កូនស្រីវ័យ៣៧ឆ្នាំ របស់ថាក់ស៊ីន នឹងក្លាយជានាយករដ្ឋមន្ត្រីថៃទី៣១ កូនស្រីរបស់អតីតមេដឹកនាំថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា គ្រោងនឹងក្លាយជានាយករដ្ឋមន្ត្រីទី៣១ របស់ប្រទេសថៃ ដោយបង្ហាញពីការបន្តគោលនយោបាយ បន្ទាប់ពីសមាជិកបក្សម្នាក់ទៀត ត្រូវបានបណ្តេញចេញពីតំណែងកំពូល កាលពីថ្ងៃពុធ។ លោកជំទាវ ផែថងថាន ស៊ីនណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៣៧ ឆ្នាំ នឹងប្រកួតប្រជែងក្នុងការបោះឆ្នោតសភាមួយនៅថ្ងៃសុក្រនេះ ក្នុងនាមជាអ្នកតែងតាំង ដោយក្រុមពហុបក្សដែលដឹកនាំដោយ បក្សភឿថៃ។ អគ្គលេខាធិការបក្សភឿថៃ លោក Sorawong Thienthong បានប្រាប់អ្នកយកព័ត៌មានថា ការតែងតាំងលោកជំទាវ ត្រូវបានគាំទ្រដោយក្រុមបក្សចម្រុះចំនួន ១១ ដែលមានសមាជិកច្រើនជាង ៣០០រូប នៅក្នុងសភាតំណាងរាស្តរ ដែលមានសមាជិកសរុប ៥០០រូប៕ ម៉ាឡេស៊ី នឹងទិញរថភ្លើងពីចិន តាមរយៈកិច្ចសន្យាជួលតម្លៃ ២,៤ ពាន់លានដុល្លារ រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បាននិយាយថា ប្រទេសម៉ាឡេស៊ី គ្រោងនឹងបន្តកិច្ចព្រមព្រៀងតម្លៃ ២.៤ ពាន់លានដុល្លារអាមេរិក ដើម្បីទទួលបានរថភ្លើងដឹកអ្នកដំណើរថ្មី សម្រាប់ក្រុមហ៊ុនផ្លូវដែករដ្ឋ Keretapi Tanah Melayu Berhad (KTMB) […]
ក្រុមហ៊ុន Toyota ផ្តោតផលិតតែរថយន្តកូនកាត់ហៃប្រីដ ដោយសារតម្រូវការនៃរថយន្តអគ្គិសនីមានតិច
ក្រុមហ៊ុនតូយ៉ូតា (Toyota) អាចជាក្រុមហ៊ុនផលិតរថយន្តដែលវិវត្តយឺតបំផុត ក្នុងការផលិតរថយន្តអគ្គិសនី ប៉ុន្តែវាអាចជាក្រុមហ៊ុនដំបូង ដែលផលិតរថយន្តដែលដំណើរការដោយប្រេងសាំង។ នាយកប្រតិបត្តិក្រុមហ៊ុន Toyota ២រូប បានប្រាប់រ៉យទ័រថា អស់រយៈជិត៣ទស្សវត្សរ៍បន្ទាប់ពីការចេញរថយន្តព្រូស Prius ដែលជារថយន្តកូនកាត់សាំង-អគ្គិសនី ដែលត្រួសត្រាយផ្លូវរបស់ខ្លួន, ក្រុមហ៊ុន Toyota កំពុងផ្លាស់ប្តូរច្រើនបំផុត ហើយនៅទីបំផុតប្រហែលជាប្តូរទាំងអស់ នៃត្រកូល Toyota និង Lexus របស់ខ្លួន ទៅជារថយន្តកូនកាត់តែប៉ុណ្ណោះ ។ ការផ្តោតអារម្មណ៍ដ៏រឹងរូសរបស់ក្រុមហ៊ុនតូយ៉ូតា លើរថយន្តកូនកាត់ជាជាងរថយន្តធគ្គិសនី គឺជាផ្នែកមួយនៃការប្រកួតប្រជែងកាន់តែទូលំទូលាយ ដោយក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ចំពោះឧស្សាហកម្មដែលកំពុងមាន និងជំនឿថារថយន្តទាំងអស់នឹងក្លាយជាអគ្គិសនីនាពេលខាងមុខ។ ប្រធានក្រុមហ៊ុនតូយ៉ូតា លោក អាគីអូ តូយ៉ូដា (Akio Toyoda) បាននិយាយកាលពីខែមករាថា លោកជឿជាក់ថា ចំណែកពិភពលោកនៃរថយន្តអគ្គិសនី នឹងកើនឡើងត្រឹមតែ ៣០% ប៉ុណ្ណោះ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ ជំនួសមកវិញនូវយុទ្ធសាស្ត្រ “ច្រើនផ្លូវ” ដែលរួមបញ្ចូលទាំងរថយន្តអគ្គិសនី រួមជាមួយនឹងរថយន្តកូនកាត់, យានជំនិះឥន្ធនៈអ៊ីដ្រូសែន, ឥន្ធនៈបៃតង និងបច្ចេកវិទ្យាផ្សេងទៀត ដែលមិនទាន់លេចចេញមកជាសក្តានុពលនៅឡើយ។ ប្រមុខផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន Toyota […]
សេដ្ឋកិច្ចចិន មិនអាចកើនឡើងបាន បន្ទាប់ពីការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេល៥ត្រីមាស
វិបត្តិសេដ្ឋកិច្ចរបស់ចិន បានអូសបន្លាយដល់ត្រីមាសទី៣ ដោយទាញចំណាប់អារម្មណ៍ជាថ្មី ចំពោះតម្រូវការជំរុញសារពើពន្ធបន្ថែមទៀត ខណៈដែលតម្រូវការក្នុងស្រុក ចុះខ្សោយនៅក្រោមការធ្លាក់ចុះ នៃការលំនៅដ្ឋាន។ ការធ្លាក់ចុះគួរឱ្យភ្ញាក់ផ្អើលក្នុងការវិនិយោគទ្រព្យសកម្មថេរមកត្រឹម ៣.៦% ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំនេះ គឺស្មើនឹងការដកចេញដ៏ធំបំផុតពីទិន្នន័យដែលបានចេញផ្សាយពីថ្ងៃព្រហស្បតិ៍។ ការលក់រាយនានា បានយកឈ្នះលើការរំពឹងទុកដ៏ធំ នៃការកើនឡើងតាមរដូវ – ការជំរុញទីផ្សារភាគហ៊ុនរបស់ចិន -ថ្វីបើការលក់រាយនៅតែទាបជាងឆ្ងាយពីកំណើនមុនការរាតត្បាតកូវីដក៏ដោយ។ ផលិតកម្មឧស្សាហកម្ម បានបន្ទន់បន្តិច ទោះបីជាវាបន្តឡើងលើសពីការប្រើប្រាស់ក៏ដោយ។ ប្រាក់យួននៅឯនាយសមុទ្រ នៅតែខាតបង់ពីពេលដំបូង បន្ទាប់ពីទិន្នន័យនេះ។ រូបភាពថ្មីបំផុតនៃសេដ្ឋកិច្ច ១៧ពាន់ពាន់លានដុល្លាររបស់ចិន ចង្អុលទៅលើការខាតបង់ជាទូទៅនៃថាមវន្ត និងសញ្ញានៃការថយចុះ ខណៈដែលអ្នកប្រើប្រាស់ និងអាជីវកម្មនានា ប្រែជាទុទិដ្ឋិនិយមកាន់តែខ្លាំងឡើង។ កិច្ចប្រឹងប្រែងរដ្ឋាភិបាលនាពេលថ្មីៗនេះ ក្នុងនោះមានទាំងការកាត់បន្ថយអត្រាការប្រាក់ផងដែរ ដើម្បីជំរុញកំណើនប្រើប្រាស់ និងការវិនិយោគ គឺគ្រាន់តែផ្លាស់ប្តូរប៉ុនម្ជុលប៉ុណ្ណោះ ដោយសារប្រទេសសេដ្ឋកិច្ចលេខ២ របស់ពិភពលោកនេះ នៅតែបន្តពឹងផ្អែកលើការផលិត ដើម្បីជំរុញកំណើន។ ប្រមុខសេដ្ឋវិទូប្រចាំនៅចិន និងនៅអាស៊ីខាងជើង នៃក្រុមហ៊ុន Standard Chartered Plc លោក ទីង សួង (Ding Shuang) បានថ្លែងថា៖ “សន្ទុះសេដ្ឋកិច្ច បានថយចុះ។ កត្តានេះ […]
តើនឹងមានអ្វីកើតឡើង បន្ទាប់ពីការបណ្តេញនាយករដ្ឋមន្ត្រីថៃ ស្រីថា ថាវីស៊ីនចេញពីតំណែង?
នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញបណ្តេញចេញពីតំណែងកាលពីថ្ងៃពុធ ទី១៤ ខែសីហា ពីបទបំពានក្រមសីលធម៌ក្នុងការតែងតាំង អតីតមេធាវីដែលបានជាប់ពន្ធនាគារ ១៦ ឆ្នាំមុន មកក្នុងគណៈរដ្ឋមន្ត្រីរបស់លោក។ សេចក្តីសម្រេចកាលពីថ្ងៃពុធ ក៏បញ្ចប់មុខតំណែងទាំងអស់ នៅក្នុងគណៈរដ្ឋមន្ត្រី ប៉ុន្តែក្រុមរដ្ឋមន្ត្រីទាំងនោះ នឹងបន្តក្នុងសមត្ថភាពរដ្ឋមន្ត្រីចាំផ្ទះ។ ឧបនាយករដ្ឋមន្ត្រី លោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) នឹងធ្វើជានាយករដ្ឋមន្ត្រីស្តីទី រហូតដល់នាយករដ្ឋមន្ត្រីថ្មី អាចត្រូវបានជ្រើសតាំងដោយសភាតំណាងរាស្រ្ត។ លោក ស្រេតថា បានប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថា លោកគោរពសេចក្តីសម្រេចរបស់តុលាការ ទោះបីជាវាមិនមែនជាអ្វីដែលលោកបានសង្ឃឹមចង់បានក៏ដោយ។ លោក បានមានប្រសាសន៍ថា៖ “ខ្ញុំមិនមានសិទ្ធិអំណាចណាមួយនៅសេសសល់ទេ។ អំណាចឥឡូវនេះ ស្ថិតនៅជាមួយនាយករដ្ឋមន្ត្រីចាំផ្ទះ»។ លោក ស្រេតថា បាននិយាយថា បើសិន លោក ភូមិថាំ មិនអាចបន្តកាន់តួនាទីជាអ្នកចាំផ្ទះបានទេ ឧបនាយករដ្ឋមន្ត្រី ស៊ូរិយ៉ា ជួងរ៉ុងរឿងគីត (Suriya Juangroongruangkit )នឹងចូលកាន់តំណែងនោះ។ ខាងក្រោមនេះ ជាព័ត៌មានលម្អិតអំពីដំណើរការជ្រើសរើសអ្នកដឹកនាំថ្មី និងបេក្ខជនសក្តានុពល។ -ខុទ្ទកាល័យរដ្ឋមន្ត្រីថៃ នឹងទទួលតួនាទីជាអ្នកចាំផ្ទះ ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម […]
ប្រទេសថៃ បង្ហាញគំនិតផ្តួចផ្តើមរៃអង្គាសប្រាក់ $៤.៣ ពាន់លានដុល្លារដើម្បីគាំទ្រទីផ្សារភាគហ៊ុន
មូលនិធិវិនិយោគរដ្ឋរបស់ប្រទេសថៃ មានផែនការរៃអង្គាសប្រាក់រហូតដល់ ១៥០ពាន់លានបាត (៤.៣ ពាន់លានដុល្លារ) ដើម្បីជួយគាំទ្រដល់ទីផ្សារភាគហ៊ុនដែលដំណើរការអាក្រក់បំផុតរបស់អាស៊ី។
ការលក់រថយន្តអគ្គិសនីពិភពលោកបានកើនឡើង ២១% នៅក្នុងខែកក្កដា ខណៈរថយន្តចិន បានលក់ដាច់ខ្លាំងបំផុតនៃឆ្នាំ២០២៤
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Rho Motion បាននិយាយកាលពីថ្ងៃអង្គារថា ការលក់រថយន្តអគ្គិសនី និងរថយន្តកូនកាត់អគ្គិសនី បានកើនឡើង ២១% ត្រឹមខែកក្កដា ឆ្នាំនេះ ដោយសារកំណើនដ៏ខ្លាំងបំផុតរបស់ប្រទេសចិនក្នុងឆ្នាំនេះ ទោះបីជាតម្រូវការកំពុងធ្លាក់ចុះ នៅអឺរ៉ុបក៏ដោយ ។ លោក Charles Lester អ្នកគ្រប់គ្រងទិន្នន័យ របស់ Rho Motion បានប្រាប់រ៉យទ័រ នៅសហភាពអឺរ៉ុប ក្រុមហ៊ុន MG Motor ដែលគ្រប់គ្រងដោយក្រុមហ៊ុន SAIC Motor Corp របស់ប្រទេសចិន រំពឹងថា នឹងរងការប៉ះពាល់ខ្លាំងបំផុតដោយពន្ធបណ្តោះអាសន្ន ដែលហូតពីរថយន្តអគ្គិសនី ដែលនាំចូលពីចិន។ លោក Lester បាននិយាយថា ផលប៉ះពាល់នៃការយកពន្ធនេះ គួរតែមានទំហំតូចជាង លើក្រុមហ៊ុន Tesla ដែលអាចផលិតនៅក្នុងរោងចក្រក្រុងប៊ែកឡាំងរបស់ខ្លួន និងលើក្រុមហ៊ុនអគ្គិសនីយក្សរបស់ចិន BYD ដែលមានវត្តមាននៅអឺរ៉ុប នៅតែតិចតួចនៅឡើយ។ ទិន្នន័យនោះ បានបង្ហាញថា រយន្តអគ្គិសនីគ្រប់ប្រភេទ ទាំងអគ្គិសនីពេញលេញ (BEV) និង អគ្គិសនីកូនកាត់(PHEV) បានលក់នៅទូទាំងពិភពលោក […]
ក្រុមហ៊ុន Huawei ត្រៀមបញ្ចេញបន្ទះឈីប AI ថ្មី ដើម្បី ប្រជែងជាមួយ Nvidia នៅក្នុងប្រទេសចិន បណ្តាញព័ត៌មាន Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារទី 13 ខែសីហាថា ក្រុមហ៊ុន Huawei Technologies របស់ចិន ជិតនឹងដាក់បង្ហាញនូវបន្ទះឈីបថ្មី សម្រាប់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីប្រកួតប្រជែងនឹងបន្ទះឈីបរបស់ Nvidia នៅប្រទេសចិន ចំពេលមានទណ្ឌកម្មរបស់អាមេរិក។ របាយការណ៍នោះ បាននិយាយថា ប្រព័ន្ធដំណើរការថ្មីបំផុតរបស់ក្រុមហ៊ុន Huawei គឺ Ascend 910C កំពុងត្រូវបានធ្វើតេស្តដោយក្រុមហ៊ុនអ៊ីនធឺណិត និងទូរគមនាគមន៍របស់ចិនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ Huawei បានប្រាប់អតិថិជនជាសក្តានុពលថា បន្ទះឈីបនេះគឺអាចប្រៀបធៀបជាមួយ H100 របស់ Nvidia បាន។ ក្រុមហ៊ុន GM កំពុងកោះប្រមូលរថយន្តអគ្គិសនីអាមេរិក ធុនSUV ជាង ២១,០០០ គ្រឿង ជុំវិញកង្វល់ហ្វ្រាំង រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ បាននិយាយកាលពីថ្ងៃអង្គារ ក្រុមហ៊ុន General Motors […]