ការកាត់ទោសសេដ្ឋីនីអចលនទ្រព្យ អ្នកស្រីទ្រឿង មីឡាន (Truong My Lan) ពីបទឆបោកប្រាក់ចំនួន ៣០លានលានដុង (១.២ ពាន់លានដុល្លារ) ពីក្រុមអ្នកវិនិយោគមូលបត្របំណុល និងបទឧក្រិដ្ឋដែលបានចោទប្រកាន់ផ្សេងទៀត បានចាប់ផ្តើមនៅតុលាការប្រជាជននៃទីក្រុងហូជីមិញកាលពីថ្ងៃព្រហស្បតិ៍។

ក្នុងអាវដៃវែងពណ៌ខៀវ និងពាក់ម៉ាស់ អ្នកស្រី ​ត្រូវ​បាន​គេ​នាំចូលបន្ទប់តុលាការ ​នៅ​ម៉ោង​ប្រហែល ៧ និង ៤៥ នាទី​ព្រឹក ហើយ​នឹង​ត្រូវ​កាត់​ទោស​រួម​ជាមួយ​បុគ្គល៣៣ នាក់ ក្នុងនោះមានទាំង​ក្មួយ​ស្រី នាង Truong Hue Van និង​ប្តី លោក Eric Chu។

មេធាវីជិត ១០០នាក់ នឹងការពារជនជាប់ចោទទាំងនោះ ក្នុងនោះមានមេធាវី៤នាក់សម្រាប់អ្នកស្រីឡាន ហើយបុគ្គលចំនួន ៥៣០នាក់ ត្រូវបានកោះហៅពីបទជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងនេះ។កៅអីប្រហែល​១០០០ ​ត្រូវ​បានគេ​រៀបចំ​ នៅ​ក្រៅ​បន្ទប់​សវនាការ​សម្រាប់​ក្រុមអ្នក​ពាក់ព័ន្ធដើម្បីតាម​មើល​ដំណើរការ​នីតិវិធីនេះ។

តុលាការ​ បាន​និយាយ​ថា ក្រុមអ្នក​វិនិយោគ​មូលបត្រ​បំណុល ​មិន​ត្រូវការឱ្យ​ចូល​រួម​ទេ ដោយសារ​ចំនួន ​របស់​ពួកគេ​ច្រើនពេក។ ទោះជាយ៉ាង​ណា​ក៏​ដោយ ពួក​គេខ្លះ ​បាន​បង្ហាញ​ខ្លួន និងបាន​ស្នើ​សុំ​ចូល​រួម។

អ្នកស្រី ឡាន ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ​បាន​ធ្វើ​ជា​មេគំនិតផែនការ ដើម្បី​ចេញ​ប័ណ្ណ​សញ្ញាប័ណ្ណ​ចំនួន ២៤ តាម​រយៈ​ក្រុមហ៊ុន​ចំនួន ៤ ដើម្បី​ប្រមូល​ប្រាក់​ចំនួន ៣០.៨៧ពាន់​ពាន់​លាន​ដុង។ ក្រុ​ប័ណ្ណ​សញ្ញាប័ណ្ណទាំងនោះ ត្រូវបានទិញដោយក្រុមវិនិយោគ ៣៥,៨២៤នាក់ ។

អ្នកស្រី ​មិន​បាន​ប្រើ​ប្រាក់នោះ​ក្នុង​គោល​បំណង​ដែល​បាន​គ្រោង​ទុក​នោះ​ទេ ហើយក៏​មិន​បាន​សង​ក្រុមអ្នក​វិនិយោគ​ភាគ​ច្រើនបំផុតនោះ​ទេ។ ក្រុមហ៊ុនទាំង៤នោះ ជំពាក់ប្រាក់ដើមចំនួន ៣០ពាន់ពាន់លានដុង លើមូលបត្របំណុលទាំងនោះ។

អ្នកស្រីឡាន ត្រូវបានគេចោទប្រកាន់ថា បានប្រគល់ភារកិច្ចនោះឱ្យលោក ង្វៀន ភឿងហុង (Nguyen Phuong Hong) ដែលជាអតីតនាយករងនៃធនាគារ SCB ដែលបានស្លាប់ទៅទៅហើយ ជាមួយនឹងការគ្រប់គ្រងប្រាក់ចំណូល នៃការចេញសញ្ញាប័ណ្ណនេះ។

ប្រាក់ចំណួលភាគច្រើនបំផុត ត្រូវបានប្រើដើម្បីសងប្រាក់កម្ចីដែលបុគ្គលជាច្រើនជំពាក់ និងក្រុមហ៊ុនជាច្រើនដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Van Thinh Phat ដែលជាក្រុមហ៊ុនរបស់អ្នកស្រីឡាន ។ ប្រាក់ចំណូលខ្លះ ក៏ត្រូវបានប្រើប្រាស់សម្រាប់ការចំណាយផ្ទាល់ខ្លួនរបស់អ្នកស្រីឡាន និងក្រុមគ្រួសាររបស់គាត់ដែរ។

អ្នកស្រី និងបក្ខពួករបស់ខ្លួន ក៏ប្រឈមមុខនឹងការចោទប្រកាន់ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសាច់ប្រាក់ចំនួន ៤.៥ ពាន់លានដុល្លារ ចូល និងចេគក្រៅប្រទេសវៀតណាម និងការលាងលុយកខ្វក់ចំនួន ៤៤៥.៧៥ពាន់ពាន់លានដុង ដែលពួកគេបានប្រមូលពីការចេញមូលបត្របំណុលទាំងនោះ។

អ្នកស្រី ទ្រឿង មីឡាន (អាវខៀវ ពាក់ម៉ាស់) នៅក្នុងសវនាការថ្មី១ទៀត នៅក្នុងតុលការ ប្រជាជននៃទីក្រុងហូជីមិញកាលពីថ្ងៃព្រហស្បតិ៍។

នេះ​គឺជា​ដំណាក់​កាល​ទីពីរហើយ ​នៃ​ការ​ស៊ើប​អង្កេត​ប្រឆាំង​នឹងអ្នកស្រី។ មុន​នេះ អ្នកស្រី ​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​លួច​ប្រាក់​ពីធនាគារ SCB ចន្លោះ​ឆ្នាំ ២០១២ ដល់ ២០២២។

អ្នកស្តី និង​បក្ខពួក​ បាន​ជំពាក់​ធនាគារ​នោះចំនួន ៦៧៧ពាន់​ពាន់​លាន​ដុង ($២៧.៥៤ពាន់​ពាន់​លាន)ដែល​ពួកគេ​បាន​ទទួល​តាមរយៈ​កម្ចី​ចំនួន ១៣០០ ផ្សេង​គ្នា។

តុលាការ ​ក៏​បាន​រក​ឃើញ​ថា អ្នកស្រី ​មាន​ទោស​ពី​បទ​សូកប៉ាន់ និង​បំពាន​បទប្បញ្ញត្តិ​ធនាគារ។ អ្នកស្រី មិនព្រមទទួលស្គាល់រាល់កំហុស និងបានប្តឹងឧទ្ធរណ៍ ចំពោះការកាត់ទោសប្រហារជីវិតនោះ។

ផ្អែកលើលទ្ធផលនៃញត្តិនោះ អ្នកស្រី នៅតែប្រឈមមុខនឹងការជាប់ពន្ធនាគារជាច្រើនទសវត្សរ៍ បន្ទាប់ពីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២០ ឆ្នាំ លើបទចោទនីមួយៗនៃការចោទប្រកាន់ពីរផ្សេងទៀត នៅឯការជំនុំជម្រះដំបូង៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព