ក្រុមហ៊ុន Meta បានបង្ហាញវ៉ែនតាបង្ហាញការពិតដំបូងរបស់ខ្លួន ដែលជាឧបករណ៍ដែលបង្ហាញពីទស្សនីយ៍ភាពច្របាច់បញ្ចូលគ្នា នៃពិភពឌីជីថល និងពិភពរូបវន្តមួយ ជាជំហានដ៏សំខាន់មួយ នៅក្នុងគោលដៅរបស់ប្រមុខប្រតិបត្តិ លោក ម៉ាក ហ្ស៊ូគើបើក (Mark Zuckerberg) នៃការផ្តល់ជូននូវជម្រើស មិនប្រើដៃសម្រាប់ទូរស័ព្ទស្មាតហ្វូននៅថ្ងៃណាមួយ។

វ៉ែនតាថ្មី ដែលត្រូវបានណែនាំ និងឱ្យឈ្មោះថា អូរៀន (Orion) មើលទៅដូចវ៉ែនតាខ្មៅក្រាស់ ប៉ុន្តែមានកញ្ចក់ដែលអាចបង្ហាញសារជាអត្ថបទ, ការខលវីដេអូ និងសូម្បីតែវីដេអូ YouTube ជាច្រើន ទៅក្នុងផ្នែកមើលឃើញរបស់អ្នកប្រើប្រាស់។ នោះគឺជាផលិតផលគំរូដែលមិនមែនសម្រាប់លក់ទេ ប៉ុន្តែនឹងត្រូវបានប្រើនៅខាងក្នុង នៅឯក្រុមហ៊ុន Meta សម្រាប់ការធ្វើតេស្ត និងកែលម្អផលិតផលនោះ។

ខ្សែរុំកដៃដែលភ្ជាប់មកជាមួយ ដែលអាចចាប់បានការរំញោចសរសៃប្រសាទ និងមានកាមេរ៉ាជាច្រើន ដែលត្រូវបានភ្ជាប់នៅក្នុងឆ្អឹង ដែលងាកតាមចលនាគ្រាប់ភ្នែកនេះ អនុញ្ញាតឱ្យអ្នកពាក់វ៉ែនការ Orion “ចុច” ឬ “រំកិល” នៅលើអេក្រង់ ដោយគ្រាប់តែប្រើដៃរបស់ពួកគេ។

វ៉ែនតានេះ តំណាងឱ្យការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការវិនិយោគហិរញ្ញវត្ថុដ៏សំខាន់អស់ពេលជិតមួយទសវត្សរ៍ នៅឯក្រុមហ៊ុន Meta ។  វ៉ែនតាមេះ ក៏បញ្ជាក់ពីការមើលឃើញទៅក្នុងចក្ខុវិស័យរបស់ លោក Zuckerberg សម្រាប់អនាគតនៃបច្ចេកវិទ្យា ដែលបានធ្វើឱ្យក្រុមហ៊ុនចំាយប្រាក់រាប់សិបពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។

លោក Zuckerberg បានហៅវ៉ែនតារគំរូដើមនេះថា “វ៉ែនតាទំនើបបំផុតដែលពិភពលោកមិនធ្លាប់ឃើញ”

មិនមានកាលបរិច្ឆេទចេញលក់សម្រាប់វ៉ែនតា Orion ដែលលោក Zuckerberg បានហៅវាថា ជា “ការមើលឃើញ អនាគត” ។

ក្រុមហ៊ុន Meta កំពុងលក់វ៉ែនតាឆ្លាតវៃម៉ាក Ray-Ban ដែលបំពាក់ដោយកាមេរ៉ា និងឧបករណ៍បំពងសម្លេង ប៉ុន្តែ លោក Zuckerberg ជឿជាក់ថា វ៉ែនតា AR នឹងក្លាយជាកុំព្យូទ័រប្រភេទទូរស័ព្ទចល័តមួយ ដែលមិនប្រើដៃ ដែលអាចប្រកួតប្រជែងជាមួយទូរស័ព្ទស្មាតហ្វូននៅថ្ងៃណាមួយ ជាមធ្យោបាយទំនាក់ទំនង និងទំនាក់ទំនងតាមអនឡាញ។ បើសិនវ៉ែនតាឆ្លាតវៃនៅទីបំផុតក្លាយជាចរន្តសំខាន់,ក្រុមហ៊ុន Meta សង្ឃឹមថា នឹងក្លាយជាតួអង្គសំខាន់នៅក្នុងឧស្សាហកម្មថ្មីនោះ ដែលនឹងជួយក្រុមហ៊ុនកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើដៃគូប្រកួតប្រជែងដូចជា Apple និង Alphabet’s Google ក្នុងការចែកចាយផលិតផលរបស់ខ្លួន ដល់ក្រុមអ្នកប្រើប្រាស់។

គោលដៅនោះ នៅតែរងចាំមានច្រើនឆ្នាំទៀត ទោះបីជាវ៉ែនតាគំរូ Orion ដែលត្រូវបានបង្ហាញខ្លួនដំបូងនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ Meta នៅរដ្ឋកាលីហ្វ័រញ៉ាក៏ដោយ។ ក្រុមហ៊ុន​នេះ ​សង្ឃឹម​ថា ​នឹង​ធ្វើ​ឱ្យ​ឧបករណ៍​ជំនាន់​នេះ​អាច​រកបាន​ជា​សាធារណៈ ប៉ុន្តែ​ក្រុមមន្ត្រី​ប្រតិបត្តិ​បាន​និយាយ​ថា ​វា​នៅ​មិន​ទាន់​តូច​ល្មម ឬមិន​ទាន់សម័យ​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ បញ្ហាប្រឈមដូចគ្នាទាំងនោះ បានញាំញីកិច្ចប្រឹងប្រែងស្រដៀងៗគ្នា របស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនោះមានទាំង ក្រុមហ៊ុន Google និង ក្រុមហ៊ុន Microsoft ផងដែរ។

ក្រុមហ៊ុន Snap បានបង្ហាញវ៉ែនតា AR របស់ខ្លួនកាលពីដើមខែនេះ ប៉ុន្តែគ្រាន់តែបញ្ចេញវាទៅឱ្យក្រុមហ៊ុនអ្នកអភិវឌ្ឍន៍ប៉ុណ្ណោះ។

នៅទីបំផុត ប្រមុចប្រតិបត្តិ Meta ជឿជាក់ថា ពួកគេ នឹងអាចធ្វើឱ្យវ៉ែនតានោះស្តើង និងមានថាមពលគ្រប់គ្រាន់ ដែលអ្នកប្រើប្រាស់ទូទៅ នឹងទិញវា។ នាយកជាន់ខ្ពស់នៃការគ្រប់គ្រងផលិតផលនៅ Meta លោក Rahul Prasad បាននិយាយថា គោលដៅ គឺដើម្បីនាំយកវ៉ែនតា Orion ទៅកាន់ទីផ្សារ នៅក្នុង “ប៉ុន្មានឆ្នាំខាងមុខនេះ” សម្រាប់តម្លៃស្មើនឹង “ឡែបថប់ ឬទូរស័ព្ទស្មាតហ្វូនកម្រិតខ្ពស់”មួយ ។

លោក បាននិយាយថា៖ ” ការប៉ុនប៉ងណាមួយពីមុនចំពោះ AR គឺគ្រាន់តែជាកាសស្តាប់ត្រចៀក, វ៉ែនតា មួកសុវត្ថិភាព។ យើងចង់បានវាទៅជាវ៉ែនតា”។

សម្រាប់ពេលនេះ ក្រុមហ៊ុន Meta នឹងបន្តធ្វើវា និងកែលម្អវ៉ែនតាផ្នែកខាងក្នុង រហូតដល់វារួចរាល់សម្រាប់ការលក់ជាសាធារណៈ។ បុគ្គលិកក្រុមហ៊ុន Meta រាប់រយនាក់ បាននឹងកំពុងសាកល្បងវ៉ែនតា Orion ។ ក្រុមហ៊ុននេះ ​គ្រោង​ពង្រីក​ក្រុម​នោះ ឱ្យ​បាន​ច្រើន​គួរ​ឱ្យ​បានច្រើនពេល​នេះ​ សម្រាប់​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ។

ខុសពីផលិតផលប្រកួតប្រជែងជាច្រើន ដូចជាកាសស្តាប់ត្រចៀករបស់ Apple’s Vision Pro នោះទេ, វ៉ែនតា Orion របស់ មេតា មិនត្រូវការខ្សែក្បាលសំពីងសំពោង ឬកញ្ចប់ថ្មដើម្បីដំណើរការនោះទេ។ Orion មានកាមេរ៉ាចំនួន ៧ ក្នុងនោះមានកាម៉េរ៉ា២សម្រាប់តាមដានចលនាភ្នែក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់គ្រប់គ្រងការបង្ហាញព ដោយប្រើកាយវិការដៃដែលអាចមើលឃើញ។ ទោះជាយ៉ាងណាក៏ដោយ Orion ដំណើរការបានល្អបំផុត នៅពេលដែលប្រើភ្ជាប់ជាមួយនាឡិកាដៃដែលភ្ជាប់មកជាមួយ ដែលប្រើ ការថតសកម្មភាពអេឡិចត្រនិច ដើម្បីតាមដានចលនាដៃដែលកាន់តែស្រាល ដូច្នេះហើយក្រុមអ្នកប្រើប្រាស់ អាចគ្រប់គ្រងវ៉ែនតាដោយប្រើចលនាម្រាមដៃតិចតួច។

Meta បានរចនា និងផលិតបន្ទះឈីបកុំព្យូទ័រជាង ១០ប្រភេទ ផ្សេងគ្នា ដែលបានបង្កប់នៅក្នុង Orion ដែលជាផ្នែកមួយនៃផែនការកាត់បន្ថយការប្រើប្រាស់ថាមពលសម្រាប់វ៉ែនតា ប៉ុន្តែក៏ដើម្បីកាត់បន្ថយបរិមាណកំដៅដែលបានបង្កើតផងដែរ ដើម្បីកុំឱ្យវាក្តៅនៅពេលប៉ះពាល់។ លោក Prasad បាននិយាយថា ជំនួសឱ្យកញ្ចក់ កញ្ចក់របស់ Orion ត្រូវបានផលិតពីស៊ីលីកុនកាបូន ដែលជាសម្ភារៈពេញនិយមនៅក្នុងរថយន្តអគ្គិសនីខ្លះ ដែលស្រាលជាងកញ្ចក់ ហើយថែមទាំងជួយបន្ថយពន្លឺនៅត្រង់មុំខ្លាំងផងដែរ។

កាសទស្សន៍ Quest VR ជាគំរូកែប្រែថ្មី

កាសស្តាប់ត្រចៀក Quest VR ថ្មី

ក្រុមហ៊ុន Meta ក៏បានប្រកាសនូវកំណែថ្មីកាសស្តាប់ការពិតនិម្មិត Quest VR ដែលមានតម្លៃថោក របស់ខ្លួន ដោយកែប្រែកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការបញ្ចុះបញ្ចូលក្រុមអ្នកប្រើប្រាស់ឱ្យចំណាយពេលវេលាបន្ថែមទៀត ដោយប្រើប្រាស់ការពិតនិម្មិត និងបង្កើន ដើម្បីលេងហ្គេម មើលវីដេអូ និងជជែកជាមួយអ្នកដទៃ។

កាស Quest 3S មានមុខងារ ដូចគ្នាច្រើនទៅនឹងឧបករណ៍ Quest 3 ដែលមានស្រាប់ ប៉ុន្តែផ្តល់អង្គចងចាំតិចជាង ហើយមានតម្លៃថោកជាងរាប់រយដុល្លារ។ កាសនេះ នឹងមានលក់នៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៥ ខែតុលា ហើយនឹងមានតម្លៃតិចជាង ៣០០ ដុល្លារ បើប្រៀបធៀបទៅនឹងឧបករណ៍  Quest 3 តម្លៃ $៥០០៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព