កូរ៉េខាងត្បូងបើកកិច្ចប្រជុំបន្ទាន់ ខណៈការផ្ទុះឆេះរថយន្តអ្គិសនី បង្កការភ័យខ្លាចដល់អ្នកប្រើប្រាស់

ក្រុមមន្ត្រីកូរ៉េខាងត្បូង បានជួបប្រជុំគ្នាកាលពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាអំពីសុវត្ថិភាពរថយន្តអគ្គិសនី និងថាតើត្រូវតម្រូវឱ្យក្រុមហ៊ុនរថយន្តទាំងអស់ បង្ហាញម៉ាកអាគុយដែរឬយ៉ាងណា ចំពេលមានការព្រួយបារម្ភពីអ្នកប្រើប្រាស់កំពុងកើនឡើង បន្ទាប់ពីមានភ្លើងឆេះរថយន្តអគ្គិសនី នៅក្នុងយានដ្ឋានក្រោមដីមួយ ធ្វើឱ្យខូចខាតអគារផ្ទះល្វែងមួយប្លុក។ អគ្គីភ័យកាលពីថ្ងៃទី១ ខែសីហា ដែលទំនងជាចាប់ផ្តើមដោយឯកឯងនៅក្នុងរថយន្តអគ្គិសនី Mercedes-Benz ១គ្រឿង ដែលចតនៅខាងក្រោមអគារលំនៅដ្ឋាន១ បានចំណាយពេលប្រាំបីម៉ោង ដើម្បីពន្លត់ ដោយបំផ្លាញ ឬខូចខាតរថយន្តប្រហែល ១៤០ និងបង្ខំឱ្យអ្នករស់នីទីនោះរកទីជម្រកការពារខ្លួន។ មន្ត្រីម្នាក់បាននិយាយថា អនុរដ្ឋមន្ត្រីបរិស្ថានកូរ៉េខាងត្បូង ដែលកំពុងដឹកនាំកិច្ចប្រជុំ ដែលត្រូវបានចូលរួមផងដែរដោយក្រសួងដឹកជញ្ជូន និងឧស្សាហកម្ម និងភ្នាក់ងារពន្លត់អគ្គីភ័យជាតិ ជាមួយនឹងរដ្ឋាភិបាល នឹងប្រកាសច្បាប់ថ្មីក្នុងពេលឆាប់ៗនេះ។ របាយការណ៍កាសែតជាច្រើន បាននិយាយថា នៅថ្ងៃអង្គារនេះ មន្ត្រីក្រសួងដឹកជញ្ជូន នឹងជួបពិភាក្សាជាមួយក្រុមហ៊ុនផលិតរថយន្ត ដែលក្នុងនោះមាន ក្រុមហ៊ុន Hyundai Motor Group, ក្រុមហ៊ុន Mercedes-Benz Korea និងក្រុមហ៊ុន Volkswagen Group Korea ដើម្បីពិភាក្សាអំពីសំណើរសុំបង្ហាញម៉ាកអាគុយ ដែលប្រើក្នុងរថយន្តអគ្គិសនីទាំងនោះ។ ក្រសួង​នេះ មិន​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ភ្លាមៗ​លើ​របាយការណ៍​ទាំងនេះ​ទេ។ ក្រុមហ៊ុន Hyundai Motor Group, Mercedes-Benz […]

វិនិយោគិនបរទេស ដកលុយជិត $១៥ពាន់លាននៅត្រីមាសមុន ចេញពីការរកស៊ីនៅចិន

វិនិយោគិនបរទេស បានដកប្រាក់យ៉ាងច្រើនចេញពីប្រទេសចិនកាលពីត្រីមាសមុន ដែលទំនងជាកំពុងឆ្លុះបញ្ចាំងពីភាពទុទិដ្ឋិនិយមដ៏ជ្រៅ អំពីប្រទេសសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកនេះ។ យោងតាមទិន្នន័យពីរដ្ឋបាលរដ្ឋស្តីពីការប្តូរប្រាក់បរទេសដែលបានចេញផ្សាយពីថ្ងៃសុក្រទី៩ សីហា ឲ្យដឹងថា បំណុលវិនិយោគផ្ទាល់របស់ប្រទេសចិននៅក្នុងសមតុល្យនៃការទូទាត់របស់ខ្លួន បានធ្លាក់ចុះជិត ១៥ពាន់លានដុល្លារ ក្នុងអំឡុងខែមេសាដល់ខែមិថុនា ដោយគូសបញ្ជាក់ជាលើកទីពីរដែលតួលេខនេះបានប្រែជាអវិជ្ជមាន។ ក្នុងរយៈពេល៦ខែដំបូង វាបានធ្លាក់ចុះប្រហែល ៥ពាន់លានដុល្លារ។ យោងតាមរបាយការណ៍របស់ Bloomberg ឲ្យដឹងថា បើសិនជាការធ្លាក់ចុះនៃចំនួនវិនិយោគនេះ នៅតែបន្តសម្រាប់ឆ្នាំដែលនៅសល់ វានឹងគូសបញ្ជាក់ពីលំហូរលុយសុទ្ធចេញប្រចាំឆ្នាំលើកដំបូង យ៉ាងហោចណាស់ចាប់តាំងពី ឆ្នាំ១៩៩០មក នៅពេលដែលទិន្នន័យប្រៀបធៀប បានចាប់ផ្តើម។ ប៉ុន្មានឆ្នាំថ្មីៗនេះ គេបានមើលឃើញការវិនិយោគបរទេសចូលក្នុងប្រទេសចិន បានធ្លាក់ចុះបន្ទាប់ពីបានឡើងដល់ជាប់កំណត់ត្រា ៣៤៤ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២១ ។ តួលេខដែលបានចេញផ្សាយមុននេះដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសថ្មី (FDI) ចូលមកក្នុងប្រទេសក្នុងឆមាសទីមួយ នៃឆ្នាំ ២០២៤ គឺទាបបំផុត ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតក្នុងឆ្នាំ ២០២០។ ហេតុអ្វី បានជាចិនទាក់ទាញអ្នកវិនិយោគបរទេសលែងបាន? ក្រៅ​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច, ភាព​តានតឹងខាង​ភូមិសាស្ត្រ​នយោបាយ​ដែលកំពុងកើន​ឡើង ​បាន​និង​កំពុង​បង្វែរ​ចំណាប់អារម្មណ៍របស់អ្នក​វិនិយោគ​បរទេស ​ចេញ​ពី​ប្រទេស​ចិន។ លើសពីនេះ ការផ្លាស់ប្តូរភ្លាមៗទៅកាន់រថយន្តអគ្គិសនី ឬ EVs នៅក្នុងប្រទេសចិន ក៏បានកាត់បន្ថយផលប្រយោជន៍របស់ក្រុមហ៊ុនរថយន្តបរទេសផងដែរ ដោយមានការដកថយ […]

ចិន បើកបង្ហាញជាសាធារណៈរោងចក្រនុយក្លេអ៊ែរ ដើម្បីជំរុញ “ទេសចរណ៍នុយក្លេអ៊ែរ”

ប្រទេសចិន កំពុងផ្តល់ឱ្យប្រជាជនបានឃើញនូវទិដ្ឋភាពនៅពីក្រោយវាំងនននៃកម្មវិធីថាមពលអាតូមិករបស់ខ្លួន ដោយសង្ឃឹមថា “ទេសចរណ៍នុយក្លេអ៊ែរ” អាចជួយគាំទ្រដល់វិស័យមួយ ជាគន្លឹះទៅកាន់មហិច្ឆតាថាមពលស្អាតស្អំរបស់ខ្លួន។ ក្រុមហ៊ុននេះ បាននិយាយនៅលើគណនី WeChat របស់ខ្លួន ថា សារជីវកម្មថាមពលនុយក្លេអ៊ែរទូទៅចិន ឬ CGN ដែលជាក្រុមហ៊ុនផលិតអគ្គិសនីអាតូមិកដ៏ធំបំផុតរបស់ប្រទេសនេះ បានបើកប្រព័ន្ធកក់សំបុត្រតាមអ៊ីនធឺណិត ដើម្បីអនុញ្ញាតឱ្យក្រុមអ្នកទេសចររៀបចំផែនការទៅទស្សនាស្ថានីយថាមពលនុយក្លេអ៊ែរទាំង៩ នៅទូទាំងប្រទេស។ ក្រុមហ៊ុននេះ ក៏បានបោះពុម្ពកូនសៀវភៅព័ត៌មានទេសចរណ៍១ ក្នុងនោះមានទាំងផែនទីណែនាំដែលគូរដោយដៃសម្រាប់រោងចក្រទាំងនោះផងដែរ។ នៅក្នុងព្រឹត្តិការណ៍ចាប់ផ្តើមកាលពីថ្ងៃទី៧ ខែសីហា នៅឯរោងចក្រថាមពលនុយក្លេអ៊ែរ Ningde ក្នុងខេត្ត ហ្វូជាន ក្រុមមន្ត្រី បានអញ្ជើញក្រុមភ្ញៀវឱ្យទស្សនាម៉ាស៊ីនរ៉េអាក់ទ័រ CPR-1000 ចំនួន៤របស់ខ្លួន រួមជាមួយនឹងសួនចំការតែពណ៌សដ៏ក្រអូបនៅក្បែរនោះ។ ជម្រើសមួយទៀតដែលត្រូវបានផ្តល់ជូន គឺធ្វើដំណើរទៅកាន់ស្ថានីយ៍ហ្វុងឈិនកាង (Fangchenggang) នៃខេត្ត គ័ងស៊ី ជាទីដែលម៉ាស៊ីនរ៉េអាក់ទ័រ Hualong One “ដ៏អស្ចារ្យ” តាំងនៅជិតប្រជុំកោះទេសចរណ៍ដ៏ល្បីល្បាញ ដែលជាលំនៅដ្ឋានរបស់ជនជាតិភាគតិច ជីង ។ ក្រុមមន្ត្រីក៏បានអះអាងដែរថា ម៉ាស៊ីនភ្លើង San’ao ដែលកំពុងត្រូវបានសាងសង់នៅជិតឆ្នេរសមុទ្រ វិនចូវ បានក្លាយជាផ្ទាំងរូបថតដ៏ពេញនិយម សម្រាប់ក្រុមអ្នកផលិតមាតិការ influencers លើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ជាការបន្ថែមលើការជំរុញដែលកំពុងផ្តល់ជូនដល់វិស័យទេសចរណ៍ក្នុងស្រុកនេះ, […]

ចិន ចាប់ផ្តើមប្តឹងឧទ្ធរណ៍ទៅ WTO ជុំវិញសហភាពអឺរ៉ុបយកពន្ធបន្ថែមលើរថយន្តអគ្គិសនីខ្លួន

ក្រុងប៉េកាំង បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការយកពន្ធបន្ថែមរបស់សហភាពអឺរ៉ុបលើការនាំចូលរថយន្តអគ្គិសនីពីប្រទេសចិន។ កាលពីខែកក្កដា សហភាពអឺរ៉ុប បានតម្រូវឲ្យបំពេញកាតព្វកិច្ចបណ្តោះអាសន្នបន្ថែមរហូតដល់ ៣៨% លើរថយន្តអគ្គិសនីរបស់ចិន បន្ទាប់ពីស្ថាប័នប្រតិបត្តិរបស់ខ្លួន បានបញ្ចប់ការស៊ើបអង្កេតមួយដែលថា ចិនកំពុងធ្វើឱ្យខូចដល់គូប្រជែងអឺរ៉ុបដោយអយុត្តិធម៌។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ, អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយ ថា៖ “កាលពីថ្ងៃទី៩ ខែសីហា ប្រទេសចិនបានអំពាវនាវឲ្យមានយន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញវិធានការប្រឆាំងនឹងការឧបត្ថម្ភធនបណ្តោះអាសន្នរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី” ។ ក្រសួងនេះ បាននិយាយថា ការអំពាវនាវនោះ មានគោលបំណង “ការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍ នៃឧស្សាហកម្មរថយន្តអគ្គិសនី និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរទៅជាបៃតងជាសកល” ។ ក្រសួងនេះ បាននិយាយថា៖ “សេចក្តីសម្រេចបឋមរបស់ EU ខ្វះមូលដ្ឋានច្បាប់ជាក់ស្តែង និងបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ WTO និងធ្វើឱ្យអន្តរាយដល់ស្ថានភាពទូទៅនៃកិច្ចសហប្រតិបត្តិការពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ ។ យើងជំរុញឱ្យ EU កែតម្រូវជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន និងរួមគ្នារក្សាស្ថិរភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មរថយន្តអគ្គិសនី”។ ប្រទេសចិន និងសហភាពអឺរ៉ុប បានប៉ះទង្គិចគ្នាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ លើបញ្ហាជាច្រើនទាក់ទងនឹងពាណិជ្ជកម្ម បច្ចេកវិទ្យា សិទ្ធិមនុស្ស និងសន្តិសុខជាតិ។ សហភាពអឺរ៉ុប […]

លោកត្រាំ ឱ្យសញ្ញាថា លោកមានឥទ្ធិពលលើការសម្រេចចិត្តរបស់ធនាគារកណ្តាលអាមេរិក បើសិនជាលោកជាប់ឆ្នោតម្តងទៀត

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក គួរតែមានទឹកមាត់ប្រៃលើការសម្រេចចិត្តរបស់ធនាគារកណ្តាល, ជាការចង្អុលបង្ហាញដ៏ច្បាស់លាស់បំផុតរហូតមកដល់ពេលនេះ អំពីចំណូលចិត្តរបស់លោក ក្នុងការរំលោភលើឯករាជ្យភាពរបស់ធនាគារកណ្តាល ប្រសិនបើលោកបានឈ្នះសេតវិមានមកវិញ។ នៅឯគេហដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា អតីតប្រធានាធិបតីរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “ខ្ញុំមានអារម្មណ៍ថា ប្រធានាធិបតីគួរតែហ៊ាននិយាយដល់ត្រង់នោះ យ៉ាងហោចណាស់ ក៏មួយម៉ាត់ដែរ។ ក្នុងករណីរបស់ខ្ញុំ, ខ្ញុំគិតថា ខ្ញុំរកលុយបានច្រើន ខ្ញុំគឺជោគជ័យខ្លាំងណាស់ ហើយខ្ញុំគិតថា ខ្ញុំមានសភាវគតិប្រសើរជាងលើករណីជាច្រើន លើមនុស្សដែលនឹងនៅក្នុង ឬប្រធានធនាគារកណ្តាល”។ ធនាគារកណ្តាលអាមេរិក បានបោះឆ្នោតដើម្បីរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យស្ថិតស្ថេរក្នុងចន្លោះ ៥.២៥ និង៥.៥% ដដេល ថ្វីបើប្រមុខរបស់ខ្លួន លោក Jerome Powell បាននិយាយថា អត្រាការប្រាក់នេះ អាចត្រូវបានកាត់បន្ថយឆាប់ៗ ក្នុងខែកញ្ញា ប្រសិនបើសេដ្ឋកិច្ចអាមេរិក ដើរតាមគន្លងនៃរំពឹងរបស់ខ្លួន។ ភាពរឹងត្អឹងរបស់ធនាគារកណ្តាលនេះ បានធ្វើឲ្យសដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសទីផ្សារហ៊ុន កាលពី២ថ្ងៃមុន រហូតធ្វើ ឲ្យក្រុមមហាសេដ្ឋីពិភពលោក ខាតបង់សរុប ១៣៤ ពាន់លានដុល្លារ ក្នុងនោះលោកជេហ្វ បេហ្សូស និងអ៊ីឡុន […]

ឥណ្ឌូនេស៊ី ពិចារណាកាត់បន្ថយថ្លៃសំបុត្រយន្តហោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី លោក Sandiaga Salahuddin Uno បាន យល់ព្រមលើកិច្ចព្រមព្រៀងរបស់លោក ទាក់ទងនឹងសំណើរលុបចោលពន្ធលើសំបុត្រយន្តហោះ ដើម្បីកាត់បន្ថយតម្លៃសំបុត្រ។ ស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានជាតិ Antara, លោក បាននិយាយថា៖ “ខ្ញុំយល់ស្របនឹងសំណើនេះ។ កត្តារួមចំណែកឲ្យតម្លៃសំបុត្រថ្លៃ គឺពន្ធសំបុត្រយន្តហោះនោះឯង”។ ​ ថៃ ​អនុម័ត​ការ​លើក​ទឹក​ចិត្ត​សម្រាប់​ការ​បណ្តាក់​ទុនគ្រឿងបន្លាស់​រថយន្ត ក្រុមប្រឹក្សាវិនិយោគរបស់ថៃ បាននិយាយពីថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃបានអនុម័តលើការលើកទឹកចិត្តសម្រាប់ការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនថៃ និងក្រុមហ៊ុនបរទេស ក្នុងការផលិតគ្រឿងបន្លាស់រថយន្តសម្រាប់យានយន្តដែលប្រើប្រាស់ប្រព័ន្ធជំរុញគ្រប់ប្រភេទ។ ពាក់ព័ន្ធនឹងដើមទុនចុះបញ្ជីនៃការបណ្តាក់ទុនរួមគ្នា ក្រុមប្រឹក្សានេះ បាននិយាយថា ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រប់គ្រាន់ ការបណ្តាក់ទុនថ្មី ត្រូវវិនិយោគយ៉ាងតិច ១០០លានបាត (២.៨២លានដុល្លារ) ក្នុងការផលិតគ្រឿងបន្លាស់រថយន្ត និងត្រូវមានក្រុមហ៊ុនថៃ និងបរទេស ដោយក្រុមហ៊ុនក្នុងស្រុក តម្រូវឱ្យកាន់កាប់យ៉ាងតិច ៦០% ជារបស់ថៃ៕ ក្រុមហ៊ុន Toyota កាត់បន្ថយចំនួននៃការផលិតឆ្នាំ ២០២៤ ចំនួន ៥% កាសែត Chubu Keizai បានរាយការណ៍ពីថ្ងៃព្រហស្បតិ៍ទី 8 ខែសីហា ថា […]

សង្គ្រាមបច្ចេកវិទ្យា៖ ចិនបង្កើនការនាំចូលបន្ទះឈីប ដោយក្រុមហ៊ុនជាច្រើន ព្យាយាមស្តុកទុកឲ្យបានមុនពេលអាមេរិក ធ្វើការរឹតបន្តឹងជាថ្មី

យោងតាមទិន្នន័យគយថ្មីបំផុតរបស់ចិន ឲ្យដឹងថា ការនាំចូលគ្រឿងពាក់កណ្តាលចម្លងកំដៅ ដូចជា ត្រង់ស៊ីស្ទ័រ និងបន្ទះឈីប របស់ប្រទេសចិន បន្តកើនឡើង ចំពេលមានរបាយការណ៍ជច្រើនថា សហគ្រាសដីគោកទាំងឡាយ កំពុងប្រញាប់ប្រញាល់បំពេញស្តុកនូវបណ្តុំសៀគ្វីរួមបញ្ចូលគ្នា (ICs) ទាំងនេះ ឲ្យបានមុនពេលការរឹតបន្តឹងថ្មីជាសក្តានុពល លើបន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM) ដោយសហរដ្ឋអាមេរិក។ យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយរដ្ឋបាលគយទូទៅ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ ២០២៤ ឲ្យដឹងថា ការនាំចូលបន្ទះឈីបមានចំនួនសរុប ៣០៨.១ ពាន់លានគ្រឿង ដែលមានតម្លៃប្រហែល ២១២ ពាន់លានដុល្លារអាមេរិក ។ ចំនួននោះ បានកត់សម្គាល់ពីបរិមាណ នឡើង ១៤.៥% ពី១ឆ្នាំទៅ១ឆ្នាំ និងការកើនឡើងតម្លៃប្រាក់ដុល្លារ ១១.៥ %។ ការកើនឡើងនៃការនាំចូលបន្ទះឈីបទាំងនេះ ឆ្លុះបញ្ចាំងពីការរំពឹងទុកថា អាមេរិក នឹងដាក់កំហិតជាឯកតោភាគីជាថ្មី លើសិទ្ធិទទួលបានឈីប HBM របស់ចិនដីគោក ដែលរបាយការណ៍របស់ Reuters មួយ បានពណ៌នា ពីថ្ងៃអង្គារថា ជាកម្លាំងជំរុញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំរបស់ចិនដីគោក ក្នុងនោះមានទាំងក្រុមហ៊ុន Huawei Technologies និង Baidu […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព