រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ភីឆៃ ឈុនហា​វិជ្ជរ៉ា (Pichai Chunhavajira) បានប្រាប់ក្រុមអ្នកយកព័ត៌មានពីថ្ងៃអង្គារថា មូលនិធិ វ៉ាយូប៉ាក់ (Vayupak Fund)  មានគោលបំណងបបំពេញដើមទុន ដោយរៃអង្គាសពីសាធារណជន នៅក្នុងត្រីមាសទី៣នេះ។ មូលនិធិដែលមានទ្រព្យសកម្មប្រហែល ៣០០ ពាន់លានបាតនេះ នឹងធានានូវការត្រឡប់មកវិញប្រចាំឆ្នាំជាអប្បបរមាមួយ និងការការពារប្រាក់ដើម។

សន្ទស្សន៍ភាគហ៊ុនសំខាន់របស់ប្រទេសថៃ បានធ្លាក់ចុះ ៨.៤% ក្នុងឆ្នាំនេះ ដោយក្រុមអ្នកវិនិយោគបរទេស បានលក់ភាគហ៊ុនពួកគេចេញ ដែលមានតម្លៃ ៣.៤ ពាន់លានដុល្លារអាមេរិក។ ទីផ្សារនោះ បានធ្លាក់ចុះ ១៥%កាលពីឆ្នាំមុន ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ រូបិយប័ណ្ណខ្សោយ និងភាពមិនច្បាស់លាស់ខាងនយោបាយ។

សន្ទស្សន៍ភាគហ៊ុនថៃ បានធ្លាក់ចុះរហូតដល់ ៨.៤% ធ្វើឲ្យក្រុមវិនិយោគិនបរទេស លក់ភាគហ៊ុនរហូតដល់ $៣.៤ ពាន់លានដុល្លារ

លេខាធិការអចិន្ត្រៃយ៍របស់ក្រសួងហិរញ្ញវត្ថុ លោក ឡាវ៉ារ៉ុន សាងស្នីត (Lavaron Sangsnit) បាននិយាយថា អង្គភាពមូលនិធិថ្មីនេះ នឹងមានសុពលភាពរយៈពេល ១០ ឆ្នាំ ហើយនឹងត្រូវបានចុះបញ្ជីលើទីផ្សារប្តូរប្រាក់។ ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត ​នឹង​ត្រូវ​ប្រកាស​នៅ​ពេល​ក្រោយ។

លោក ឡាវ៉ារ៉ុន បាននិយាយថា មូលនិធិនេះ នឹងវិនិយោគជាចម្បងលើមូលបត្រដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុនថៃ ដោយផ្តោតសំខាន់លើក្រុមហ៊ុនទាំងឡាយដែលមានប្រាក់ចំណូលល្អ ស្ថិរភាពរយៈពេលវែង និងអភិបាលកិច្ចសាជីវកម្មល្អ។

ទិន្នន័យមូលនិធិបានបង្ហាញថា មូលនិធិ វ៉ាយូប៉ាក់ បច្ចុប្បន្នមានតម្លៃទ្រព្យសកម្មប្រហែល ៣២២ ពាន់លានបាត  ហើយទ្រព្យសម្បត្តិកំពូលរៗបស់ខ្លួន រួមមានក្រុមហ៊ុន ថាមពលធំបំផុតរបស់ប្រទេសថៃ PTT, ក្រុមហិរញ្ញវត្ថុ SCBX និងធនាគារ Krung Thai Bank ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព