ផលិតផលរបស់ប្រទេសជប៉ុន មានចាប់ពីរថយន្ត រហូតដល់ស្រាបៀរ, ស្រាវីស្គី និងសម្លៀកបំពាក់ បាននិងកំពុងទទួលបានប្រជាប្រិយភាពកើនឡើង នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយកំពុងបានស្ទុះងើបឡើងវិញពីការធ្វើពហិការរបស់ក្រុមអ្នកប្រើប្រាស់កាលពីឆ្នាំ ២០១៩ នៅពីក្រោយការកែលម្អទំនាក់ទំនងទ្វេភាគី និងតម្លៃប្រាក់យ៉េនថោកជាង។

ការលក់ប្រចាំខែរបស់រថយន្តជប៉ុន ក្នុងនោះមានទាំង Toyota Motor និង Lexus បានហក់ឡើង ៣១% ក្នុងខែសីហា ធៀបនឹងឆ្នាំមុន ដោយទទួលការកើនឡើងពីវិបត្តិសមត្ថភាពរបស់គូប្រជែង Hyundai Motor និងចំណូលចិត្តរបស់ក្រុមអ្នកប្រើប្រាស់ ដែលងាកចេញពីរថយន្តអគ្គិសនីដែលចេះតែផ្ទុះឆេះ។

ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក​យ៉ុល (Yoon Suk Yeol) ដែលបានជ្រើសរើសការកែប្រែ ទំនាក់ទំនង ជាមួយប្រទេសជប៉ុនជាអាទិភាព ចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ ២០២២ មានជំនួបកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅទីក្រុងសេអ៊ូល នៅថ្ងៃសុក្រ។

ការលក់ផលិតផលជប៉ុននៅក្នុងប្រទេសកូរ៉េខាងត្បូង បានទទួលការរារាំងក្នុងឆ្នាំ ២០១៩ នៅពេលដែលមនោសញ្ចេតនាប្រឆាំងជប៉ុន បានផ្ទុះឡើងបន្ទាប់ពីទីក្រុងតូក្យូបានទប់ស្កាត់ការនាំចេញជាប់ៗគ្នា ជុំវិញការបង្ខំឲ្យធ្វើពលកម្មក្នុងសម័យសង្គ្រាម។ ប្រទេសទាំងពីរ មានប្រវត្តិសាស្រ្តដ៏ជូរចត់ដូចគ្នា ដែលក្នុងនោះមានទាំងអាណានិគមរបស់ជប៉ុន ចន្លោះឆ្នាំ ១៩១០-៤៥ លើឧបទ្វីបកូរ៉េ។

ការស្ទង់មតិថ្មីៗ១ បានបង្ហាញថា ៥៧%នៃក្រុមអ្នកឆ្លើយសំណួរកូរ៉េខាងត្បូងចន្លោះវ័យ ២០ឆ្នាំ និង ៣០ ឆ្នាំ បាននិយាយថា ពួកគេមានទស្សនៈល្អចំពោះប្រទេសជប៉ុន បើធៀបនឹង ១០% ដែលនិយាយដូចគ្នាថា គាំទ្រផលិតផលរបស់ចិន។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រអ្នកប្រើប្រាស់នៅសាកលវិទ្យាល័យ Sungkyunkwan លោក Seonglim Lee បាននិយាយថា៖ “អរិភាពជាសាធារណៈចំពោះប្រទេសជប៉ុន លែងមានទៀតហើយ ដោយសារអត្ថប្រយោជន៍ផលិតផលសេដ្ឋកិច្ច និងដំណើរទេសចរណ៍របស់ប្រទេសជប៉ុន” ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព