ជីវិតនិងអាជីពអ្នកនិពន្ធ រ៉ូប៊ឺត លូស ស្តេវេនសុន
ពិភពលោកទាំងមូលគេទទួលស្គាល់វណ្ណកម្មរបស់លោក រ៉ូប៊ឺត លូសស្តេវេនសុនតាមរយៈកំណាព្យ ប្រលោមលោក និងស្នាដៃអក្សរសិល្ប៍ដ៏ល្បីល្បាញនៅក្នុងអារម្មណ៍អ្នកសិក្សា។ លោកជាអ្នកនិពន្ធជនជាតិស្កុតឡេនម្នាក់ ដែលភូមិអ្នកនិពន្ធ សូមផ្តល់ព័ត៌មានខ្លះជូនដល់មិត្តអ្នកអានដូចខាងក្រោមនេះជាព័ត៌មានទាក់ទងនឹងជីវប្រវត្តិជីវិត និងអាជីពរបស់អ្នកនិពន្ធ រ៉ូប៊ឺត លូសស្តេវេនសុន(Robert Louis Stevenson) ថាតើលោកមានការតស៊ូយ៉ាងដូចម្តេចខ្លះទើបពិភពលោកចងចាំឥតភ្លេច។
រឿងរ៉ាវកាលប្រវត្តិរបស់ព្រះអង្គម្ចាស់យុគន្ធរ
សៀវភៅដែលលោកអ្នកបានឃើញនេះ បានកើតឡើងជាដំបូងក្រោមទម្រង់ជានិក្ខេបបទមួយសម្រាប់ទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតនៅឆ្នាំ ១៩៧៩ខាងការសិក្សាពីសាលាចុងបូព៌ាប្រទេសដែលប្រគល់ឳ្យនៅពេលនោះ ដោយសាកលវិទ្យាល័យប៉ារីស៣។ នេះជាការធ្វើឳ្យសម្រេចពិតនូវបំណងមួយដែលមានតាំងពីយូរយាណាស់មកហើយ។ ការអានតាំងពីយូរមកហើយនៅសៀវភៅរបស់លោក ហ្សៀន ហេស(Jean Hess)ដែលមានចំណងជើងថា «រឿងរ៉ាវរបស់ព្រះអង្គយុគន្ធរ»។សៀវភៅប្រវត្តិសាស្រ្តនេះត្រូវបានបកប្រែដោយ ទី ឃាយុ ហើយចុះផ្សាយលើសារព័ត៌មានរស្មីកម្ពុជា។
បណ្ណាល័យមានទំហំប៉ុនទ្រុងសត្វព្រាបចាប់ផ្តើមជាលើកដំបូងនៅអាមេរិក
ក្នុងយុគសម័យនៃបច្ចេកវិទ្យា មនុស្សអាចអានសៀវភៅគ្រប់ប្រភេទបានយ៉ាងងាយស្រួលតាមរយៈកុំព្យូទ័រ ឬទូរសព្ទដៃគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយបែរទុកបណ្ណាល័យបុរាណឱ្យទំនេរស្ងាត់ជ្រងំព្រោះអ្នកកាន់តែហោចទៅៗ។ បើពិនិត្យជាក់ស្តែងវាហាក់ដូចជាមិនជោគជ័យទេ ប៉ុន្តែនិន្នាការនៃការបង្កើតបណ្ណាល័យសាធារណៈនៅមុខបរិវេណសាលា និងតាមគ្រួសារនីមួយៗនាពេលបច្ចុប្បន្នកំពុងទាក់ទាញអ្នកស្រុកមួយចំនួនធំនៅក្នុងទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ឱ្យចូលរួមកាន់តែមានប្រសិទ្ធភាពឡើង។
រូបចម្លាក់អង្គរវត្តបង្ហាញពីទំនាក់ទំនងខ្មែរជាប្រទេសចិន
យើងមិនអាចសរសេររៀបរាប់អស់ពីខ្លឹមសារថា«ថ្មចេះនិយាយ ថ្មចេះរាំ ថ្មចេះច្បាំង…» ខ្លឹមសារទាំងនេះគឺជាមរតកដូនតាយើងដែលខិតខំគូរឆ្លាក់រឿងរ៉ាវប្រវត្តិសាស្រ្តនៅលើជញ្ជាំងប្រសាទអង្គរវត្ត។ ភូមិអ្នកនិពន្ធសូមផ្តាំដល់អ្នកទេសចរណ៍ទាំងអស់ដែលចូលទស្សនាអង្គរវត្តហើយ សូមស្វែងរករូបភាពមួយផ្ទាំងនៅថែវផ្នែកខាងជើងស្ថិតនៅចុងខាងកើតប្រាដកជារកឃើញផ្ទាំងសិលាចារិក(រូបភាព)ដូចការបង្ហាញជូនខាងក្រោមនេះ។
បណ្ណាល័យមានទំហំប៉ុនទ្រុងសត្វព្រាបចាប់ផ្តើមជាលើកដំបូងនៅអាមេរិក
ក្នុងយុគសម័យនៃបច្ចេកវិទ្យា មនុស្សអាចអានសៀវភៅគ្រប់ប្រភេទបានយ៉ាងងាយស្រួលតាមរយៈកុំព្យូទ័រ ឬទូរសព្ទដៃគ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយបែរទុកបណ្ណាល័យបុរាណឱ្យទំនេរស្ងាត់ជ្រងំព្រោះអ្នកកាន់តែហោចទៅៗ។ បើពិនិត្យជាក់ស្តែងវាហាក់ដូចជាមិនជោគជ័យទេ ប៉ុន្តែនិន្នាការនៃការបង្កើតបណ្ណាល័យសាធារណៈនៅមុខបរិវេណសាលា និងតាមគ្រួសារនីមួយៗនាពេលបច្ចុប្បន្នកំពុងទាក់ទាញអ្នកស្រុកមួយចំនួនធំនៅក្នុងទីក្រុងវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) ឱ្យចូលរួមកាន់តែមានប្រសិទ្ធភាពឡើង។
ក្តីសង្ឃឹមរបស់សម្តេចសីហនុចំពោះព្រះរាជាណាចក្រកម្ពុជា
ក្រុងប៉ារីស, ខែមករាឆ្នាំ១៩៩៤ ៖ ខ្លឹមសារទាំងអស់ជាសមត្តិកម្មរបស់លោក រ៉ីឆាត សូឡូ(Richard Solo)គឺជាចំណេះដឹងដ៏ល្អឥតខ្ចោះរបស់អ្នកនិពន្ធអំពីអាស៊ីអាគ្នេយ៍ និងការយល់ដឹងដ៏គួរឱ្យកត់សម្គាល់របស់គាត់នាំឱ្យគាត់ងឿងឆ្ងល់ម្តងទៀតថា តើប្រទេសកម្ពុជានឹងក្លាយជាជនរងគ្រោះចុងក្រោយដោយការដឹកនាំរបស់ព្រះអង្គមែនទេ? ពិតហើយព្រះអង្គពិតជាយកអស់លទ្ធភាពដែលមានក្នុងការដឹកនាំនាវាកម្ពុជា។
វណ្ណកម្មសហនិពន្ធ អ៊ុំ ឈឺន និងពៅ យូឡេង បង្ហាញពីអំពើពុករលួយក្នុងសង្គមខ្មែរ
រឿង«ថៅកែចិត្តចោរ» ជាវណ្ណកម្មអក្សរសិល្ប៍ទំនើប ដែលជាស្នាដៃនិពន្ធសហនិពន្ធរបស់លោក អ៊ុំ ឈឺន និងលោក ពៅ យូឡេងរៀបរៀងឡើងក្នុងឆ្នាំ១៩៥៦។ រឿងនេះជាអក្សរសិល្បិ៍ខ្មែរបែបទំនើប ដែលបានបង្ហាញអំពីតថភាពសង្គមខ្មែរនាសម័យនោះ ដែលមានទាំងភាពអយុត្តិធម៌ក្នុងសង្គម ភាពឆោតល្ងង់របស់កម្មករគ្មានចំណេះដឹងនៅក្នុងខ្លួនហើយភាពទាល់ច្រកព្រោះក្រីក្រ និងភាពមិនប្រាកដប្រជារបស់យុវជនទៅលើភាពអយុត្តិធម៌សង្គម។ កម្រងតថភាពទាំងនេះ ក៏នៅតែបន្តមាននៅក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្នដែរ។