តុលាការប្រជាជនទីក្រុងហូជីមិញ កាលពីថ្ងៃសុក្រ ទី១៩ កក្កដា ២០២៤ បានកាត់ទោសមនុស្ស២៧នាក់ឱ្យជាប់ពន្ធនាគាររហូតដល់១៨ឆ្នាំពីបទរត់ពន្ធមាស៦តោនពីកម្ពុជា។

នាងភុង (មុខ) និងបក្សពួក នៅក្នុងសវនាការនៃតុលាការប្រជាជនក្រុងហូជីមិញ
អ្នកស្រី ង្វៀន ធីមិញ ភុង អាយុ 43 ឆ្នាំ និង អ្នកស្រី ង្វៀន ធីង៉ុកយ៉ាវ អាយុ 44 ឆ្នាំ ម្នាក់ៗ ជាប់គុក 18 ឆ្នាំពីបទរត់ពន្ធមាស ហើយប្អូនស្រីរបស់ យ៉ាវ ឈ្មោះ នាង ង្វៀន ធីគីមភឿង អាយុ 39 ឆ្នាំ ជាប់គុក 15 ឆ្នាំ។
បក្ខពួក២១នាក់របស់ពួកគេ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ពី៤ឆ្នាំ ទៅ១២ឆ្នាំ។
តុលាការនោះ ក៏បានបញ្ជាឱ្យជនជាប់ចោទបង់ប្រាក់ស្មើនឹងមាសដែលបានរត់ពន្ធចំនួន 8.5 ពាន់ពាន់លានដុង (ប្រមាណ 334.9 លានដុល្លារអាមេរិក) ទៅឲ្យរតនាគាររដ្ឋាភិបាល។
ភុង គឺជាមេខ្លោងដែលធ្វើការចរចាដោយផ្ទាល់ទាក់ទងនឹងការរត់ពន្ធនេះ យ៉ាវ គឺជាអ្នកគាំទ្រខាងនយោបាយដ៏សំខាន់ ហើយអ្នកផ្សេងទៀត ត្រូវបានប្រគល់ភារកិច្ចផ្សេងៗ។
ភុង ធ្លាប់ជាបុគ្គលិកហាងមាស ហើយដូច្នេះគាត់បានស្គាល់មនុស្សជាច្រើននៅក្នុងអាជីវកម្មនៅទីក្រុងហូជីមិញ ខេត្តតៃនិញ និងប្រទេសកម្ពុជា។
នៅដើមឆ្នាំ 2022 ភុង និង ភឿង បានឃើញតម្លៃមាសនៅវៀតណាមខ្ពស់ជាងនៅកម្ពុជា ហើយដូច្នេះបានទាំក់ទងជាមួយ យ៉ាវ និងក្រុមផ្សេងទៀតដើម្បីបង្កើតក្រុមពីរ ដែលរត់ពន្ធមាសទៅប្រទេសវៀតណាម។
នាង ភុង បានដឹកនាំម្នាក់ ក្នុងចំណោមពួកគេ ហើយនាង និង នាងយ៉ាវ នឹងទិញមាសពីហាងនានាក្នុងផ្សារក្នុងទីក្រុងភ្នំពេញ រក្សាទុកក្នុងប្រអប់លាក់នៅក្រោមទំនិញទឹកកក ហើយនាំវាតាមច្រកព្រំដែន Chang Riec ។
យានជំនិះទាំងនោះនឹងទៅដល់រោងចក្រទឹកកកមួយនៅស្រុក Tan Bien ក្នុងខេត្ត តៃនិញ ដែលជាកម្មសិទ្ធិរបស់ យ៉ាវ និងកូនប្រុសរបស់នាង ហើយនាងនឹងបែងចែកមាសក្នុងចំណោមមនុស្សមួយចំនួនដែលនឹងដឹកវាទៅកាន់ ភុង ក្នុងទីក្រុងហូជីមិញ ។
នៅក្នុងខែសីហា និងខែកញ្ញា ឆ្នាំ 2022 នាង ភុង បានរត់ពន្ធមាសចំនួន 4,830 គីឡូក្រាមតាមរបៀបនេះហើយបានលក់វាទៅឱ្យបណ្តាហាងមាស និងបុគ្គលមួយចំនួន៕
ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង នឹងផ្តល់ឥណទានចំនួន 5 ពាន់លានដុល្លារ ជាមួយនឹងអត្រាការប្រាក់លើកទឹកចិត្ត ដើម្បីផ្តល់មូលនិធិដល់គម្រោងផ្លូវដែកសំខាន់ៗរបស់វៀតណាម។
ប្រធានធានាគារ AIIB លោក ជីន លីគុន (Jin Liqun) បានផ្តល់ជូននាយករដ្ឋមន្ត្រីវៀតណាម លោក (ផាម មិញជីញ ) Pham Minh Chinh កាលពីថ្ងៃអង្គារទី 16 កក្កដា 2024 ថ្មីៗនេះ។
មុននេះ លោក ជីញ បានស្នើទៅធនាគារ AIIB សម្រាប់ការប្រឹក្សាយោបល់ និងផ្តល់មូលនិធិសម្រាប់គម្រោងសំខាន់ៗរបស់វៀតណាម ដូចជាផ្លូវរថភ្លើងល្បឿនលឿនពីភាគខាងជើងទៅភាគខាងត្បូង ផ្លូវដែកចំនួនបី តភ្ជាប់ភាគខាងជើងវៀតណាមជាមួយប្រទេសចិន និងផ្លូវរថភ្លើង នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។
នាយករដ្ឋមន្ត្រីរូបនោះ បានប្រាប់ លោក លីគុន ថា វៀតណាមកំពុងកំណត់គោលដៅឈានមុខគេលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការថែទាំសុខភាព ការអប់រំ វប្បធម៌ កីឡា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍន៍បៃតង និងចរាចរសេដ្ឋកិច្ច។
ប្រទេសនេះ មានតម្រូវការខ្ពស់សម្រាប់ការអភិវឌ្ឍន៍លើមធ្យោបាយដឹកជញ្ជូនទាំងប្រាំគឺ ផ្លូវគោក ផ្លូវដែក អាកាសចរណ៍ ផ្លូវសមុទ្រ និងផ្លូវទឹកក្នុងដីផងដែរ។
នាយករដ្ឋមន្ត្រីរូបនេះ ចង់បានការវិនិយោគលើវិស័យទាំងនេះដើម្បីបង្កើតគុណតម្លៃថ្មី កាត់បន្ថយថ្លៃដឹកជញ្ជូន បង្កើនផលិតកម្ម និងអាជីវកម្ម បង្កើតការងារ និងធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
លោក លីគុន (Liqun) បានសរសើរវៀតណាមចំពោះអត្រាកំណើនសេដ្ឋកិច្ចដ៏លឿនរបស់ខ្លួន ចំពេលមានការលំបាកជាសកល។
ធនាគារ AIIB ត្រូវបានបង្កើតឡើងដោយផ្អែកលើគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) នៅក្នុងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងខែតុលា ឆ្នាំ 2013 និងបានដំណើរការតាំងពីឆ្នាំ 2016 ជាមួយនឹងប្រទេសសមាជិកស្ថាបនិកចំនួន 57 រួមទាំងប្រទេសវៀតណាមផងដែរ។
ធនាគារ AIIB បានផ្ដល់មូលនិធិដល់ប្រទេសវៀតណាមលើគម្រោងចំនួនបីមកហើយ ដែលមានតម្លៃជាទឹកប្រាក់ 223 លានដុល្លារ លើវិស័យថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
ធនាគារនោះ មានការចាប់អារម្មណ៍ក្នុងការផ្តល់មូលនិធិដល់គម្រោងខ្លះទៀត របស់វៀតណាម ក្នុងវិស័យថាមពលកកើតឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់ទឹក និងប្រព័ន្ធលូ៕