សកម្មភាពផ្នែករោងចក្រ និងសេវាកម្ម របស់ប្រទេសចិន ធ្លាក់ចុះ សកម្មភាពរោងចក្ររបស់ប្រទេសចិន បានធ្លាក់ចុះ រយៈពេល៥ខែជាប់គ្នាហើយ ហើយផ្នែកសេវាកម្ម បានធ្លាក់យឺតយ៉ាវយ៉ាងខ្លាំងនៅក្នុងខែកញ្ញា ដែលបង្ហាញថាទីក្រុងប៉េកាំង នឹងត្រូវការការជំរុញសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឈានដល់គោលដៅកំណើនឆ្នាំ ២០២៤ ខណៈនៅសល់ពេលតែបីខែទៀតក្នុងឆ្នាំនេះ។ សន្ទស្សន៍ក្រុមអ្នកគ្រប់គ្រងផ្នែកទិញ(PMI) របស់ការិយាល័យស្ថិតិជាតិ (NBS) ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទ បានកើនឡើងពី ៤៩.១ ក្នុងខែសីហា ដល់ ៤៩.៨ ក្នុងខែកញ្ញា នៅតែទាបជាង ចំណុច៥០សម្គាល់កំណើនបែកពីការធ្លាក់ចុះ ប៉ុន្តែល្អលើសការព្យាករណ៍ជាមធ្យមនៃ ៤៩.៥ នៅក្នុងការស្ទង់មតិរបស់ Reuters ។ តួលេខនេះ គឺខ្ពស់បំផុតហើយក្នុងរយៈពេលប្រាំខែ៕ មហាសេដ្ឋី គ្រីបតូ លោកចាវ ប្តេជ្ញាវិនិយោគបច្ចេកវិទ្យាបន្ថែមទៀត បន្ទាប់ពីរួចពីការឃុំឃាំងនៅអាមេរិក មហាសេដ្ឋី លោក ចាងប៉េង ចាវ (Changpeng Zhao) បានសន្យាថានឹងបន្តវិនិយោគក្នុងវិស័យ ប្រតិបត្តិការហិរញ្ញវត្ថុប្រព័ន្ធអនឡាញនេះ ក៏ដូចជាបញ្ញាសិប្បនិម្មិត() និងបច្ចេកវិទ្យាជីវសាស្រ្ត នៅក្នុងការចេញស្តីសាធារណៈលើកដំបូងរបស់មហាសេដ្ឋីគ្រីបតូរូបនេះ ចាប់តាំងពីគាត់ត្រូវបានដោះលែងពីការឃុំឃាំងនៅសហរដ្ឋអាមេរិក។ នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X កាលពីចុងសប្តាហ៍ សហស្ថាបនិក […]
ត្រឹមខែសីហា តម្លៃផ្ទះថ្មីរបស់ចិន ធ្លាក់ចុះក្នុងល្បឿនលឿនបំផុតក្នុងរយៈពេលជាង៩ ឆ្នាំ ទិន្នន័យផ្លូវការ បានបង្ហាញនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញាថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិន មកដល់ខែសីហាកន្លងមកនេះ បានធ្លាក់ចុះក្នុងល្បឿនដ៏លឿនបំផុតក្នុងរយៈពេលជាង៩ឆ្នាំមក ដោយសារវិធានការគាំទ្របានបរាជ័យមិនអាចជំរុញឱ្យស្ទុះងើបឡើងវិញនៅក្នុងវិស័យអចលនទ្រព្យនេះ។ យោងតាមការគណនារបស់ Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិ (NBS) តម្លៃផ្ទះថ្មី បានធ្លាក់ចុះ ៥.៣% ធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះលឿនបំផុត ចាប់តាំងពីខែឧសភា ២០១៥ បន្ទាប់ពីនៅក្នុងខែកក្កដា ការធ្លាក់ចុះ ៤.៩%។ ។ នៅក្នុងលក្ខខណ្ឌប្រចាំខែ តម្លៃផ្ទះថ្មីបានធ្លាក់ចុះ១៤ខែ ជាប់ៗគ្នា ដោយធ្លាក់ចុះ ០.៧% ដែលត្រូវនឹងការធ្លាក់ចុះ ក្នុងខែកក្កដា៕ សិង្ហបុរី បដិសេធកិច្ចប្រឹងប្រែងសាងសង់សង្កាត់ពាណិជ្ជកម្មថ្មី ក្រុមអាជ្ញាធរសិង្ហបុរី បានច្រានចោលកិច្ចប្រឹងប្រែងក្រុមក្រុមហ៊ុនអចលនទ្រព្យកំពូលមួយ ដើម្បីអភិវឌ្ឍតំបន់ពាណិជ្ជកម្មថ្មីមួយ នៅភាគខាងលិចនៃប្រទេសកោះនេះ បន្ទាប់ពីការវិនិច្ឆ័យ លើតម្លៃដែលផ្តល់ឱ្យសម្រាប់ដីនោះ មិនធ្វើឱ្យទាក់ទាញសោះ។ សម្ព័ន្ធក្រុមហ៊ុននោះ បានស្នើសុំតម្លៃផ្ទៃដីសុទ្ធចំនួន ៥,៣០៩ ដុល្លារសិង្ហបុរី ($4088.56) ក្នុងមួយម៉ែត្រការ៉េ ដើម្បីអភិវឌ្ឍទីតាំងទំហំ ៦.៥ ហិកតា នៅក្នុងតំបន់សង្កាត់ Jurong Lake […]
ផ្នែកទេសចរណ៍ថៃ ជំរុញឱ្យត្រៀមនឹងស្ថានភាពអាក្រក់បំផុត ក្រុមប្រតិបត្តិករទេសចរណ៍ បានព្រមានដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សូរ៉ាវង់ ធៀនថង (Sorawong Thienthong) ឱ្យត្រៀមទប់ទល់នឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក និងការប្រកួតប្រជែងកាន់តែសាហាវនៅឆ្នាំក្រោយ, ដោយជំរុញឱ្យរដ្ឋាភិបាលចាប់ផ្តើមរៀបចំផែនការសម្រាប់សេណារីយ៉ូ ដែលអាក្រក់បំផុតចាប់ពីឆ្នាំនេះ។ ប្រធានសមាគមសណ្ឋាគារថៃ, លោក Thienprasit Chaiyapatranun បាននិយាយថា ចំនួនភ្ញៀវទេសចរបរទេសមកប្រទេសថៃនៅឆ្នាំនេះ អាចឆ្លើយតបតាមគោលដៅរបស់រដ្ឋាភិបាល ប្រមាណ៣៨លាននាក់។ ទោះជាយ៉ាងណា លោកនិយាយថា រដ្ឋមន្ត្រីថ្មីរូបនេះ និងរដ្ឋាភិបាល គួរសម្លឹងទៅឆ្នាំក្រោយ ព្រោះកត្តាអវិជ្ជមានជាច្រើន អាចនឹងកើតមាន៕ ជប៉ុន គ្រោងចេញរថភ្លើងល្បឿនលឿន គ្មានអ្នកបើកបរ ប្រតិបត្តិករផ្លូវដែកធំមួយ បាននិយាយថា រថភ្លើង Shinkansen អាចនឹងធ្វើដំណើរជុំវិញប្រទេសជប៉ុនដោយគ្មានអ្នកបើកបរ ចាប់ពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០ ដោយជួយជំរុញមួយផ្នែក លើវិបត្តិប្រជាសាស្រ្តរបស់ប្រទេសនេះ។ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន East Japan Railway (JR East) នឹងណែនាំជាលើកដំបូង នូវរថភ្លើងជាច្រើន ដែលការងារ របស់អ្នកបើកបរជាច្រើន ត្រូវបានដំណើរការដោយស្វ័យប្រវត្តិលើផ្នែកជាច្រើន នៃផ្លូវមួយ ចាប់ពីឆ្នាំ ២០២៨ទៅ […]
ប្រទេសថៃ នឹងដំណើរការចាប់ផ្តើមចែកប្រាក់ឌីជីថល ក្នុងខែនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី, អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយថា ប្រទេសថៃ នឹងធ្វើការចែកប្រាក់”កាបូបឌីជីថល” របស់ខ្លួនចំនួន ១៤៥ពាន់លានបាត មុនពេលគ្រោងទុក ដើម្បីជួយដល់ក្រុមអ្នកដែលងាយរងគ្រោះ។ ក្នុងសុន្ទរកថាក្នុងអំឡុងពេលជជែកដេញដោលថវិកាមួយក្នុងព្រឹទ្ធសភា, លោក ជូឡាភុន អាមវីវ៉ាត់ (Julapun Amornvivat) បាននិយាយថា រដ្ឋាភិបាល បានត្រៀមថវិកាសរុបចំនួន ៤៥០ពាន់លានបាតសម្រាប់កម្មវិធីប្រគល់ប្រាក់ដ៏លេចមុខមាត់របស់ខ្លួន ដែលស្វែងរកការជំរុញសកម្មភាពសេដ្ឋកិច្ច ដោយការផ្ទេរប្រាក់ ១ម៉ឺនបាត ទៅឱ្យប្រជាជនថៃចំនួន ៥០លាននាក់ ដើម្បីចំណាយមូលដ្ឋានរបស់ពួកគេ។ វិធានការដែលគ្រោងនឹងដំណើរការនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ គឺជាផែនការគ្រឹះរបស់ប្រទេសថៃ ក្នុងការស្តារប្រទេសសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍នេះ ដែលបានកើនត្រឹម ២.៣3% នៅក្នុងត្រីមាសទីពីរ។ ព្យុះទីហ្វុង យ៉ាគី បំផ្លាញនៅភាគខាងជើងវៀតណាម, វិស័យទេសចរណ៍ រោងចក្រ រងការប៉ះពាល់ នៅពេលដែលព្យុះទីហ្វុង យ៉ាគី (Yagi) ជាព្យុះដ៏ខ្លាំងបំផុតនៅអាស៊ីឆ្នាំនេះ ហាក់បានធូរស្រាល, ការបំផ្លិចបំផ្លាញនៅក្នុងខេត្តភាគខាងជើងនៃប្រទេសវៀតណាម បានធ្វើឱ្យវិស័យទេសចរណ៍គាំងស្តូក ដោយហាក់មិនដឹងថាពេលណាច្បាស់លាស់ថា នឹងងើបឡើងវិញនោះទេ។ ក្រុមហ៊ុនទេសចរណ៍ជាច្រើន កំពុងផ្អាកសេវាកម្មប្រហែល១ទៅ២សប្តាហ៍ទៅកាន់កន្លែងទាក់ទាញទាំងឡាយ នៅតាមតំបន់ភ្នំ និងទីតាំងឆ្នេរខ្សាច់នានា នៅភាគខាងជើង។ ស្ថាបនិក […]
សេដ្ឋីចិន ចំនួន 15,200 នាក់ ចាកចេញទៅរស់នៅក្រៅប្រទេស ក្នុងឆ្នាំ២០២៤
ចិន នឹងឃើញសេដ្ឋីរបស់ខ្លួន ចំនួន 15,200 នាក់ ចាកចេញពីប្រទេសនេះ នៅក្នុងឆ្នាំ២០២៤ ដែលនេះជាចំនួន នៃអ្នកមានលុយកាក់ដ៏ច្រើន នឹងចាកចេញពីប្រទេស ដោយសហរដ្ឋអាមេរិក គឺជាប្រទេសគោលដៅកំពូលរបស់ក្រុមសេដ្ឋីចិន។ តួលេខ នៃការហូរចេញនៃសេដ្ឋីចិននេះ បានកើនឡើង 10% ពីឆ្នាំ 2023។ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០២៤ របស់ក្រុមហ៊ុនទេសន្តរប្រវេសន៍ទ្រព្យសម្បត្តិតាមរយៈការវិនិយោគ Henley Private Wealth Migration និង បានចេញផ្សាយដោយក្រុមហ៊ុនប្រឹក្សាយោបល់ ការធ្វើចំណាកស្រុកដោយវិនិយោគ Henley & Partners កាលពីពាក់កណ្តាលខែមិថុនា។ យោងតាមការប៉ាន់ប្រមាណរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុស្វីស Credit Suisse ឲ្យដឹងថា ចំនួនសេដ្ឋី ដែលរស់នៅក្នុងប្រទេសចិនមានចំនួនសរុប 6.2 លាននាក់ គឺជាចំនួនឈរនៅលំដាប់ទីពីរ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានបុគ្គលសេដ្ឋី 24.48 លាននាក់នៅលើពិភពលោក។ កំណើនយឺតយ៉ាវ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ និងឱកាសដ៏សែនទាក់ទាញនៅក្រៅប្រទេស គឺជាមូលហេតុ ជំរុញឱ្យបុគ្គល ដែលមានទ្រព្យសម្បត្តិ លើសពី១លានដុល្លារ របស់ចិនជាច្រើនរូប ស្វែងរកលំនៅដ្ឋានថ្មី។ ចិន គឺជាប្រទេសមានចំនួនសេដ្ឋីចាកចេញប្រទេស នាំមុខលើពិភពលោក […]