ក្រសួងមហាផ្ទៃ របស់ប្រទេសអូស្ត្រាលី បានបង្ហាញមូលហេតុសំខាន់ៗចំនួន៦សម្រាប់ការបដិសេធការស្នើសុំទិដ្ឋាការសិស្ស​និស្សិត ក្នុងនោះមានទាំងការរៀបចំឯកសារមិនពេញលេញ និងចេតនាមិនស្មោះត្រង់។

ប្រទេសអូស្ត្រាលី បានអនុម័តបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងសម្រាប់ការចុះឈ្មោះនិស្សិតអន្តរជាតិ ចំពេលមានការកើនឡើង នៃការដាក់ពាក្យសុំ ចាប់តាំងពីមានការរាតត្បាត ជំងឺ Covid-19 ។

ឥឡូវនេះ វៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង៦ ដែលមានចំនួនការដាក់ពាក្យសុំច្រើនបំផុត ដោយកើនឡើងពី ១៨,៧០០នាក់ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ ដល់ជាង ២៤,៤០០នាក់ នៅក្នុងឆ្នាំបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ អត្រាអនុម័តទទួលយក បានថយចុះពី ៩១% មកនៅ ៧៦% ជាអត្រាទាបបំផុត ក្នុងរយៈពេល ១៨ ឆ្នាំមកនេះ។

នៅឯកម្មវិធីបង្ហាញសេវកម្មអប់រំរបស់រដ្ឋ New South Wales Education Showcase Vietnam 2024 ដែលប្រារព្ធឡើងនៅទីក្រុងហូជីមិញពីសប្តាហ៍មុន លោកស្រី Katherine Tranter មន្ត្រីអន្តោប្រវេសន៍ជាន់ខ្ពស់ទទួលបន្ទុកទិដ្ឋាការនិស្សិត នៃក្រសួងមហាផ្ទៃ អូស្ត្រាលី បាននិយាយថា ការធ្លាក់ចុះនៃអត្រាការអនុម័តនេះ គឺជាផ្នែកមួយនៃនិន្នាការកាន់តែធំដែលប៉ះពាល់ដល់ ប្រទេសកំពូលទាំង ១០ ភាគច្រើនបំផុត ដែលមានចំនួននិស្សិតអន្តរជាតិច្រើនបំផុតនៅប្រទេសអូស្ត្រាលី ។

លោកស្រី Tranter បានរៀបរាប់ពីហេតុផលរួមចំនួន៦សម្រាប់ការបដិសេធទិដ្ឋាការនិស្សិត​របស់ក្រសួងមហាផ្ទៃ ៖ ១).ការរៀបឯកសារមិនពេញលេញ ២).ការខកខានមិនឆ្លើយតបទៅនឹងសំណើសុំព័ត៌មានបន្ថែម ៣).ចេតនាសិក្សាមិនស្មោះត្រង់ ៤).ការក្លែងបន្លំឯកសារ ៥).មិនមានជំនាញភាសាអង់គ្លេសតាមតម្រូវការ និង ៦). ភស្តុតាងហិរញ្ញវត្ថុមិនគ្រប់គ្រាន់សម្រាប់ការសិក្សា និងការចំណាយ លើការរស់នៅ។

លោកស្រី Tranter បាននិយាយថា៖ “ហេតុផលទូទៅបំផុត គឺការរៀបឯកសារមិនស្មោះត្រង់។ យើងនឹងបដិសេធពាក្យសុំមួយ បើសិន វាខ្វះលិខិតសុំចូលរៀនពិតប្រាកដ ឬបើសិនការរៀបឯកសារ បង្ហាញថាអ្នក សុំស្នើសុំ មិនមែនជាសិស្សពិតប្រាកដ” ។

ទាក់ទងនឹងហិរញ្ញវត្ថុ សិស្ស និស្សិត ត្រូវតែបង្ហាញថា ពួកគេមានមូលនិធិគ្រប់គ្រាន់ដើម្បីទូទាត់លើតម្រូវការសំខា៣គឺ ការធ្វើដំណើរ ថ្លៃសិក្សា និងការចំណាយលើការរស់នៅសម្រាប់ខ្លួនគេ និងសមាជិកគ្រួសារណាម្នាក់ (បើមាន)។ តម្លៃរស់នៅអប្បបរមាសម្រាប់និស្សិតអន្តរជាតិគឺ $២៩,៧១០ (US$២០,០៩០) ក្នុងមួយឆ្នាំ។ ការផ្តល់ភស្តុតាងនៃសមត្ថភាពហិរញ្ញវត្ថុនេះ អាចពន្លឿនដំណើរការទិដ្ឋាការ។

និស្សិតរូបនេះ (ស្តាំ) កំពុងស្វែងយល់ពី​សាកលវិទ្យាល័យ Newcastle University នៅរដ្ឋ New South Wales ក្នុងអំឡុងពេលផ្សព្វផ្សាយអប់រំរបស់អូស្ត្រាលី នៅក្រុងហូជីមិញ ជាមួយក្រុមការងារមកពីអូស្ត្រាលី។

អ្នកតំណាងក្រសួងមហាផ្ទៃនេះ បានសង្កត់ធ្ងន់ថា ការធ្លាក់ចុះនៃអត្រាការអនុម័តទិដ្ឋាការនេះ មិនទាក់ទងនឹងសញ្ជាតិរបស់អ្នកដាក់ពាក្យស្នើសុំនោះទេ។ ការចេញទិដ្ឋាការ ពឹងផ្នែកលើករណីបុគ្គល។ លោកស្រី Tranter បានបញ្ជាក់ថា៖ “ទិដ្ឋាការសិស្សនិស្សិត ត្រូវបានវាយតម្លៃអនុលោមទៅតាមលក្ខណៈវិនិច្ឆ័យជាក់លាក់។ មិនមានការអនុគ្រោះណាមួយ ដោយផ្អែកលើអ្នកមកពីទីក្រុង ឬប្រទេសណា​នោះទេ” ។

លោកស្រី ក៏បានកត់សម្គាល់ផងដែរថា ពេលវេលាដំណើរការឯកសារជាមធ្យមសម្រាប់ការដាក់ពាក្យស្នើសុំទិដ្ឋាការសិស្សនិស្សិត នៅទូទាំងពិភពលោកគឺ ៥០ ថ្ងៃ យូរបំផុតជាអតិបរមាគឺ៤ ខែ។ វាអាស្រ័យទៅលើកត្តាជាច្រើន ដូចជាគុណភាព និងភាពពេញលេញនៃការដាក់ពាក្យស្នើសុំ, ដំណើរការនៃការផ្តល់ព័ត៌មានបន្ថែម, និងបរិមាណនៃការដាក់ពាក្យស្នើសុំ នៅពេលនោះ។

ក្នុងអំឡុងពេលសិក្សា សិស្សត្រូវជូនដំណឹងជាបន្ទាន់ទៅទីភ្នាក់ងារចេញទិដ្ឋាការ អំពីការផ្លាស់ប្តូរស្ថានភាពលិខិតឆ្លងដែន, ស្ថានភាពអាពាហ៍ពិពាហ៍, ព័ត៌មានទំនាក់ទំនង ឬព័ត៌មានលម្អិតអំពីវគ្គសិក្សា។ លោកស្រី Tranter បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរវគ្គសិក្សា ឬផ្លាស់សាលារៀន នឹងត្រូវបានកម្រិត ហើយបើសិនជាចាំបាច់ សិស្សនិស្សិត ត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការថ្មីមួយ។

ដើម្បីជៀសវាងការរំខានដល់ផែនការសិក្សារបស់ពួកគេ លោកស្រី បានណែនាំសិស្សនិស្សិត ឱ្យដាក់ស្នើពាក្យស្នើសុំរបស់ពួកគេ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងត្រូវឆ្លើយសំណួរអំពីចេតនារបស់ពួកគេ និងគោលបំណង នៃការចូលរួមវគ្គសិក្សានោះដោយស្មោះត្រង់ និងដោយលម្អិត។

សម្រាប់សិស្សវិទ្យាល័យ ក្រសួងមហាផ្ទៃ ក៏ពិចារណាពីគោលបំណងរបស់គ្រួសារផងដែរ។ និស្សិត គួរតែត្រូវបានពិនិត្យមើលឯកសារទាំងអស់យ៉ាងហ្មត់ចត់ ដើម្បីធានាឱ្យបាននូវភាពពេញលេញ មុនពេលដាក់ពាក្យស្នើសុំរបស់ពួកគេ ដើម្បីដំណើរការទិដ្ឋាការកាន់តែលឿន៕

ប្រទេសអូស្ត្រាលី ដែលក្នុងចំណោមនិស្សិត ៣៣នាក់ មាននិស្សិតបរទេសម្នាក់ នឹងកំណត់ទទួលសិស្សបរទេសត្រឹម ២៧០,០០០ នាក់ នៅក្នុងឆ្នាំ ២០២៥  ជាផ្នែកមួយ នៃការបង្រ្កាបលើការធ្វើចំណាកស្រុក។

រដ្ឋមន្ត្រីក្រសួងអប់រំអូស្ត្រាលី លោកស្រី ជេសិន គ្លែរ (Jason Clare) បាននិយាយថា នៅក្រោមគោលនយោបាយនេះ រដ្ឋាភិបាលនឹងកំណត់និស្សិតអន្តរជាតិថ្មីចំនួន ១៤៥,០០០ នាក់សម្រាប់សាកលវិទ្យាល័យ និង ៩៥,០០០ នាក់ សម្រាប់វិស័យបណ្តុះបណ្តាលជំនាញ។ សម្រាប់មហាវិទ្យាល័យ និងអ្នកផ្តល់សេវាមិនមែនសាកលវិទ្យាល័យជាច្រើនទៀត, ការចាប់ផ្តើមនឹងមានប្រហែល ៣០០០០ នាក់។ ទិដ្ឋាការសិស្សជិត ៦០០០០០ ត្រូវបានផ្តល់ នៅក្នុងសារពើពន្ធ 2023។

បណ្តាសាកលវិទ្យាល័យ បានព្រមានជាច្រើនលើកច្រើនសារហើយថា វិធានការណាមួយ ដើម្បីដាក់កំណត់និស្សិតបរទេស អាចធ្វើឲ្យខូចដល់ឧស្សាហកម្មអប់រំថ្នាក់ឧត្តមសិក្សាដែលរកកម្រៃបានច្រើន។

រដ្ឋាភិបាល បាននិងកំពុងពិគ្រោះយោបល់អស់រយៈពេលជាច្រើនខែលើផែនការដាក់កំហិតលើនិស្សិតបរទេស ដែលជាផ្នែកមួយនៃការជំរុញកាន់តែទូលាយក្នុងការបង្ក្រាបលើការធ្វើចំណាកស្រុកក្រោយ Covid ខ្ពស់។ ការកើនឡើងនៃការធ្វើចំណាកស្រុក បានស្របពេលជាមួយនឹងការកើនឡើងនៃក្តីបារម្ភរបស់អ្នកបោះឆ្នោតចំពោះលំនៅដ្ឋានដែលបានធ្វើឱ្យការជួលកើនឡើង ដោយបង្ហាញពីការខូចខាតផ្នែកនយោបាយសម្រាប់រដ្ឋាភិបាលបក្សការងារកណ្តាលឆ្វេងនិយម។

យោងតាមការស្ទង់មតិដែលចេញផ្សាយដោយ Essential កាលពីថ្ងៃអង្គារ ឱ្យដឹងថា ការគាំទ្រសម្រាប់ការធ្វើចំណាកស្រុកនៅអូស្ត្រាលី បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ឆ្នាំ ដោយ ៤២% នៃអ្នកដែលបានស្ទង់មតិ បាននិយាយថា វាមានផលប៉ះពាល់អវិជ្ជមានដល់ប្រទេសនេះ។

និស្សិតបរទេស បានចូលរួមចំណែកជួយសេដ្ឋកិច្ចអូស្ត្រាលី ចំនួន៤៨ពាន់លានដុល្លារអូស្ត្រាលី ឆ្នាំ២០២៣

និស្សិតអន្តរជាតិ បានរួមចំណែក ៤៨ពាន់លានដុល្លារអូស្ត្រាលី ដល់សេដ្ឋកិច្ចអូស្ត្រាលី ក្នុងឆ្នាំ ២០២៣ ដែលធ្វើឱ្យក្លាយជាការនាំចេញសេវាកម្មអប់រំកំពូលរបស់ប្រទេស។ នៅមុនការប្រកាសនេះ ក្រុមប្រឹក្សាស្នាក់នៅរបស់និស្សិត នៃ ក្រុមប្រឹក្សាអចលនទ្រព្យអូស្ត្រាលី បាននិយាយថា រដ្ឋាភិបាលគួរតែផ្តោតលើបញ្ហាផ្គត់ផ្គង់លំនៅដ្ឋានកាន់តែទូលាយ ជាជាងផ្តោតសំខាន់លើនិស្សិតអន្តរជាតិ។

នាយកប្រតិបត្តិ លោក Torie Brown បាននិយាយថា៖ “រដ្ឋាភិបាល ​ត្រូវ​ពិនិត្យ​រយៈពេល​វែង​លើ​បញ្ហា​ផ្គត់ផ្គង់​រចនាសម្ព័ន្ធ​ក្នុង​ប្រទេស​របស់​យើង។ យើងមិនអាចបន្ទោសនិស្សិតអន្តរជាតិ ចំពោះបញ្ហាដែលយើងបានបង្កើតនោះទេ” ។

សាកលវិទ្យាល័យទាំងឡាយ បានព្រមានស្រដៀងគ្នាថា រដ្ឋាភិបាលកំពុងប្រថុយនឹងឧស្សាហកម្មសំខាន់មួយ ក្នុងកិច្ចប្រឹងប្រែងដើម្បីបន្ធូរបន្ថយការបារម្ភលើសម្ពាធតម្លៃ ដែលមិនទាក់ទងដោយផ្ទាល់។

នាយកប្រតិបត្តិអូស្ត្រាលី លោក Luke Sheehy បានប្រាប់គណៈកម្មាធិការព្រឹទ្ធសភាមួយ នៅដើមខែសីហាថា ប្រទេសនេះ អាចនាំទៅដល់ការបាត់បង់ការងារ ១៤,000 នៅក្នុងវិស័យអប់នេះ និងធ្វើឱ្យសេដ្ឋកិច្ចខាតបង់ដល់ទៅ ៤.៣ ពាន់លានដុល្លារអូស្ត្រាលី។

វិធានការណ៍នេះ ក៏ត្រូវបានអនុវត្តនៅប្រទេសផ្សេងទៀតផងដែរ។ នៅចក្រភពអង់គ្លេស ដែលជាគោលដៅធំជាងគេមួយរបស់ពិភពលោកសម្រាប់និស្សិតបរទេស គណបក្សការងារ ដែលជាបក្សប្រឆាំង បានប្តេជ្ញារក្សាការហាមឃាត់លើនិស្សិតអន្តរជាតិ ដែលជាបន្ទុករបស់ចក្រភពអង់គ្លេស តាំងពីឆ្នាំ 2019 មក។ នៅប្រទេសហូឡង់ ដែលជាសម្ព័ន្ធស្តាំនិយមជ្រុល។ បានស្នើឱ្យមានការរឹតបន្តឹងការមានសិទ្ធិចូលរៀនរបស់និស្សិតបរទេស ទៅក្នុងសាកលវិទ្យាល័យហូឡង់។

នៅប្រទេសកាណាដា ជាកន្លែងដែលក្នុងនិស្សិត ៤០នាក់ មានម្នាក់ ជានិស្សិតអន្តរជាតិ ការគៀបរបស់រដ្ឋាភិបាល កំពុងបង្ខំឱ្យមហាវិទ្យាល័យ  បិទចោលកម្មវិធីជាច្រើន៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព