រើប្រាស់ និងការសាកល្បងបច្ចេកវិទ្យាចិន និងរុស្ស៊ី សម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងប្រព័ន្ធទំនាក់ទំនងយានយន្តផងដែរ។ ខណៈដែលការហាមឃាត់ភាគច្រើនបំផុត ផ្តោតសំខាន់លើកម្មវិធីផ្នែកទន់, ច្បាប់ដែលបានស្នើឡើងនេះ នឹងរាប់បញ្ចូលទាំងផ្នែករឹងខ្លះដែរ។ រថយន្តជាច្រើននាពេលបច្ចុប្បន្ននេះ ទាំងប្រើហ្គាស និងប្រើអគ្គិសនី ត្រូវបានបំពាក់ដោយឧបករណ៍ដែលភ្ជាប់ពួកវាទៅអ៊ីនធឺណិត ឬសេវាកម្មពពក ដោយធ្វើឲ្យពួកគេក្លាយជាគោលដៅប្រកបដោយសក្តានុពលសម្រាប់ការហែក។ ការរឹតបន្តឹងដែលរងចាំទាំងនេះ បានមកពីការស៊ើបអង្កេតលើហានិភ័យសន្តិសុខតាមអ៊ីនធឺណិតមកពីកម្មវិធីផ្នែកទន់រថយន្តរបស់ចិន ដែលលោកប្រធានាធិបតី ចូ បៃដិន Biden បានប្រកាសចាប់ផ្តើមកាលពីខែមីនា។ កង្វល់ចម្បងរបស់រដ្ឋការ លោកបៃដិន គឺកំពុងរារាំងចិន ឬរុស្ស៊ីឱ្យលួចហែកចូលយានយន្ត ឬតាមដានរថយន្ត ដោយស្ទាក់ចាប់តាមការប្រាស្រ័យទាក់ទងជាមួយប្រព័ន្ធសូហ្វវែរ ដែលក្រុមហ៊ុនក្នុងស្រុករបស់ពួកគេបានបង្កើត។ ច្បាប់នេះ ក៏នឹងមានធាតុការពារផងដែរ ចាប់តាំងពីរថយន្តថ្មីភាគច្រើនបំផុត ត្រូវបានភ្ជាប់យ៉ាងហោចណាស់តាមរយៈប្រព័ន្ធព័ត៌មានកម្សាន្ត ដូច្នេះក្រុមហ៊ុនផលិតរថយន្តចិនទាំងឡាយ អាចត្រូវបានហាមឃាត់មិនឱ្យលក់នៅសហរដ្ឋអាមេរិក ប្រសិនបើរថយន្តទាំងនោះ ប្រើប្រាស់បច្ចេកវិទ្យាដែលបានភ្ជាប់របស់ពួកគេ។ កាលពីខែឧសភា រដ្ឋការអាមេរិក […]
លោក បៃដិន និយាយថា ប្រទេសចិន “កំពុងធ្វើតេស្តអាមេរិក និងសម្ព័ន្ធមិត្ត”
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) កាន់ក្បាលមីក្រូហ្វូន ដោយនិយាយថា ប្រទេសចិនកំពុង “ធ្វើតេស្ត” សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងអំឡុងពេលជំនួបកំពូលរបស់មេដឹកនាំ Quad សូម្បីតែក្នុងសុន្ទរកថាជាសាធារណៈរបស់សមាជិកនៃប្លុក ក៏បានចៀសវាងគំនិតដែលថា ពួកគេជាគូរប្រជែងនឹងឥទ្ធិពលរបស់ចិនដែរ។ ក្រុមមេដឹកនាំប្រទេស៤ Quad លោក បៃដិន និងនាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា លោក Narendra Modi, លោក Fumio Kishida នៃប្រទេសជប៉ុន និងលោក Anthony Albanese នៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមជំនួបកំពូលរបស់ពួកគេ ជាមួយនឹងពាក្យសម្តីកក់ក្តៅ សម្រាប់សមភាគីរបស់ពួកគេ និងមិនមានការលើកឡើងច្បាស់លាស់អំពីគូប្រជែងក្នុងតំបន់របស់ពួកគេទេ។ នៅពេលក្រុមអ្នកយកព័ត៌មាន ត្រូវបានស្នើឱ្យចេញពីបន្ទប់ ក្រុមមេដឹកនាំនេះ បានងាកទៅប្រធានបទដំបូងរបស់ពួកគេគឺ ចិន។ នៅក្នុងសុន្ទរកថាបើកពីថ្ងៃសៅរ៍ ជាផ្នែកមួយនៃខ្សអាត់លោកត្រូវបានផ្សព្វផ្សាយជាសាធារណៈ, លោក បៃដិន បានប្រាប់មេដឹកនាំ៣ផ្សេងទោត អំពីសមភាគីចិ ថា៖ “យើងជឿថា លោក ស៊ី ជិនពីង កំពុងពិនិត្យមើលដើម្បីការផ្តោតលើបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងស្រុក និងកាត់បន្ថយភាពភាពរពើតរពើងនៅក្នុងប្រទេសចិន”។ […]
ប្រមុខធនាគារកណ្តាលថៃ និយាយថា ស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ប្រទេសថៃមានភាពផុយស្រួយ
ក្រុងបាងកក៖ ប្រមុខធនាគារកណ្តាលថៃ បានប្រកាសថា ស្ថានភាពហិរញ្ញវត្ថុគ្រួសាររបស់ប្រទេសថៃមានភាពផុយស្រួយ ចំពេលមានកម្រិតបំណុលខ្ពស់។ ទេសាភិបាលធនាគារកណ្តាលថៃ លោក សេដ្ឋាភុត សូធីវ៉ាត់ណារូភុត (Sethaput Suthiwartnaruput) បានប្រាប់សន្និសីទមួយថា ការវិនិយោគក្នុងប្រទេស ក៏មានកម្រិតទាបផងដែរ។ បំណុលគ្រួសារថៃ មានចំនួន ៩០.៨% នៃផលទុនជាតិសរុបគិតត្រឹមខែមីនាឆ្នាំនេះ គឺស្ថិត ក្នុងចំណោមបំណុលខ្ពស់បំផុតនៅទ្វីអាស៊ី។ ទេសាភិបាលធនាគារកណ្តាលរូបនេះ ក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការឯករាជ្យភាពរបស់ធនាគារកណ្តាលក្នុងការកំណត់គោលនយោបាយរូបិយវត្ថុចំពេលមានការខ្វែងគំនិតគ្នាជាយូរមកហើយ ជាមួយរដ្ឋាភិបាលថាតើគួរកាត់បន្ថយអត្រាការប្រាក់ឬអត់ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ លោក សេដ្ឋាភុត បាននិយាយថា ខណៈដែលអត្រាការប្រាក់ទាបអាចបង្កឱ្យមានកំណើនរយៈពេលខ្លី, វានឹងមានការសម្របសមួលតុល្យភាពជាមួយអតិផរណា ហើយវាក៏អាចនាំទៅរកភាពងាយរងគ្រោះ ដូចជាកំណើនបំណុល និងការចចាមអារាមផងដែរ។ លោកបាននិយាយថា ហានិភ័យទាំងនោះ នឹងរារាំងកំណើនរយៈពេលវែង និងអាចនាំឱ្យមានវិបត្តិ ដោយ បន្ថែមថា ឯករាជ្យភាពរបស់ធនាគារកណ្តាល មានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាពតម្លៃ។ ប្រសាសន៍របស់លោក កើតឡើងចំពេលមានការប្រឈមមុខដាក់គ្នារវាងរដ្ឋាភិបាលដែលបានអំពាវនាវម្តងហើយម្តងទៀតឱ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីបង្កើនការជំរុញសារពើពន្ធរបស់ខ្លួន ហើយ ធនាគារថៃ និយាយថា អត្រានេះ គឺសមរម្យ ហើយបញ្ហារចនាសម្ព័ន្ធ កំពុងរុញកំណើនឡើងឱ្យថយក្រោយ។ អត្រាការប្រាក់សំខាន់របស់ប្រទេសថៃមានកម្រិតខ្ពស់១០ឆ្នាំហើយ គឺ ២.៥០% និង១ឆ្នាំពេញដែលធនាគារកណ្តាល បានទប់ទល់នឹងការអំពាវនាវជាច្រើនលើកឱ្យកាត់បន្ថយ។ កាលពីដើមឆ្នាំនេះ មុនពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រី, […]
ពលរដ្ឋរុស្សី បញ្ជាទិញ iPhone មិនខ្វល់តម្លៃខ្ពស់នោះទេ ក្រុងមូស្គូ៖ អ្នករកស៊ីលក់បន្តម្នាក់ បានប្រាប់ Reuters កាលពីថ្ងៃសុក្រថា តម្រូវការបញ្ជាទិញជាមុនទូរស័ព្ទ iPhone ថ្មី នៅក្នុងប្រទេសរុស្ស៊ី គឺ១៥% ខ្ពស់ជាង ការបញ្ជាទិញមុន បើទោះបីជាវាមានតម្លៃថ្លៃជាងនៅលោកខាងលិចយ៉ាងហោចណាស់ ៥០%ក៏ដោយ ។ ប្រទេសរុស្សី បានធ្វើស្របច្បាប់នូវអ្វីដែលហៅថា ការនាំចូល “ប្រផេះ” ឬ “ស្រដៀងគ្នា” ដើម្បីអនុញ្ញាតឱ្យទំនិញទាំងឡាយ ចូលប្រទេសនេះដោយគ្មានការអនុញ្ញាតពីម៉ាកយីហោ បន្ទាប់ពីបណ្តាក្រុមហ៊ុនលោកខាងលិច ដូចជាក្រុមហ៊ុន Apple ដែលផលិត iPhone ដោយបានដាក់បម្រាមនាំចេញនៅឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងសង្រ្គាមនៅអ៊ុយក្រែន។ អ្នកនាំពាក្យសម្រាប់អ្នកលក់រាយគ្រឿងអេឡិចត្រូនិក Restore អ្នកស្រី Lyudmila Semushina បាននិយាយថា៖ ទូរស័ព្ទ iPhones ដែលដាក់លក់កាលពីថ្ងៃទី២០ កញ្ញា បានមកដល់ប្រទេសរុស្ស៊ីពីគ្រប់ប្រទេស ដោយមិនបានដាក់ឈ្មោះប្រទេសជាក់លាក់ឡើយ។ អ្នកស្រី Semushina បាននិយាយថា៖ “បើប្រៀបធៀបទៅនឹងការបញ្ជាទិញមុនកាលពីឆ្នាំមុន, តម្រូវការ គឺខ្ពស់ជាង ១៥% នៃការបញ្ជាទិញជាមុនសម្រាប់ […]
ក្រុមប្រទេស G-20 ឯកភាពគ្នាជំរុញកំណែទម្រង់ លើបណ្តាស្ថាប័នគ្រប់គ្រងពិភពលោក
ក្រុមប្រទេស អ្នកមានទាំង២០ (G-20) បានឯកភាពគ្នាដើម្បីជំរុញឱ្យមានការរុះរើ អង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក និងបណ្តាស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគី នៅក្នុងការទម្លាញភាពទាល់ច្រកមួយបន្ទាប់ពីមានការចរចាអស់រយៈពេលមួយខែកន្លះ។ យោងតាមសេចក្តីព្រៀងសេចក្តីប្រកាសដែល Bloomberg News បានឃើញ ឱ្យដឹងថា ការអំពាវនាវឱ្យមានកំណែទម្រង់នេះ នឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធ សប្តាហ៍ក្រោយ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេស G-20 ដែលបានស្នើឡើងដោយប្រទេសប្រេស៊ីល នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ។ នេះគឺជាលើកទីមួយហើយដែលប្រទេសសេដ្ឋកិច្ចធំបំផុតទាំង ២០ របស់ពិភពលោក យល់ព្រមជាផ្លូវការដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមគ្នាមួយ ដើម្បីធ្វើទំនើបកម្មលើបណ្តាស្ថាប័នអភិបាលកិច្ចពិភពលោក ដែលត្រូវបានបង្កើតឡើងប្រមាណជា៨០ ឆ្នាំមុន ដោយឆ្លុះបញ្ចាំងពីការតថភាពក្រោយសង្គ្រាមលោកលើកទីពីរ។ សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ ដែលនឹងត្រូវបានចេញផ្សាយក្នុងអំឡុងពេលកិច្ចប្រជុំ G-20 ដែលនឹងបើកទូលាយដល់រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ មានសេចក្តីថា៖ “មានការយល់ឃើញកំពុងកើនឡើងថា អង្គការសហប្រជាជាតិ, ស្ថាប័ន Bretton Woods និងអង្គការពាណិជ្ជកម្មពិភពលោក គឺត្រូវការកំណែទម្រង់ជាបន្ទាន់”។ យោងតាមសេច្ហតីថ្លែងការណ៍នោះ ឱ្យដឹងថា៖ “វាចាំបាច់ណាស់ដែលស្ថាប័នទាំងនេះ ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអភិបាលកិច្ច និងការអនុវត្តរបស់ខ្លួន ដើម្បីធ្វើជាតំណាងសមាជិកភាពចម្រុះជាតិសាសន៍របស់ពួកគេឱ្យកាន់តែប្រសើរ និងបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ សង្គម និងសេដ្ឋកិច្ចដ៏ស្មុគ្រស្មាញនាពេលបច្ចុប្បន្ននេះ”។ កំណែទម្រង់នៃស្ថាប័នពិភពលោកនេះ គឺជាការតស៊ូតវ៉ាជាយូរមកហើយ របស់លោក Luiz […]