សំបុត្រស្នេហារវាងយុទ្ធជន និងគូស្នេហ៍រាប់លានសន្លឹកត្រូវបានគេរកឃើញក្នុងអំឡុងសង្គ្រាមលោកលើកទី២
ក្រោយសង្គ្រាមរលត់ទៅអ្នកដែលបានឆ្លងកាត់គឺមានអារម្មណ៍កាន់តែជិតស្និទ្ធជាមួយអ្នករាល់ថ្ងៃពិសេសអ្នកកំពុងស្ថិតនៅក្នុងវ័យស្នេហា។ ម្ចាស់សំបុត្រទាំាងឡាយបាននិយាយឱ្យដឹងថា «ខ្ញុំរស់នៅជាមួយការចងចាំធម្មតា និងអ្វីគ្រប់យ៉ាងដែលអាចរំលឹកខ្ញុំអំពីរឿងរ៉ាវពោរពេញដោយភាពគ្រោធគ្រាត។ ពាក្យទាំងនេះគឺជាពាក្យរបស់អ្នកទោសនៃសង្គ្រាមលោកលើកទីពីរដែលបង្ហាញភរិយារបស់គាត់នូវក្តីស្រឡាញ់របស់គាត់តាមរយៈសំបុត្រ។
យុទ្ធជនខ្មែរពលីក្នុងសង្គ្រាមលោកលើកទី១ នាំឱ្យមានការបង្កើតស្តូបអនុស្សាវរីយ៍បារាំង-ខ្មែរ
ស្តូបឧទ្ទិសដល់យុទ្ធជនខ្មែរនៅសម័យសង្រ្គាមលោកលើកទី១ ដែលជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា និងបារាំង ត្រូវបានសម្ពោធកាលពីថ្ងៃសុក្រទី១៤ ខែកុម្ភៈ ឆ្នាំ ១៩២៥។ ភូមិអ្នកនិពន្ធ នាំមិត្តអ្នកអានរំលឹកនូវការចងចាំថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ កិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានចុះហត្ថលេខាបញ្ចប់សង្រ្គាមចន្លោះឆ្នាំ ១៩១៤-១៩១៨ ជាការបញ្ចប់ជម្លោះពិភពលោកលើកទីមួយ ដែលបានធ្វើឱ្យមនុស្សរាប់សែននាក់ស្លាប់ទូទាំងពិភពលោក ហើយក្នុងនោះក៏មានការចូលរួមរបស់យុទ្ធជនស្ម័គ្រចិត្តរាប់ពាន់នាក់មកពីប្រជាជាតិនានាស្ថិតក្រោមអាណានិគមបារាំង ក្នុងនោះមានជនជាតិខ្មែរផងដែរដែលបានទៅបូជាជីវិតនៅឯបរទេស។
រឿងកិត្តិយស ឬស្នេហាជាវណ្ណកម្មរបស់អ្នកនិពន្ធ ព្យែ គ័រណីយ ដ៏ល្បីក្នុងសម័យបារាំងបុរាណ
រឿងកិត្តិយសឬស្នេហា (Le Cid) ដែលលោក អាន ឃុន បានបកប្រែមកនោះបានក្លាយទៅជាផ្នែកអក្សរសិល្ប៍បរទេសក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំខ្មែរនាសង្គមចាស់។ យុវវសិស្សក្នុងវ័យ១៥ឆ្នាំឡើងហាក់បីដូចជាភ្ញាក់ផ្អើល ព្រោះមានពាក្យកិត្តិយស និងស្នេហា។ ពួកគេមិនបានដឹងទេថា កិត្តិយម និងស្នេហាមួយណាធំជាង និងមានតម្លៃជាង។ ប៉ុន្តែអ្នកអាននឹងបានឃើញពីគំនិតរបស់អ្នកនិពន្ធបារាំងរូបនេះ ក្រោយពីបានអានចប់រឿងខាងលើ។
រូបថតចំនួន500សន្លឹកប្រាប់ពីរឿងរ៉ាវនៃប្រទេសកម្ពុជាក្នុង៣សតវត្សរ៍
បើនិយាយអំពីរូបថតមួយផ្ទាំងគឺមានតម្លៃព្រោះវាបានបង្ហាញតថភាពគេនិយាយថា ប្រវត្តិសាស្រ្តគ្រាន់តែចាប់ អារម្មណ៍យើងដល់កម្រិតដែលវាបំភ្លឺអំពីប្រវត្តិសាស្រ្ត នៃបច្ចុប្បន្នតាមរយៈរូបភាព។ គេបានគិតក្នុងចិត្តថា សៀវភៅស្តីពី រូបថតកម្ពុជាក្នុងរយៈពេលជាង១៧០ឆ្នាំកន្លងមកនេះត្រូវបានចងក្រងឡើងដើម្បីឱ្យអ្នកអានយល់អំពីភាពស្មុគស្មាញ និងភាពស្រស់ស្អាតនៃប្រវត្តិសាស្ត្រកម្ពុជាតាមរយៈរូបភាពនៃព្រះមហាក្សត្រការតស៊ូរបស់ប្រជាជននិងផ្លូវទៅកាន់មរណៈទុក្ខនិងការរស់រៀនមានជីវិតឡើងវិញ។ ការថតរូបនៅកម្ពុជាចាប់ពីឆ្នាំ ១៨៦៦ ដល់បច្ចុប្បន្នបង្ហាញពីប្រទេសតាមរយៈរូបថតដែលបានថតនៅសតវត្សទី១៩ដល់ទី២១ជារយៈពេលយូរអង្វែង ។
អ្នកស្រី អាន រ៉ូល ម្ចាស់វណ្ណកម្មរឿង«ឧក្រិដ្ឋកម្មពិត»នៅអាមេរិក
អ្នកស្រី អាន រ៉ូល(Ann Rule)មានរហ័ស្សនាមថាជាអ្នកនិពន្ធឈានមុខគេម្នាក់ដែលសរសេរអំពីឧក្រិដ្ឋកម្មនៅអាមេរិកសព្វថ្ងៃ។ អ្នកស្រីបានចូលប្រឡូកក្នុងអាជីពអក្សរសាស្ត្រជាមួយនឹងការយល់ដឹងយ៉ាងរឹងមាំអំពីច្បាប់ និងប្រព័ន្ធច្បាប់ប្រឆាំងឧក្រិដ្ឋកម្ម។ អ្នកស្រីធ្លាប់ធ្វើជាប៉ូលីសស្ត្រី ក្នុងទីក្រុងស៊ីថលអតីតទីប្រឹក្សាផ្នែកសង្គ្រោះសង្គមនៅក្រសួងការបរទេសនៅក្រុងវ៉ាស៊ីនតោន។
ព្រះសង្ឃខ្មែរកម្ពុជាក្រោមបន្តថែរក្សាបេតិកភណ្ឌអក្សរលើសាត្រាស្លឹករឹត
គម្ពីរសាត្រាស្លឹករឹតគឺជាគម្ពីរធម៌ព្រះពុទ្ធសាសនាត្រូវបានចារដោយភាសាខ្មែរបុរាណឬភាសាបាលី នៅលើស្លឹករឹត មានតាំងពីសតវត្សរ៍ទី១៩ បើទោះជាត្រូវខូចខាតបាត់សឹងតែអស់ពីក្នុងវត្ត។ ដោយឡែកព្រះសង្ឃខ្មែរកម្ពុជាក្រោមបានបង្រៀនដល់សាមណេសិស្សឱ្យចេះរៀនចារស្លឹករឹតតាមទម្លាប់ដូនតាជាអ្នកគោរពពុទ្ធសាសនា។ នេះគឺជារតនៈវត្ថុរបស់បងប្អូនខ្មែរក្រោម ដែនដីភាគខាងត្បូងកំពុងអភិរក្ស។
វង្សត្រកូលស្តេចក្រាញ់ខ្មែរ ពញា បែន ឬចៅហ្វ៊ាបែន សម័យលោកម្ចាស់ ជាគ្រួសារក្បត់ជាតិខ្មែរប្រែក្លាយទៅជាតិសៀមរហូតដល់បច្ចុប្បន្ន
យោងតាមស្នាដៃនិពន្ធដោយ លោក តូច ឈួង សៀវភៅដ៏ល្បីមួយក្បាលបោះពុម្ពផ្សាយឆ្នាំ១៩៧៤ (អតីតសាស្ត្រាចារ្យវិទ្យាល័យនេតយ៉ង់) បានបន្សល់ទុកជាក្រាំងប្រវត្តិសាស្ត្រមួយជាខេមរភាសា និងភាសាបារាំង មានចំណងជើងថា«បាត់ដំបងសម័យលោកម្ចាស់»។ សៀវភៅនេះជាស្នាដៃមួយដែលនិយាយអំពីគ្រួសារស្តេចក្រាញ់ខ្មែរគ្រប់គ្រងខេត្តបាត់ដំបងជាងមួយសតវត្សេ៍ ហើយមរតកសាស្រ្តនោះអ្នកបាត់ដំបងចេះចាំ និងយល់ដឹងបានទាំងអស់គ្នា។ ខេត្តបាត់ដំបងបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់់គ្រួសារអភ័យវង្សបែន ឬ “ចៅហ្វ៊ាបែន” ដែលមានឈាមជ័រជាខ្មែរជាង១០០ឆ្នាំ មុននឹងដឹកទ្រព្យសម្បត្តិ ប្រពន្ធកូនចៅ ទាំងពូជទៅជ្រកក្នុងប្រទេសសៀម។