រដ្ឋមន្ត្រីវប្បធម៌បកប្រែសៀវភៅស្តីពីការអមដំណើរព្រះមហាក្សត្រពីភ្នំពេញទៅខេត្តពោធិ៍សាត់ដើម្បីបរបាញ់ និងប្រពាធព្រៃ

ស្នាដៃសម័យអាណានិគមនិយមបារាំងជាច្រើនត្រូវបានបកប្រែជាខេមរភាសាបានតិចបំផុត ព្រោះសឹងគ្មានអ្នកបកប្រែហើយភូមិអ្នកនិពន្ធបានទើបបានឥស្សរជនខ្មែរបានបកប្រែសៀវភៅលោក ហ្សង់ មូរ៉ា ជាភាសាបារាំងត្រូវបានបកប្រែជាខេមរភាសាកាពីខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគឺលោកជំទាវ ភឿង សកុណា ។

អត្ថប្រយោជន៍៤០យ៉ាងទទួលបានពីការអានសៀវភៅ

បើអ្នកមិនធ្លាប់កាន់សៀវភៅអានទេ ក៏ដល់ពេលត្រូវសាកល្បងដែរ យ៉ាងហោចណាស់ជាគំរូដល់អ្នកនៅក្បែរខ្លួនដូចជាកូន ចៅ ជាដើម។ ព្រោះការអានសៀវភៅជាឱសថអាចព្យាបាលជំងឺផ្លូវចិត្ត ពិសេសទៀតដើម្បីអភិវឌ្ឍចំណេះដឹងអស់មួយជីវិត។ ដើម្បីដឹងកាន់តែច្បាស់ កម្មវិធីភូមិអ្នកនិពន្ធសូមបង្ហាញនិងរៀបរាប់ដូចខាងក្រោមនេះ។ ដំបូន្មានទាំង៤០យ៉ាងនៃការអានសៀវភៅ បើបុគ្គលណាធ្វើបាន បុគ្គលនោះមានឈ្មោះថា អ្នករីកចម្រើន បុគ្គសនាំជ័យលាភដល់អ្នកដទៃនិងខ្លួនឯង ពិសេសសេចកី្តផ្ទាល់ខ្លួន។

គេបានស្គាល់រឿងចៅស្រទបចេកតែមិនសូវស្គាល់ឈ្មោះអ្នកនិពន្ធ ប៉ុន្តែមិត្តអ្នកអាននឹងបានដឹងពេលអានអត្ថបទនេះ

សព្វថ្ងៃ​ ចម្រៀង​ក្នុង​ខ្សែភាពយន្តរឿង​ទេវ​វង្ស​កុមារ ឬ ចៅ​ស្រទបចេក​នោះ នៅតែ​ជា​ចម្រៀង​ដ៏​ពេញនិយម​សម្រាប់​ខ្មែរ​នៅ​ឡើយ។ តែបើនិប្បរិយាយរឿងស្រទបចេកឬចៅស្រទបចេកជាវណ្ណកម្មលោក យស ងិន គឺបានចម្លងចេញពីសាស្រ្តាស្លឹករឹត។ មើលទៅស្នាដៃអ្នកនិពន្ធ យស ងិន គឺចំណងជើងមានការផ្លាស់ប្តូរថា លៃលកយ៉ាងណាដើម្បីរំលេចវណ្ណកម្មឱ្យខ្ពស់ឡើង។ តាមរយៈភាពយន្តគឺគេចាប់អារម្មណ៍ត្រង់ក្មេងម្នាក់ម្នាក់សៀកស្រទបចេកវាស្របជាសាច់រឿង ស្របជាមួយអ្នកទស្សនាចូលចិត្តរឿងកំសត់។

មកស្វែងយល់ពីស្នាដៃរបស់ឧកញ៉ាក្រឡាហោម សឺន ឌៀបពីអ្នកបកប្រែក្លាយជាអ្នកនិពន្ធ

ភូមិអ្នកនិពន្ធនឹងព្យាយាមគាស់កកាយរកអ្នកនិពន្ធខ្មែរកម្ពុជាក្រោមមកចុះផ្សាយបង្ហាញអំពីមរតកអក្សរសាស្រ្តខ្មែរ។ តាមរយៈនេះដែរគឺខ្មែរក្រោមគេខិតខំរក្សាប្រពៃណីខ្មែរ ក្នុងន័យជាតិសាសន៍និយម។ លោកបានបន្សល់ទុកស្នាដៃអក្សរសិល្ប៍ ជាកម្រងកំណាព្យមួយនិពន្ធ ពេលលោកមកកាន់ប្រទេសបារាំងក្នុងពេលពិធីតាំងតុអន្តរជាតិនៅក្រុង ប៉ារីស មានចំណងជើងថា « ល្បើកពីស្រុកព្រៃនគរ ទៅស្រុកបារាំង» ។

មកស្គាល់ជីវប្រវត្តិហ្មឺនភក្ដីអក្សរតន់ម្ចាស់រឿងសព្វសិទ្ធិ

ពលរដ្ឋខ្មែរចាស់ក្មេង ស្រីប្រុសនាសម័យមុនប្រទេសធ្លាក់ចូលក្នុងសង្គ្រាមអាចចេះចាំរឿង សព្វសិទ្ធិ តាមរយៈការនិទានតៗគ្នាតាមបែបការអប់រំហើយត្រូវបានគេផលិតជាខ្សែភាពយន្ត ល្ខោន​ និងចាប៉ី តែក៏គេមិនបានស្គាល់មុខមាត់អ្នកនិពន្ធនោះទេ។ តាមការស្រាវជ្រាវទើបយល់ពីគោរមងារ ហ្មឺនភក្ដីអក្សរតន់ យើងស្វែងរកជីវិប្រវត្តិពីអ្នកនិពន្ធនេះ បានតិចតួចណាស់ ពិសេសតាមរយៈស្នាដៃនិពន្ធរបស់លោកតែម្តង គឺរឿងសព្វសិទ្ធិនេះឯង ត្រង់ទំព័រ៣ បន្ទាត់១៣ ដែលបោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យថា៖«ខ្ញុំហ្មឺនភក្ដីអក្សរតន់ រិះគន់កែកុនតាមយោបល់ ។ ហ្មឺនភក្ដីអក្សរ ជាងាររបស់មន្ត្រី តន់ជាឈ្មោះអ្នកនិពន្ធ ។ ពីសម័យបុរាណបណ្តាសក្តិរបស់មន្ត្រី គេរាប់ពីថ្នាក់ក្រោមបំផុត ឡើងរៀងទៅថ្នាក់លើគឺ ម៉ឺន ឬហ្មឺន, ឃុន ហ្លួង ព្រះ, ឧកញ៉ា ។ តាមបវេណីរាជ្យក្នុងជំនាន់បុរាណ កូនប្រុសសេនាបតី ឬរបស់ស្ដេចត្រាញ់ ត្រូវហៅម៉ឺនតាំងពីកំណើតពុំចាំបាច់តែងតាំងឡើយ(វចនានុក្រមខ្មែរភាគទី១ទំព័រ៨៩៣)»។

ក្នុងឆ្នាំ ២០២៤តើកម្ពុជាមានចំណាត់ថ្នាក់IQ លេខរៀងទីប៉ុន្មាន?

ភូមិអ្នកនិពន្ធសូមបង្ហាញថា តើឆ្នាំ ២០២៤នេះកម្ពុជាយើងទទួលបានចំណាត់ថ្នាក់IQលេខរៀងទីប៉ុន្មាន? សូមបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅគឺកម្ពុជាបានឈរលេខរៀងទី២បន្ទាប់ពីប្រទេសសិង្ហបូរី តែក្នុងឆ្នាំ២០២៤នេះគឺប្រទសវៀតណាមបានឈរលេខរៀងទី២បន្ទាប់ពីសិង្ហាបុរីទៅវិញ។ កាលពីឆ្នាំ២០២២នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា - ការធ្វើតេស្ត IQ(គឺជារង្វាស់នៃភាពវៃឆ្លាតរបស់អ្នក ហើយត្រូវបានបង្ហាញចេញជាតួលេខ)ដែលទើបនឹងបញ្ចប់ដែលធ្វើឡើងដោយ Tutor Impact UK ដែលធ្វើឡើងនៅថ្ងៃទី៤និងទី ៥ ខែមិថុនា ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។

លោកថៃលួនជាអ្នកបង្កើតក្រដាសសរសេរហើយបាននាំទៅអ៊ឺរុប

ទម្រង់ក្រដាសសរសេរដំបូងបានបង្ហាញខ្លួននៅឆ្នាំ១០០មុនគ.ស។ នេះបើយោងតាម​ឯកសារ​ប្រវត្តិសាស្ត្រ​ក្នុង​រាជវង្ស​ហាន​នៃ​ប្រទេស​ចិន​បាន​លេច​ចេញ​ក្រដាស​មួយ​ប្រភេទ​ដែល​ធ្វើ​ពី​កប្បាស​សូត្រ ដោយ​សារ​តែ​បច្ចេកវិទ្យា​ក្នុង​ការ​ផលិត​ក្រដាស​នេះ​មាន​ភាព​ស្មុគស្មាញ និង​មាន​តម្លៃ​ថ្លៃ ដូច្នេះ​ក្រដាស​ប្រភេទ​នេះ​មិន​ត្រូវ​បាន​គេ​ប្រើ​ក្នុង​ការ​អនុវត្ត​ទេ។ លោក ថៃលួនអ្នកមានសមត្ថភាពម្នាក់ បានផ្លាស់ប្តូរស្ថានភាពនៃការធ្វើក្រដាសនេះទាំងស្រុង។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព