ប្រជាប្រិយភាព របស់អតីតប្រធានាធិតបតី លោកដូណាល់ ត្រាំ ជាបេក្ខភាពបក្សសាធារណរដ្ឋ បានហក់ឡើងហួសពីការស្មាន បន្ទាប់ ពីការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចមួយ ហើយការប្រកាសឧបត្ថម្ភប្រមាណ $45លាន ជារៀងរាល់ខែ ពីសំណាក់មហាសេដ្ឋីបច្ចេកវិទ្យាលោកអ៊ីឡុន ម៉ាស់ (Elon Musk) បាននាំឲ្យមានការប៉ានប្រមាណជា្រច្រើនថា លោកនឹងឡើងកាន់ អំណាចជាថ្មី នៅថ្ងៃទី៥ វិច្ឆិកា ប៉ុន្តែវត្តមានរបស់ស្ត្រីស្បែកខ្មៅ លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) ពីសប្តាហ៍មុន ដែលជំនួសលោកប្រធានាធិបតី ចូ បៃដិន (ដែលបានបោះបង់ការប្រជែង) នៅលើវិទិកាឃោសនាបោះឆ្នោត ក៏បានបង្ហាញថា នឹងមានឈុតឆាកប្រជែងគ្នាជាថ្មី ខណៈត្រឹមតែ២៤ម៉ោងបន្ទាប់ពីការចាលចេញរបស់លោក បៃដិន ផ្នែកយុទ្ធនាការឃោសនាបោះឆ្នោតតបស់លោកជំទាវ បានទទួលអំណោយសម្រាប់ឃោសនាចំនួនជាង$១០០លាន ដែលគូសបញ្ជាក់ពីទំនុកចិត្តថ្មី ពីក្រុមអ្នកគាំទ្រ។
អំណោយដែលក្រុមរបស់លោកជំទាវ បានហៅថា ជា ការរៃអង្គាសជាប់កំណត់ត្រា ក្នុងរយៈពេល 24 ម៉ោង ដែលប្រមូលបាន 81លានដុល្លារ បានជំរុញលើកទឹកចិត្តយ៉ាងខ្លាំងដល់បក្សប្រជាធិបតេយ្យ ខណៈការស្ទង់មតិថ្នាក់ជាតិលើកដំបូងដែលបានធ្វើឡើងចាប់តាំងពីលោកបៃដិន បានចាកចេញ បានបង្ហាញថា លោកជំទាវ ហារីស មានប្រជាប្រិយភាពជាងលោក ត្រាំ។ ការស្ទង់មតិរបស់ Ipsos/Reuters ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញថាលោកជំទាវ ហារីស បាននាំមុខលោកលោកត្រាំ ចំនួន២ពិន្ទុ គឺ ៤៤%ទល់នឹង ៤២%។

ការស្ទង់មតិ៤ស្ថាប័ន អំពីប្រជាប្រិយភាព លោកត្រាំ និង ជំទាវ ហារីស
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកមួយ ឲ្យដឹងថា មហាសេដ្ឋីបច្ចេកវិទ្យាលោកអ៊ីឡុន ម៉ាស់ (Elon Musk) បាននិយាយថា លោកគ្រោងបរិច្ចាគប្រហែល 45 លានដុល្លារជារៀងរាល់ខែ ដោយចាប់ផ្តើមពីខែសីហា ទៅឲ្យគណៈកម្មាធិការសកម្មភាពនយោបាយទំនើបថ្មី (Super PAC) ដើម្បីគាំទ្រការប្រជែងការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ Donald Trump)។
ដោយដកស្រង់ពីមនុស្សដែលធ្លាប់ជួបនឹងបញ្ហាទាំងនេះ, កាសែត Wall Street Journal បានរាយការណ៍ថា លោក Musk នឹងធ្វើការការបរិច្ចាគរបស់លោក នឹងទៅឲ្យក្រុមមួយដែលមានឈ្មោះថា America PAC ដែលនឹងផ្តោតលើការគាំទ្រលោក ត្រាំ តាមរយៈការលើកកម្ពស់ការចុះឈ្មោះអ្នកបោះឆ្នោត ការបោះឆ្នោតមុនកាលកំណត់ និងសន្លឹកឆ្នោតតាមប្រៃសនីយ៍ ក្នុងចំណោមអ្នករស់នៅក្នុងបណ្តារដ្ឋប្រទាញប្រទង់ នៅមុនការបោះឆ្នោតទូទៅ ថ្ងៃទី៥ ខែវិច្ឆិកា។
Musk ដែលជាបុរសមានបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិប្រមាណជា $250ពាន់លាន បានគាំទ្រជាផ្លូវការនូវបេក្ខភាពប្រធានាធិបតីអាមេរិករបស់ត្រាំ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានរួចរស់ជីវិតពីការបាញ់ប្រហារនៅឯការជួបជុំឃោសនាមួយក្នុងរដ្ឋផេនស៊ីលវ៉ានៀ(Pennsylvania) ។

លោកដូណាល់ ត្រាំ និយាយជាមួយលោក អ៊ីឡុន ម៉ាស់ អំពីប្រាក់ឧបត្ថម្ភ
នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលលោកបានបង្កើតក្នុងឆ្នាំ 2022 ដែលកាលណោះវាមានឈ្មោះថា ទ្វីតទ័រ (Twitter) លោក Musk បានសរសេរថា៖ “ខ្ញុំគាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានាធិបតី Trump ហើយសង្ឃឹមថានឹងបានជាសះស្បើយយ៉ាងឆាប់រហ័ស” ។
ចំណែកបក្សប្រជាធិតេយ្យ ថ្វីបើការគាំទ្របានធ្លាក់ចុះ ដោយសារវ័យជ្រេ និងទង្វើថ្មីៗរបស់លោក បៃដិនក៏ដោយ ក៏អ្នកស្នងរបស់លោក គឺលោកជំទាវ ហារីស វ័យ៥៩ឆ្នាំ មិនអន់នោះឡើយ។
ផ្នែកយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកជំទាវ បាននិយាយថា បក្សប្រជាធិបតេយ្យ បានទទួលបរិច្ចាគប្រាក់ជាង 100 លានដុល្លារ សម្រាប់ការប្រជែងតំណែងប្រធានាធិបតីអាមេរិក របស់ជំទាវអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ចាប់តាំងពីប្រធានាធិបតី លោក ចូ បៃដិន បានបោះបង់ចោលការប្រជែងតំណែងនោះ កាលពីថ្ងៃអាទិត្យ ទី២១ កក្កដា ២០២៤។
យោងតាមវេទិកាបរិច្ចាគ ActBlue ឲ្យដឹងថា ក្នុងអំឡុងពេលនោះ មានមនុស្សជាង 888,000 នាក់ បានបរិច្ចាគទឹកប្រាក់រហូតដល់ 200 ដុល្លារក្នុងម្នាក់ៗ ។
ក្រុមអ្នកផ្តល់ជំនួយ ដែលបានដកមូលនិធិរបស់ពួកគេមកវិញ ដោយសារការព្រួយបារម្ភអំពីអាយុរបស់លោកបៃដិន បាននិយាយថា ពេលនេះពួកគេមានបំណងបន្តការគាំទ្ររបស់ពួកគេសម្រាប់គណបក្សនេះវិញហើយ។

សម្លេងគាំទ្របក្សប្រជាធិបតេយ្យហាក់មានសន្ទុះ ជាមួយបេក្ខភាពលោកជំទាវ ហារីស
យោងតាមកាសែត New York Times ឲ្យដឹងថា ការកើនឡើងនៃការបរិច្ចាគក្នុងរយៈពេល 24 ម៉ោង បន្ទាប់ពីលោក បៃដិន ចាកចេញពីការជែងនេះ គឺជាការបរិច្ចាគតាមអ៊ីនធឺណិតដល់បក្សប្រជាធិបតេយ្យដ៏ធំបំផុតតែមួយគត់ ចាប់តាំងពីឆ្នាំ 2020មក។
មូលនិធិថ្មីនេះ គឺជាការរប់ដ៏សំខាន់មួយសម្រាប់ បក្សប្រជាធិបតេយ្យ ដែលគេឃើញការគាំទ្រពីម្ចាស់ជំនួយសំខាន់ៗបាន ធ្លាក់ចុះ បន្ទាប់ពីលោកបៃដិន ធ្វើមិនល្អនៅក្នុងការជជែកដេញដោលប្រធានាធិបតីកាលពីខែមិថុនា ប្រឆាំងនឹងលោក ដូណាល់ ត្រាំ ដែលធ្វើឲ្យសូម្បីតែ មូលនិធិមូលដ្ឋានពីម្ចាស់ជំនួយតូចៗក៏បានថយចុះផងដែរ ។
ប៉ុន្តែភ្លាមៗបន្ទាប់ពីលោកបៃដិន បានប្រកាសបោះបង់ការប្រជែងតំណាងប្រធានាធិបតី និងការយល់ព្រមរបស់លោកទៅឲ្យលោកជំទាប ហារីស ដើម្បីប្រជែងយកសេតវិមាន ក្រុមអ្នកប្រជាធិបតេយ្យ ក៏បានចូលរួមចំណែកបរិចចាកតាមអនឡានក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។

លោកជំទាវ អនុប្រធានាធិបតី កាម៉ាឡា ហារីស បេក្ខភាពប្រធានាធិបតី ដ៏មានប្រជាប្រិយ
ActBlue បានសរសេរនៅលើគណនី X ថា៖ “អ្នកគាំទ្រមូលដ្ឋានមានថាមពលឡើវិញ និងរំភើបចិត្ត ក្នុងការគាំទ្រ ជំទាវហារីស ជាបេក្ខភាពបក្សប្រជាធិបតេយ្យ”។
Win With Black Women ដែលជាក្រុមមេដឹកនាំស្ត្រីស្បែកខ្មៅ បានធ្វើការហៅវីដេអូខលតាម Zoom ដែលមានអ្នកចូលរួមជាង 44,000 កាលពីយប់ថ្ងៃអាទិត្យ ដើម្បីសម្តែងការគាំទ្ររបស់ពួកគេនៅពីក្រោយលោកជំទាវអនុប្រធានាធិបតីរូបនេះ ដោយបានរៃអង្គាសប្រាក់បានជាង 1.5 លានដុល្លារក្នុងរយៈពេល 3 ម៉ោងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីរបស់លោកជំទាវ។
លោក Joe Cotchett ដែលជាអ្នករៃអង្គាសថវិកានយោបាយនៅសាន់ហ្វ្រាន់ស៊ីស្កូ សម្រាប់គណបក្សប្រជាធិបតេយ្យ បានប្រាប់ NBC News ថា ម្ចាស់ជំនួយ “ពេលនេះត្រៀមខ្លួនរួចរាល់ហើយដើម្បីចាយលុយរបស់ពួកគេ” ។
ក្នុងចំណោមនោះ មានលោក Gideon Stein ប្រធានមូលនិធិ Moriah និងជាអ្នកផ្តល់ជំនួយសម្រាប់ បក្សនេះ ដោយបានប្រាប់ប្រព័ន្ធឃោសនាអាមេរិកថា លោកនឹងបន្តផ្តល់មូលនិធិឡើងវិញ បន្ទាប់ពីបានផ្អាកដោយសារតែមានការព្រួយបារម្ភអំពីសមត្ថភាពបោះឆ្នោតរបស់លោកបៃដិន។
ម្ចាស់ជំនួយផ្នែកនយោបាយដែលមានកេរ្តិ៍ឈ្មោះខ្លាំងខ្លះ ក៏បានបង្ហាញពីការគាំទ្ររបស់ពួកគេចំពោះលោកជំទាវ ហារីស ក្នុងនាមជាបេក្ខភាពបក្សប្រជាធិបតេយ្យផងដែរ។
លោក Reid Hoffman ដែលជាសហស្ថាបនិក LinkedIn បានហៅលោកជំទាវអនុប្រធានាធិបតី “ជាមនុស្សត្រឹមត្រូវ ចំពេលដ៏ត្រឹមត្រូវ” ។
គាត់បាននិយាយនៅក្នុងការប្រកាសនៅលើគណនី Xថាៈ “ខ្ញុំគាំទ្រដោយស្មោះអស់ពីចិត្តចំពោះលោកជំទាវ កាម៉ាឡា ហារីស និងបេក្ខភាពរបស់លោកជំទាវ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យរបស់យើង នៅក្នុងខែវិច្ឆិកា”។

លោកត្រាំ អាចឈឺក្បាលនឹងវត្តមានលោកជំទាវ ហារីស ទោះបីជាលោកអ៊ីឡុន ម៉ាស់ ជួយ១ខែ $45 លាន។
ម្ចាស់ជំនួយផ្នែកនយោបាយដ៏ល្បីឈ្មោះមួយរូបទៀតគឺ លោក Alexander Soros ដែលជាកូនប្រុសរបស់សប្បុរសជន George Soros បាននិយាយថា លោកជំទាវ ហារីស គឺជា “បេក្ខជនល្អបំផុត និងមានសមត្ថភាពបំផុតដែលយើងមាន”។ សហស្ថាបនិកក្រុមហ៊ុន Netflix លោក Reed Hastings ដែលត្រូវបានគេស្គាល់ថាជាអ្នកផ្តល់ជំនួយរបស់ បក្សប្រជាធិបតេយ្យពីមុនបានប្រាប់កាសែត New York Times ថា លោកបៃដិន គួរតែចុះចេញពីតំណែងជាអ្នកតែងតាំងគណបក្សប្រជាធិបតេយ្យ។ នៅថ្ងៃអាទិត្យបន្ទាប់ពីការប្រកាសបោះបង់របស់លោក បៃដិន លោក Hastings បានសរសេរនៅលើគណនី X ថា ៖ “គណៈប្រតិភូ បក្សប្រជាធិបតេយ្យ ត្រូវការជ្រើសរើសអ្នកឈ្នះរដ្ឋប្រទាញប្រទង់” ៕

លោកជំទាវ កាម៉ាឡា ហារីស
លោកជំទាវអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ពេលនេះ គឺជាអ្នកស្នងមរតកជាក់ស្តែង ក្នុងនាមជាបេក្ខភាពប្រធានាធិបតីអាមេរិក របស់បក្សប្រជាធិបតេយ្យហើយ បន្ទាប់ពីលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានប្រកាសដកខ្លួនចេញពីការប្រជែងការបោះឆ្នោតជាថ្មី។ ការហក់ឡើងរបស់លោកជំទាវហារីស គឺជារបត់នៃជោគវាសនាដ៏គួរឱ្យកត់សម្គាល់សម្រាប់អ្នកនយោបាយម្នាក់ ដែលការខ្វះប្រជាប្រិយភាពរបស់គាត់ ត្រូវបានគេមើលឃើញថាជាមូលហេតុដ៏សំខាន់ ដែលលោកបៃដិន ត្រូវតែសម្រេចចិត្តបោះបង់ការស្វែងរកអាណត្តិទីពីរ ខណៈលោកជំទាវ ហារីស វ័យ 59 ឆ្នាំ ដែលជាស្ត្រីស្បែកខ្មៅដំបូងគេដែលមានតំណែងជាអនុប្រធានាធិបតី បានទទួលបានការឯកភាពយល់ព្រមដ៏ធំ និងមានការទាក់ទាញដ៏រឹងមាំជាមួយនឹងប្លុកបោះឆ្នោតសំខាន់ៗ សម្រាប់ក្រុមប្រជាធិបតេយ្យ។

លោកជំទាវ ហារីស
- តើការស្ទង់មតិនិយាយអ្វីខ្លះអំពីលោកជំទាវ ហារីស?
នៅក្នុងការស្ទង់មតិរបស់ Bloomberg News/Morning Consult ដែលធ្វើឡើងនៅដើមខែកក្កដា 46% នៃអ្នកបោះឆ្នោតនៅរដ្ឋប្រទាញប្រទង់ បាននិយាយថា ពួកគេជឿជាក់លើលោកជំទាវ ហារីស ក្នុងការបំពេញកាតព្វកិច្ចជាប្រធានាធិបតី ប្រសិនបើលោក បៃដិន មិនអាចបម្រើបានទៀតទេ។ 77% នៃអ្នកប្រជាធិបតេយ្យក្នុងរដ្ឋប្រទាញប្រទង់ បាននិយាយថាពួកគេគាំទ្រលោកជំទាវ ឱ្យកាន់កាប់តំណែងនេះ បើសិនលោកបៃដិន មិនអាចបន្តបាន។
នៅក្នុងការស្ទង់មតិកាលពីដើមខែឧសភា លោកជំទាវ បានតាមពីក្រោយលោកត្រាំ ដោយពិន្ទុចំនួន 7 ភាគរយ នៅក្នុងការតទល់គ្នា ដោយសម្មតិកម្មនៅក្នុងរដ្ឋសមរភូមិចំនួន៧ ដែលមានទំហំធំជាងចំនួន៤ពិន្ទុ ដែលលោក ត្រាំ ធ្លាប់មានលើលោក បៃដិន នៅក្នុងការស្ទង់មតិ។

លោកជំទាវ ហារីស (ឆ្វេង) ក្នុងអំឡុងពេលយុទ្ធនាការឃោសនា
ការស្ទង់មតិដែលបានចេញផ្សាយចាប់តាំងពីការជជែកដេញដោលដ៏គគ្រឹកគ្រេងរបស់លោក បៃដិន បេក្ខភាពបក្សសាធារណរដ្ឋ អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានផ្តល់សញ្ញាលើកទឹកចិត្តសម្រាប់លោកជំទាវ ហារីស។ ការស្ទង់មតិរបស់ CNN ដែលធ្វើឡើងបន្ទាប់ពីការជជែកដេញដោលគ្នានោះ បានរកឃើញថា លោកជំទាវ ហារីស បានចាញ់លោក ត្រាំ 45% ទល់នឹង 47% ក្នុងចំណោមអ្នកសិទ្ធិបោះឆ្នោត បើប្រៀបធៀបទៅនឹងលោក បៃដិន ដែលចាញ់ តាំ 43%ទល់នឹង 49% ។
Harris ក៏ធ្វើបានល្អជាងលោក បៃដិន បន្តិចក្នុងការស្ទង់មតិក្នុងចំណោមមនុស្សវ័យក្មេង និងក្រុមអ្នកបោះឆ្នោតស្បែកខ្មៅ នេះបើយោងតាមលោក Roshni Nedungadi ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនទិន្នន័យ HIT Strategies ។
- តើសាវតាលោកជំទាវ គឺជាអ្វី?

កុមារី កាម៉ាឡា ហារីស ជាមួយម្តាយជនជាតិឥណ្ឌា
លោកជំទាវ កាម៉ាឡា ហារីស (Kamala Harris) គឺជាកូនស្រីរបស់ជនអន្តោប្រវេសន៍ឥណ្ឌា ម្តាយ របស់លោកជំទាវ ឈ្មោះ Shyamala Gopalan (ស្លាប់)និង ឪពុកមកពីប្រទេសហ្សាម៉ាអ៊ីក លោក ដូណាល់ ហារីស (Donald Harris) ។ ឪពុករបស់លោកជំទាវ បានក្លាយជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅមហាវិទ្យាល័យមួយ ហើយម្តាយរបស់លោកជំទាវ គឺជាអ្នកស្រាវជ្រាវជំងឺមហារីកសុដន់ ដែលលោកជំទាវហារីស តែងតែចាត់ទុកជាគំរូរបស់ខ្លួន។
នៅក្នុងសៀវភៅកំណត់ការចងចាំរបស់លោកជំទាវ The Truths We Hold: An American Journey, លោកជំទាវ ហារីស បានរំលឹកពីការចូលរួមក្នុងការតវ៉ាសិទ្ធិស៊ីវិលជាមួយឪពុកម្តាយរបស់ខ្លួនកាលពីកុមារភាព ដែលជាប្រភពដ៏សំខាន់នៃការបំផុសគំនិតសម្រាប់ការសម្រេចចិត្តរបស់លោកជំទាវក្នុងការបន្តអាជីពជាមេធាវី ហើយបន្តមកចូលក្នុងផ្នែកនយោបាយ។

លោកជំទាវ ហារីស ជាមួយស្ចាមី និងកូនៗ
លោកជំទាវ ហារីស បង្ហាញអត្តសញ្ញាណ ជាគ្រិស្តបរិស័ទ ប៉ុន្តែក៏បានចូលរួមព្រះវិហារហិណ្ឌូជាមួយម្តាយរបស់លោកជំទាវខណៈចម្រើនវ័យ។ ស្វាបីរបស់លោកជំទាវ ដែលជាសុភាពបុរសទីពីរ ឈ្មោះ Douglas Emhoff គឺជាជនជាតិជ្វីហ្វ។ លោក គឺជាស្វាមីជនជាតិយូដាដំបូង របស់ភរិយាជាអនុប្រធានាធិបតី។
លោកជំទាវ ហារីស បានចូលរៀននៅសកលវិទ្យាល័យហូវឺដ (Howard) និងជាសមាជិកនៃ Alpha Kappa Alpha ដែលជាក្រុមក្លឹបស្ត្រី Black Sorority ចាស់ជាងគេរបស់ប្រទេស។ លោកជំទាវ មានសញ្ញាប័ត្រផ្នែកច្បាប់ពី UC Law San Francisco និងបានចាប់ផ្តើមអាជីពជាមេធាវីរងនៅស្រុក Oakland រដ្ឋកាលីហ្វ័រនីញ៉ា ក្នុងឆ្នាំ 1990។ លោកជំទាវ បានចាប់ផ្តើមអាជីពរបស់នាងក្នុងការដោះស្រាយអំពើហិង្សាក្នុងគ្រួសារ និងករណីរំលោភលើកុមារ។
- លោកជំទាវ បានសម្រេចអ្វីខ្លះមុន ក្លាយជាអនុប្រធានាធិបតី?
លោកជំទាវហារីស គឺជាមនុស្សដំបូង ដែលស្តើរតែមិនធ្លាប់កាន់តំណែងក្នុងការិយាល័យ ។ ក្នុងឆ្នាំ 2003 លោកជំទាវ ត្រូវបានជ្រើសរើសជាមេធាវីស្រុក San Francisco ដោយក្លាយជាស្ត្រីជនជាតិស្បែកខ្មៅដំបូងដែលត្រូវបានតែងតាំងឱ្យកាន់តំណែង។ បន្ទាប់មក លោកជំទាវ ត្រូវបានជ្រើសរើសជាជនជាតិអាមេរិកដើមកំណើតអាហ្រ្វិក និងជាស្ត្រីដំបូង ដែលបម្រើការជាអគ្គមេធាវីរបស់រដ្ឋកាលីហ្វ័រញ៉ា។
លោកជំទាវ ហារីស បានដាក់ឈ្មោះខ្លួនឯងថា ជារដ្ឋអាជ្ញាដែលកំពុងរីកចម្រើន ដែលជារឿយៗបញ្ជាក់ថា ការផ្តោតការយកចិត្តទិកដាក់ដ៏សំខាន់មួយរបស់លោកជំទាវ គឺទៅលើកំណែទម្រង់យុត្តិធម៌ព្រហ្មទណ្ឌ។ ទង្វើនោះ មិនបានការពារលោកស្រីពីការរិះគន់ខ្លះអំពីប្រវត្តិយុត្តិធម៌ព្រហ្មទណ្ឌរបស់លោកស្រីឡើយ។
នៅក្នុងសៀវភៅឆ្នាំ 2009 របស់លោកជំទាវ ដែលមានចំណងជើងថា “Smart on Crime” Harris បានសរសេរអំពីទស្សនវិជ្ជារបស់ខ្លួនអំពីការអន្តរាគមន៍ និងការស្តារនីតិសម្បទាដំបូង សម្រាប់ជនល្មើសអហិង្សាជាលើកដំបូង។
នៅឆ្នាំ 2016 លោកជំទាវ ត្រូវបានជាប់ឆ្នោតជាព្រឹទ្ធសមាជិកអាមេរិកតំណាងឱ្យរដ្ឋកាលីហ្វ័រញ៉ា។ លោកជំទាវ បានក្លាយជាព្រឹទ្ធសមាជិកអាស៊ីខាងត្បូងដំបូង ក្នុងប្រវត្តិសាស្ត្រ។ ក្នុងនាមជាសមាជិកនៃគណៈកម្មាធិការតុលាការ លោកជំទាវ បានក្លាយជាមនុស្សល្បីល្បាញចំពោះការសួរចម្លើយដ៏ហែកហួរ ចំពោះករុមមន្ត្រីរដ្ឋការលោកត្រាំ និងក្រុមអ្នកតែងតាំង។
លោកជំទាវ ហារីស មានជួបការលំបាកក្នុងអាជីព នយោបាយជាតិផងដែរ ក្នុងនោះមានរបួសដែលកើតដោយខ្លួនឯងខ្លះ ។ យុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីឆ្នាំ 2020 របស់លោកជំទាវ បានចាប់ផ្តើមជាមួយនឹងការរំពឹងទុកដ៏ខ្ពស់ ប៉ុន្តែបានខូចការណ៍នៅមុនពេលការប្រជុំនៅរដ្ឋអៃយ៉ូវ៉ា ខណៈដែលលោកជំទាវព្យាយាមបង្ហាញសារច្បាស់លាស់ទៅកាន់ក្រុមអ្នកបោះឆ្នោត ហើយប្រតិបត្តិការរបស់លោកជំទាវ ត្រូវបានញាំញីដោយការប៉ះទង្គិចគ្នា។ លោកជំទាវ បានដកខ្លួនចេញពីការប្រណាំងប្រឌែងក្នុងខែធ្នូ ឆ្នាំ 2019។ លោកបៃដិន បានជ្រើសរើសលោកជំទាវជាដៃគូឃោសនារបស់គាត់ក្នុងខែសីហា ឆ្នាំ 2020។
- តើលោកជំទាវ ធ្លាប់បានធ្វើអ្វីខ្លះ ក្នុងនាមជាអនុប្រធានាធិបតី?
ក្នុងនាមជាអនុប្រធានាធិបតី លោកជំទាវហារីស បានសាងកំហុសដោយមិនបង្ខំជាច្រើន ហើយពេលខ្លះពិបាកក្នុងការប្រាស្រ័យទាក់ទងគ្នា។ លោកជំទាវ បានរងការរិះគន់សម្រាប់តួនាទីរបស់លោកជំទាវ ក្នុងការដោះស្រាយបុព្វហេតុ នៃការធ្វើចំណាកស្រុក ខណៈការឆ្លងកាត់ព្រំដែនអាមេរិក និងម៉ិកស៊ិក បានកើនឡើង។ បក្សសាធារណរដ្ឋ បានវាយប្រហារលើកំហុសរបស់លោកជំទាវ និងបានព្យាយាមបង្ហាញថា លោកជំទាវជាមនុស្សឆ្កួត។ លោកជំទាវ ហារីស ក៏មានចំណូលខ្ពស់តាំងដើមអាណត្តិរបស់លោកជំទាវ ដោយអតីតជំនួយការខ្លះ បានពណ៌នាលោកជំទាវថា ជាចៅហ្វាយស្វិត។
ខណៈលោកជំទាវ ហារីស មានការស្រងាកចិត្តជាមួយនឹងផ្នែកជាច្រើន នៃតំណែងរដ្ឋមន្ត្រី ដូចជាសន្តិសុខព្រំដែន លោកជទាវ បានផ្តល់ថាមពលដល់ស្ត្រី ជាពិសេសក្រុមស្ត្រីស្បែកខ្មៅដែលផ្តល់អំណាចដល់មូលដ្ឋានអ្នកប្រជាធិបតេយ្យ ក្រុមអ្នកអ្នកបោះឆ្នោតវ័យក្មេងបានខឹងសម្បារចំពោះការលុបចោលសេចក្តីសម្រេចចិត្ត Roe v. Wade ។ កាលពីឆ្នាំមុន លោកជំទាវ ហារីស បាននិយាយប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើង និងការរឹតបន្តឹងលើការរំលូតកូន។ សេតវិមាន បានដាក់ពង្រាយលោកជំទាវ លើមុខព្រួញវាយលុកប្រឆាំងនឹងគូប្រជែងនយោបាយ, ថ្កោលទោសការហាមប្រាមសៀវភៅ និងការដាក់កំណត់លើសុខភាពបន្តពូជថ្មី។ លោកជំទាវ បានធ្វើដំណើរទូទាំងប្រទេស ដើម្បីនិយាយទៅកាន់មណ្ឌលបោះឆ្នោតដែលលោកជួបបញ្ហា និងជារឿយៗបង្ហាញខ្លួននៅចំពោះហ្វូងមនុស្សគ្រប់ពណ៌សម្បុរ និងក្រុមអ្នកបោះឆ្នោតវ័យក្មេង ដែលការស្ទង់មតិបង្ហាញថា គឺស្ថិតក្នុងចំណោមប្លុកដែលខកចិត្តបំផុតនៃមូលដ្ឋានបក្សប្រជាធិបតេយ្យ។
- តើនរណាជាបេក្ខភាពដ៏មានសក្ដានុពលជាដៃគូឃោសនារបស់លោកជំទាវ?
គតិបណ្ឌិតដ៏សាមញ្ញគឺថា លោកជំទាវហារីស នឹងងាកទៅរកអភិបាល បក្សប្រជាធិបតេយ្យមួយរូប មកពីរដ្ឋប្រទាញប្រទង់ដូចជាអភិបាលរដ្ឋ ផេនស៊ីលវ៉ានោ លោក Josh Shapiro ឬអភិបាលរដ្ឋខារ៉ូឡៃណាខាងជើង លោក Roy Cooper ។ ឈ្មោះរបស់អភិបាលរដ្ឋកេនតាក់គី លោក Andy Beshear ក៏លេចចេញមក ដូចជាលោករដ្ឋមន្ត្រីដឹកជញ្ជូន លោក Pete Buttigieg ផងដែរ។
- តើជនប្រជាធិបតេយ្យណាផ្សេងទៀត ដែលអាចប្រជែងនឹងការតែងតាំងរបស់លោកជំទាវ?
ការព្រួយបារម្ភអំពីលោកជំទាវហារីស មានក្រុមប្រជាធិបតេយ្យខ្លះ ដែលកំពុងសម្លឹងទៅអភិបាលផ្សេងទៀត ក្នុងន៉មាន លោក Gavin Newsom នៃអភិបាលរដ្ឋកាលីហ្វនីញ៉ា, លោក JB Pritzker នៃអភិបាលរដ្ឋ អ៊ីលីណាយ និង លោក Wes Moore នៃអភិបាលរដ្ឋ ម៉ារីឡែន ។ លោក Pritzker ដែលជាមហាសេដ្ឋី ក៏ក៏អាចដែរ ព្រោះគាត់មានគុណសម្បត្តិ ជួយផ្តល់មូលនិធិសម្រាប់ការប្រជែងយកសេតវិមានផងដែរ។ ខុសពីលោកជំទាវ ហារីស ពួកគាត់ មិនមានជាប់ប្រវត្តិសេដ្ឋកិច្ច និងនយោបាយរបស់លោកបៃដិននោះទេ។
លោកជំទាវ ហារីស មានប្រៀបពិសេសមួយ ដោយអនុប្រធានាឌិបតីរូបនេះ ពេលនេះអាចចំណាយប្រាក់ 96 លានដុល្លារសម្រាប់យុទ្ធនាការឃោសនារបស់លោកបៃដិនរួចហើយ នៅពេលលោកបៃដិន បានចាកចេញពីការរត់ប្រណាំងនេះ។ បេក្ខជនថ្មីម្នាក់ នឹងមិនមានសិទ្ធិចូលភ្លាមៗ ទៅក្នុងការចំណាយលើយុទ្ធនាការរបស់លោកបៃដិន នោះឡើយ ហើយបើមានមែន នឹងចាប់ផ្តើមជាមួយសមតុល្យសូន្យ។
យោងតាមរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ 2023 របស់លោកជំទាវ បង្ហាញ មិនច្បាស់លាស់ទេ ដោយទ្រព្យសម្បត្តិរបស់លោកជំទាវមានចាប់ពី 2,108,952 ដុល្លារទៅ 5,839,999 ដុល្លារ។ ទស្សនាវដ្ដី Forbes បានប៉ាន់ប្រមាណថា ទ្រព្យសម្បត្តិ រួមគ្នាជាមួយស្វាមី ដែលជាសុភាពបុរសទីពីរ លោក Doug Emhoff, លោកជំទាវ មានទ្រព្យសម្បត្តិសរុបប្រហែល 8 លានដុល្លារ។