ផ្សារហ៊ុនអាស៊ី បន្តធ្លាក់ចុះនៅព្រលឹមថ្ងៃច័ន្ទនេះ ដោយសារក្តីបារម្ភអំពីសុខភាព នៃសេដ្ឋកិច្ចចិន កើនឡើង ខណៈផ្សារហ៊ុនអនាគតរបស់សហរដ្ឋអាមេរិក មានស្ថិរភាពហើយ។

កិច្ចសន្យាទាំងឡាយនៅប្រទេសអូស្ត្រាលី ហុងកុង និងចិនដីគោក បង្ហាញពីការខាតបង់ដំបូង នៅពេល បើកដំណើរការនៅថ្ងៃច័ន្ទ ខណៈដែលការផ្លាស់ប្តូរនៅអាស៊ី អាចនឹងកាន់តែធ្ងន់ធ្ងរដោយសារសាច់ប្រាក់តិចតួច ហើយទីផ្សារហ៊ុនជប៉ុនបិទសម្រាប់ថ្ងៃឈប់សម្រាក។ សទ្ទស្សន៍ S&P 500 បានបិទ ដោយធ្លាក់ ០.២% មាលពីថ្ងៃសុក្រ ក្រោយពីជម្រើសប្រចាំត្រីមាសផុតសុពលភាព។

ទិន្នន័យកាលពីល្ងាចថ្ងៃសុក្របានបង្ហាញថា រដ្ឋាភិបាលចិន បានកាត់បន្ថយការចំណាយ ខណៈអត្រាអ្នកអត់ការងារធ្វើរបស់យុវជន បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងឆ្នាំនេះ ដោយសារធនាគាររបស់ប្រទេសនេះ បដិសេធមិនកាត់បន្ថយអត្រាការប្រាក់កម្ចី។ បន្ថែមលើអារម្មណ៍ទន់ខ្សោយនេះ អាមេរិក ត្រូវបានគេនិយាយថា កំពុងរៀបចំច្បាប់ដែលនឹងហាមឃាត់ផ្នែករឹង និងកម្មវិធីសូហ្វវែរផ្នែកទន់របស់ចិនសម្រាប់រថយន្តដែលបានតភ្ជាប់ នៅក្នុងថ្ងៃច័ន្ទនេះ។

អ្នកវិភាគនៅ IG នៅទីក្រុងស៊ីដនី លោក Tony Sycamore បាននិយាយថា៖ “គ្រប់យ៉ាងនៅក្នុងប្រទេសចិន នឹងប្រែពីអាក្រក់ទៅអាក្រកបំផុត ។ ដោយផ្សារភាគហ៊ុនរបស់ជប៉ុនបានបិទសម្រាប់ថ្ងៃបុណ្យជាតិ, ធនាគារប្រជាជនចិន (PBOC) ធ្វើឱ្យទីផ្សារនោះខកចិត្តកាលពីថ្ងៃសុក្រ ហើយផលកម្រៃរបស់អាមេរិកកើនឡើងខ្ពស់ជាង។ យើងទំនងជានឹងឃើញមានសញ្ញាធ្លាក់ចុះបន្ថែមទៀតនៅទូទាំងទីផ្សារភាគហ៊ុនអាស៊ីនៅថ្ងៃនេះ”។

យុវជននិស្សិតសាកលវិទ្យាល័យនៅប្រទេសចិន​ចូលរួមក្នុងពិព៌ណ៍ការងារនៅក្រុង​ហ្វូយ៉ាង ខេត្តអានហ៊ុយ ភាគខាងជើង នៅចុងខែមីនា ២០២៤

ជាទូទៅ ទីផ្សារហ៊ុន កំពុងត្រៀមខ្លួនសម្រាប់ត្រីមាសចុងក្រោយ បន្ទាប់ពីធនាគារសហព័ន្ធ (Federal Reserve) បានចាប់ផ្តើមវដ្ដកាត់បន្ថយអត្រាការប្រាក់ដែលរង់ចាំជាយូរមកហើយពីសប្តាហ៍មុន ដោយលើកស្ទួយអ្វីគ្រប់យ៉ាងតាំងពីមូលបត្របំណុលឥណ្ឌូនេស៊ី រហូតដល់មាស។

ទិន្នន័យក្នុងសប្តាហ៍នេះ ក្នុងនោះមានទាំងរង្វាស់អតិផរណាដែលធនាគារកណ្តាលពេញចិត្ត គួរតែបញ្ជាក់ថា តើការងើបឡោះងវិញនេះ នឹងបន្តទៅមុខទៀតដែរ ឬអត់ ខណៈភាពទ្រុឌទ្រោមនេះ ទំនងជាកំពុងលើកហាងឆេងនៃការកាត់បន្ថយ ចំនួន៥០ពិន្ទុ មូលដ្ឋានបន្ថែមទៀត។

បន្ទាប់ពីភាពមិនប្រាកដប្រជារវាងការកើនឡើង និងការខាតបង់ នៅក្នុងនាទីចុងក្រោយនៃការជួញដូរពីថ្ងៃសុក្រ, សតញទស្សន៍ S&P 500 និង Nasdaq 100 ទាំងពីរ បានបិទ ដោយធ្លាក់ចុះ ជាមួយតម្លៃគោលដ៏ធំខ្ពស់បំផុតទី៣៩ នៃឆ្នាំ ២០២៤ ។ សន្ទស្សន៍ Blue-chip Dow Jones Industrial Average បានបិទទ្វារ ជាមួយកំណត់ត្រាថ្មីមួយ។ ហ៊ុនជាង ២០ពាន់លាន បានផ្លាស់ប្តូរដៃម្ចាស់ នៅលើផ្សាហ៊ុនអាមេរិក ដែលជាវគ្គដ៏មមាញឹកបំផុតចាប់តាំងពីខែមករា ឆ្នាំ ២០២១។

ក្រុមហ៊ុន Intel Corp. ស្ថិតក្នុងចំណោមក្រុមហ៊ុនរីកចម្រើននៃវគ្គនេះ បន្ទាប់ពីមានរបាយការណ៍ជាច្រើននៃការដេញថ្លៃរបស់ក្រុមហ៊ុន Qualcomm Inc។  ភាគហ៊ុន អាចនឹងពង្រីកការចំណេញក្នុងការជួញដូរនៅអាមេរិក បន្ទាប់ពីក្រុមហ៊ុន Apollo Global Management Inc. ត្រូវបានគេរាយការណ៍ថា នឹងផ្តល់ជូនការវិនិយោគដូចជាភាគហ៊ុនរហូតដល់ ៥ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនផលិតបន្ទះឈីបនេះ។

មាសបានបិទការជួញដូរ លើសពីតម្លៃ $២,៦០០ ក្នុងមួយអោនកាលពីថ្ងៃសុក្រ ដោយបានពង្រីកកំណើនបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ជាយក្រុង បេរូត ។ លោហៈមានតម្លៃនេះ និងប្រេង មានស្ថិរភាពក្នុងការជួញដូរដំបូង ខណៈក្រុមហេសបូឡា បានបើកការវាយប្រហារសងសឹកជាច្រើន ទៅកាន់តំបន់ដ៏ធំទូលាយនៃភាគខាងជើងប្រទេសអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះម៉ូនីទ័រ និងឧបករណ៍អេឡិចត្រូនិក ផ្សេងទៀតកាលពីសប្តាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៩ នាក់នៅប្រទេសលីបង់។

ស្ត្រីជប៉ុនរូបនេះ ដើរកាត់មុខអេក្រងបង្ហាញពីសន្ទស្សន៍ទីផ្សារ​នៅក្រុងតូក្យូ

ប្រាក់ដុល្លារ មានការប្រែប្រួលតិចតួចធៀបនឹងរូបិយ៍ប័ណ្ណដៃគូសំខាន់ៗកាលពីព្រឹកព្រលឹមថ្ងៃចន្ទ។ ការជួញដូរសាច់ប្រាក់នៃរតនាគារអាមេរិកនៅអាស៊ី ត្រូវបានបិទ ដោយសារតែថ្ងៃឈប់សម្រាកនៅក្នុងប្រទេសជប៉ុន។ មូលបត្របំណុលអូស្ត្រាលី បានធ្លាក់ចុះ មុនពេលធនាគារកណ្តាល ទំនងជានឹងបន្តការផ្អាកគោលនយោបាយមួយ នៅថ្ងៃអង្គារ ខណៈតម្លៃលំនៅដ្ឋាន ជួយពង្រឹងដល់អតិផរណាមិនធូរស្រាល។

នៅកន្លែងផ្សេងទៀតក្នុងសប្តាហ៍នេះ សកម្មភាពរោងចក្រ និងការទំនុកចិត្តអ្នកប្រើប្រាស់ដែលបកស្រាយនៅអឺរ៉ុប គឺដល់ពេលកំណត់ ខណៈអូស្ត្រាលី និងក្រុងតូក្យូ ត្រូវបានកំណត់ឱ្យបញ្ចេញទិន្នន័យអតិផរណា។ ក្រុមវាគ្មិនរបស់ធនាគាសហ័ពន្ធ ក៏ដល់ពេលកំណត់ពន្យល់ដែរ ដោយសារតែទិន្នន័យសេដ្ឋកិច្ច ដែលក្នុងនោះមានទាំងរង្វាស់ នៃការចំណាយប្រើប្រាស់ផ្ទាល់ខ្លួនរបស់អាមេរិក និងការទាមទារសំណងពីភាពគ្មានការងារធ្វើ ត្រូវបានគ្រោងនឹងត្រូវបានចេញផ្សាយ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព