ចិន​ចំណាយប្រាក់ $១២ពាន់​លាន ដើម្បីទិញ​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ ក្នុង​ត្រីមាស​ទីពីរ

យោងតាមសមាគមឧស្សាហកម្មបន្ទះឈីបពិភពលោក SEMI បានឱ្យដឹងថា ប្រទេសចិន នៅតែជាទីផ្សារដ៏ធំបំផុត និងរីកចម្រើនបំផុតរបស់ពិភពលោកសម្រាប់ឧបករណ៍ផលិត បន្ទះឈីប នៅក្នុងត្រីមាសទីពីរ ខណៈដែលប្រទេសនេះ ជំរុញឱ្យមានបច្ចេកវិទ្យាគ្រប់គ្រាន់ដោយខ្លួនឯង ចំពេលមានការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក។ នៅក្នុងត្រីមាសខែមិថុនានេះ ប្រទេសចិន បានទិញឧបករណ៍ផលិតបន្ទះឈីប ក្នុងនោះមានទាំងឧបករណ៍សម្រាប់ដំណើរការក្រេក (crack), ឧបកណ៍បង្គុំ, ឧបកណ៍វេចខ្ចប់, និងឧបកណ៍ធ្វើតេស្ត បានកើនឡើង ៦២%ពី១ឆ្នាំទៅ១ឆ្នាំ ដែលគិតជាទឹកប្រាក់ជាង ១២ពាន់លានដុល្លារ។ តម្រូវការឡើងខ្ពស់នៅក្នុងប្រទេសចិន បានជួយបង្កើនប្រាក់ចំណូលទូទាំងពិភពលោកពីឧបករណ៍ ពាក់កណ្តាលចម្លងកំដៅ ចំនួន ៤% ដល់ ២៦.៨ ពាន់លានដុល្លារ ថ្វីបើការលក់ធ្លាក់ចុះនៅក្នុងទីផ្សារធំៗ ក្នុងនោះមានទាំងកូរ៉េខាងត្បូង តៃវ៉ាន់ និងអាមេរិកខាងជើងក៏ដោយ។ ប្រទេសជប៉ុន ដែលជាប់ចំណាត់ថ្នាក់ជាទំហំទីផ្សារទី៥ បានកត់ត្រាការកើនឡើងនៃប្រាក់ចំណូល៦% ស្មើនឹង ១.៦ ពាន់លានដុល្លារ។ នាយកប្រតិបត្តិ និងជាប្រធាន SEMI លោក Ajit Manocha បាននិយាយថា៖ “ទីផ្សារឧបករណ៍ ពាក់្ណញតាលចម្លងកំដៅនេះ បានត្រលប់មកកាន់កំណើនវិញ ដោយសារការវិនិយោគជាយុទ្ធសាស្រ្ត ដើម្បីគាំទ្រដល់តម្រូវការដ៏រឹងមាំ សម្រាប់បច្ចេកវិទ្យាទំនើបៗ និងតំបន់ជាច្រើន […]

ប្រទេសចិន បង្កើតឈ្មួញកណ្តាលដ៏ធំបំផុតរបស់ខ្លួន ដើម្បីទប់ទល់នឹងក្រុមហ៊ុនមកពី Wall Street

ប្រទេសចិន កំពុងច្របាច់បញ្ចូលគ្នានូវឈ្មួញកណ្តាលដែលគាំទ្រដោយរដ្ឋដ៏ធំបំផុត២របស់ខ្លួន ដើម្បីបង្កើតជាចតុបាទយក្សថ្មីមួយ ខណៈខ្លួនស្វែងរកការបង្រួមចូលគ្នាលើផ្នែកដែលមានទឹកប្រាក់ $១.៧ ពាន់ពាន់លាន និងដើម្បីសាងធនាគារវិនិយោគដ៏កាន់តែរឹងមាំជាច្រើន ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនហិរញ្ញវត្ថុនៅបរទេស។ យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ទាំង២​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឱ្យដឹងថា ក្រមហ៊ុន Guotai Junan Securities Co. នឹងរួម​បញ្ចូល​គ្នា​ជាមួយក្រុមហ៊ុន​តូច​ជាង Haitong Securities Co. តាម​រយៈ​ការ​ដោះដូរ​ភាគហ៊ុន។ ការច្របាច់បញ្ចូលគ្នានៃក្រុមហ៊ុនទាំងពីរនេះ ដែលមួយផ្នែកគ្រប់គ្រងដោយរដ្ឋបាលទ្រព្យសម្បត្តិរដ្ឋរបស់ក្រុងសៀងហៃ នឹងបង្កើតអង្គភាពថ្មីមួយដែលមានទ្រព្យសកម្ម ១.៦ ពាន់ពាន់លានយួន (២៣០ពាន់លានដុល្លារ) ដោយបន្ថែមពីលើក្រុមហ៊ុនមូលប័ត្រ Citic Securities Co. ក្នុងនាមជាឈ្មួញកណ្តាលដ៏ធំបំផុត។ ការ​ច្របាច់​បញ្ចូល​គ្នា​នេះ ​កំពុង​រង់ចាំ​ការ​អនុម័ត​ពី​ក្រុមប្រឹក្សាភិបាល និង​ក្រុមម្ចាស់ភាគហ៊ុន​របស់​ក្រុមហ៊ុន ទាំងនោះ ក៏ដូចជាក្រុម​អាជ្ញាធរ​បទប្បញ្ញត្តិផងដែរ។ កិច្ចព្រមព្រៀងនេះ កើតឡើង១ឆ្នាំបន្ទាប់ពីប្រធានាធិបតី ចិន ស៊ី ជិនពីង បានជំរុញឱ្យនិយតករហិរញ្ញវត្ថុលើកទឹកចិត្តធនាគារវិនិយោគលំដាប់កំពូលខ្លះ ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនមកពី Wall Street ដែលពង្រីកខ្លួននៅក្នុងប្រទេសចិន។ ភាគហ៊ុនរបស់ឈ្មួញកណ្តាលក្នុងស្រុកទាំងអស់ បានកើនឡើងកាលពីព្រឹកថ្ងៃសុក្រ។ យោងតាមទិន្នន័យផ្លូវការ ឱ្យដឹងថា ស្ថាប័នឃ្លាំមើលមូលបត្ររបស់ប្រទេសចិន ក៏បានសម្តែងនូវការគាំទ្ររបស់ខ្លួនសម្រាប់ការច្របាច់បញ្ចូលគ្នា ជាមួយនឹងគោលដៅនៃការមានធនាគារវិនិយោគពី ២ ទៅ ៣ […]

ចិន សន្យាផ្តល់មូលនិធិថ្មីចំនួន ៥១ពាន់លានដុល្លារដល់អាហ្វ្រិក និងផ្តល់១លានការងារ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងបង្កើនការគាំទ្ររបស់ប្រទេសចិន នៅទូទាំងទ្វីបអាហ្រ្វិក ដែលជំពាក់បំណុលគេវាន់ក ជាមួយនឹងការផ្តល់មូលនិធិជិត ៥១ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ ដោយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធច្រើនថែមទៀត និងការបង្កើតការងារយ៉ាងហោចណាស់ ១លានការងារ, ថ្វីបើនៅក្នុងស្រុកសេដ្ឋកិច្ច ធ្លាក់ចុះដែលកំពុងរារាំងការចំណាយខាងសារពើពន្ធ ក៏ដោយ។ នៅឯជំនួបកំពូលស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក នៅទីក្រុងប៉េកាំងសម្រាប់វេទិការយៈពេល៣​ ឆ្នាំម្តង,  លោក ស៊ី បានប្រាប់គណៈប្រតិភូមកពីប្រទេសអាហ្វ្រិកជាង ៥០​ប្រទេសថា ចិន បានត្រៀមខ្លួនជាស្រេច ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្វ្រិកលើវិស័យឧស្សហកម្ម កសិកម្ម ហិដ្ឋារថនាសម្ព័ន្ធ ពាណិជ្ជកម្ម និងការវិនិយោគ។ លោក ស៊ី បាននិយាយថា៖ “ប្រទេសចិន និងទ្វីបអាហ្រ្វិក មានចំនួន១/៣ នៃចំនួនប្រជាជនពិភពលោក។ បើគ្មានទំនើបកម្មរបស់យើងទេ វានឹងមិនមានទំនើបភាវូនីយកម្មពិភពលោកទេ”។ លោក ស៊ី ក៏បានស្នើឱ្យទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសអាហ្វ្រិកទាំងអស់ ដែលមានទំនាក់ទំនងការទូតជាមួយប្រទេសចិន ត្រូវតែធ្វើទំនើមកម្មដល់កម្រិត “យុទ្ធសាស្ត្រ” ដោយនិយាយថា “ទំនាក់ទំនងចិន-អាហ្វ្រិក ឥឡូវនេះគឺល្អបំផុតក្នុងប្រវត្តិសាស្ត្រ” ។ ចិន ដែលជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតរបស់ពិភពលោក បានសន្យាថា នឹងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធបីដង នៅទូទាំងទ្វីបអាហ្រ្វិកដែលសម្បូរធនធាន […]

ប្រទេសណាមីប៊ី គ្រោងសម្លាប់សត្វព្រៃចំនួន ៧២៣ ក្បាល ធ្វើជាអាហារ

យោងតាមរបាយការណ៍របស់កាសែត New York Times ឱ្យដឹងថា ប្រទេសណាមីប៊ី មានបំណងសម្លាប់សត្វព្រៃចំនួន ៧២៣ក្បាល ក្នុងនោះមាទាំងសត្វដំរី សេះបង្កង់ និងដំរីទឹកចំនួន ៨៣ក្បាលផងដែរ ដើម្បីដោះស្រាយការខ្វះខាតស្បៀងអាហារ ក្នុងអំឡុងពេលនៃគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ប្រទេសនេះក្នុងរយៈពេល១សតវត្ស ។ របាយ​ការណ៍​នោះ បាន​បញ្ជាក់​ថា ជិតពាក់កណ្តាលនៃប្រជាជន របស់ប្រទេសណាមីប៊ី ១.៤ លាននាក់កំពុងប្រឈមនឹងវិបត្តិអត់ឃ្លាន។ វិធានការ​នេះ គឺ​មាន​គោល​បំណង​ផ្តល់​អាហារ និង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការប្រមុខដាក់គ្នាដ៏​គ្រោះថ្នាក់រវាង​មនុស្ស និងសត្វ​ព្រៃ​ ដោយសារ​ប្រភពធនធាន​មាន​កម្រិត។ ក្រសួងបរិស្ថាន រុក្ខាប្រមាញ់ និងទេសចរណ៍ក្នុងប្រទេសណាមីប៊ី បានពណ៌នាផែនការនេះថា “ចាំបាច់” ស្របតាមកាតព្វកិច្ចរដ្ឋធម្មនុញ្ញ ដើម្បីប្រើប្រាស់ធនធានធម្មជាតិសម្រាប់ជាប្រយោជន៍ដល់ប្រជាជនណាមីប៊ី។ ការយក​ផល​សត្វ​ព្រៃ​ ជា​អាហារ ​គឺ​ជារឿង​ធម្មតា​ទេ។ នាយិកាការិយាល័យអាហ្វ្រិក នៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ លោកស្រី Rose Mwebaza បានកត់សម្គាល់ថា៖ “ការប្រមូលផលសត្វព្រៃប្រកបដោយនិរន្តរភាព ដោយការគ្រប់គ្រងបានល្អសម្រាប់ចំនួនសត្វព្រៃ អាចជាប្រភពអាហារ ដ៏មានតម្លៃសម្រាប់សហគមន៍”។ គ្រោះរាំងស្ងួត កំពុងប៉ះពាល់ដល់ផ្នែកដ៏សំខាន់មួយ នៃអាហ្វ្រិកខាងត្បូង។ កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ពីខែមិថុនាថា មនុស្សជាង ៣០លាននាក់នៅក្នុងតំបន់នោះ ត្រូវបានប៉ះពាល់។ អ្នកនាំពាក្យរបស់ទីភ្នាក់ងារអាមេរិក […]

ការស្ទង់មតិបង្ហាញថា លោកជំទាវ ហារីស ‘នាំមុខលោក ត្រាំ ជាលំដាប់’   យោងតាមការស្ទង់មតិថ្មីៗនេះ ឱ្យដឹងថា ខណៈថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់ អនុប្រធានាធិបតី អាមេរិក លោកជំទាវ កាម៉ាឡា ហារីស បាននាំមុខបន្តិចបន្តួចលើអតីតប្រធានាធិបតី ដូណាល់​ត្រាំ ក្នុងការប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២៤។ យោងតាមការស្ទង់មតិថ្មីរបស់ ActiVote ដែលធ្វើឡើងនៅចន្លោះថ្ងៃទី២៥ ខែសីហា និងថ្ងៃទី២ ខែកញ្ញា ឱ្យដឹងថា លោកជំទាវ ហារីស នាំមុខលោក ត្រាំ ចំនួន ១.៦ពិន្ទុ គឺចំនួន ៥០.៨% ទល់នឹង ៤៩.២% ដែលជាការនាំមុខនៅក្នុងគម្លាតនៃការស្ទង់មតិដែលមានកំហុស ៣.១%។ ការនាំមុខរបស់លោកជំទាវ គឺធ្លាក់ចុះពីការនាំមុខ ៥ពិន្ទុ លើលោក ត្រាំ នៅក្នុងការស្ទង់មតិ របស់ ActiVote ដែលធ្វើឡើងក្នុងចំណោមក្រុមអ្នកបោះឆ្នោតប្រមាណា ១០០០នាក់ ចន្លោះថ្ងៃទី១៥ និង ២៣ ខែសីហា។ ខណៈដែល លោកជំទាវ បង្ហាញពីភាពខ្លាំងនៅក្នុងរដ្ឋសមរភូមិសំខាន់ៗ, […]

នាយក​រដ្ឋមន្ត្រី​ថៃ​និយាយ​ថា គម្រោង​ចែកប្រាក់​ឌីជីថល​ $១៣ពាន់​លាន ​នឹងនៅតែបន្តធ្វើ និងមាន​ការ​ទូទាត់​ជា​សាច់ប្រាក់​ផងដែរ

នាយករដ្ឋមន្រ្តីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បាននិយាយនៅថ្ងៃអង្គារនេះថា ជាផ្នែកមួយនៃការចែកប្រាក់ឌីជីថល ៤៥០ពាន់លានបាត ($១៣.១ ពាន់លាន) របស់រដ្ឋាភិបាល នឹងត្រូវបានចែកចាយជាលុយសុទ្ធផងដែរ នៅក្នុងការកែប្រែ១ទៀត ចំពោះគោលនយោបាយប្រជានិយមដ៏លេចធ្លោរបស់ខ្លួន។ លោកជំទាវ នបន្ថែមថា ព័ត៌មានលម្អិតនៅតែត្រូវបានបញ្ចប់ និងត្រូវប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍គោលនយោបាយមួយ ទៅកាន់សភា។ អំណោយលុយឌីជីថលនេះ ពីមុនធ្លាប់បានបញ្ចូលជាទឹកប្រាក់ចំនួន ១ម៉ឺនបាត (២៩២ ដុល្លារ) ជាឥណទានទៅកាន់ប្រជាជនថៃចំនួន ៥០លាននាក់ តាមរយៈកម្មវិធីស្មាតហ្វូន ដើម្បីចំណាយក្នុងតំបន់របស់ពួកគេ ក្នុងរយៈពេល៦ខែ។ ភ្លាមៗនេះ គេ​មិន​ទាន់​ច្បាស់នៅឡើយ​ថា​តើ ​ថវិកា​ប៉ុន្មាន​សម្រាប់​កម្មវិធី​នេះ​ នឹង​ត្រូវ​ចែក​ជាលុយសិទ្ធនោះ​ទេ។ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ មិន​អាច​ទាក់​ទង​បាន​ភ្លាមៗដែរ។ ការពន្យល់ពីលោកជំទាវ ផែថងថាន វ័យ​៣៨ឆ្នាំនេះ បានកើតឡើង២សប្តាហ៍បន្ទាប់ពីលោកជំទាវ ត្រូវបានជ្រើសរើសឱ្យក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ថៃដោយសភា បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោក Srettha Thavisin ដែលជាអ្នកតស៊ូមតិដ៏ធំបំផុតរបស់គោលនយោបាយនេះ ត្រូវបានតុលាការបណ្តេញចេញពីតំណែង ។ រដ្ឋាភិបាលថ្មីមួយ ត្រូវបានគេរំពឹងថា នឹងបង្កើតឡើងនៅត្រឹមពាក់កណ្តាលខែកញ្ញា ដោយបញ្ជីគណៈរដ្ឋមន្ត្រី បានបញ្ចប់រួចហើយ ប៉ុន្តែមិនទាន់ត្រូវបានបង្ហាញជាសាធារណៈនៅឡើយ។ កម្មវិធីជំរុញទឹកចិត្ត […]

ផ្សារ​ទំនើប​របស់មហាសេដ្ឋី លី កាស៊ីង ប្រែជាស្ងាត់ឈឹង ខណៈ​ការ​ចំណាយ​របស់​ចិន​ធ្លាក់​ចុះ

នៅក្នុងសង្កាត់ ឈីម សាឈុយ (Tsim Sha Tsui) នៃទីក្រុងហុងកុង, ផ្សារទំនើបបុរាណ 1881 Heritage ធ្លាបតែប្រើដើម្បីទាក់ទាញការតម្រង់ជួររបស់អ្នកទេសចរចិនដីគោក ដែលចង់ទិញទំនិញនៅហាងនានាដែលដំណើរការដោយប្រេនម៉ាកដូចជា Tiffany, Cartier និង Chopard ។ ពេលនេះ ទីតាំងនោះ មិនអាចទាក់ទាញហ្វូងមនុស្ស ឬម៉ាកយីហោទៀតទេ។ មានតែ៣យូនីត ក្នុងចំណោមជាង៣០យូនីត នៅផ្សារទំនើប របស់ក្រុមហ៊ុន CK Asset Holdings Ltd. របស់មហាសេដ្ឋី លី កាស៊ីង (Li Ka-shing) មានតាំងទំនិញលក់ ហើយទីធ្លាធំទូលាយរបស់វា គឺមានភាពស្ងាត់ឈឹង។ យោងតាមភ្នាក់ងារអចលនៈទ្រព្យដែលស្និទ្ធនិងកិច្ចព្រមព្រៀងនោះ ឱ្យដឹងថា នៅលើផ្លូវ Canton Road ក្បែរនោះ ហាង១ដែលពីមុនផលិតផលរបស់ Omega របស់ក្រុមហ៊ុន Swatch Group AG បានជួលក្នុងតម្លៃប្រហែល ៧.៥ លានដុល្លារហុងកុង (៩៦២,០០០ ដុល្លារ) ក្នុងមួយខែ […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព