កាសែតអេឡិចត្រូនិក Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេតក្រុមហ៊ុនជាច្រើន ក្នុងនោះមានទាំងក្រុមហ៊ុនបង្កើតកម្មវិធីផ្នែកទន់របស់អាល្លឺម៉ង់ SAP SE និង ក្រុមហ៊ុន Carahsoft Technology ពីបទការឃុបឃិតគ្នាដ៏សម្បើម ដើម្បីគិតថ្លៃច្រើនហួសលើបណ្តាទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ។
ដោយស្រង់កំណត់ត្រារបស់តុលាការសហព័ន្ធដែលដាក់ប្តឹងនៅ Baltimore, របាយការណ៍នោះ បាននិយាយថា មេធាវីនៃក្រសួងយុត្តិធម៌អាមេរិក (DOJ) បាននិងកំពុងធ្វើការស៊ើបអង្កេត យ៉ាងហោចណាស់ចាប់តាំងពីឆ្នាំ ២០២២ ថាតើក្រុមហ៊ុន SAP បានឃុបឃិតគ្នាដោយខុសច្បាប់ជាមួយក្រុមហ៊ុនផ្តល់ដំណោះស្រាយ IT ដែរឬយ៉ាងណា ដើម្បីរៀបតម្លៃលក់ទៅឱ្យយោធាសហរដ្ឋអាមេរិក និងអង្គភាពរដ្ឋាភិបាលជាច្រើនផ្សេងទៀត។
ក្រុមហ៊ុន SAP, Carahsoft, និងក្រសួង DOJ មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំយោបល់នៅខាងក្រៅម៉ោងធ្វើការធម្មតានោះទេ។
តាំងពីព្រឹកព្រលឹមថ្ងៃនោះ Bloomberg បានរាយការណ៍ថា បណ្តាទីភ្នាក់ងារសហព័ន្ធរបស់សហរដ្ឋអាមេរិក បានរុករកការិយាល័យរបស់ក្រុមហ៊ុន Carahsoft ក្នុងតំបន់ Washington ។ អ្នកតំណាងក្រុមហ៊ុន Carahsoft បានប្រាប់ Bloomberg ថា ការស៊ើបអង្កេតនោះ គឺបានចូលទៅក្នុងក្រុមហ៊ុន ដែល Carahsoft ធ្លាប់បានធ្វើអាជីវកម្ម កាលពីអតីតកាល។
ក្រុមហ៊ុន SAP ធ្លាប់មានរឿងប្រឈមមុខជាមួយក្រសួងយុត្តិធម៌ ហើយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាល្លឺម៉ង់នេះ បានយល់ព្រមបង់ប្រាក់ប្រហែល ២២២ លានដុល្លារ ដើម្បីដោះស្រាយការស៊ើបអង្កេត លើគម្រោងសូកប៉ាន់ជាច្រើន នៅក្នុងប្រទេសចំនួន៧៕
យោងតាមទិន្នន័យគយថ្មីបំផុតរបស់ចិន ឲ្យដឹងថា ការនាំចូលគ្រឿងពាក់កណ្តាលចម្លងកំដៅ ដូចជា ត្រង់ស៊ីស្ទ័រ និងបន្ទះឈីប របស់ប្រទេសចិន បន្តកើនឡើង ចំពេលមានរបាយការណ៍ជច្រើនថា សហគ្រាសដីគោកទាំងឡាយ កំពុងប្រញាប់ប្រញាល់បំពេញស្តុកនូវបណ្តុំសៀគ្វីរួមបញ្ចូលគ្នា (ICs) ទាំងនេះ ឲ្យបានមុនពេលការរឹតបន្តឹងថ្មីជាសក្តានុពល លើបន្ទះឈីបអង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM) ដោយសហរដ្ឋអាមេរិក។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយរដ្ឋបាលគយទូទៅ ក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ ២០២៤ ឲ្យដឹងថា ការនាំចូលបន្ទះឈីបមានចំនួនសរុប ៣០៨.១ ពាន់លានគ្រឿង ដែលមានតម្លៃប្រហែល ២១២ ពាន់លានដុល្លារអាមេរិក ។ ចំនួននោះ បានកត់សម្គាល់ពីបរិមាណ នឡើង ១៤.៥% ពី១ឆ្នាំទៅ១ឆ្នាំ និងការកើនឡើងតម្លៃប្រាក់ដុល្លារ ១១.៥ %។
ការកើនឡើងនៃការនាំចូលបន្ទះឈីបទាំងនេះ ឆ្លុះបញ្ចាំងពីការរំពឹងទុកថា អាមេរិក នឹងដាក់កំហិតជាឯកតោភាគីជាថ្មី លើសិទ្ធិទទួលបានឈីប HBM របស់ចិនដីគោក ដែលរបាយការណ៍របស់ Reuters មួយ បានពណ៌នា ពីថ្ងៃអង្គារថា ជាកម្លាំងជំរុញ សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំរបស់ចិនដីគោក ក្នុងនោះមានទាំងក្រុមហ៊ុន Huawei Technologies និង Baidu ដើម្បីស្តុកទុកបន្ទះឈីប ដែលផលិតដោយក្រុមហ៊ុនសាំស៊ុងអេឡិចត្រូនិក ។
របាយការណ៍ថ្មីៗមួយរបស់ Bloomberg បាននិយាយថា វិធានការរបស់អាមេរិកទាំងនោះ អាចត្រូវបានដាក់ចេញអនុវត្តភ្លាមៗក្នុងខែក្រោយ។ បន្ទះឈីប HBM – ជាធម្មតាត្រូវបានរួមបញ្ចូលជាមួយឧបករណ៍បង្កើនល្បឿនឆ្លាតវៃសិប្បនិម្មិត (AI) ដូចជាផ្នែកដំណើរការក្រាហ្វិកពី Nvidia – គឺជាសមាសធាតុដែលមិនអាចខ្វះបាន សម្រាប់ការបង្កើតគំរូភាសាធំៗ ដែលជាបច្ចេកវិទ្យាដែលគាំទ្រសេវាកម្មបញ្ញាសិប្បនិម្មិត្ត (AI) តាមជំនាន់ដូចជា ChatGPT របស់ក្រុមក្រុមហ៊ុន OpenAI ជាដើម។
យោងតាមរបាយការណ៍របស់ Reuters ឱ្យដឹងថា ការប្រជែងគ្នារកបន្ទះឈីបនោះ បានធ្វើឱ្យប្រទេសចិនដីគោកទទួលបានប្រាក់ចំណូលឈីប HBM របស់ក្រុមហ៊ុន Samsung ចំនួន ៣០%ក្នុងឆមាសទី១នៃឆ្នាំនេះ ។
ការនាំចូលឈីបសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានតម្លៃ ៣៤៩ ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ ១៥.៤ % ធៀបនឹងឆ្នាំ ២០២២។
ទិន្នន័យគយ ក៏បានបង្ហាញដែរថា ការនាំចេញគ្រឿងអេឡិចត្រូនិកដីគោកពីខែមករា ដល់ខែកក្កដា បានឈានដល់ ១៦៦.៦ ពាន់លានគ្រឿង កើនឡើង ១០.៣% ធៀបនឹងឆ្នាំមុន។ តម្លៃសរុបក្នុងអំឡុងពេលនោះបានកើនឡើង ២២.៥%ពី១ឆ្នាំទៅ១ឆ្នាំ ដល់ចំនួន៩០ពាន់លានដុល្លារអាមេរិក។
យោងតាមទិន្នន័យគយ ឱ្យដឹងថា ការនាំចេញឈីប របស់ប្រទេសចិន បានឆ្លុះបញ្ចាំងពីតម្រូវការដ៏រឹងមាំនៅក្រៅប្រទេស សម្រាប់អ្វីដែលហៅថាបន្ទះឈីបកេរ្តិ៍ដំណែល ដែលត្រូវបានប្រើប្រាស់ជាទូទៅនៅក្នុងរថយន្ត គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងផលិតផលអេឡិចត្រូនិកប្រើប្រាស់ផ្សេងៗ។ នៅក្នុងខែកក្កដាតែមួយ ការនាំចេញឈីប ឡើងដល់ ២៧.៣ ពាន់លានគ្រឿង ដែលមានតម្លៃ ១៣.៨ ពាន់លានដុល្លារអាមេរិក។
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys បានឱ្យដឹងថា ការកើនឡើងនោះ កើតឡើងចំពេលនៃការស្ទុះងើបឡើងវិញ នៃផលិតផលអេឡិចត្រូនិកជាច្រើន ក្នុងនោះមានទាំងស្មាតហ្វូនផងដែរ។ ការនាំចេញស្មាតហ្វូនជាសកល បានកើនឡើង ១២%នៅក្នុងត្រីមាស ខែមិថុនា៕
ការសិក្សាមួយបានរកឃើញថា សង្គ្រាមលើឧបទ្វីបកូរ៉េមិនត្រឹមតែបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ វាថែមទាំងបំផ្លាញសេដ្ឋកិច្ចពិភពលោកទៀតផង។ ការខូចខាតនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន 4 ពាន់ពាន់លានដុល្លារ ឬ 3.9% នៃសេដ្ឋកិច្ចពិភពលោក។
Bloomberg Economics បានរាយការណ៍ពីចុងសប្តាហ៍ថា លទ្ធភាពនៃសង្រ្គាមមួយលើឧបទ្វីបកូរ៉េ គឺមានកម្រិតទាបណាស់ ប៉ុន្តែប្រូបាប៊ីលីតេនោះ មិនមែន “សូន្យ” នោះទេ។ ការសិក្សានេះ បានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីខែមុន ដើម្បីស្តារភាពជាដៃគូសង្គ្រាមត្រជាក់ឡើងវិញ។
យោងតាមការសិក្សារបស់ Bloomberg Economics ឲ្យដឹងថា សង្រ្គាមពេញបន្ទុកមួយ នៅឧបទ្វីបកូរ៉េ អាចសម្លាប់មនុស្សរាប់លាននាក់ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ 4 ពាន់ពាន់លានដុល្លារក្នុងឆ្នាំដំបូង ឬ 3.9 ភាគរយនៃផលជាតិសរុបរបស់ពិភពលោក។ ចំនួននេះ គឺច្រើនជាងទ្វេដងនៃការខូចខាតដែលបណ្តាលមកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
លោកបានលើកឡើងពីការពិតថា តំបន់ទីប្រជុំជនទីក្រុងសេអ៊ូល ដែលជាទីដែលប្រជាជនកូរ៉េខាងត្បូងពាក់កណ្តាលរស់នៅ គឺស្ថិតនៅក្នុងរយៈចម្ងាយនៃការបាញ់របស់កូរ៉េខាងជើង ដែលជាបុព្វហេតុនៃការភ័យខ្លាច។ Bloomberg Economics បានពន្យល់ថា ប្រសិនបើតំបន់ទីក្រុងដែលមានការផលិតកម្មសារធាតុផ្សេងៗ 81% និង ផលិតកម្មផលិតសរុប34% ត្រូវបានវាយប្រហារ វានឹងធ្វើឲ្យកក្រើកសង្វាក់ផ្គត់ផ្គង់ពិភពលោក។
លោក Wi Sung-rak ជាអតីតប្រធានទីស្នាក់ការចរចាសន្តិភាពឧបទ្វីបកូរ៉េ នៃគណបក្សប្រជាធិបតេយ្យកូរ៉េ បាននិយាយថា៖ “មានឱកាស 30% នៃការរត់ប្រណាំងខ្នាតតូចមួយនៅឧបទ្វីបកូរ៉េក្នុងរយៈពេលមួយពីរឆ្នាំនេះ។ វាជាស្ថានការណ៍ធ្ងន់ធ្ងរបំផុត ចាប់តាំងពីការដួលរលំ នៃសហភាពសូវៀត”។
Bloomberg Economics បានចង្អុលបង្ហាញថា បន្ថែមពីលើសង្រ្គាមនោះ ការដួលរលំនៃរបបលោក គីម ជុងអ៊ុន គឺជាសេណារីយ៉ូមួយ ដែលនាំទៅរកវិបត្តិមួយនៅឧបទ្វីបកូរ៉េ។ អ្នកអត្ថធិប្បាយរូបនោះ បាននិយាយថា ប្រសិនបើរបបលោក គីម ជុងអ៊ុន ដួលរលំនោះ បញ្ហាបន្ទាន់បំផុតសម្រាប់សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងចិន គឺការធានាសុវត្ថិភាព នៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕