កូនស្រីពៅរបស់អតីតមេដឹកនាំថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានឈ្នះការបោះឆ្នោតសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដោយបញ្ចប់ភាពច្របូកច្របល់ ដែលគេឃើញតុលាការបណ្តេញនាតយករដមន្ត្រីមុន និងរំលាយគណបក្សប្រឆាំងកំពូល។

លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) វ័យ៤៧ឆ្នាំ ទទួលបានការគាំទ្រពីសមាជិកសភាចំនួន ៣១៩ នាក់នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក ៥០០រូប ដែលធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតរបស់នេះមិនធ្លាប់មានពីមុនមក។ ការហក់ឡើងរបស់លោកជំទាវនៅតែរក្សាភាពស្អិតរមួតរវាងគណបក្សភឿថៃដែលគ្រប់គ្រងដោយត្រកូលស៊ីណាវ៉ាត្រា និងគណបក្សអភិរក្សនិយមរាជានិយម និងគណបក្សគាំទ្រដោយយោធាមួយចំនួន ដែលបានចូលរួមនឹងគ្នា បន្ទាប់ពីការបោះឆ្នោតកាលពីឆ្នាំមុន។

លោកជំទាវ អ៊ុងអ៊ីង (ស្តាំ) ក្លាយជានាយករដ្ឋន្ត្រថៃ ទី៣១ ស្នងតំណែថលោកឪពុក លោកថាក់ស៊ីន

លោកជំទាវ​ផែថងថាន បង្ហាញនូវភាព​ភ័យ​ព្រួយ​នៅពេល​ថ្លែង​ទៅ​កាន់​ក្រុមអ្នក​កាសែត​ជា​លើក​ដំបូង​បន្ទាប់​ពី​ការ​បោះឆ្នោត​សភា។ លោកជំទាវ បានបដិសេធមិនឆ្លើយសំណួរណា ដែលស្តីពីគោលនយោបាយរបស់រដ្ឋាភិបាលរបស់លោកស្រី ដោយបញញជាក់ថា លោកជំទាវ នឹងរង់ចាំរហូតដល់ការតែងតាំងរបស់លោកជំទាវ ត្រូវបានអនុម័តដោយព្រះមហាក្សត្រ មហា វីជ្ជរ៉ាឡុងកន (Maha Vajiralongkorn) ។

លោកជំទាវ ផែថងថាន បាននិយាយដោយសំឡេងញ័រថា៖ “ខ្ញុំមិនដែលគិតថា ខ្ញុំជាមនុស្សឆ្លាតបំផុតនៅក្នុងបន្ទប់នោះទេ ប៉ុន្តែខ្ញុំមានការជំរុញទេកចិត្តច្បាស់លាស់ ហើយខ្ញុំមានក្រុមខ្លាំងនៅជាមួយខ្ញុំ។ ឪពុក​​ខ្ញុំ បានផ្ញើសារតាម Facetime ប្រាប់​ខ្ញុំ​ឲ្យ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព។ គាត់ ​បាន​និយាយ​ថា គាត់​សប្បាយ​ចិត្ត​ដែល​បាន​ឃើញ​កូន​ស្រី​របស់​គាត់ នៅ​ក្នុងតំណែងនេះ មុន​ពេល​គាត់​កើត​ជំងឺ​ចាស់ភ្លេចភ្លាំង»។

លោកជំទាវ ផែថងថាន ហៅអ៊ុងអ៊ីន ក្លាយជាសមាជិកទី៣នៃត្រកូលស៊ីនណាវ៉ាត្រា ដ៏មានឥទ្ធិពលក្នុងការដឹកនាំប្រទេស។ ឪពុករបស់លោកជំទាវ ត្រូវបានបណ្តេញពីអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ ២០៦ ខណៈពេលដែលម្តាយមីង គឺលោកទាវ យីងឡាក់ ស៊ីណាវ៉ាត្រា (Yingluck Shinawatra) ត្រូវបានដកហូតសិទ្ធិដោយតុលាការ១ បន្តិចមុនពេលយោធាឡើងកាន់កាប់នៅឆ្នាំ ២០១៤។

លោកជំទាវ ផែថងថាន ត្រូវ​បាន​ជ្រើសតាំង​ឱ្យ​កាន់​តំណែង​កំពូលនេះ ​បន្ទាប់​ពី​តុលាការ​ធម្មនុញ្ញ​របស់​ថៃបាន​បណ្តេញ​លោក ស្រេថា ថាវីស៊ីន ពីតំណែងនោះ ក្នុង​សំណុំរឿង​រំលោភ​ក្រមសីលធម៌។ ការកាន់តំណែងរយៈពេល ១១ខែរបស់គាត់ គេបានឃើញ គណបក្សរបស់គាត់ធ្លាក់ចុះប្រជាប្រិយភាព ខណៈដែលបក្សឆ្ពោះទៅមុខ ដែលត្រូវបានរំរំលាយ- ជាបក្សឈ្នះអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ហើយពេលនេះក្លាយជាគូប្រជែងសំខាន់របស់ស្ថាប័នរាជានិយម – កើនប្រជាប្រិយជាលំដាប់។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃសុក្រ ឲ្យដឹងថា ខណៈលោកជំទាវ ផែថងថាន អាចបន្តគោលនយោបាយជាច្រើន ដែលរដ្ឋបាលរបស់ស្រេថា អនុវត្ត, លោកជំទាវ អាចនឹងបោះបង់ចោលផែនការចែកលុយម្នាក់ ១០០០០ បាត (285 ដុល្លារ) ដល់មនុស្សពេញវ័យប្រមាណ ៥០លាននាក់ ដើម្បីជំរុញសេដ្ឋកិច្ច ។ កាសែត Krungthep Turakij ជាភាសាថៃបានរាយការណ៍ថា សមាជិកភាគច្រើននៃគណៈរដ្ឋមន្ត្រីរបស់លោក ស្រេថា អាចនៅតែកាន់តួនាទីរបស់ពួកគេដដែល ខណៈ លោក ភីឆៃ ឈុនហាវជ្ជរ៉ា (Pichai Chunhavajira) ដែលដឹកនាំក្រសួងហិរញ្ញវត្ថុ អាចនឹងត្រូវគេជំនួស។

ក្រៅពីការរក្សាសម្ព័ន្ធភាពជាមួយគ្នា លោកជំទាវផែថងថាន នឹងត្រូវស្វែងរកមធ្យោបាយ ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចដែលយឺត, ទាក់ទាញការវិនិយោគបរទេសទៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងទប់ស្កាត់ការហូរចេញ នៃមូលនិធិបរទេសពីផ្សារភាគហ៊ុនរបស់ថៃ។

លោកជំទាវ ផៃថងថាន ស៊ីណាវ៉ាត្រា ប្រធានាបក្សភឿថៃ ក្លាយជា​នាយករដ្ឋមន្ត្រីបន្ទាប់

សន្ទស្សន៍ហ៊ុនគោលរបស់ប្រទេសថៃ គឺស្ថិតក្នុងចំណោមក្រុមហ៊ុនដែលដំណើរការអាក្រក់បំផុតរបស់ពិភពលោកក្នុងឆ្នាំនេះ ជាមួយនឹងមូលនិធិបរទេស កំពុងដកប្រាក់ជាង ៣ពាន់លានដុល្លារក្នុងអំឡុងពេលនេះ។ ប្រាក់បាត បានខាតបង់ប្រហែល ២.៦% ក្នុងឆ្នាំនេះ ហើយក្រុមអ្នកវិនិយោគបរទេស បានលក់មូលបត្របំណុលសុទ្ធចំនួន ៦៩១លានដុល្លារក្នុងសប្តាហ៍នេះ ជាសញ្ញាមួយបង្ហាញថា ក្រដាសប្រាក់នេះ កំពុងបាត់បង់ការតម្លៃរបស់វាហើយ។

និស្សិតបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ Surrey រូបនេះ ពីមុនបានអនុគ្រោះអត្រាការប្រាក់ទាប និងបានរិះគន់ធនាគារកណ្តាល ដោយនិយាយថាស្វ័យភាពរបស់ខ្លួនបានបង្កជា “ឧបសគ្គ” ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេស។ ធនាគារ​កណ្តាល​ថៃ ​បាន​រក្សា​ការ​ចំណាយ​លើ​ការ​ខ្ចី​ប្រាក់​ ក្នុង​កម្រិត​ខ្ពស់​មួយ​ទសវត្សរ៍ ​ក្នុង​អត្រា ២,៥% ដោយ​មិន​អើពើ​នឹង​ការការអំពាវនាប​ពី​លោក ស្រេតថា និង​ជំនួយការ​របស់លោក ​ដើម្បី​កាត់​បន្ថយ​អត្រា​ការ​ប្រាក់។

លោកជំទាវ ផែថងថាន បាននិយាយកាលពីថ្ងៃសុក្រថា៖ “ខ្ញុំបានសម្រេចចិត្តថា វាដល់ពេលដែលត្រូវធ្វើអ្វីមួយសម្រាប់ប្រទេស និងគណបក្សនេះហើយ។ ខ្ញុំ​សង្ឃឹម​ថា ​ខ្ញុំ​អាច​ធ្វើ​អស់​ពី​សមត្ថភាព ​ដើម្បី​ធ្វើ​ឱ្យ​ប្រទេសនេះ​ដើរ​ទៅ​មុខ។ នោះគឺជាអ្វីដែលខ្ញុំព្យាយាមធ្វើ។ ថ្ងៃនេះ​ ខ្ញុំ​មាន​អារម្មណ៍​ថា ​មាន​កិត្តិយស និង​រីករាយ​ខ្លាំង​ណាស់​»​។

ការគាំទ្រពីក្រុមអភិរក្សនិយម ចំពោះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ គឺជាសញ្ញាមួយបង្ហាញថា កិច្ចព្រមព្រៀងរវាងក្រុមគាំទ្ររាជានិយម ដែលអនុញ្ញាតឱ្យលោកថាក់ស៊ីន វិលត្រឡប់ពីការនិរទេសខ្លួនរយៈពេល ១៥ឆ្នាំគឺស្ថិតក្នុងសភាពដដែល។ គណបក្សប្រឆាំងធំ ដែលពេលនេះត្រូវគេស្គាល់ថា ជាគណបក្សប្រជាជន កំពុងស្វែងរកកំណែទម្រង់ច្បាប់១ ដែលការពារព្រះមហាក្សត្រ និងក្រុមរាជ្យវងកំពូលជាច្រើនទៀត អំពីការរិះគន់។

ទោះបីជាជ័យជម្នះរបស់លោកជំទាវ បានបញ្ចប់ត្រឹមរយៈពេលខ្លី១ នៃភាពមិនប្រាកដប្រជាខាងនយោបាយក៏ដោយ ក៏វានៅតែនៅឆ្ងាយពីភាពប្រាកដប្រជាថា រដ្ឋាភិបាលរបស់លោកជំទាវ នឹងមានស្ថិរភាពពិតប្រាកដ។ ស្រមោល​ឪពុក​របស់​លោកជំទាវ ​ដែល​ជា​អតីត​នាយក​រដ្ឋមន្ត្រី​២​សម័យកាល ​ដែល​នៅ​តែ​មាន​ឥទ្ធិពល​ច្រើន​លើ​នយោបាយ​ថៃ ​នឹង​លេច​ចេញ​នៅពីក្រោយ​ការ​ដឹកនាំ​របស់លោកជំទាវ។

សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Mahidol ក្នុងប្រទេសថៃ លោក ពុនឆាដា ស៊រីវុណ្ណាបុត (Punchada Sirivunnabood) បាននិយាយថា៖ “លោកជំទាវ នឹងក្លាយជាអាយ៉ងរបស់ឪពុកនាង ហើយទំនងជាមិនអាចធ្វើអ្វីបានច្រើនទេ” ។ បញ្ហា នៅតែមានថា តើលោកជំទាវ នឹងអាចដោះស្រាយបញ្ហាសេដ្ឋកិច្ច បានយ៉ាងណា បើសូម្បីតែ លោកស្រេថា ធ្វើមិនបានផង”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព