ប្រមុខធនាគារកណ្តាលអាមេរិក លោក ជើរ៉ូម ផៅវ៉ែល (Jerome Powell) កាលពីថ្ងៃសុក្រ បានគាំទ្រការចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ ដោយមានទំនុកចិត្តថា អតិផរណា នឹងត្រូវកាត់បន្ថយ មកកាន់កម្រិត ធម្មតា ក្នុងគោលដៅ ២% របស់ធនាគារកណ្តាលអាមេរិក និងសម្រួលចំពោះបញ្ហាទីផ្សារការងារ។

នៅក្នុងសុន្ទរកថាដែលរំពឹងទុកបំផុតទៅកាន់សន្និសីទសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ធនាគារសហព័ន្ធ Kansas City នៅទីក្រុង Jackson Hole រដ្ឋ វ៉ាយះអូមីង លោក ផៅវ៉ែល បានមានប្រសាសន៍ថា៖ “ពេលវេលា សម្រាប់កែសម្រួលគោលនយោបាយ បានមកដល់ហើយ។ ទិសដៅ នៃការធ្វើដំណើរ គឺច្បាស់លាស់ ហើយពេលវេលា និងល្បឿន នៃការកាត់បន្ថយអត្រាការប្រាក់ នឹងអាស្រ័យលើទិន្នន័យដែលកំពុងចូលមក, ទស្សនវិស័យកំពុងវិវត្ត និង តុល្យភាពនៃហានិភ័យ”។

ស្នូលសំខាន់ ពីការតស៊ូប្រឆាំងនឹងអតិផរណា ទៅកាន់ការត្រៀមខ្លួនដើម្បីការពារប្រឆាំងនឹងការបាត់បង់ការងារ បើកទំព័រថ្មីមួយសម្រាប់ធនាគារកណ្តាលនេះ ខណៈដែលការបោះឆ្នោតប្រធានាធិបតីអាមេរិកដ៏សំខាន់ ជិតមកដល់។

លោកផៅវ៉ែល បាននិយាយថា៖ “ទំនុកចិត្តរបស់លោក បានកើនឡើងថា អតិផរណា គឺស្ថិតនៅលើផ្លូវប្រកបដោយនិរន្តរភាព ត្រលប់ទៅ ២%វិញ” បន្ទាប់ពីកើនឡើងដល់ប្រហែល ៧% ក្នុងអំឡុងពេលជំងឺរាតត្បាត COVID-19 ហើយហានិភ័យកើនឡើង បានថយចុះ។

លោកបាននិយាយថា ទន្ទឹមនឹងនោះ ការធ្លាក់ចុះនៃទីផ្សារការងារ គឺ “មិនអាចជាកំហុសទេ” ហើយ “ហានិភ័យដែលធ្លាក់ចុះចំពោះការងារ បានកើនឡើង” ។

ខណៈដែលការផ្តល់ការងារមានភាពយឺតយ៉ាវ ដោយមិនខ្វល់ពីការកើនឡើង នៃការបញ្ឈប់ការងារ រហូតមកដល់ពេលនេះ បានជំរុញការកើនឡើង នៃអត្រាអ្នកអត់ការងារធ្វើយ៉ាងឆាប់រហ័សដល់ ៤.៣% នោះ, លោក ផៅវ៉ែល បានផ្តល់សញ្ញាថា ធនាគារសហមព័ន្ធ នឹងមិនប្រឈមមុខនឹងការខូចខាតបន្ថែមទៀតទេ។

លោក​បាន​ថ្លែងបន្ត​ថា​៖ «​យើង​មិន​ស្វែងរក ​ឬ​ស្វាគមន៍​បញ្ហា​បន្ថែម​ទៀត​លើ​លក្ខខណ្ឌ​ទីផ្សារ​ការងារ​នោះ​ទេ​​, យើង នឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបាន ដើម្បីគាំទ្រទីផ្សារការងារដ៏រឹងមាំមួយ ខណៈយើងសាងការរីកចម្រើនបន្ថែមទៀត ឆ្ពោះទៅរកស្ថិរភាពតម្លៃ»។

ក្រុមអ្នកវិភាគ និងទីផ្សារហិរញ្ញវត្ថុ បានរំពឹងទុកជាទូទៅថា ធនាគារសហព័ន្ធ នឹងធ្វើការកាត់បន្ថយអត្រាការប្រាក់ដំបូងរបស់ខ្លួន នៅឯកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី ១៧-១៨ ខែកញ្ញា ជាទិដ្ឋភាព១ ដែលត្រូវបានពង្រឹងបន្ទាប់ពីមានទិន្នន័យ នៃកិច្ចប្រជុំខែកក្កដារបស់ធនាគារកណ្តាលមួយ បាននិយាយថា ” អ្នកបង្កើតគោលនយោបាយភាគច្រើន បានយល់ព្រមនឹងការសម្រួលគោលនយោបាយនេះ ទំនងជានឹងចាប់ផ្តើមនៅខែក្រោយ។

ក្រុមអ្នកវិភាគភាគច្រើនបំផុត បានព្យាករថា ធនាគារសហព័ន្ធ នឹងចាប់ផ្តើមការសម្រួលគោលនយោបាយរបស់ខ្លួន ដោយការកាត់បន្ថយអត្រាការប្រាក់១/៤% ដែលជាការកើនឡើងធម្មតារបស់ធនាគារកណ្តាល។

ការសង្កត់ធ្ងន់ថ្មីរបស់លោកផៅវ៉ែល លើការការពារទីផ្សារការងារ បង្កើនឱកាសនៃការកាត់បន្ថយដ៏ធំបំផុត ជាពិសេសបើសិនជារបាយការណ៍ការងាររបស់រដ្ឋាភិបាលអាមេរិកសម្រាប់ខែសីហា ដែលត្រៀមនឹងចេញផ្សាយនៅថ្ងៃទី ៦ ខែកញ្ញា បង្ហាញពីទ្រុឌទ្រោមថែមទៀត នៅក្នុងទីផ្សារការងារដែលមានសុខភាពល្អ។

សុន្ទរកថា​របស់ប្រមុខធនាគារ្ណ្តាលអាមេរិក លោក​ជើរ៉ូម ផៅវ៉ែល ត្រូវបានគេទស្សនា និងតាមដានទូទាំងពិភលោក

លោក ផៅវ៉ែល បាននិយាយថា ជាមួយនឹងអត្រាគោលនយោបាយរបស់ខ្លួននាពេលបច្ចុប្បន្ន ក្នុងចន្លោះ ៥.២៥%- និង៥.៥០% ធនាគារកណ្តាល មាន “ចន្លោះគ្រប់គ្រាន់” ដើម្បីកាត់បន្ថយការចំណាយលើការខ្ចីប្រាក់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច។

បន្ទាប់ពីសុន្ទរកថារបស់លោក ក្រុមពាណិជ្ជករ បានងាកទៅរកតម្លៃ ក្នុងឱកាសប្រសើរជាង១/៣ ដែល ធនាគារ​សហព័ន្ធ  នឹងចាប់ផ្តើមវដ្តនៃការបន្ធូរបន្ថយរបស់ខ្លួន ជាមួយនឹងការកាត់បន្ថយអត្រា១/២% និងមានទំនុកចិត្តយ៉ាងពេញទំហឹង ចំពោះការកាត់ទំហំធំយ៉ាងហោចណាស់១មុនពេល ដំណាច់ឆ្នាំនេះ។

ទីផ្សារកំពុងរំពឹងថា អត្រាគោលនយោបាយរបស់ ធនាគារកណ្តាល នឹងស្ថិតក្នុងចន្លោះ ៣.00%-៣.២៥% ត្រឹមដំណាច់ឆ្នាំ ២០២៥ គឺច្រើនជាង ២% នៅក្រោមអត្រាដែលគេមានពលនេះ។

ផលប៉ះពាល់នៃការសុន្ទរកថាស់លោក ផៅវ៉ែល កំពុងតែអង្រួន ធនាគារកណ្តាលជាច្រើនផ្សេងទៀតផងដែរ។

ភាគហ៊ុនរបស់អាមេរិក បានហក់ឡើងបន្ទាប់ពីការចេញផ្សាយការសុន្ទរកថារបស់លោក ផៅវ៉ែល ដោយសន្ទស្សន៍ S&P 500 ទទួលបានប្រហែល ១% និងជិតដល់កម្រិតខ្ពស់បំផុត។ ផលចំណេញរតនាគារអាមេរិក បានធ្លាក់ចុះ ហើយប្រាក់ដុល្លារ បានធ្លាក់ចុះធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព