ចិន​និយាយ​ថា​ ទីផ្សារ​ដ៏ធំ​របស់​ខ្លួន ​គឺជា​ឱកាស, ​មិន​គំរាមកំហែង​ដល់​អាមេរិក​ទេ

ដោយស្រង់សំដីរបស់ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិនលោក Wang Shouwen ដែលបាននិយាយកាលពីថ្ងៃសៅរ៍ នៅទីក្រុងធានជីន, ក្រសួងពាណិជ្ជកម្ម ចិនបានរាយការណ៍ថា ប្រទេសចិនសម័យទំនើប ដែលមានចំនួនប្រជាជនច្រើនសម្បើម គឺជាឱកាសមួយ, មិនមែនជាការគំរាមកំហែង សម្រាប់សហរដ្ឋអាមេរិកនោះទេ។ កិច្ចពិភាក្សា ដែលអនុរដ្ឋលេខាធិការពាណិជ្ជកម្មអាមេរិក លោកស្រី Marisa Lago ជាសហប្រធាន គឺជាលើកទី២ហើយ ក្នុងឆ្នាំនេះ ដែលមានការចូលរួមពីក្រុមមន្ត្រីទាំងពីរ និងកើតមានឡើង ចំពេលមានភាពតានតឹងខាងពាណិជ្ជកម្ម រវាងមហាអំណាចទាំងពីរ។ កាលពីដើមសប្តាហ៍នេះ ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា អាមេរិកគួរតែលើកលែងពន្ធគយទាំងអស់លើទំនិញចិន នៅមុនពេលការប្រកាសដោយរដ្ឋបាល លោកបៃដិន ស្តីពីការដំឡើងពន្ធដែលគេរំពឹងទុកក្នុងការហូតពន្ធទំនិញដែលផលិតនៅប្រទេសចិន ក្នុងនោះមានទាំងពន្ធរថយន្តអគ្គិសនីផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ភាគីទាំងពីរបានធ្វើការពិភាក្សា “ប្រកបដោយវិជ្ជាជីវៈ សមហេតុផល និងជាក់ស្តែង” ស្តីពីគោលនយោបាយ និងបញ្ហាអាជីវកម្ម ដែលបានលើកឡើងដោយសហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ។ ក្រសួងនោះ បានបន្ថែមថា ប្រទេសចិន បានផ្តោតសំខាន់លើការសម្តែងក្តីបារម្ភអំពីបញ្ហាទាំងអស់ ក្នុងមានទាំងបញ្ហាពន្ធរបស់អាមេរិកលើទំនិញរបស់ចិន។ ប្រទេសចិន បានជំទាស់នឹងការអនុវត្តការរឹតបន្តឹងពាណិជ្ជកម្ម និងការវិនិយោគ ក្រោមលេសថាលើសចំណុះ៕

លោកត្រាំ សន្យា ‘យកពន្ធ 100%’ សម្រាប់ប្រទេសដែលមិនប្រើប្រាក់ដុល្លារ

លោក ដូណាល់ ត្រាំ (Donald Trump) បានសន្យាពីថ្ងៃសៅរ៍ថា នឹងធ្វើឱ្យចំណាយកាន់តែច្រើន សម្រាប់ប្រទេសទាំងឡាយណា ដែលងាកចេញពីការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ដោយបន្ថែមនោះគឺសសរស្តម្ភថ្មីមួយ សម្រាប់ផ្នែកពន្ធគយរបស់គាត់។ នៅឯការជួបជុំឃោសនា១នៅក្នុងរដ្ឋ Wisconsin ដែលជារដ្ឋសមរភូមិ, បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ បាននិយាយថា៖ “អ្នកមិនបាច់ប្រើប្រាក់ដុល្លារទេ ហើយអ្នកក៏នឹងមិនធ្វើជំនួញជាមួយសហរដ្ឋអាមេរិកដែរ ពីព្រោះយើងនឹងហូតពន្ធ ១០០% លើទំនិញរបស់អ្នក” ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាច្រើនខែរវាងលោកត្រាំ និងក្រុមទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ស្តីពីវិធីដាក់ពិន័យលើក្រុមសម្ព័ន្ធមិត្ត ឬក្រុមសត្រូវដែលស្វែងរកមធ្យោបាយសកម្មនានាដើម្បីធ្វើពាណិជ្ជកម្មទ្វេភាគី ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារ។ ក្រុមមនុស្សដែលធ្លាប់ស្គាល់បញ្ហានេះ បានប្រាប់ Bloomberg News ពីមុនមកថា ជម្រើសជាច្រើន គឺមានទាំងការគ្រប់គ្រងការនាំចេញ, ការគិតថ្លៃលើប្រតិបត្តិការរូបិយប័ណ្ណ និងពន្ធគយ។ លោក ត្រាំ ដែលបានទទួលយកគោលនយោបាយពាណិជ្ជកម្មការពារនិយមជាយូរមកហើយ បាននិយាយថា ប្រាក់ដុល្លារ បាន “ស្ថិតនៅក្រោមការឡោមព័ទ្ធដ៏ធំ” អស់កាល៨ឆ្នាំមកហើយ។ ប្រទេសចិន ឥណ្ឌា ប្រេស៊ីល រុស្ស៊ី និងអាហ្រ្វិកខាងត្បូង បានពិភាក្សាអំពីការមិនប្រើប្រាក់ដុល្លារ នៅឯជំនួបកំពូល១ កាលពីឆ្នាំមុន។ ផ្ទុយទៅវិញ […]

អគារ​ខ្ពស់​បំផុត​ទី​ពីររបស់ពិភពលោក​ដុះឡើងហើយ ដើម្បីធ្វើតេស្ត​ចំណូល​ចិត្ត​របស់​ម៉ាឡេស៊ី​ ថា ត្រូវការ​អគារ​ខ្ពស់ៗ​បន្ថែម​ទៀតទេ

២៥ឆ្នាំ បន្ទាប់ពីអគារភ្លោះប៉េត្រូណាស (Petronas Twin Towers ) បានក្លាយជាអគារខ្ពស់បំផុតរបស់ពិភពលោក និងកែទម្រង់ផ្ទៃមេឃរបស់ទីក្រុងគូឡាឡាំពួរ, រាជធានីរបស់ប្រទេសម៉ាឡេស៊ីមួយនេះ កំពុងបន្តបន្ថែមអគារអេះមេឃថ្មីៗជាច្រើន ថ្វីបើជាមានមន្ទិលកំពុងកើនឡើងជំវិញកម្រិត នៃតម្រូវការអចលនទ្រព្យក៏ដោយ។ ក្រុងកូឡាឡាំពួរ មានអគារខ្ពស់ៗច្រើនជាងទីក្រុងណាៗទាំងអស់ លើកលែងតែក្រុង៧ ហើយថ្មីៗនេះ ខ្លួនត្រូវបានបន្ថែមអគារមួយទៀត ដែលមានឈ្មោះថា មើដឺកា ១១៨ (Merdeka 118) មានកំពស់ ៦៧៨.៩ ម៉ែត្រ  ដែលនឹងសម្ពោធជាសាធារណៈពេញលេញ នៅចុងឆ្នាំនេះ។ កំពូលស្រួចរបស់វា បានជួយឱ្យវាឈ្នះអគារ Shanghai Tower ដើម្បីក្លាយជាអគារខ្ពស់បំផុតទីពីររបស់ពិភពលោក បន្ទាប់ពីអគារ Burj Khalifa របស់ទីក្រុងឌូបៃ។ ជាមួយនឹងចំនួនប្រជាជនប្រមាណ ២លាននាក់នៅក្នុងក្រុង១ ដែលមានទីតាំងការិយាល័យជាច្រើន និងផ្ទះជាច្រើននៅទំនេរ, មានសំណួរកំពុងកើនឡើងជាច្រើន កំពុងចោទសួរពីការរីកសាយនៃអគារខ្ពស់ៗនៅក្នុងរាជធានីម៉ាឡេស៊ីនេះ។ ប៉ុន្តែការសាងសង់បែបនេះ ទំនងជានឹងនៅតែបន្ត ដោយសារតែចំណូលចិត្តរបស់ក្រុមអ្នកវិនិយោគ ក្នុងការស្វែងរកប្រាក់ចំណេញក្នុងអចលនទ្រព្យ ហើយក្រុមអ្នកអភិវឌ្ឍន៍ និងក្រុមមេដឹកនាំនយោបាយ ដែលកំពុងស្វែងរកគម្រោងកម្លាំងជាតិ តាមរយៈការសាងសង់ខ្ពស់”។ ស្ថាបត្យករដែលផ្តោតលើក្រុងដែលរឹងមាំមិនទ្រុធទ្រោម លោក Mustapha Kamal Zulkarnain […]

ក្រុមអ្នកធ្វើគោលនយោបាយ របស់ធនាគារកណ្តាលអាមេរិក និយាយថា ពួកគេត្រៀមខ្លួនជាស្រេច ដើម្បីកាត់បន្ថយអត្រាការប្រាក់

ក្រុមអ្នកធ្វើគោលនយោបាយរបស់ធានាគារសហព័ន្ធកាលពីថ្ងៃសុក្រទី៦ កញ្ញា បាននិយាយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយអត្រាការប្រាក់ នៅឯកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិកនៅក្នុងរយៈពេល២សប្តាហ៍ទៀត ដោយម្នាក់ក្នុងចំណោមពួកគេនិយាយថា គាត់អាចគាំទ្រការកាត់បន្ថយជាបន្ត ឬកាត់បន្ថយកាន់តែធំ ចំពោះការចំណាយលើប្រាក់កម្ចី បើសិនជាទីផ្សារការងារដែលមានបញ្ហាត្រូវការការគាំទ្រ។ នៅឯព្រឹត្តិការណ៍ក្រុមប្រឹក្សាទំនាក់ទំនងបរទេសមួយ លោក John Williams ប្រធានធនាគារកណ្តាលក្រុងញូវយ៉ក បាននិយាយថា៖ “ឥឡូវនេះ វាសមស្របក្នុងការកាត់បន្ថយកម្រិត នៃការរឹតបន្តឹង នៃគោលជំហរគោលនយោបាយ ដោយកាត់បន្ថយត្រង់រង្វង់គោលដៅ សម្រាប់អត្រាមូលនិធិសហព័ន្ធ” ថ្វីបើថា ប៉ុន្មាន និងក្នុងល្បឿនណា គឺ​នៅ​តែមិនទាន់ដឹងនៅឡើយ។ ថ្លែងនៅឯសាកលវិទ្យាល័យ Notre Dame, លោក Christopher Waller ទេសាភិបាលធនាគារកណ្តាល បានបន្ថែមតែបន្តិចប៉ុណ្ណោះ។ លោក Waller បាននិយាយថា៖ “បើសិនទិន្នន័យនោះ គាំទ្រការកាត់បន្ថយនៅឯកិច្ចប្រជុំជាប់ៗគ្នា, នោះខ្ញុំជឿថាវានឹងជាការសមស្រម ក្នុងការកាត់បន្ថយនៅឯកិច្ចប្រជុំជាប់ៗគ្នានោះ”។ “បើសិនជាទិន្នន័យន៉ បង្ហាញពីតម្រូវការសម្រាប់ការកាត់បន្ថយកាន់តែធំ, នោះខ្ញុំនឹងគាំទ្រវាផងដែរ។ ខ្ញុំក៏ជាអ្នកតស៊ូមតិដ៏ធំមួយនៃការដំឡើងអត្រាការប្រាក់ កាលដែលអតិផរណាបានកើនឡើងក្នុងឆ្នាំ ២០២២ ហើយខ្ញុំក៏នឹងក្លាយជាអ្នកតស៊ូមតិម្នាក់ ក្នុងការកាត់បន្ថយអត្រានេះ បើសិនជា នោះជាការសមរម្យ។ សុន្ទរកថានោះ បានបន្សល់ទុកនូវមន្ទិលសង្ស័យតិចតួចថា ក្រុមធនាគារិកកណ្តាលអាមេរិក បានបើកទំព័រគោលនយោបាយរូបិយវត្ថុនេះហើយ […]

គណៈ​រដ្ឋមន្ត្រី​ថៃ​ថ្មី​ ស្បថចូលកាន់តំណែង ប្តេជ្ញា​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​

នាយករដ្ឋមន្រ្តីថៃដែលទើបតែងតាំងថ្មីលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានប្តេជ្ញាជំរុញទៅមុខជាមួយនឹងផែនការជំរុញសាច់ប្រាក់ដ៏ចម្រូងចម្រាសចំនួន ១៤ពាន់លានដុល្លារ ខណៈដែលគណៈរដ្ឋមន្ត្រីរបស់លោកស្រី បានបញ្ចប់ប្លង់មេ១ ដើម្បីរំដោះប្រទេសសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍នេះ ចេញពីរយៈពេលដ៏យូរនៃកំណើនទាប និងបំណុលគ្រួសាររ៉ាំរ៉ៃ។ លោកជំទាវ ផែថងថាន ដែលបានស្បថចូលកាន់តំណែងរួមជាមួយគណៈរដ្ឋមន្ត្រី៣៥ កាលពីថ្ងៃសុក្រ ទៅ៦ កញ្ញា នឹងបង្ហាញសេចក្តីថ្លែងការណ៍គោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកជំទាវ ទៅកាន់សភានៅសប្តាហ៍ក្រោយ។ គេបានរំពឹងថា នឹងបង្ហាញព័ត៌មានលម្អិតនៃធ្វើអំណោយសាច់ប្រាក់ដែលបានពន្យារពេលជាយូរមកហើយ និងរបៀបវារៈរបស់រដ្ឋបាលរបស់លោកជំទាវ ដើម្បីលើកកម្ពស់ទេសចរណ៍ និងការវិនិយោគបរទេស។ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកជំទាវ ផែថងថាន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលនឹងធានាថា កម្មវិធីកាបូបឌីជីថល ដែលសន្យាថានឹងផ្តល់ប្រាក់ ១ម៉ឺនបាត  ដល់ពលរដ្ឋ ពេញវ័យថៃប្រហែល ៥០ លាននាក់ នឹងគោរពតាមច្បាប់។ យោងតាមក្រុមមន្ត្រី ឱ្យដឹងថា មនុស្សប្រហែល ១៤.៥ លាននាក់ ក្នុងនោះមានទាំងជនពិការ១លាននាក់ អាចត្រូវបានទូរទាត់នៅក្នុងដំណាក់កាលដំបូង នៃកម្មវិធីនេះ នៅក្នុងខែកញ្ញា បន្ទាប់ពីមេដឹកនាំថ្មីរូបនេះ បានបញ្ជាឱ្យពិនិត្យសារឡើងវិញលើផែនការនេះ។ លោកជំទាវ ផែថងថាន វ័យ៣៨ ឆ្នាំ គឺជាមេដឹកនាំក្មេងបំផុតរបស់ប្រទេសថៃ និងត្រូវបានជ្រើសតាំងដោយសភាកាលពីខែមុន […]

រថយន្តជប៉ុន, ស្រាបៀរ ទទួលបានការពេញនិយមនៅកូរ៉េខាងត្បូងជាថ្មី ខណៈទំនាក់ទំនងកាន់តែល្អ

ផលិតផលរបស់ប្រទេសជប៉ុន មានចាប់ពីរថយន្ត រហូតដល់ស្រាបៀរ, ស្រាវីស្គី និងសម្លៀកបំពាក់ បាននិងកំពុងទទួលបានប្រជាប្រិយភាពកើនឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយកំពុងបានស្ទុះងើបឡើងវិញពីការធ្វើពហិការរបស់ក្រុមអ្នកប្រើប្រាស់កាលពីឆ្នាំ ២០១៩ នៅពីក្រោយការកែលម្អទំនាក់ទំនងទ្វេភាគី និងតម្លៃប្រាក់យ៉េនថោកជាង។ ការលក់ប្រចាំខែរបស់រថយន្តជប៉ុន ក្នុងនោះមានទាំង Toyota Motor និង Lexus បានហក់ឡើង ៣១% ក្នុងខែសីហា ធៀបនឹងឆ្នាំមុន ដោយទទួលការកើនឡើងពីវិបត្តិសមត្ថភាពរបស់គូប្រជែង Hyundai Motor និងចំណូលចិត្តរបស់ក្រុមអ្នកប្រើប្រាស់ ដែលងាកចេញពីរថយន្តអគ្គិសនីដែលចេះតែផ្ទុះឆេះ។ ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក​យ៉ុល (Yoon Suk Yeol) ដែលបានជ្រើសរើសការកែប្រែ ទំនាក់ទំនង ជាមួយប្រទេសជប៉ុនជាអាទិភាព ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០២២ មានជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅទីក្រុងសេអ៊ូល នៅថ្ងៃសុក្រ។ ការលក់ផលិតផលជប៉ុននៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលការរារាំងក្នុងឆ្នាំ ២០១៩ នៅពេលដែលមនោសញ្ចេតនាប្រឆាំងជប៉ុន បានផ្ទុះឡើងបន្ទាប់ពីទីក្រុងតូក្យូបានទប់ស្កាត់ការនាំចេញជាប់ៗគ្នា ជុំវិញការបង្ខំឲ្យធ្វើពលកម្មក្នុងសម័យសង្គ្រាម។ ប្រទេសទាំងពីរ មានប្រវត្តិសាស្រ្តដ៏ជូរចត់ដូចគ្នា ដែលក្នុងនោះមានទាំងអាណានិគមរបស់ជប៉ុន ចន្លោះឆ្នាំ ១៩១០-៤៥ លើឧបទ្វីបកូរ៉េ។ ការស្ទង់មតិថ្មីៗ១ […]

ប្រមុខ​ប្រតិបត្តិ​បន្ទះ​ឈីប​របស់​កូរ៉េ​ខាង​ត្បូង​ ត្រូវ​ឃុំ​ខ្លួន​ម្ដង​ទៀត​ ជុំវិញ​ការបែក​ធ្លាយ​បច្ចេកវិទ្យា​ទៅ​ប្រទេស​ចិន

មន្ត្រីតុលាការ១រូប និងមេធាវីរបស់គាត់បាននិយាយកាលពីថ្ងៃសុក្រថា ប្រមុខប្រតិបត្តិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទលួចព័ត៌មានឧបករណ៍ពាក់កណ្តាលចម្លងកំដៅ (បន្ទះឈីប) ដែលបង្កើតឡើងដោយក្រុមហ៊ុន Samsung Electronics ត្រូវបានឃុំខ្លួនម្តងទៀត ពីចោទប្រកាន់ថ្មីៗជាច្រើន ពាក់ព័ន្ធនឹងការលួចបច្ចេកវិទ្យាកែច្នៃបន្ទះឈីប។ មន្ត្រីតុលាការម្នាក់ដែលសុំមិនផ្តល់ព័ត៌មានលម្អិតបន្ថែមបាននិយាយថា តុលាការកណ្តាលក្រុងសេអ៊ូល បានចេញដីកាឃុំខ្លួន លោក ឆយ ជីនសឹក (Choi Jinseog) កាលពីថ្ងៃព្រហស្បតិ៍ ដោយសារក្តីបារម្ភថាលោកគឺជាហានិភ័យការបញ្ចេញព័ត៌មាននេះ លោកឆយ ជាអតីតប្រមុខប្រតិបត្តិក្រុមហ៊ុន Samsung ដែលបើកគម្រោងអាជីវកម្មផលិតបន្ទះឈីប នៅក្នុងប្រទេសចិន បានទទួលរងនូវការកាត់ទោសពីបទចារកម្មឧស្សាហកម្មដ៏លេចមុខមាត់ម្តងរួចទៅហើយ តាំងពីខែកក្កដា ឆ្នាំ២០២៣ និងត្រូវបានចាប់ខ្លួន និងត្រូវដោះលែងឱ្យនៅក្រៅឃុំដោយបង់ប្រាក់ធានាកាលពីខែវិច្ឆិកាឆ្នាំមុន។ កាលណោះ លោក ​បាន​បដិសេធចំពោះរាល់​ការ​ចោទ​ប្រកាន់​ទាំង​នោះ។ មេធាវីរបស់ ឆយ លោក គីម ពិលស៊ុង (Kim Pilsung) បានប្រាប់រ៉យទ័រថា ពេលនេះ គាត់ប្រឈមនឹងការចោទប្រកាន់ថ្មីៗពីបទពាក់ព័ន្ធក្នុងការលួចព័ត៌មានទាក់ទងនឹងដំណើរការបន្ទះឈីប DRAM 20-nanometer ពីក្រុមហ៊ុន Samsung ទៀត។ លោក គីម បាននិយាយថា កូនក្តីរបស់លោក បានបដិសេធរាល់ការប្រព្រឹត្តខុស និងបដិសេធរាល់ព័ត៌មាន ដែលត្រូវបានចោទប្រកាន់ពីបទលួច […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព