ត្បិដតែជាអ្នកម៉ៅការសំណង់ដំបូលផ្ទះជួបការលំបាកលំបាកពិតមែន ប៉ន្តែការគិតខុសឆ្គងតែបន្តិច ជីវិតសាមញ្ញមួយ ក៏ក្លាយជាជនសង្ស័យប៉ុនប៉ងបាញ់សម្លាប់លោក លោក ដូណាល់ ត្រាំ (Donald Trump) ដោយផ្លាស់ប្តូរពីការឃាត់ខ្លួនឆែកឆេរធម្មតា ទៅជាការកាត់ទោសបទឧក្រិដ្ឋប្រើកាំភ្លើង និងផែនការដ៏ចម្លែកមួយ ដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មុនពេលឈានដល់ចំណុចកំពូលជាអ្វីដែលទំនងជាផែនការធ្វើឃាតបរាជ័យមួយ។

លោក Ryan Routh អាយុ ៥៨ ឆ្នាំត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងកាំភ្លើងចំនួន២ដើមនៅក្នុងតុលាការសហព័ន្ធ ក្នុងរដ្ឋផ្លរីដា ពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីគាត់ត្រូវបានគេប្រទះឃើញមានកាំភ្លើងលាក់ខ្លួន នៅក្នុងគុម្ពាតព្រៃនៅលើបន្ទាត់ព្រំដែនទ្រព្យសម្បត្តិ ទីលានវាយកូនហ្គោលរបស់លោក ត្រាំ ។ ការចោទប្រកាន់ជាច្រើនទៀត ត្រូវបានគេរំពឹងទុក។ ក្រុមមន្ត្រី​ មិន​បាន​លើក​ឡើង​ពី​ហេតុផល​ដែល​អាច​ទៅរួច​នោះ​ទេ។

Ryan Routh ត្រូវបានចាប់ខ្លួនដោយកម្លាំងសេវាកម្មសម្ងាត់ នៅនឹងក្លែងកើតហេតុ

លោក Routh បានចំអកឱ្យប្រធានាធិបតី ចូ បៃដិន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានស្នើនៅក្នុងសៀវភៅបោះពុម្ពដោយខ្លួនឯងឆ្នាំ ២០២៣ ថា គាត់បានបោះឆ្នោតឱ្យ លោកត្រាំ ក្នុងឆ្នាំ ២០១៦ ។ ប៉ុន្តែបន្ទាប់មកគាត់បានសរសេរថា ការគាំទ្រ ត្រាំ គឺជា “កំហុសដ៏គួរឱ្យភ័យខ្លាច” ហើយនៅត្រង់ចំណុចផ្សេងៗទៀត បានពណ៌នាថា អតីតប្រធានាធិបតីរូបនោះ ជា “មនុស្សល្ងង់” ជា” ខ្លែងហើរ” និង “មនុស្សល្ងីល្ងើ” ។

និយាយដល់ប្រទេសអ៊ីរ៉ង់ លោក Routh បានសរសេរថា៖ “អ្នកមានសេរីភាពក្នុងការធ្វើឃាត លោកត្រាំ” សម្រាប់ការសម្រេចចិត្តរបស់អតីតប្រធានាធិបតីរូបនោះ ដើម្បីដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ ២០១៨ ។

នៅក្នុងសៀវភៅ ២៩១ទំព័ររបស់គាត់ ដែលមានចំណងជើងថា “សង្រ្គាមមិនអាចឈ្នះ របស់អ៊ុយក្រែន” លោក Routh បានអះអាងថា លទ្ធិប្រជាធិបតេយ្យ ត្រូវការការការពារនៅជុំវិញពិភពលោក ហើយអាមេរិកមាន “ភយន្តរាយ” របស់ខ្លួន នៅថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ “ដែលបានប្រព្រឹត្តដោយលោក ដូណាល់ ត្រាំ និងក្រុមគ្មានប្រជាធិបតេយ្យរបស់គាត់” ។

Ryan Routh ធ្លាប់ចូលរួមការស្ម័គ្រចិតនឹងក្នុងសង្គ្រាមអ៊ុយក្រែន ប៉ុន្តែការវង្វេងស្មារតីរបស់គាត់ អ្នកណាក៏គេចមិនចង់ជួបដែរ

ប្រវត្តិតុលាការ​ បានបង្ហាញថា លោក Routh មានប្រវត្តិ រំលោភច្បាប់ចរាចរណ៍ជាយូមកហើយ, មិនបង់ពន្ធរបស់គាត់ទាន់ពេលវេលា និងកំពុងសរសេរសែកស្អុយ។ ប៉ុន្តែនៅឆ្នាំ​២០០២ គាត់ក៏បានបាត់បង់សិទ្ធិកាន់កប់កាំភ្លើង នៅពេលដែលគាត់បានទទួលកំហុស ចំពោះបទឧក្រិដ្ឋមួយ នៅរដ្ឋ ខារ៉ូឡៃណា ខាងជើង ពីបទកាន់កាប់កាំភ្លើងស្វ័យប្រវត្តិពេញលេញ ដែលមិនបានចុះបញ្ជី។

យោងតាមកំណត់ត្រារបស់តុលាការ និងអត្ថបទព័ត៌មានឆ្នាំ ២០០២ របស់កាសែត Greensboro News & Record ឱ្យដឹងថា ក្នុងករណីនោះ លោក Routh បានភៀសខ្លួនចេញពីកន្លែងបញ្ឈប់ចរាចរណ៍ដោយមន្ត្រីប៉ូលីសម្នាក់ នៅជិតផ្ទះរបស់គាត់នៅតំបន់ Greensboro រដ្ឋខារ៉ូលៃណា ខាងជើង ហើយបានសម្ងំលាក់ខ្លួន នៅខាងក្នុងអាជីវកម្មដំបូលដំបូលរបស់គាត់ជាច្រើនម៉ោង មុនពេលប៉ូលីសអាចចាប់ខ្លួនគាត់បាន ។

យោងតាមការិយាល័យស្មៀន នៃការិយាល័យមេធាវីស្រុក និងតុលាការជាន់ខ្ពស់នៃខោនធី Guilford ឱ្យដឹងថា លោក Routh បានទទួលទោស ពីបទកាន់កាប់កាំភ្លើងស្វ័យប្រវត្តិពេញលេញដែលមិនបានចុះបញ្ជី ដែលត្រូវបានកំណត់នៅក្នុងច្បាប់រដ្ឋ North Carolina ជាអាវុធនៃមហាបករល័យមួយ និងជាបទឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៥៩ខែ ។ គាត់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារជាបណ្តោះអាសន្ន។

យោងតាមការិយាល័យមេធាវីស្រុក ឱ្យដឹងថា ៨ឆ្នាំក្រោយមក គាត់បានទទួលកំហុសម្តងទៀតចំពោះបទឧក្រិដ្ឋជាច្រើន បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីមានកម្មសិទ្ធិទំនិញចោរ មានដូចជា ឧបករណ៍ផ្លុំភ្លើងផ្សារ, រទេះរុញ និងខ្សែភ្លើង ។ ក្នុងនាម​ជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្មដំបូល​ជាច្រើន គាត់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្តឹង​ម្តង​ហើយ​ម្តងទៀត ​ដោយ​ចោទប្រកាន់​គាត់​ថា ​មិន​បានទួទាត់វិកញកយប័ត្រ​គាត់​។

FBI បាននិយាយកាលពីថ្ងៃច័ន្ទថា ទីភ្នាក់ងារនេះ បានទទួលផ្តល់ព័ត៌មាន ក្នុងឆ្នាំ ២០១៩ ថា លោក Routh គឺជាឧក្រិដ្ឋជន ដែលមានអាវុធ ដែលហាមឃាត់ដោយច្បាប់សហព័ន្ធ ប៉ុន្តែអ្នកដែលបានផ្តល់ព័ត៌មាននោះ ក្រោយមក​ក៏មិនបញ្ជាក់ព័ត៌មាននោះទេ ក្នុងអំឡុងពេលសម្ភាសន៍ជាមួយក្រុមភ្នាក់ងារ។

Ryan Routh ត្រូវបាន​ចាប់ខ្លួនជាមួយនឹងសម្ភារៈ​ដែលរិបអូសនៅនឹងកន្លែងកើតហេតុ

FBI បានបញ្ជូនព័ត៌មានឱ្យការណ៍នោះទៅក្រុមអាជ្ញាធរមូលដ្ឋាន នៅរដ្ឋហាវ៉ៃ ជាទីដែល លោក Routh បានផ្លាស់ទៅក្នុងឆ្នាំ ២០១៨ បន្ទាប់ពីរស់នៅរាប់ទសវត្សរ៍នៅ North Carolina ។

ទីភ្នាក់ងារ Reuters បានរកឃើញគណនីជាច្រើននៅលើបណ្តាញ X, Facebook និង LinkedIn ឈ្មោះ Ryan Routh ហើយការចូលជាសាធារណៈ ទៅកាន់ប្រូហ្វាល Facebook និង X ត្រូវបានលុបចោលប៉ុន្មានម៉ោងបន្ទាប់ពីការបាញ់ប្រហារនោះ។ គណនីទាំងបីដែលមានឈ្មោះរបស់ Routh បានបង្ហាញថាគាត់គាំទ្រអ៊ុយក្រែន ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។

នៅថ្ងៃទី២១ ខែមេសា លោក Routh បានផ្ញើសារតាមបណ្តាញ X មួយ ទៅកាន់លោក Elon Musk ដោយសរសេរថា៖ “ខ្ញុំចង់ទិញរ៉ុក្កែតពីអ្នក។ ខ្ញុំចង់ចំពាក់វាជាមួយនឹងក្បាលគ្រាប់មីស៊ីល សម្រាប់ផ្ទះក្រោមដីនៅសមុទ្រខ្មៅរបស់ពូទីន ដើម្បីបញ្ចប់គាត់។ តើអ្នកអាចឱ្យតម្លៃខ្ញុំបានទេ?”។

ធ្លាប់ជាអ្នកស្ម័គ្រចិត្តជួយសង្គ្រាមអ៊ុយក្រែន

កាសែត New York Times បានរាយការណ៍ថា ខ្លួនបានសម្ភាសលោក Routh ក្នុងឆ្នាំ ២០២៣ សម្រាប់អត្ថបទមួយស្តីពីក្រុមពលរដ្ឋអាមេរិក ដែលស្ម័គ្រចិត្តជួយកិច្ចប្រឹងប្រែងសង្គ្រាមអ៊ុយក្រែន។ លោក Routh បានប្រាប់កាសែតនោះថា គាត់បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដោយចំណាយពេលជាច្រើនខែនៅទីនោះក្នុងឆ្នាំ ២០២២ និងកំពុងព្យាយាមជ្រើសរើសទាហានអាហ្វហ្គានីស្ថានដែលបានភៀសខ្លួនពីពួកតាលីបង់ ទៅប្រយុទ្ធនៅអ៊ុយក្រែន។

​អតីតអ្នក​ស្ម័គ្រចិត្ត​អាមេរិម្នាក់ក និងបច្ចុប្បន្ន​ជាអ្នក​ស្ម័គ្រចិត្ត​អាមេរិក​​ម្នាក់ទៀត ​ដែលកំពុង​បម្រើការ​ជាមួយ​ក្រុម​បរទេស​របស់​អ៊ុយក្រែន​ បាន​និយាយ​ថា​ ពួកគេ​បាន​រំឭក​ដល់​លោក Routh និង​ជឿ​ថា ​គាត់​បាន​ចំណាយ​ពេល​នៅ​ក្នុង​ទីក្រុង Ivano-Frankivsk ភាគ​ខាងលិច​អ៊ុយក្រែន។ អ្នក​ទាំង​ពីរ ​បាន​និយាយ​ថា លោក Routh បង្ហាញ​អាកប្បកិរិយា​ចម្លែកៗ។

អតីតអ្នកស្ម័គ្រចិត្តអាមេរិកម្នាក់នៅក្នុងកងពលនោះ បាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ថា លោក Routh ត្រូវបានប្លុកមិនឱ្យចូលក្រុមជជែក “Volunteers for Ukraine” នៅលើបណ្តាញ Signal កាលពីឆ្នាំមុន និងត្រូវបានដាក់ក្នុងបញ្ជីខ្មៅទោត បន្ទាប់ពីទំនងជាភាពវង្វេងស្មារតី ជាមួយនឹងការសន្យាថា នឹងនាំយកក្រុមអ្នកស្ម័គ្រចិត្តបរទេសមកប្រទេសនេះ ថ្វីបើមិនមានប្រវត្តិយោធាក៏ដោយ ។

អ្នកស្ម័គ្រចិត្តរូបនោះ បានប្រាប់រ៉យទ័រថា ខណៈដែលកំពុងសម្រាកនៅភាគខាងលិចពីសមរភូមិក្នុងប្រទេសអ៊ុយក្រែន គាត់ និងក្រុមអ្នកស្ម័គ្រចិត្តផ្សេងទៀត បានព្យាយាមអស់ពីសមត្ថភាពដើម្បីគេចពី លោក Routh និងអ្នកផ្សេងៗទៀត ដែលបានសន្យាដ៏ធំបែបនេះ។

កងកម្លាំង​អន្តរជាតិ ​ដែល​​យុទ្ធជន​បរទេស​ជាច្រើន​នៅ​អ៊ុយក្រែន​ បម្រើ​នោះ​ បាន​និយាយ​ថា ​ខ្លួន​មិន​មាន​ទំនាក់​ទំនងជាមួយ ​លោក Routh ទេ។

ធ្លាប់ចំអកឱ​លោក​បៃដិន

នៅលើបណ្តាញ X ក្នុងឆ្នាំ ២០២០ លោក Routh បានសម្តែងការគាំទ្រចំពោះបេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យ លោក Bernie Sanders និងបានចំអកឱ្យលោក Biden ថា ជា “ចូ ងងុយដេក”។

កាលពីដើមឆ្នាំនេះ លោក Routh បានដាក់ស្លាក បៃដិន នៅក្នុងការបង្ហោះនៅលើបណ្តាញ X: “@POTUS យុទ្ធនាការរបស់អ្នកគួរតែត្រូវបានគេហៅថាអ្វីមួយ ដូចជា KADAF ។ ទុកឱ្យអាមេរិកឱ្យមានប្រជាធិបតេយ្យ និងសេរីភាព។ លោកត្រាំ គួរតែជា MASA …ធ្វើឱ្យពលរដ្ឋអាមេរិកក្លាយជាទាសករម្តងទៀត។ ប្រជាធិបតេយ្យ គឺស្ថិតនៅលើសន្លឹកឆ្នោត ហើយយើង​មិន​អាច​ចាញ់​បាន​ទេ»។

Ryan Routh នៅពេលកម្លាំងសមត្ថកិច្ចប្រតិបត្តិការចាប់ខ្លួន

កំណត់ត្រាបោះឆ្នោតនៅរដ្ឋ North Carolina បានបង្ហាញថា មិនមានលោក Routh ជាសមាជិកបក្សណាមួយ ទោះបីជាគាត់បានបោះឆ្នោត នៅក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យ ក្នុងឆ្នាំនេះក៏ដោយ។

អតីតអ្នកជិតខាងម្នាក់របស់ Routh នៅតំបន់ Greensboro រដ្ឋ North Carolina, អ្នកស្រី Kim Mungo បាននិយាយថា គាត់ត្រូវបានគេដឹងថា បានបាញ់បោះម្តងម្កាលនៅខាងក្រៅផ្ទះរបស់គាត់ ក្នុងថ្ងៃហូលីដេ ទោះបីជាមិនមែនជាការគំរាមកំហែងក៏ដោយ។ ម្តងម្កាល អ្នកស្រី បានចម្អិនអាហារនៅផ្ទះរបស់គាត់ និង​

អ្នកស្រី Mungo អាយុ ៥៣ ឆ្នាំ ដែលបាននិយាយថា អ្នកស្រីរស់នៅក្បែរលោក Routh ប្រហែល១០ឆ្នាំបាននិយាយថា គាត់បានផ្លាស់ទៅឆ្ងាយជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែ​គាត់​បាន​លេច​មុខ​ម្ដង​ទៀត​ ក្នុង​ខែ​ឧសភា និងកំពុង​តែ​បោស​សម្អាត​ផ្ទះ ដោយ​ទំនង​ជា​មាន​បំណង​លក់​វា។

អ្នកស្រី Mungo បាននិយាយថា៖ “ខ្ញុំមិនបានឃើញគាត់មួយរយៈហើយ ។ ខ្ញុំ​មិន​ដឹង​ថា ​គំនិត​គាត់​ជា​អ្វី​ទេ”៕

បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីសហរដ្ឋអាមេរិក គួរតែមានទឹកមាត់ប្រៃលើការសម្រេចចិត្តរបស់ធនាគារកណ្តាល, ជាការចង្អុលបង្ហាញដ៏ច្បាស់លាស់បំផុតរហូតមកដល់ពេលនេះ អំពីចំណូលចិត្តរបស់លោក ក្នុងការរំលោភលើឯករាជ្យភាពរបស់ធនាគារកណ្តាល ប្រសិនបើលោកបានឈ្នះសេតវិមានមកវិញ។

នៅឯគេហដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋផ្លរីដា អតីតប្រធានាធិបតីរូបនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “ខ្ញុំមានអារម្មណ៍ថា ប្រធានាធិបតីគួរតែហ៊ាននិយាយដល់ត្រង់នោះ យ៉ាងហោចណាស់ ក៏មួយម៉ាត់ដែរ។ ក្នុងករណីរបស់ខ្ញុំ, ខ្ញុំគិតថា ខ្ញុំរកលុយបានច្រើន ខ្ញុំគឺជោគជ័យខ្លាំងណាស់ ហើយខ្ញុំគិតថា ខ្ញុំមានសភាវគតិប្រសើរជាងលើករណីជាច្រើន លើមនុស្សដែលនឹងនៅក្នុង ឬប្រធានធនាគារកណ្តាល”។

លោកដូណាល់​ ត្រាំ និយាយពីសេដ្ឋកិច្ចអាមេរិក ខណៈប្រមុខធនាគារកណ្តាល (ឆ្វេង) ស្តាប់

ធនាគារកណ្តាលអាមេរិក បានបោះឆ្នោតដើម្បីរក្សាអត្រាការប្រាក់គោលរបស់ខ្លួនឱ្យស្ថិតស្ថេរក្នុងចន្លោះ ៥.២៥ និង៥.៥% ដដេល ថ្វីបើប្រមុខរបស់ខ្លួន លោក Jerome Powell បាននិយាយថា អត្រាការប្រាក់នេះ អាចត្រូវបានកាត់បន្ថយឆាប់ៗ ក្នុងខែកញ្ញា ប្រសិនបើសេដ្ឋកិច្ចអាមេរិក ដើរតាមគន្លងនៃរំពឹងរបស់ខ្លួន។

ភាពរឹងត្អឹងរបស់ធនាគារកណ្តាលនេះ បានធ្វើឲ្យសដ្ឋកិច្ចធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសទីផ្សារហ៊ុន កាលពី២ថ្ងៃមុន រហូតធ្វើ ឲ្យក្រុមមហាសេដ្ឋីពិភពលោក ខាតបង់សរុប ១៣៤ ពាន់លានដុល្លារ ក្នុងនោះលោកជេហ្វ បេហ្សូស និងអ៊ីឡុន ម៉ាស់ ខាតច្រើនបំផុត។

កាសែត Wall Street Journal បានរាយការណ៍កាលពីខែមេសាថា សម្ព័ន្ធមិត្តរបស់លោកត្រាំ បានធ្វើសេចក្តីព្រាងសំណើ ដែលនឹងប៉ុនប៉ងបំផ្លាញឯករាជ្យភាពរបស់ធនាគារកណ្តាល ប្រសិនបើលោកឈ្នះការបោះឆ្នោត។ ពេលនេះ ក្រុមយុទ្ធនាការឃោសនារបស់លោកត្រាំ បាននៅឃ្លាតឆ្ងាយពីរបាយការណ៍នៅពេលនោះ។

ប៉ុន្តែសុន្ទរកថារបស់លោកពីថ្ងៃព្រហស្បតិ៍ បង្ហាញថា លោកត្រាំ មានភាពស៊ីសង្វាក់គ្នាជាមួយនឹងការជំរុញដ៏សំខាន់មួយនៃសំណើនោះ: ប្រសិនបើលោកក្លាយជាប្រធានាធិបតី, លោកត្រាំ គួរត្រូវបានពិគ្រោះយោបល់ស្តីពីការសម្រេចចិត្តការបញ្ចុះអត្រាការប្រាក់ ហើយសំណើបទប្បញ្ញត្តិធនាគាររបស់ធនាគារកណ្តាល គួរតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់សេតវិមាន។

ប្រមុខធនាគារកណ្តាល និងសមាជិក៦រូបផ្សេងទៀតនៃក្រុមប្រឹក្សាភិបាលរបស់ខ្លួន ត្រូវបានតែងតាំងដោយប្រធានាធិបតី ដែលស្ថិតនៅក្រោមការបញ្ជាក់ពីព្រឹទ្ធសភា។ ប៉ុន្តែធនាគារកណ្តាល រីករាយនឹងឯករាជ្យភាពនៃប្រតិបត្តិការយ៉ាងច្រើន ដើម្បីធ្វើការសម្រេចចិត្តគោលនយោបាយ ដែលមានឥទ្ធិពលយ៉ាងសម្បើម លើទិសដៅនៃប្រទសសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក និងទីផ្សារទ្រព្យសកម្មសកល។

តួយ៉ាង នៅពេលដែលរូបិយបណ្ណដែលគាំទ្រដល់កម្រិតប្រាក់ដុល្លារអាមេរិកក្លាយជារូបិយប័ណ្ណបម្រុងរបស់ពិភពលោក គឺជាសមត្ថភាពរបស់ធនាគារកណ្តាល ក្នុងការកំណត់គោលនយោបាយរូបិយវត្ថុដោយខ្លួនឯង ដោយគ្មានការត្រួតពិនិត្យផ្នែកនយោបាយនោះទេ។ ស្របគ្នានោះ ស្ថានភាពនោះ គឺជាគន្លឹះក្នុងការផ្តល់ឱ្យរដ្ឋាភិបាលអាមេរិក នូវលទ្ធភាពដែលស្ទើរតែមិនបានត្រួតពិនិត្យ ដើម្បីខ្ចីប្រាក់នៅលើទីផ្សារមូលបត្របំណុលសកលក្នុងអត្រាការប្រាក់ទាប ថ្វីបើមានបន្ទុកបំណុលចំនួន ៣៥ពាន់ពាន់លានដុល្លារ ក៏ដោយ ដែលត្រូវបានគេហៅថា “ឯកសិទ្ធិហួសហេតុ”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព