OpenAI ចេញគំរូម៉ូដែល​ថ្មី ដែល​មាន​សមត្ថភាពមានហេតុផលដូចមនុស្ស

OpenAI កំពុងបញ្ចេញគំរូថ្មី១ នៃបញ្ញាសិប្បនិមិត្ត ដែលអ្នកខាងក្នុងស្គាល់ថា “Strawberry” ដែលអាចបំពេញការងារមានហេតុផលដូចជាមនុស្សខ្លះ ព្រោះវាមើលទៅស្ថិតនៅទីកំពូលនៃទីផ្សារដែលមានគូប្រជែងដ៏ច្រើន។ ក្រុមហ៊ុននេះ បាននិយាយនៅក្នុងការបង្ហោះក្នុងប្លុកពីថ្ងៃព្រហស្បតិ៍ថា ម៉ូដែលថ្មីនេះ ដែលមានឈ្មោះថា o1 ត្រូវបានរចនាឡើងឱ្យចំណាយពេលច្រើនក្នុងការគណនាចម្លើយមុនពេលឆ្លើយតបទៅនឹងសំណួររបស់អ្នកប្រើប្រាស់។ ជាមួយនឹងម៉ូដែលនេះ ឧបករណ៍បំពាក់របស់ OpenAI គួរតែអាចដោះស្រាយបញ្ហាច្រើនជំហាន ក្នុងនោះមានទាំង គណិតវិទ្យាដ៏ស្មុគ្កស្មាញ និងបញ្ហាការសរសេរកូដ។ ក្រុមហ៊ុនបាននិយាយថា៖ “ក្នុងនាមជាគំរូដំបូង វាមិនទាន់មានមុខងារសំខាន់ច្រើន ដែលធ្វើឱ្យ ChatGPT មានប្រយោជន៍ ដូចជាការរុករកក្នុងគេហទំព័រសម្រាប់ព័ត៌មាន និងការដំឡើងឯកសារ និងរូបភាពនោះទេ ។ ប៉ុន្តែ​សម្រាប់​កិច្ចការ​មាន​ហេតុផល​ស្មុគស្មាញទាំងឡាយ នេះ​គឺជា​ការ​ជឿនលឿន​ដ៏​សំខាន់​មួយ និង​តំណាង​ឱ្យ​កម្រិត​ថ្មីមួយ ​នៃ​សមត្ថភាព AI ។ ដោយហេតុ​នេះហើយ យើង​កំពុង​រៀបចំឡើងវិញនូវ​ការ​រាប់​ត្រឡប់​ទៅ 1 ហើយ​ដាក់​ឈ្មោះ​ស៊េរី​នេះថា OpenAI o1″។ កំណែប្រែដែលពិនិត្យជាមុន នៃម៉ូដែលនេះ នឹងអាចរកបានតាមរយៈ chatbot ដ៏ពេញនិយមរបស់ OpenAI, ChatGPT, រហូតដល់ក្រុមអ្នកប្រើប្រាស់ Plus and Team ដែលបង់ប្រាក់កាលពីថ្ងៃព្រហស្បតិ៍។ មុននេះ […]

ផ្ទុះការប្តឹងប្តល់ បន្ទាប់ពីមហាសេដ្ឋី Amazon លោក Jeff Bezos ទិញវិមានតម្លៃ ៧៩លានដុល្លារនៅផ្លរីដា

មនុស្សគ្រប់គ្នា សុទ្ធតែចង់ទទួលបានប្រាក់ដុល្លារច្រើន ពីការលក់អចលនទ្រព្យ សូម្បីតែខ្លួនគឺជាអ្នកមានប្រាក់ច្រើនក្រៃលែងទៅហើយក៏ដោយ។ អ្នកជំនួញ លោក លីអូ គ្រីស (Leo Kryss) កំពុងប្តឹងក្រុមហ៊ុនអចលនទ្រព្យ Douglas Elliman ជុំវិញការលក់ផ្ទះរបស់គាត់ តម្លៃ ៧៩លានដុល្លារ នៅរដ្ឋផ្លរីដា ដែលជាវិមានមានបន្ទប់គេង ៧ និង មានបន្ទប់ទឹក ១២ ដែលស្ថិតនៅក្នុងទីតាំង ដែលពាក្យបណ្ដឹងរបស់គាត់ហៅថា “តំបន់ដ៏មានកិត្យានុភាព និងពិសេសផ្តាច់មុខបំផុត នៅក្នុងក្រុងម៉ៃអាមី ក្នុងភូមិ Indian Creek” ។ នៅក្នុងពាក្យបណ្ដឹងរបស់គាត់ លោក គ្រីស អះអាងថា លោកបានសួរនាយកប្រតិបត្តិក្រុមហ៊ុន Douglas Elliman លោក Jay Parker ដោយផ្ទាល់ថាតើស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នៅពីក្រោយការទិញនេះមែនទេ។ យោងតាមពាក្យបណ្តឹងដែលបានប្តឹងកាលពីខែកក្កដា នៅក្នុងតុលាការតុលាការទី១១ នៅស្រុក Miami-Dade County ឱ្យដឹងថា លោក Parker […]

ប្រធានក្រុមហ៊ុន Evergrande អ្នកសាងវិបត្តិអចលនទ្រព្យដល់ប្រទេសចិន, ត្រូវបានផ្លាស់ទៅឃុំឃាំងនៅក្នុងមណ្ឌលឃុំឃាំងពិសេស ក្នុងក្រុងស៊ិនចិន

ប្រភពពីរ ដែលដឹងអំពីបញ្ហានេះ បាននិយាយថា លោក ហ៊ុយ កាយ៉ាន (Hui Ka Yan) ប្រធានក្រុមហ៊ុន China Evergrande Group ដែលស្ថិតនៅចំកណ្តាលបេះដូង នៃវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានប្តូរទៅកាន់មណ្ឌលឃុំឃាំងពិសេសមួយ ក្នុងទីក្រុងស៊ិនចិន (Shenzhen) ។ លោក ហ៊ុយ វ័យ ៦៥ ឆ្នាំ គេមិនដែលឃើញមុខជាសាធារណៈទេចាប់តាំងពីគាត់ត្រូវបានក្រុមអាជ្ញាធរចិននាំខ្លួនយកទៅ កាលពី១ឆ្នាំមុន ហើយទីកន្លែងឃុំខ្លួនបច្ចុប្បន្នរបស់គាត់ ពីមុនមក ក៏មិនត្រូវបានគេរាយការណ៍ដែរ។ បន្ទាប់ពីនិយតករមូលបត្ររបស់ប្រទេសចិន បានរកឃើញអង្គភាពលេចធ្លោរបស់ក្រុមហ៊ុន Evergrande បានបំប៉ោងប្រាក់ចំណូល និងបានប្រព្រឹត្តការគៃបន្លំមូលបត្រ លោក លោក ត្រូវបានពិន័យជាប្រាក់ចំនួន ៦.៦ លានដុល្លារកាលពីខែ មីនា និងត្រូវបានរារាំងមិនឱ្យចូលទីផ្សារមូលបត្រអស់មួយជីវិត។ ក្រុមហ៊ុន China Evergrande Group ត្រូវ​បាន​បញ្ជា​ឱ្យ​រំលាយចោល ​កាល​ពី​ខែ​មករា។ លោក ហ៊ុយ ដែលធ្លាប់ជាមហាសេដ្ឋីរបស់ប្រទេសចិន មិនត្រូវបានគេដឹងថា ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទឧក្រិដ្ឋកម្មណាមួយទេ ហើយគេក៏មិនច្បាស់ថា តើលោក នឹងត្រូវឃុំខ្លួនរយៈពេលយូរប៉ុន្មាន […]

លោក ស៊ី ជិនពីង ជំរុញកិច្ចប្រឹងប្រែងដើម្បីឈានដល់គោលដៅកំណើនប្រចាំឆ្នាំ ចំពេលកំណើនមានមន្ទិល

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានអំពាវនាវឱ្យក្រុមមន្ត្រីរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ឱ្យសម្រេចបាននូវគោលដៅកំណើនប្រចាំឆ្នាំរបស់ប្រទេសនេះ ខណៈដែលក្រុមអ្នកសេដ្ឋកិច្ច បានដាក់ការសង្ស័យលើសន្ទុះ នៃប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។ ដោយដកស្រង់សំដីរបស់លោកនៅក្នុងសិក្ខាសាលាមួយ, ទូរទស្សន៍រដ្ឋចិន Central Television បានរាយការណ៍ថា លោក ស៊ី កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យរដ្ឋាភិបាលមជ្ឈឹម និងមូលដ្ឋានរបស់ប្រទេស អនុវត្តគោលនយោបាយសេដ្ឋកិច្ច ឱ្យបានត្រឹមត្រូវសម្រាប់ត្រីមាសទី ៣ និងទី ៤ ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមពេញ១ឆ្នាំរបស់ខ្លួន។ ប្រសាសន៍របស់មេដឹកនាំចិនរូបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកសេដ្ឋកិច្ច Wall Street ក្នុងចំនួនកំពុងកើនឡើង ក្នុងនេះមានទាំងក្រុមហ៊ុន UBS Group AG និងក្រុមហ៊ុន JPMorgan Chase & Co. បានចាប់ផ្តើមព្យាករថា ប្រទេសចិន អាចនឹងខកខានមិនបានសម្រេចគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រមាណ ៥% នៅឆ្នាំនេះ ជាគោលដៅមួយ ដែលពួកគេនិយាយថានឹងត្រូវការបង្កើនការចំណាយលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​កម្មវិធីជាច្រើន​ផ្សេង​ទៀត បើសិនគេចងបាន​សម្រេច​។ សេដ្ឋកិច្ច ១៧ពាន់ពាន់លានដុល្លាររបស់ចិន កំពុងជួបការលំបាកជាមួយនឹងការធ្លាក់ចុះនៃអចលនទ្រព្យដែលធ្វើឲ្យមានបញ្ហាដល់អ្នកប្រើប្រាស់ និងអាជីវកម្មនានា។ កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលនាពេលថ្មីៗនេះ […]

ព្យុះទីហ្វុង យ៉ាគី បំផ្លិចបំផ្លាញ អស់រាប់ពាន់លាន$នៅទូទាំងទ្វីបអាស៊ី, សម្លាប់មនុស្យជិត៣០០នាក់

មនុស្សរាប់លាននាក់ នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ បាននិងកំពុងជួបការលំបាកយ៉ាងខ្លាំងនៅ​ក្នុងសប្តាហ៍នេះ ដោយផ្ទះសម្បែងត្រូវបានជន់លិច, ដាច់ចរន្តអគ្គិសនី ហើយហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាត បន្ទាប់ពីព្យុះទីហ្វុង យ៉ាគី (Yagi) ដែលជាព្យុះដ៏កំណាចបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ បានបោកបក់បំផ្លិចបំផ្លាញ ទូទាំងតំបន់នេះអស់រាប់ពាន់លានដុល្លារ  ខណៈចំនួនអ្នកបាត់បង់ជីវិត មានជិត៣០០ នាក់ នៅក្នុងតំបន់។ នៅវៀតណាម អ្នកស្លាប់ បានកើនឡើងដល់ ២២៣នាក់, បាត់ខ្លួន​១២៨នាក់ និងរបួស ជាង​៨០០នាក់។ នៅចិន មនុស្ស​យ៉ាងតិច​៣០នាក់ បានបាត់បង់ជីវិត, ហ្វីលីពីន ស្លាប់១៦នាក់, នៅថៃ​ស្លាប់ ៨នាក់ និង មីយ៉ាន់ម៉ា ស្លាប់១៧នាក់, ខណៈនៅឡាវ មិនទាន់មានរបាយការណ៍ប៉ះពាលដល់ជីវិតទេ។ ព្យុះទីហ្វុង យ៉ាគី ក៏បានបង្កការខូចខាតជាទូទៅដល់គោលដៅទេសចរណ៍ល្បីៗ និងរំខានដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសវៀតណាម ចិន ហ្វីលីពីន ថៃ និងប្រទេសផងដែរ។ ប្រទេសវៀតណាម ព្យុះនេះ បានបោកបក់លើភាគខាងជើងវៀតណាមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ជាមួយនឹងល្បឿនខ្យល់បក់រហូតដល់ ១៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ គោលដៅទេសចរណ៍សំខាន់ៗ ដូចជាតំបន់ Bai Chay នៅក្នុងឈូងសមុទ្រហាក់ឡុង និងកោះ Cat […]

ផ្នែក​ទេសចរណ៍​ថៃ​ ជំរុញ​ឱ្យត្រៀមនឹង​ស្ថានភាព​អាក្រក់​បំផុត​ ក្រុមប្រតិបត្តិករទេសចរណ៍ បានព្រមានដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សូរ៉ាវង់ ធៀនថង (Sorawong Thienthong) ឱ្យត្រៀមទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងកាន់តែសាហាវនៅឆ្នាំក្រោយ, ដោយជំរុញឱ្យរដ្ឋាភិបាលចាប់ផ្តើមរៀបចំផែនការសម្រាប់សេណារីយ៉ូ ដែលអាក្រក់បំផុតចាប់ពីឆ្នាំនេះ។ ប្រធាន​សមាគម​សណ្ឋាគារ​ថៃ, លោក Thienprasit Chaiyapatranun ​បាន​និយាយ​ថា ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ប្រទេស​ថៃ​នៅ​ឆ្នាំ​នេះ​ អាច​ឆ្លើយតបតាម​គោលដៅ​របស់​រដ្ឋាភិបាល ​ប្រមាណ​៣៨​លាន​នាក់។ ទោះ​ជា​យ៉ាង​ណា លោក​និយាយថា រដ្ឋមន្ត្រី​ថ្មីរូបនេះ និង​រដ្ឋាភិបាល ​គួរ​សម្លឹង​ទៅ​ឆ្នាំ​ក្រោយ ព្រោះ​កត្តា​អវិជ្ជមាន​ជាច្រើន ​អាច​នឹង​កើត​មាន៕ ជប៉ុន ​គ្រោង​ចេញរថភ្លើងល្បឿនលឿន ​គ្មាន​អ្នកបើកបរ ប្រតិបត្តិករផ្លូវដែកធំមួយ បាននិយាយថា រថភ្លើង Shinkansen អាចនឹងធ្វើដំណើរជុំវិញប្រទេសជប៉ុនដោយគ្មានអ្នកបើកបរ ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ដោយជួយជំរុញមួយផ្នែក លើវិបត្តិប្រជាសាស្រ្តរបស់ប្រទេសនេះ។ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន East Japan Railway (JR East) នឹងណែនាំជាលើកដំបូង នូវរថភ្លើងជាច្រើន ដែលការងារ របស់អ្នកបើកបរជាច្រើន ត្រូវបានដំណើរការដោយស្វ័យប្រវត្តិលើផ្នែកជាច្រើន នៃផ្លូវមួយ ចាប់ពីឆ្នាំ ២០២៨ទៅ […]

ចិន ​ឃុំ​ខ្លួន​ក្រុមអ្នក​វិនិយោគ ធនាគារ, ដកហូត​លិខិតឆ្លងដែន ​ជា​ហូរហែ

ប្រទេស​ចិន ​កំពុង​បង្កើន​កម្តៅយ៉ាងខ្លាំង​លើ​ធនាគារវិនិយោគ​ចំនួន ៨.៧០០​របស់ខ្លួន។ បន្ទាប់ពីត្រូវបានបង្ខំឱ្យកាត់បន្ថយប្រាក់ឈ្នួលដ៏ធំ និងប្រកាន់យកនូវវិធានការរឹតបន្តឹងខ្សែក្រវាត់ជាច្រើន ក្រោមយុទ្ធនាការរុងរឿងរួម យូរអអ្វែងរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង (Xi Jinping) ឥឡូវនេះ ក្រុមឈ្មួញកណ្តាលរបស់ប្រទេសនេះ កំពុងស្ថិតផ្ទាំងស៊ីប របស់ក្រុមអ្នកបង្ក្រាបអំពើពុករលួយកំពូលរបស់ជាតិ។ យ៉ាងហោចណាស់ ក៏មានអ្នកវិនិយោគផ្នែកធនាគារកំពូល៣នាក់ មកពីក្រុមហ៊ុនមូលបត្រផ្សេងៗគ្នា ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនតាំងពីខែសីហាមក ដោយបង្កឱ្យមានការភ្ញាក់ផ្អើលពេញទូទាំងឧស្សាហកម្មនេះ។ ម្នាក់ក្នុងចំណោមពួកគេ ដែលធ្លាប់មើលការខុសត្រូវនៅក្រុមហ៊ុន Haitong Securities Co., បានភៀសខ្លួនចេញពីប្រទេសនេះ ហើយក៏ត្រូវបានចាប់ខ្លួននៅក្រៅប្រទេសប្រហែល ២ សប្តាហ៍មុន មុនពេលត្រូវបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសចិនវិញ នៅក្នុងឧប្បត្តិហេតុមួយ ដែលត្រូវបានផ្សព្វផ្សាយជាទូទៅ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។ យោងតាមក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុន Haitong និងក្រុមហ៊ុនឈ្មួញកណ្តាលដែលគាំទ្រដោយរដ្ឋផ្សេងទៀតកាលពីពេលថ្មីៗនេះ បានស្នើសុំឱ្យក្រុមអ្នកវិនិយោគខាងធនាគារជាច្រើនរបស់ពួកគេ ប្រគល់លិខិតឆ្លងដែនរបស់ពួកគេ និងសុំការអនុញ្ញាតសម្រាប់គ្រប់ការអាជីវកម្ម និងសុំការអនុញ្ញាតរាល់ផែនការធ្វើដំណើរផ្ទាល់ខ្លួន។ រាល់សំណើទាំងអស់ ត្រូវអនុវត្តតាមការណែនាំឯកជនពីក្រុមនិយតករចិន។ ក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហាទាំងនោះ បាននិយាយថា និយោជិតខ្លះ ត្រូវបានគេប្រាប់ថា ក្រុមនិយតករកំពុងពិនិត្យពិចៃលើការផ្តល់ជូនជាសាធារណៈដំបូង និងរាល់សកម្មភាពរៃអង្គាសមូលធនផ្សេងទៀត ហើយក្រុមធនាគារិកទាំងនោះ អាចត្រូវគេហៅទូរស័ព្ទមកដើម្បីសាកសួរ គ្រប់ពេល។ ក្រុមនុស្សដែលស្និទ្ធនឹងរឿងនោះ […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព