សង្គ្រាមជាមួយកូរ៉េខាងជើងនឹង សម្លាប់មនុស្សរាប់លាននាក់ ធ្វើឲ្យពិភពលោកខាតបង់ ៤ពាន់ពាន់លានដុល្លារ
ការសិក្សាមួយបានរកឃើញថា សង្គ្រាមលើឧបទ្វីបកូរ៉េមិនត្រឹមតែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ វាថែមទាំងបំផ្លាញសេដ្ឋកិច្ចពិភពលោកទៀតផង។ ការខូចខាតនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន 4 ពាន់ពាន់លានដុល្លារ ឬ 3.9% នៃសេដ្ឋកិច្ចពិភពលោក។ Bloomberg Economics បានរាយការណ៍ពីចុងសប្តាហ៍ថា លទ្ធភាពនៃសង្រ្គាមមួយលើឧបទ្វីបកូរ៉េ គឺមានកម្រិតទាបណាស់ ប៉ុន្តែប្រូបាប៊ីលីតេនោះ មិនមែន “សូន្យ” នោះទេ។ ការសិក្សានេះ បានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីខែមុន ដើម្បីស្តារភាពជាដៃគូសង្គ្រាមត្រជាក់ឡើងវិញ។ យោងតាមការសិក្សារបស់ Bloomberg Economics ឲ្យដឹងថា សង្រ្គាមពេញបន្ទុកមួយ នៅឧបទ្វីបកូរ៉េ អាចសម្លាប់មនុស្សរាប់លាននាក់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ 4 ពាន់ពាន់លានដុល្លារក្នុងឆ្នាំដំបូង ឬ 3.9 ភាគរយនៃផលជាតិសរុបរបស់ពិភពលោក។ ចំនួននេះ គឺច្រើនជាងទ្វេដងនៃការខូចខាតដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោកបានលើកឡើងពីការពិតថា តំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ដែលជាទីដែលប្រជាជនកូរ៉េខាងត្បូងពាក់កណ្តាលរស់នៅ គឺស្ថិតនៅក្នុងរយៈចម្ងាយនៃការបាញ់របស់កូរ៉េខាងជើង ដែលជាបុព្វហេតុនៃការភ័យខ្លាច។ Bloomberg Economics បានពន្យល់ថា ប្រសិនបើតំបន់ទីក្រុងដែលមានការផលិតកម្មសារធាតុផ្សេងៗ 81% និង ផលិតកម្មផលិតសរុប34% […]
ប្រទេសថៃ នឹងផ្តល់ការលើកទឹកចិត្ត ក្នុងការវិនិយោគសម្រាប់ក្រុមហ៊ុនផលិតរថយន្តកូនកាត់
ក្រុមប្រឹក្សាភិបាលនៃការវិនិយោគ (BOI) របស់ខ្លួន បាននិយាយកាលពីចុសប្តាហ៍ថា ប្រទេសថៃដែលជាមជ្ឈមណ្ឌលផលិតរថយន្តក្នុងតំបន់ នឹងដាក់ចេញនូវការលើកទឹកចិត្តវិនិយោគជាច្រើន សម្រាប់ក្រុមហ៊ុនផលិតរថយន្តកូនកាត់ (Hybrid)ដោយការយកពន្ធគយសម្រាប់រថយន្តកូនកាត់ នឹងត្រូវបន្ទាបពីឆ្នាំ 2028 ដល់ឆ្នាំ 2032 ។ ប្រទេសថៃ អស់តយៈពេលជាច្រើនទសវត្សរ៍ គឺជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់ការផលិតរថយន្ត និងជាមូលដ្ឋាននាំចេញសម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗខ្លះរបស់ពិភពលោក ក្នុងនោះមានទាំងក្រុមហ៊ុន Toyota និងក្រុមហ៊ុន Honda ផងដែរ។ ការវិនិយោគថ្មីៗមកពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនដូចជា BYD និង Great Wall Motor បានអង្រួនឧស្សាហកម្មនេះ ហើយប្រទេសថៃ បាននិងកំពុងសកម្មក្នុងការផ្តល់ការលើកទឹកចិត្តដ៏ច្រើន ដើម្បីទាក់ទាញក្រុមហ៊ុនជាច្រើនទៀត។ លោក ណារីត ធើតស្ទីរ៉ាស៊ុកឌី (Narit Therdsteerasukdi) អគ្គលេខាធិកាក្រុមប្រឹក្សាភិបាល BOI បានថ្លែងថា៖ “នេះគឺជាបច្ចេកវិទ្យាដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរទៅកាន់យានយន្តអគ្គិសនី” ។ លោកបានបន្តទៀតថា៖ “ប្រទេសថៃ មានសមត្ថភាពក្លាយជាអ្នកផលិតរថយន្តកូនកាត់ដ៏សំខាន់មួយ… ហើយការគាំទ្រដល់ការផលិតរថយន្តកូនកាត់ នឹងរក្សាបាននូវការផលិតគ្រឿងបន្លាស់រថយន្ត”។ វិធានការនេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគលើទឹកប្រាក់ 50ពាន់លានបាត (ប្រមាណជា 1.39 ពាន់លានដុល្លារ) ។ […]
ផ្សារភាគហ៊ុនថៃដែលធ្លាក់ចុះកំរិតពិភពលោក ធ្វើឲ្យក្រុមអ្នកវិនិយោគបង្វិលលុយពួកគេ ទៅទិញគូប្រជែងក្នុងតំបន់
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ភាគហ៊ុនរបស់ថៃ បានឈរយ៉ាងរឹងមាំ ក្នុងនាមជាផ្សារភាគហ៊ុនដ៏ធំបំផុត១របស់ភូមិភាគអាស៊ីអាគ្នេយ៍។ រឿងដ៏សុទិដ្ឋិនិយមនោះ ក៏បានប្រែជាមិនអាចកែកុនយ៉ាងឆាប់រហ័ស ហើយសូម្បីតែការលក់ចេញថោកយ៉ាងណា ក៏មិនអាចសង្គ្រោះថ្ងៃនោះបានដែរ។ យោងតាមទិន្នន័យចងក្រងដោយ Bloomberg ឲ្យដឹងថា ប្រទេសនេះ ត្រៀមនឹងបាត់បង់ចំណាត់ថ្នាក់លេខ 2 ជាយូរមកហើយរបស់ខ្លួន ក្នុងមូលធនប័ត្រទីផ្សារ ទៅកាន់គូប្រជែងសិង្ហបុរី និងម៉ាឡេស៊ី ។ គម្លាតរវាងប្រទេសថៃ និងសិង្ហបុរី គឺចន្លោះពី 14 ពាន់លានដុល្លារ ទល់នឹង 125 ពាន់លានដុល្លារកាលពីឆ្នាំមុន។ ការធ្លាក់ចុះយ៉ាងគំហុករបស់ប្រទេសថៃ គឺជាលទ្ធផលនៃការច្របាច់បញ្ចូលគ្នានៃភាពត្រឡប់ត្រឡិនផ្នែក នយោបាយ និងផ្លូវច្បាប់ ការចំណាយផ្នែកទេសចរណ៍ដែលខ្សោយជាងការរំពឹងទុក និងការចោទប្រកាន់ជាច្រើនចំពោះទង្វើមិនត្រឹមត្រូវរបស់ក្រុមហ៊ុនសារជីវកម្ម។ កត្តាទាំងនោះ បានជំរុញឱ្យមានការលក់ចេញ14% នៅក្នុងសន្ទស្សន៍ហ៊ុនផ្សារហ៊ុនរបស់ប្រទេសថៃ ក្នុងរយៈពេល 12 ខែចុងក្រោយ ដែលជាការធ្លាក់ចុះដ៏ធំបំផុត ក្នុងចំណោមសន្ទស្សន៍គោលសំខាន់ៗនៅទូទាំងពិភពលោក។ លោក Alan Richardson អ្នកចាត់ការមូលនិធិ របស់ក្រុមហ៊ុន Samsung Asset Management Co បានមានប្រសាសន៍ថា៖ “ទីផ្សារនេះ ទំនងជានៅតែជាអន្ទាក់តម្លៃ១ រហូតដល់ទស្សនវិស័យកំណើនចំណូលសេដ្ឋកិច្ច និងសាជីវកម្ម […]
ប្រទេសអាស៊ាន 6 អនុវត្តគោលការណ៍លើកលែងទិដ្ឋាការ ដើម្បីជំរុញទេសចរណ៍
ប្រទេសក្នុងតំបន់អាស៊ានជាច្រើន កំពុងតែរីករាយជាមួយគោល នយោបាយលើកលែងទិដ្ឋការ ដែលលើកទឹកចិត្តបំផុត ដើម្បីលើកស្ទួយវិស័យទរសចរណ៍ និងជំរុញកំណើនសេដ្ឋកិច្ច នៅចំពោះមុខឪនភាពសេដ្ឋកិច្ច សកល ដែលក្នុងនោះមានប្រទេសម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន ថៃ និងវៀតណាម ហើយពេលនេះវៀតណាម កំពុង តែពិចារណាបង្កើនការលើកលែងទិដ្ឋការដល់ប្រទេសជាច្រើនថែមទៀត បន្ថែមពីលើចំនួន២៥ប្រទេស ដែល ខ្លួនបានផ្តល់ជូនរួចហើយ។ មកដល់ពេលនេះ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បាននាំមុខក្នុងការប្រកាន់យកគោលនយោបាយនេះ ដោយបានលើកលែងទិដ្ឋការដល់162ប្រទេស តាមពីក្រោយដោយប្រទេសហ្វីលីពីន ជាមួយ 157 ប្រទេស និង ប្រទេសថៃ បានលើកលែងទិដ្ឋការចំនួន 93 ប្រទេសហើយ។ កាលពីសប្តាហ៍មុន នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) បានបញ្ជាឱ្យក្រសួងសន្តិសុខសាធារណៈ និងកិច្ចការបរទេស ពិចារណាលើការលើកលែងទិដ្ឋាការ សម្រាប់ប្រទេស១ចំនួនទៀត ដើម្បីជំរុញការស្តារទេសចរណ៍ឡើងវិញ។ នៅឯជំនួបមួយ ជាមួយក្រុមប្រមុខ នៃទីភ្នាក់ងារតំណាងវៀតណាមនៅបរទេស នាយករដ្ឋមន្ត្រី រូបនោះ បានស្នើឱ្យទីភ្នាក់ងារទាំងនោះ ស្រាវជ្រាវគោលនយោបាយទិដ្ឋាការសមស្រប ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ភ្ញៀវទេសចរបរទេស និងជួយបង្កើតសន្ទុះសម្រាប់ការងើបឡើងវិញ […]
ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple ធ្លាក់ពីលំដាប់កំពូលទាំង៥ នៅចិន ខណៈគូប្រជែងក្នុងស្រុកហក់ឡើង
ក្រុមហ៊ុន Apple Inc បានបាត់បង់មូលដ្ឋានរបស់ខ្លួន នៅក្នុងទីផ្សារស្មាតហ្វូនក្នុងប្រទេសចិននៅក្នុងត្រីមាស នៃខែមិថុនា បន្ទាប់ពីក្រុមហ៊ុនក្នុងស្រុកជាច្រើន ដូចជាក្រុមហ៊ុន Huawei Technologies Co. បានហក់ឡើង។
សណ្ឋាគារនៅប៉ារីសកាត់បន្ថយតម្លៃស្នាក់នៅ 41% ដើម្បីទាក់ទាញអ្នកទស្សនាកីឡាអូឡាំពិក
តម្លៃសណ្ឋាគារនៅក្រុងប៉ារីសក្នុងអំឡុងពេលព្រឹត្តិការណ៍កីឡាអូឡាំពិក បានធ្លាក់ចុះមកនៅត្រឹម ជិតពាក់កណ្តាល នៃតម្លៃខ្ពស់បំផុតរបស់ពួកគេ ដោយគូសបញ្ជាក់បន្ថែមថា ម្ចាស់សណ្ឋាគារដែលមោទនភាពខ្ពស់ អាចនឹងវាយតម្លៃខុស ចំពោះចំណូលចិត្ត សម្រាប់បន្ទប់ដែលថ្លៃៗ។
ប្រភពជាច្រើន និយាយថា G20 នឹងគាំទ្រការយកពន្ធអ្នកមាន, មិនគាំទ្រ សំណើរ’ពន្ធមហាសេដ្ឋី’ថ្មី
មន្ត្រី G20 ពីររូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា កិច្ចប្រជុំមេដឹកនាំហិរញ្ញវត្ថុ G20 នៅក្នុងក្រុងរីយ៉ូ ដឺហ្សាណេរ៉ូ នៃប្រទេសប្រេស៊ីល កំពុងរៀបចំសេចក្តីថ្លែងការណ៍រួមមួយសម្រាប់ថ្ងៃព្រហស្បតិ៍ ទី២៥ កក្កដា ២០២៤នេះ ដើម្បីគាំទ្រដល់ការយកពន្ធពីអ្នកមាន ដែលនឹងបញ្ឈប់ការអនុម័តលើសំណើរបស់ម្ចាស់ផ្ទះឲ្យមាន “ពន្ធមហាសេដ្ឋី”។ ប្រេស៊ីល ជាប្រធាននៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង 20 នៅឆ្នាំនេះ បានកៀងគរការគាំទ្រជំហានដំបូងពីប្រទេសខ្លះ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីយកពន្ធលើបុគ្គលដែលមានទ្រព្យសុទ្ធខ្ពស់បំផុត ទោះបីជាការជជែកគ្នានោះ គ្រាប់តែជាដំណើរការបឋមក៏ដោយ។ ប្រទេសបារាំង អេស្បាញ កូឡុំប៊ី បែលហ្ស៊ិក និងសហភាពអាហ្រ្វិក បានគាំទ្រគំនិតនេះ រួមជាមួយនឹងអាហ្វ្រិកខាងត្បូង ដែលនឹងកាន់តំណែងជាប្រធាន G20 នៅឆ្នាំក្រោយ។ ទោះជាយ៉ាងណាក៏ដោយ គំនិតនេះបានរងនូវការប្រឆាំងយ៉ាងខ្លាំង ក្នុងនោះមានទាំងពីរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោកជំទាវ Janet Yellen ផងដែរ។ ប្រភពជាច្រើន នៅឯក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ ដែលបានចេញមុខប្រឆាំងនឹងគំនិតនេះកាលពីខែមេសា បាននិយាយថា ការយកពន្ធមួយលើអ្នមានទ្រព្យកំពូល គឺត្រូវបានយកចេញតុកិច្ចប្រជុំ G20 ហើយក្នុងសប្តាហ៍នេះ។ ប្រភពទាំងនោះ បាននិយាយថា ការពិភាក្សាអំពីពន្ធ នឹងផ្តោតលើគំនិតផ្សេងទៀតជាច្រើន ដូចជាការប្រយុទ្ធប្រឆាំងនឹងការគេចពន្ធ […]