រហូតមកដល់ពេលថ្មីៗនេះ មហាសេដ្ឋីលក់រាយថោកៗរបស់ប្រទេសចិន លោក យើ គូហ៊្វូ (Ye Guofu) បាននិងកំពុងរកស៊ីកាក់កបយ៉ាងខ្លាំង ដោយកំពុងសាងទ្រព្យសម្បត្តិរបស់គាត់យ៉ាងច្រើន ខណៈដែលហាងទាំងឡាយរបស់គាត់ បានបង្ហាញទប់ទល់បានជាមួយនឹងការវាយប្រហារ នៃសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះរបស់ប្រទេស។
បន្ទាប់មក ក្រុមហ៊ុន Miniso Group Holding Ltd. របស់គាត់ ក៏បានប្រកាសការដេញថ្លៃទិញយកដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នូវភាគហ៊ុនភាគច្រើននៅក្នុងផ្សារទំនើបដ៏ធំ Yonghui Superstores Co. ដែលកំពុង ជួបបញ្ហា ក្នុងតម្លៃ ៦.២៧ ពាន់លានយួន (៨៨៩ លានដុល្លារអាមេរិក)។
យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា ទ្រព្យសម្បត្តិរបស់ យើ បានធ្លាក់ចុះចំនួន ៥៩៣ លានដុល្លារអាមេរិក បន្ទាប់ពីការផ្លាស់ប្តូរនេះបានធ្វើឱ្យអ្នកវិនិយោគតក់ស្លុត និងបានធ្វើឱ្យផ្សារហ៊ុនដែលបានចុះបញ្ជីនៅក្រុងញូវយ៉កនេះ ធ្លាក់ចុះ ១៧%កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា និង ចុះ២.៣% បន្ថែមទៀតកាលពីថ្ងៃអង្គារ។ ការធ្លាក់នោះ បានកើតឡើងទោះបីជាផ្សារហ៊ុននៅលើចិនដីគោក និងក្នុងទីក្រុងហុងកុង បានហក់ឡើង ដោយសារវិធានការជំរុញដ៏ធំដែលបានប្រកាសដោយមន្ត្រីចិនក្តី។
អ្នកវិភាគប្រចាំក្រុមហ៊ុន GlobalData លោក Neil Saunders បាននិយាយថា៖ “សេដ្ឋកិច្ចចិន និងក្រុមអ្នកប្រើប្រាស់ចិន មិនប្រាកដថាឈរនៅលើជើងខាងមុខនោះទេ” ។ “ដូច្នេះខ្ញុំគិតថា មានមន្ទិលសង្ស័យច្រើនណាស់ដែលកំពុងវិលវល់ជំវិញរបៀបដែលពួកគេនឹងបង្កើតប្រាក់ចំណូលមកវិញលើបញ្ហានេះ”។
ការធ្លាក់ចុះនោះ បានធ្វើឱ្យ យើ នៅសល់ទ្រព្យសម្បត្តិសុទ្ធចំនួនតែ ២.៩ ពាន់លានដុល្លារអាមេរិក គឺខាតបង់ប្រហែលជា ៤ពាន់លានដុល្លារ ពីកម្រិតកំពូលរបស់គាត់ កាលក្នុងខែកុម្ភៈ ឆ្នាំ ២០២១។ កាលណោះ ថៅកែម៉ាតលក់ថោក Miniso នៅទ្វីបអាស៊ីដូចជា លោក យើ ប្រមូលបានទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារអាមេរិក ខណៈដែលអតិថិជន ដែលស្វែងរកតម្លៃធូរថ្លៃបាននាំគ្នាសម្រុកចូលម៉ាតរបស់គាត់។
ភាគច្រើននៃទ្រព្យសម្បត្តិរបស់គាត់ បានមកពីចំណែកហ៊ុនរបស់គាត់ នៅក្នុងម៉ាត Miniso ដែលជាខ្សែសង្វាក់លក់រាយទំនិញប្រើប្រាស់ក្នុងផ្ទះតម្លៃទាប និងឧបករណ៍អេឡិចត្រូនិកតូចតាច។ ក្រុមហ៊ុន ដែលមានមូលដ្ឋាននៅទីក្រុងគ័ងចូវនេះ ត្រូវបានចុះបញ្ជីក្នុងទីក្រុងញូវយ៉ក ហើយមានប្រាក់ចំណូលចំនួន ១១.៥ ពាន់លានយួន តាំងពីឆ្នាំនោះ មកដល់ខែមិថុនា ឆ្នាំ ២០២៣។
ត្រកូល យើ មានន័យថា “អ្នកមាន” ជាភាសាចិនកុកងឺ។ គាត់ ត្រូវបានបែកគំនិតនេះដោយសារហាងធូរថ្លៃក្នុងប្រទេសជប៉ុន ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្មមួយ និងបាននាំយកគំនិតនោះមកកាន់ប្រទេសចិន ដោយបានចុះបញ្ជីអ្នករចនាជនជាតិជប៉ុន Miyake Junya ឱ្យជួយ។ ក្រុមហ៊ុននេះ បានចាប់ផ្តើមធ្វើពាណិជ្ជកម្មនៅទីក្រុងញូវយ៉កតាមរយៈការផ្តល់ជូនជាសាធារណៈដំបូង នៅក្នុងខែតុលាឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះមក ត្រូវបានពង្រីកទៅក្រៅប្រទេសយ៉ាងឆាប់រហ័ស។
ក្រុមអ្នកប្រើប្រាស់ជាច្រើន បាននាំគ្នាសម្រុកទៅម៉ាត Miniso ដើម្បីទិញសម្ភារៈចាំបាច់ប្រចាំថ្ងៃ ដែលមានតម្លៃសមរម្យ និងការរចនាយ៉ាងល្អ មានចាប់ពីសម្ភារៈការិយាល័យ និងឧបករណ៍ផ្ទះបាយ រហូតដល់តុក្កតា និងអាហារសម្រន់។ យីហោនេះ បានបង្កការរំជើបរំជួលក្នុងខែនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន បន្ទាប់ពីរូបថតជាច្រើន បានបង្ហាញពីតារារ៉េបជនជាតិអាមេរិក Ye ដែលពីមុនត្រូវបានគេស្គាល់ថា Kanye West បាននាំកូនៗរបស់គាត់ ទៅម៉ាត Miniso ខណៈនៅក្នុងប្រទេសនេះ ដើម្បីសម្តែង នៅខេត្ទហៃណាន ភាគខាងត្បូង ។
វិធានការគាំទ្រចុងក្រោយបំផុតដែលបានប្រកាសដោយក្រុមអាជ្ញាធរចិន ក្នុងនោះមានទាំងការកាត់បន្ថយអត្រាការប្រាក់, សាច់ប្រាក់កាន់តែច្រើនសម្រាប់ធនាគារ, ការលើកទឹកចិត្តកាន់តែធំ ក្នុងការទិញផ្ទះ និងផែនការគិតគូរមូលនិធិរក្សាស្ថិរភាពភាគហ៊ុនផងដែរ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចប្រឹងប្រែងនោះ អាចជួយប្រទេសចិនបានត្រឹម១រយៈពេលប៉ុណ្ណោះ ដោយសារទំហំនៃបញ្ហាច្រើន កំពុងប្រឈមមុខនឹងសេដ្ឋកិច្ច៕
ធនាគារកណ្តាលរបស់ប្រទេសចិន (PBOC) បានប្រកាសភ្លាមៗ នូវការគាំទ្រផ្នែកគោលនយោបាយសម្រាប់សេដ្ឋកិច្ចមួយ ខណៈក្រុមអ្នកធ្វើគោលនយោបាយ បានធ្វើការជំរុញដ៏ទូលំទូលាយបំផុតរបស់ពួកគេរហូតមកដល់ពេលនេះ ដើម្បីឈានឱ្យដល់គោលដៅកំណើនប្រចាំឆ្នាំ នៅឆ្នាំនេះប្រមាណជា ៥% ។
ទេសាភិបាលធនាគារប្រជាជនចិន លោក ប៉ាន គង់សេង (Pan Gongsheng) បានប្រកាសពីវិធានការជំរុញសេដ្ឋកិច្ចជាច្រើន នៅឯសន្និសីទដ៏កម្រមួយកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងប៉េកាំង ក្នុងនោះមានទាំងវិធានការលើកស្ទួយការផ្តល់ប្រាក់កម្ចីរបស់ធនាគារដល់ក្រុមអ្នកប្រើប្រាស់ និងក្រុមហ៊ុនសាជីវកម្ម និងការកាត់អត្រាការប្រាក់រយៈពេលខ្លីដ៏សំខាន់របស់ខ្លួន។ ប្រទេសចិន ក៏នឹងបញ្ចុះអត្រាកម្ចីទិញផ្ទះ សម្រាប់កម្ចីទិញផ្ទះដែលមានស្រាប់ផងដែរ។
ប្រធានយុទ្ធសាស្រ្តម៉ាក្រូរបស់ប្រទេសចិននៃក្រុមហ៊ុន Standard Chartered Plc លោក Becky Liu បាននិយាយថា៖ “ការសម្រួលគោលនយោបាយរូបិយវត្ថុ កើតមានឡើងរឹងមាំជាងការរំពឹងទុក ដោយទាំងការកាត់បន្ថយអត្រាការប្រាក់ និងការកាត់បន្ថយអត្រាប្រាក់ចំណូលដែលបានតម្រូវ (RRR) ក្នុងពេលតែមួយ ។ យើងមើលឃើញចន្លោះសម្រាប់ការសម្រួលកាន់តែគ្មានការភ័យខ្លាច ក្នុងត្រីមាសខាងមុខនេះ ក្រោយពីមានការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលរបស់សហ័ន្ធ”។
ប្រាក់យួននៅឯនាយសមុទ្រ បានធ្លាក់ចុះ ០.១% នៅពេលដែលធនាគារ PBOC បានប្រកាសពីការកាត់បន្ថយនេះ។ ផលកម្រៃប័ណ្ណបំណុលរដ្ឋាភិបាលរយៈពេល ១០ឆ្នាំរបស់ប្រទេសចិន បានធ្លាក់ចុះមកដល់ ២% ដែលជាកំណត់ត្រាទាបថ្មីមួយ។
សមាមាត្រតម្រូវការទុនបម្រុង ឬបរិមាណធនាគារសាច់ប្រាក់ត្រូវរក្សាទុកជាទុនបម្រុង នឹងត្រូវបានកាត់បន្ថយចំនួនពិន្ទុ ០.៥%។ លោក ប៉ាន បាននិយាយថា ខ្លួន នឹងបញ្ចេញសាច់ប្រាក់ ១ពាន់ពាន់លានយួន (១៤២ ពាន់លានដុល្លារ) ជាសាច់ប្រាក់ងាយស្រួល។ ប្រទេសចិន ក៏អាចកាត់បន្ថយអត្រាប្រាក់ចំណូល ដែលបានតម្រូវ បន្ថែមទៀតក្នុងឆ្នាំនេះ ពី ០.២៥% ទៅ 0.៥% ទៀត នៅពេលវេលាសមស្រប។
អត្រានៃការទិញវិញក្នុងពេល៧ថ្ងៃ នឹងធ្លាក់ចុះពី ១.៧% មកដល់ ១.៥% ។
រដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping)ស បានអនុម័តការកាត់បន្ថយអត្រាការប្រាក់តិចតួច ដែលរហូតមកដល់ពេលនេះបានបរាជ័យទប់ទល់នឹងការធ្លាក់ចុះរបស់ប្រទេសសេដ្ឋកិច្ចលេខ២ របស់ពិភពលោកនោះឡើយ ដោយកំណើនកាន់តែខ្សោយបន្ថែមទៀតបន្ទាប់ពីធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេល៥ត្រីមាស។ ភាពទ្រុឌទ្រោមនោះ កំពុងធ្វើតេស្តការអត់ឱនរបស់ថ្នាក់ដឹកនាំចិន ចំពោះការខកខានមិនដល់គោលដៅប្រចាំឆ្នាំដ៏សម្បើមរបស់ខ្លួនជាលើកទីពីរក្នុងរយៈពេល៣ឆ្នាំ ស្របពេលដែលទំនុកចិត្តរបស់វិនិយោគិន កំពុងធ្លាក់ចុះទៅៗ។
កញ្ចប់សង្គ្រោះអចលនទ្រព្យរបស់ប្រទេសចិនដែលបានប្រកាសនៅក្នុងខែឧសភា មិនបានជួយផ្លាស់ប្តូរការធ្លាក់ចុះរបស់អចលនទ្រព្យជាច្រើនឆ្នាំ ដែលបានបំផ្លាញទ្រព្យសម្បត្តិគ្រួសារប្រមាណ ១៨ ពាន់ពាន់លានដុល្លារ។ មានតែទីក្រុងចំនួន ២៩ ប៉ុណ្ណោះក្នុងចំណោម ២០០ទីក្រុង កំពុងចូលរួមជំរុញ ទៅតាមការអំពាវនាវរបស់ទីក្រុងប៉េកាំង ដើម្បីជួយស្រូបយកលំនៅដ្ឋានដែលគ្មានអ្នកទិញ។ តម្លៃផ្ទះថ្មី បានធ្លាក់ចុះដ៏ធំបំផុតចាប់ពីខែកក្កដា មកដល់ខែមុន ជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០១៤ មក។
ទេសាភិបាលធនាគារកណ្តាលរូបនេះ បានធ្វើសេចក្តីប្រកាសចុងក្រោយបង្អស់ នៅក្នុងសន្និសីទសារព័ត៌មានដ៏ធំដំបូងជាមួយនឹងក្រុមមន្ត្រីសេដ្ឋកិច្ចកំពូលផ្សេងទៀតចាប់តាំងពីខែមីនា នៅពេលដែលលោកបានការពារគោលដៅកំណើនរបស់រដ្ឋាភិបាលចង់បានប្រមាណ ៥%។
ប្រធានធនាគារ PBOC រូបនេះ បានបង្ហាញវិធីសាស្រ្តប្រកបដោយតម្លាភាពបន្ថែមទៀត ចំពោះគោលនយោបាយនៅឆ្នាំនេះ, ក្នុងកិច្ចប្រឹងប្រែង ដើម្បីរក្សាស្ថេរភាពមនោសញ្ចេតនា។ លោក ប៉ាន បានប្រើរបាយការណ៍សង្ខេបស្រដៀងគ្នានេះក្នុងសន្និសីទកាសែតពីខែមករា ដើម្បីប្រកាសពីការកាត់បន្ថយចំនួនប្រាក់ដែលធនាគារ ត្រូវរក្សាទុកជាទុនបម្រុង២សប្តាហ៍មុនពេលវេលា ខណៈដែលក្រុមអាជ្ញាធរ បានព្យាយាមបញ្ឈប់ការខាតបង់លើផ្សារភាគហ៊ុនចំនួន ៦ពាន់ពាន់លានដុល្លារ៕
យោងតាម Bloomberg Intelligence (BI)ឱ្យដឹងថា វិបត្តិដែកថែបរបស់ប្រទេសចិន កំពុងត្រៀមខ្លួនសម្រាប់រលកនៃការក្ស័យធន និងកំពុងបង្កើនល្បឿននៃការបង្រួមចូលគ្នានៃឧស្សាហកម្មដែលត្រូវការច្រើននេះ។
នៅក្នុងកំណត់ត្រាមួយ ជូនទៅ ក្រុមហ៊ុន Xinjiang Ba Yi Iron & Steel Co., ក្រុមហ៊ុន Gansu Jiu Steel Group និង ក្រុមហ៊ុន Anyang Iron & Steel Group Co., អ្នកវិភាគជាន់ខ្ពស់របស់ BI លោកស្រី Michelle Leung បាននិយាយថា ក្រុមហ៊ុនផលិតដែកថែមទាំងនេះ បានរងការខាតបង់ក្នុងឆមាសទី១ ហើយប្រឈមនឹងហានិភ័យខ្ពស់បំផុត និងអាចជាគោលដៅគេទិញយកប្រកបដោយសក្តានុពល។
BI បាននិយាយថា រលកនៃការបង្រួមចូលគ្នា នឹងជួយឱ្យក្រុងប៉េកាំងនូវការយកចិត្តទុកដាក់កាន់តែខ្លាំងនៅក្នុងឧស្សាហកម្មដែកថែបរបស់ខ្លួន។ រដ្ឋាភិបាលចិន ចង់ឱ្យក្រុមហ៊ុនកំពូលទាំង៦គ្រប់គ្រង ៤០% នៃទីផ្សារក្នុងឆ្នាំ ២០២៥ ហើយក្រុមហ៊ុនកំពូលទាំង ១០ គ្រប់គ្រង ៦០% ។ លោកស្រី Leung បាននិយាយថា គោលដៅទាំងនេះមើលទៅ “អាចសម្រេចបាន” ទោះបីជាប្រទេសចិន នឹងនៅតែនៅដើរពីក្រោយកូរ៉េខាងត្បូង និងជប៉ុនដោយស្រួលក្នុងពេលនេះក៏ដោយ។
វិបត្តិអចលនទ្រព្យរ៉ាំរ៉ៃ និងកំណើនសេដ្ឋកិច្ចរបស់ចិន កំពុងផ្លាស់ប្តូររូបរាងឡើងវិញនៃឧស្សាហកម្មដែកថែបដ៏ធំរបស់ប្រទេសនេះ ខណៈប្រមុខ នៃក្រុមហ៊ុនផលិតដ៏ធំបំផុតរបស់ខ្លួន គឺក្រុមហ៊ុន China Baowu Steel Group Corp. បានព្រមានកាលពីខែមុនថា វិបត្តិកាន់តែអាក្រក់ជាងកាលពីឆ្នាំ ២០០៨ និង ២០១៥ ។ ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក មានន័យថា រោងចក្រ បានបង្កើនការនាំចេញ ដោយជំរុញឱ្យមានប្រតិកម្មពាណិជ្ជកម្មតបពីបណ្តាប្រទេសដែលនិយាយថា លោហៈធាតុនេះ ត្រូវបានបោះចោល ក្នុងតម្លៃ ទាបជាងថ្លៃដើម។
នេះបើយោងតាម BI ឱ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ការនាំចេញដែកថែបរបស់ប្រទេសចិន ទំនងជាមិនធ្លាក់ចុះរហូតដល់ដំណាច់ឆ្នាំ ២០២៦ ទេ ខណៈផលិតកម្មសរុប ធ្លាក់ចុះ ហើយដៃគូពាណិជ្ជកម្មកាន់តែច្រើន បានបង្កើនការរឹតបន្តឹងជាច្រើន។
កញ្ចប់ថវិកាសង្គ្រោះលំនៅឋានរបស់ប្រទេសចិន ផ្តល់នូវផ្លូវដ៏ល្អបំផុតសម្រាប់ធ្វើឱ្យប្រទេសនេះដើរលើផ្លូត្រូវវិញ វដើម្បីពង្រីកប្រហែល ៥% តាមទស្សនៈរបស់ក្រុមអ្នកសេដ្ឋកិច្ចភាគច្រើនបំផុត ដោយសន្មតថាគេត្រូ ដាក់ពង្រាយឱ្យមានប្រសិទ្ធភាពជាអតិបរមា នៅចំពោះមុខវិបត្តិអចលនទ្រព្យ ដែលបានរំពឹងថានឹងអូសបន្លាយយូររហូតដល់៥ឆ្នាំទៀត។ .
របាយការណ៍ Securities Daily ដែលបានស្រង់សម្តីក្រុមអ្នកវិភាគធនាគាររបស់ប្រទេសចិន លើកឡើងថា ធនាគារចិន អាចនឹងអនុវត្តការកាត់បន្ថយអត្រាប្រាក់កម្ចីទិញផ្ទះថ្មីមួយនៅឆ្នាំនេះ ដើម្បីជួយបង្កើនការប្រើប្រាស់។
យោងតាមមនុស្សដែលដឹងពីបញ្ហានេះ ឱ្យដឹងថា ផែនការពង្រីករបស់ក្រុមហ៊ុន Citigroup Inc. ក្នុងប្រទេសចិន បានជួបឧបសគ្គជាមួយក្រុមនិយតករអាមេរិក បន្ទាប់ពីធនាគារសហព័ន្ធ បានដាក់ការពិន័យលើធនាគារនេះពីបទការគ្រប់គ្រងទិន្នន័យ និងការគ្រប់គ្រងហានិភ័យនេះ៕
ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (Joe Biden) កាន់ក្បាលមីក្រូហ្វូន ដោយនិយាយថា ប្រទេសចិនកំពុង “ធ្វើតេស្ត” សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងអំឡុងពេលជំនួបកំពូលរបស់មេដឹកនាំ Quad សូម្បីតែក្នុងសុន្ទរកថាជាសាធារណៈរបស់សមាជិកនៃប្លុក ក៏បានចៀសវាងគំនិតដែលថា ពួកគេជាគូរប្រជែងនឹងឥទ្ធិពលរបស់ចិនដែរ។
ក្រុមមេដឹកនាំប្រទេស៤ Quad លោក បៃដិន និងនាយករដ្ឋមន្ត្រី នៃប្រទេសឥណ្ឌា លោក Narendra Modi, លោក Fumio Kishida នៃប្រទេសជប៉ុន និងលោក Anthony Albanese នៃប្រទេសអូស្ត្រាលី បានចាប់ផ្តើមជំនួបកំពូលរបស់ពួកគេ ជាមួយនឹងពាក្យសម្តីកក់ក្តៅ សម្រាប់សមភាគីរបស់ពួកគេ និងមិនមានការលើកឡើងច្បាស់លាស់អំពីគូប្រជែងក្នុងតំបន់របស់ពួកគេទេ។ នៅពេលក្រុមអ្នកយកព័ត៌មាន ត្រូវបានស្នើឱ្យចេញពីបន្ទប់ ក្រុមមេដឹកនាំនេះ បានងាកទៅប្រធានបទដំបូងរបស់ពួកគេគឺ ចិន។
នៅក្នុងសុន្ទរកថាបើកពីថ្ងៃសៅរ៍ ជាផ្នែកមួយនៃខ្សអាត់លោកត្រូវបានផ្សព្វផ្សាយជាសាធារណៈ, លោក បៃដិន បានប្រាប់មេដឹកនាំ៣ផ្សេងទោត អំពីសមភាគីចិ ថា៖ “យើងជឿថា លោក ស៊ី ជិនពីង កំពុងពិនិត្យមើលដើម្បីការផ្តោតលើបញ្ហាប្រឈមសេដ្ឋកិច្ចក្នុងស្រុក និងកាត់បន្ថយភាពភាពរពើតរពើងនៅក្នុងប្រទេសចិន”។
លោក បៃដិន បានថ្លែងបន្តថា តាមទស្សនៈរបស់ខ្ញុំ លោក ស៊ី កំពុងតែចង់ទិញឱ្យខ្លួនឯង នូវចន្លោះការទូតខ្លះ ដើម្បីបន្តយ៉ាងសកម្មដើម្បីផលប្រយោជន៍របស់ចិន ។
រយៈពេលពីរឆ្នាំនៃការដាក់ឱ្យប្រើប្រាស់ថាមពលស្អាតស្អំ ៖ក្រុមហ៊ុន Gentari ផ្តល់នូវដំណោះស្រាយថាមពលស្អាតស្អំ តាមរយៈសសរស្តម្ភស្នូលចំនួនបី – ថាមពលកកើតឡើងវិញ, ថាមពលអ៊ីដ្រូសែន និង ភាពបត់បែនបៃតង – ដោយបង្កើតដំណោះស្រាយជាច្រើន ដោយកាត់ទទឹង ខ្សែសង្វាក់តម្លៃអេឡិចត្រុង ដើម្បីជួយអតិថិជនដើម្បីសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធតែម្តង។
លោក បៃដិន បន្ថែមថា៖ «ប្រទេសចិននៅតែបន្តអាកប្បកិរិយាខឹងសម្បារ ដោយកំពុងធ្វើទេស្តពួកយើងនៅទូទាំងតំបន់” លើមុខព្រួញជាច្រើន ក្នុងនោះមានទាំងបញ្ហាសេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ។ ក្នុងពេលជាមួយគ្នានេះ យើងជឿថា ការប្រកួតប្រជែងដ៏ខ្លាំងក្លា តម្រូវឱ្យមានការទូតខ្លាំងក្លាដែរ»។
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីខ្សែអាត់សំឡេងនោះទេ។
ជំនួបកំពូលនេះ ប្រព្រឹត្តទៅនៅក្នុងខែយីអ៊ុនធ្លាក់ចុះ នៃអាណត្តិប្រធានាធិបតីរបស់លោកបៃដិន និងនៃតំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក Kishida និងខណៈដែលសហរដ្ឋអាមេរិក ចាប់ផ្តើមប្រកាសវិធានការជាបន្តបន្ទាប់ ដែលមានគោលបំណងប្រឆាំងនឹងឥទ្ធិពលរបស់ចិន។ ក្រុមមេដឹកនាំទាំងនេះ បញ្ចូលការបង្ហើយការយកពន្ធថ្មីលើឧស្សាហកម្មពិប្រាកដជាច្រើន ដូចជាការយកពន្ធរថយន្តអគ្គិសនី ខណៈដែលការបង្ក្រាបលើការដឹកជញ្ជូនតាមពាណិជ្ជកម្មអេឡិចត្រូនិក និងការបង្ក្រាបលើដែកថែប និងអាលុយមីញ៉ូម ដែលចេញពីម៉ិកស៊ិក មកដល់សហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមមេដឹកនាំ បានប្រកាសពីគំនិតផ្តួចផ្តើមរួមគ្នាជាច្រើន ដោយបេសកកម្ម Cancer Moonshot របស់ប្រទេស៤ ជារឿងធំសំខាន់ ជាកិច្ចប្រឹងប្រែងមួយ ដើម្បីសហការ និងជួយសង្គ្រោះជីវិតមនុស្សពីជំងឺមហារីកនៅក្នុងតំបន់។ ដំបូង គេនឹងផ្តោតលើជំងឺមហារីកមាត់ស្បូន។
ស្តីពីសន្តិសុខដែនសមុទ្រ ក្រុមមេដឹកនាំទាំងនោះ បានប្រកាសពីគំនិតផ្តួចផ្តើមបណ្តុះបណ្តាលមួយ ដើម្បីផ្តល់ឧបករណ៍ដើម្បីជួយប្រទេសជាច្រើន “ឃ្លាំមើល និងធានាសន្តិសុខដែនទឹករបស់ពួកគេ, អនុវត្តច្បាប់របស់ពួកគេ និងបង្កាអាកប្បកិរិយាខុសច្បាប់” ។ យោងតាមសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា ឆ្មាំឆ្នេរសមុទ្រអាមេរិក ឆ្មាំឆ្នេរសមុទ្រជប៉ុន កងកម្លាំងព្រំដែនអូស្ត្រាលី និងឆ្មាំសមុទ្រឥណ្ឌា នឹងចាប់ផ្តើមកម្មវិធីសង្កេតការណ៍នៅឆ្នាំក្រោយ ដើម្បី “កែលម្អនូវអន្តរប្រតិបត្តិការ និងធ្វើទំនើបកម្មសុវត្ថិភាពដែនសមុទ្រ” ។
គំនិតផ្តួចផ្តើមមួយទៀត គឺកំពង់ផែ Quad នៃភាពជាដៃគូនាពេលអនាគត មានបំណងគាំទ្រ “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែប្រកបដោយនិរន្តរភាព និងរឹងមាំ” នៅក្នុងតំបន់។ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាវគ្គឯកជន, ក្រុមមន្ត្រីអាមេរិក បាននិយាយថា ក្រុមមេដឹកនាំទាំងនេះ បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ក្នុងនោះមានទាំងការគំរាមកំហែងរបស់កូរ៉េខាងជើងផងដែរ។
ក្រុមនេះ បានសន្យាធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើបញ្ហាអាកាសធាតុ និងថាមពលស្អាតស្អំ ក្នុងនោះមានទាំងថវិកា ដើម្បីគាំទ្រគម្រោងថាមពលព្រះអាទិត្យ និងដើម្បីពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់។ ថ្នាក់ដឹកនាំទាំង៤ ក៏កំពុងផ្តល់មូលនិធិសម្រាប់ការស្រាវជ្រាវរួម ដើម្បីចូលរួមជាមួយបញ្ញាសិប្បនិម្មិត និងមនុស្សយន្ត ដើម្បីជំរុញវិស័យកសិកម្ម៕
របាយការណ៍មួយបានរកឃើញថា ចំនួនបុគ្គលដែលមានទ្រព្យសម្បត្តិវិនិយោគចាប់ពី 100លានដុល្លារL;gបានកើនឡើងទ្វេដងនៅក្នុងប្រទេសចិនក្នុងរយៈពេល 10 ឆ្នាំចុងក្រោយនេះ គឺលឿនជាងបណ្តាប្រទេសលោកខាងលិចទៅទៀត។
យោងតាមរបាយការណ៍ដោយក្រុមហ៊ុនប្រឹក្សាការធ្វើចំណាកស្រុកវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Henley & Partners ឱ្យដឹងថា អត្រាកំណើន ១០៨% របស់ប្រទេសចិន បានឡើងលើសសូម្បីតែសមត្ថភាពកំពូលរបស់សហរដ្ឋអាមេរិកទៅទៀត ដែលចំណាត់ថ្នាក់មហាសេដ្ឋីបានការកើនឡើងត្រឹម
កំណើនមហាសេដ្ឋីនៅអឺរ៉ុប មានសភាពខ្សោយ ដោយកើនត្រឹមតែ ២៦% ក្នុងរយៈពេលនេះ។
របាយការណ៍នោះ បាននិយាយថា៖ “អាមេរិក និងចិន បានជួបប្រទះនូវអ្វីដែលត្រូវបានគេពិពណ៌នាថាកំណើនជាមហាសេដ្ឋី រយលានដុល្លារ ដែលមានសមត្ថភាពធ្វើបានខ្លាំងជាងសមភាគីអឺរ៉ុបរបស់ពួកគេ ” ។ ចំនួនមហាសេដ្ឋីនៅទូទាំងពិភពលោក បានកើនឡើង ៥៤% ក្នុងទសវត្សរ៍ចុងក្រោយនេះ។
ទីក្រុងនៅអាស៊ីជាច្រើន កំពុងឡើងឋានៈមហាសេដ្ឋីយ៉ាងឆាប់រហ័ស ដោយទីក្រុង និងដែនដីចំនួន ៤ ពេលនេះ ស្ថិតក្នុងចំណោមលំដាប់មហាសេដ្ឋីកំពូលទាំង ១០ របស់ពិភពលោក។
ទីក្រុងប៉េកាំង សិង្ហបុរី សៀងហៃ និងហុងកុង បានដណ្តើមយកចំណាត់ថ្នាក់លេខ៥ ដល់ទី៨ ដែលក្រុងនីមួយៗ មានមហាសេដ្ឋីរយលានដុល្លារជាង ៣០០ នាក់។
ទាំងសិង្ហបុរី និងហុងកុង ត្រូវបានគេព្យាករថា នឹងមានអត្រាកំណើនមហាសេដ្ឋី រយលានដុល្លារ ១០០% នៅក្នុងឆ្នាំ ២០២៤។
ប្រមុខផ្នែកស្រាវជ្រាវ លោក Andrew Amoils ចង្អុលបង្ហាញថា ជាង ៦០% នៃមហាសេដ្ឋីរយលានដុល្លារ គឺជាសហគ្រិន និងជាស្ថាបនិកក្រុមហ៊ុន ដែលធ្វើឲ្យពួកគេមានសារៈសំខាន់ជាពិសេស នៅពេលដែលនិយាយអំពីការបង្កើតទ្រព្យសម្បត្តិ។
លោក បនានិយាយថា៖ “អាជីវកម្មដែលចាប់ផ្តើមដោយមហាសេដ្ឋីរយលានដុល្លារ មានឥទ្ធិពលវិជ្ជមានគួរឱ្យកត់សម្គាល់លើក្រុមមនុស្សវណ្ណៈកណ្តាល ខណៈដែលពួកគេបង្កើតចំនួនការងារជាច្រើនដែលមានប្រាក់ខែខ្ពស់ នៅក្នុងប្រទេសមូលដ្ឋានរបស់ពួកគេ។”
លោក បានបន្តទៀតថា គួរជម្រាបផងដែរថា ក្រុមហ៊ុនភាគច្រើនបំផុតនៅលើតារាងអ្នកមានទ្រព្យកំពូល Fortune 500, ផ្សារហ៊ុន S&P 500, ផ្សាហ៊ុន CAC 40, ផ្សារហ៊ុន FTSE 100 និងផ្សារហ៊ុន Nikkei 225 គឺជាប្រភពនៃបុគ្គល ដែលបានក្លាយជាមហាសេដ្ឋីរយលានដុល្លារ។
សម្លឹងឆ្ពោះទៅមុខដល់ឆ្នាំ ២០៤០ ទីក្រុងនៅអាស៊ី និងមជ្ឈិមបូព៌ាជាច្រើន កំពុងត្រៀមខ្លួនសម្រាប់កំណើនដ៏ខ្លាំង ដោយទីក្រុង ហាងចូវ, ស៊ិនចិន, តៃប៉ិ, ឌូបៃ និង អាប៊ូ ដាប៊ី បានព្យាករណ៍ថា នឹងឃើញមានការកើនឡើងជាង ១៥០% នៅក្នុងសហគមន៍មហាសេដ្ឋីរយលានរបស់ពួកគេ៕
យន្តហោះស៊ីវិលរាងចង្អៀតផលិតក្នុងស្រុកដំបូងរបស់ប្រទេសចិន បានហោះហើរទៅដល់រដ្ឋធានីនៃតំបន់ស្វយ័តទីបេជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ដោយឡើងដល់ព្រលានយន្តហោះខ្ពស់បំផុតមួយនៅក្នុងពិភពលោកដែលត្រូវបានគេស្គាល់ថា មានអាកាសធាតុដ៏លំបាក។
យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ឱ្យដឹងថា យន្តហោះធុន C919 “បានចុះចតយ៉ាងរលូន” នៅអាកាសយានដ្ឋាន Lhasa Gonggar ភាគខាងលិចប្រទេសចិន បន្ទាប់ពីធ្វើដំណើរប្រហែល២ម៉ោងពីទីក្រុង ឆេងទូ ក្នុងខេត្ត ស៊ីឈួន ភាគនិរតី។
អាកាសយានដ្ឋាន Lhasa ដែលបម្រើឱ្យរដ្ឋធានីទីបេ ស្ថិតក្នុងកម្ពស់ប្រហែល ៣,៦៥០ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ ក្នុងតំបន់ភ្នំហិមាល័យ ដែលគេឱ្យឈ្មោះថា ជា “ដំបូលនៃពិភពលោក” ។
លោក Li Hanming អ្នកវិភាគអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវ បាននិយាយថា សម្ពាធខ្យល់ទាបមានន័យថា យន្តហោះគួរតែស្ថិតក្នុងទម្រង់កម្រិតកំពូល។
លោក Li បាននិយាយថា៖ “ការផ្លាស់ប្តូរសម្ពាធខ្យល់ដោយសារការកើនឡើង តម្រូវឱ្យមានការសមត្ថភាពបន្ថែមសម្រាប់ហោះឡើង និងចុះចត ដោយសុវត្ថិភាព” ។
បន្ទាប់ពីការហោះហើរជាង ៣,៧០០ ជើង, អ្នកដំណើរកន្លះលាននាក់, ភាពទៀងទាត់ពេលវេលាល្អ និងការផ្ទុកអ្នកដំណើរច្រើនជាងមធ្យមក្នុងរយៈពេល ១៥ ខែចុងក្រោយ, ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ក្នុងសប្តាហ៍នេះ បានប្រគល់ប័ណ្ណរបាយការណ៍ដ៏ល្អ សម្រាប់យន្តហោះដឹកអ្នកដំណើរ C919 ដែលផលិតក្នុងស្រុករបស់ប្រទេសចិននេះ។
ក្រុមអ្នកវិភាគបាននិយាយថា ដោយបានបង្ហាញពីភាពអាចជឿជាក់បានរបស់ខ្លួន, គូប្រជែងរបស់យន្តហោះ Boeing 737 និងត្រកូល Airbus A320 ក៏បានបង្ហាញពីសក្តានុពលនៃប្រាក់ចំណេញផងដែរ ថ្វីបើ យន្តហោះ C919 ត្រូវបានរៀបចំញើង ដើម្បីប្រឈមមុខនឹងឧបសគ្គក្តី ខណៈវាស្វែងរកវត្តមាននៅក្នុងទីផ្សារក្រៅប្រទេសផងដែរ៕
ប្រទេសចិន កំពុងបង្កើនកម្តៅយ៉ាងខ្លាំងលើធនាគារវិនិយោគចំនួន ៨.៧០០របស់ខ្លួន។
បន្ទាប់ពីត្រូវបានបង្ខំឱ្យកាត់បន្ថយប្រាក់ឈ្នួលដ៏ធំ និងប្រកាន់យកនូវវិធានការរឹតបន្តឹងខ្សែក្រវាត់ជាច្រើន ក្រោមយុទ្ធនាការរុងរឿងរួម យូរអអ្វែងរបស់ប្រធានាធិបតី លោក ស៊ី ជិនពីង (Xi Jinping) ឥឡូវនេះ ក្រុមឈ្មួញកណ្តាលរបស់ប្រទេសនេះ កំពុងស្ថិតផ្ទាំងស៊ីប របស់ក្រុមអ្នកបង្ក្រាបអំពើពុករលួយកំពូលរបស់ជាតិ។
យ៉ាងហោចណាស់ ក៏មានអ្នកវិនិយោគផ្នែកធនាគារកំពូល៣នាក់ មកពីក្រុមហ៊ុនមូលបត្រផ្សេងៗគ្នា ត្រូវបានអាជ្ញាធរចិនចាប់ឃុំខ្លួនតាំងពីខែសីហាមក ដោយបង្កឱ្យមានការភ្ញាក់ផ្អើលពេញទូទាំងឧស្សាហកម្មនេះ។ ម្នាក់ក្នុងចំណោមពួកគេ ដែលធ្លាប់មើលការខុសត្រូវនៅក្រុមហ៊ុន Haitong Securities Co., បានភៀសខ្លួនចេញពីប្រទេសនេះ ហើយក៏ត្រូវបានចាប់ខ្លួននៅក្រៅប្រទេសប្រហែល ២ សប្តាហ៍មុន មុនពេលត្រូវបានធ្វើមាតុភូមិនិវត្តន៍ត្រឡប់មកប្រទេសចិនវិញ នៅក្នុងឧប្បត្តិហេតុមួយ ដែលត្រូវបានផ្សព្វផ្សាយជាទូទៅ នៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋ។
យោងតាមក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុន Haitong និងក្រុមហ៊ុនឈ្មួញកណ្តាលដែលគាំទ្រដោយរដ្ឋផ្សេងទៀតកាលពីពេលថ្មីៗនេះ បានស្នើសុំឱ្យក្រុមអ្នកវិនិយោគខាងធនាគារជាច្រើនរបស់ពួកគេ ប្រគល់លិខិតឆ្លងដែនរបស់ពួកគេ និងសុំការអនុញ្ញាតសម្រាប់គ្រប់ការអាជីវកម្ម និងសុំការអនុញ្ញាតរាល់ផែនការធ្វើដំណើរផ្ទាល់ខ្លួន។ រាល់សំណើទាំងអស់ ត្រូវអនុវត្តតាមការណែនាំឯកជនពីក្រុមនិយតករចិន។
ក្រុមមនុស្សដែលស្និទ្ធនឹងបញ្ហាទាំងនោះ បាននិយាយថា និយោជិតខ្លះ ត្រូវបានគេប្រាប់ថា ក្រុមនិយតករកំពុងពិនិត្យពិចៃលើការផ្តល់ជូនជាសាធារណៈដំបូង និងរាល់សកម្មភាពរៃអង្គាសមូលធនផ្សេងទៀត ហើយក្រុមធនាគារិកទាំងនោះ អាចត្រូវគេហៅទូរស័ព្ទមកដើម្បីសាកសួរ គ្រប់ពេល។
ក្រុមនុស្សដែលស្និទ្ធនឹងរឿងនោះ បាននិយាយថា ក្រុមហ៊ុនឈ្មួញកណ្តាលទាំងនេះ បានរឹតបន្តឹងលើការអនុម័តឱ្យធ្វើដំណើរទៅក្រៅប្រទេស និងបានប្រាប់ក្រុមបុគ្គលិកថា ពួកគេក៏ត្រូវតែធ្វើការយល់ព្រមដូច្នោះផងដែរ បើសិនជាពួកគេចង់លាលែងពីតំណែង។ អ្នកទាំងឡាយណាដែលត្រូវបានអនុម័តឱ្យធ្វើដំណើរសម្រាប់ការធ្វើអាជីវកម្ម ត្រូវតែធ្វើដូច្នេះជាមួយមិត្តរួមការងារ ហើយរាល់សកម្មភាពដែលនៅក្រៅគម្រោងពេលវេលាធ្វើដំណើរដែលបានអនុម័តជាមុន នឹងត្រូវដាក់កម្រិត។
នៅក្នុងប្រទេសចិន សហគ្រាសគ្រប់គ្រងដោយរដ្ឋ ត្រូវបានគេដឹងថា កាន់លិខិតឆ្លងដែនរបស់មន្ត្រីប្រតិបត្តិជាន់ខ្ពស់ និងក្រុមមន្ត្រីបក្សកុម្មុយនិស្ត។ វាមិនធម្មតានោះទេ សម្រាប់ក្រុមហ៊ុននានាក្នុងការពង្រីកតម្រូវការនោះទៅដល់បុគ្គលិកដែលមានឋានៈទាប និងបុគ្គលិកថ្នាក់ទាប ដូចជាក្នុងករណីក្រុមហ៊ុន Haitong និងក្រុមហ៊ុនឈ្មួញកណ្តាលផ្សេងទៀត។ ក្រុមហ៊ុន Haitong មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយទេ។
ការឃុំឃាំងក្រុមអ្នកវិនិយោគខាងធនាគារនេះ និងការស៊ើបអង្កេតបទប្បញ្ញត្តិទាំងឡាយ ក៏កំពុងចោទជាសំណួរជាច្រើន អំពីអនាគតនៃឧស្សាហកម្មឈ្មួញកណ្តាលដែលមានទឹកប្រាក់ចំនួន $១.៧ ពាន់ពាន់លានដុល្លាររបស់ប្រទេសចិន និងសកម្មភាពទីផ្សារមូលធនក្នុងស្រុក ដែលបានធ្លាក់ចុះយ៉ាងគំហុក ខណៈ ដែលសេដ្ឋកិច្ចកាន់តែទូលំទូលាយ កំពុងផ្ទុះឡើង។
ស្ថាប័នហិរញ្ញវត្ថុដែលគ្រប់គ្រងដោយរដ្ឋចិនទាំងអស់ បានកំណត់ប្រាក់ឈ្នួលប្រចាំឆ្នាំសម្រាប់បុគ្គលិកជាន់ខ្ពស់ចំនួន ២.៨ លានយួន (៤០០,០០០ ដុល្លារ) ខណៈការកាត់ប្រាក់ខែថ្មីសម្រាប់បុគ្គលិកធនាគារដីគោកនៅឯក្រុមហ៊ុន China International Capital Corp. គឺមានចំនួន ២៥% នៃប្រាក់ខែគោលរបស់ពួកគេ។
លោក Shen Meng នាយកនៅធនាគារវិនិយោគ Chanson & Co ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាននិយាយថា៖ “ការបង្រ្កាប និងការរឹតបន្តឹងទាំងអស់នេះ នឹងធ្វើឱ្យប៉ះពាល់ដល់សីលធម៌ របស់ក្រុមបុគ្គលិកហិរញ្ញវត្ថុ ប៉ុន្តែបើសិនបញ្ហាទាំងនេះ អាចត្រូវបានលុបចោល, នោះឧស្សាហកម្មនេះ អាចដំណើរការបានល្អប្រសើរនាពេលអនាគត”។ លោក Shen បានបន្ថែមថា គោលដៅរបស់ក្រុមអាជ្ញាធរគឺ “ផ្លាស់ប្តូរស៊ីជម្រៅលើការចែកចាយប្រាក់ចំណេញ នៅក្នុងឧស្សាហកម្មហិរញ្ញវត្ថុទាំងមូល” ។
កាលពីដើមខែនេះ ក្រុមហ៊ុន Haitong ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ បានយល់ព្រមបញ្ចូលគ្នាជាមួយគូប្រជែងធំជាងដែលគាំទ្រដោយរដ្ឋ គឺ Guotai Junan Securities Co. នៅក្នុងកិច្ចព្រមព្រៀងផ្លាស់ប្តូរភាគហ៊ុន ដែលនឹងបង្កើតក្រុមហ៊ុនឈ្មួញកណ្តាលមានទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ប្រទេសចិន។ ធនាគារទាំងពីរ បាននិយាយថា ការរួមបញ្ចូលគ្នារបស់ពួកគេ នឹងបង្កើត “ធនាគារវិនិយោគលំដាប់ទី១” និងជួយលើកស្ទួយ “ការអភិវឌ្ឍន៍គុណភាពខ្ពស់ នៃឧស្សាហកម្មនេះ” ។ វា ក៏កើតឡើង បន្ទាប់ពីប្រធានាធិបតី ស៊ី បាននិយាយថា ប្រទេសចិន គួរតែបណ្តុះធនាគារវិនិយោគលំដាប់កំពូលខ្លះ នៅពេលដែលក្រុមហ៊ុនមកពី Wall Street កំពុងព្យាយាមពង្រីកខ្លួននៅក្នុងប្រទេស។
យោងតាមមនុស្សម្នាក់ដែលដឹងអំពីបញ្ហានេះ ឱ្យដឹងថា ការចាប់ខ្លួន លោក ជាង ឆេងជុប (Jiang Chengjun) អនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Haitong ដែលគ្រប់គ្រងកិច្ចការ វិនិយោគធនាគារ កាលពីចុងខែសីហា បានជួយពន្លឿនពេលវេលានៃកិច្ចព្រមព្រៀងនោះ។ កាលពីថ្ងៃទី២៨ ខែសីហា ក្រុមហ៊ុន Haitong បានរាយការណ៍ពីការធ្លាក់ចុះ ៧៥% នៃប្រាក់ចំណេញក្នុងឆមាសទី១ មកត្រឹម ៩៥៣លានយួន ដែល១ផ្នែកដោយសារតែការធ្លាក់ចុះនៃកិច្ចការ វិនិយោគធនាគារ, ការជួញដូរ និងប្រាក់ចំណូលសេវាកម្មអតិថិជន របស់ស្ថាប័ន។
អ្នកដែលនឹងរឿងនេះដដែល បាននិយាយថា ការបញ្ឈប់ការងារបុគ្គលិក គឺទំនងជានឹងធ្វើឡើងនៅក្រុមហ៊ុន Haitong ដោយផ្តោតលើអាជីវកម្មធនាគារវិនិយោគរបស់ខ្លួន។ ក្រុមហ៊ុននេះ មានបុគ្គលិកវិនិយោគចំនួន ១៦៤៥នាក់ នៅចុងឆ្នាំ ២០២៣ ឬប្រហែល ១២% នៃបុគ្គលិកជាង ១៣,៦០០នាក់ របស់ខ្លួន។ ក្រុមហ៊ុន Guotai Junan មានបុគ្គលិកសរុបប្រហែល ១៥,០០០នាក់។
ការស៊ើបអង្កេតហិរញ្ញវត្ថុ
ក្រុមអាជ្ញាធរចិន បាននិងកំពុងព្យាយាមបោសសម្អាតវិស័យហិរញ្ញវត្ថុដែលមានចំនួន ៦៦ពាន់ពាន់លានដុល្លាររបស់ប្រទេសនេះ ដែលយ៉ាងហោចណាស់ចាប់តាំងពី ឆ្នាំ ២០២១មក នៅពេលប្រធានាធិបតី ស៊ី បានកំណត់ទស្សនៈរបស់គាត់លើអំពើពុករលួយនៅក្នុងឧស្សាហកម្មនេះ។ ការស៊ើបអង្កេតជាទូទៅ បាននាំឱ្យមានការឃុំខ្លួន និងចាប់ខ្លួនក្រុមអ្នកជំនាញហិរញ្ញវត្ថុជាច្រើននៅតាមធនាគារចិន ក្រុមហ៊ុនឈ្មួញកណ្តាល ក្រុមអ្នកចាត់ការទ្រព្យសម្បត្តិ និងបណ្តាក្រុមហ៊ុនធានារ៉ាប់រង។ ទណ្ឌកម្មធ្ងន់ធ្ងរបំផុត សម្រាប់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុនេះ ក៏មានការកាត់ទោសប្រហារជីវិត ឬការដាក់ពន្ធនាគារអស់មួយជីវិត សម្រាប់អតីតមន្ត្រីប្រតិបត្តិកំពូល នៃស្ថាប័នខ្លះ។
ក្រុមអ្នកវិនិយោគខាងធនាគារ មានការខកចិត្តរួចទៅហើយជាមួយនឹងការបាត់ខ្លួនកាលពីឆ្នាំមុនរបស់លោក ប៉ាវ ហ្វាន (Bao Fan) ដែលជាតារាធនាគារិកម្នាក់ ដែលបានជួយធ្វើជាឈ្មួញកណ្តាលនៃការរួមបញ្ចូលគ្នា នៃបណ្តាញអ៊ីនធឺណែតយក្សខ្លះរបស់ប្រទេសចិន។ លោក ប៉ាវ បាននិងកំពុងជួយក្រុមអាជ្ញាធរក្នុងការស៊ើបអង្កេត១ ហើយការឃុំខ្លួនលោក បានធ្វើឱ្យរបួសដល់អនាគតអាជីវកម្មរបស់ក្រុមហ៊ុន China Renaissance Holdings Ltd. ដែលជាធនាគារវិនិយោគ ដែលលោកបានបង្កើតក្នុងឆ្នាំ ២០០៥។ គារឃុំឃាំងនេះ ក៏បានបាត់បង់បុគ្គលិកខ្លួនប្រហែល១/៣ ចាប់តាំងពីចុងឆ្នាំ ២០២២មក និង ភាគហ៊ុន ដែលបានចុះបញ្ជីនៅហុងកុង បានធ្លាក់កាលពីដើមសប្តាហ៍នេះ បន្ទាប់ពីពួកគេបានបន្តការជួញដូរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៥ ខែកញ្ញា, ក្រុមហ៊ុននេះ បាននិយាយថា ក្រៅពីលោក ជាង, អតីតបុគ្គលិករបស់ក្រុមហ៊ុន Haitong, ក្រុមអាជ្ញាធរចិន ក៏បានឃុំខ្លួនលោក វ៉ាង ចៅពីង (Wang Zhaoping) អតីតអ្នកចាត់ការរង នៃផ្នែកធានាទិញ និងឧបត្ថម្ភរបស់ក្រុមហ៊ុន Shenwan Hongyuan Group ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ពីពាក់កណ្តាលខែសីហាថា ប្រមុខផ្នែកវិនិយោគធនាគារ នៃក្រុមហ៊ុន Guoyuan Securities Co., លោក វ៉ាង ឈិន (Wang Chen) កំពុងជួយក្នុងការស៊ើបអង្កេតដែលមិនបានបញ្ជាក់មួយ, ។
ប្រទេសចិន មានក្រុមអ្នកវិនិយោគខាងធនាគារជាង ៨,៧០០នាក់ គិតត្រឹមដើមខែកញ្ញា ពីចំណោមក្រុមហ៊ុនឈ្មួញកណ្តាលទាំង ១៤៧ក្រុមហ៊ុន។ ពួកគេជាច្រើន គឺពាក់ព័ន្ធក្នុងសកម្មភាពទីផ្សារមូលធនទាំងអស់ ក្នុងនោះមានទាំង IPOs និងការ ការលក់ភាគហ៊ុន ដែលតាមដាន។ ទិន្នន័យផ្លូវការ បានបង្ហាញថា ប្រាក់ចំណូលរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនមូលបត្រទាំងអស់នៅក្នុងប្រទេសនេះ មានចំនួន ២០៣.៣ ពាន់លានយួន នៅក្នុងឆមាសទី១ ដោយធ្លាក់ចុះ ៩% ធៀបនឹងឆ្នាំមុន។
ត្រូវបានគេមើលឃើញថាជា “ក្រុមអ្នកយាមទ្វារ” នៃទីផ្សារមូលធន តួនាទីរបស់ក្រុមអ្នកវិនិយោគខាងធនាគារ កាន់តែមានសារៈសំខាន់ បន្ទាប់ពីប្រទេសចិនបានប្តូរចេញពីយន្តការចុះបញ្ជីផ្អែកលើការអនុម័តច្បាប់ពីឆ្នាំមុន ទៅជាប្រព័ន្ធ IPO ដែលផ្អែកលើការចុះបញ្ជីវិញ។ ក្រុមហ៊ុនដែលចេញជាសាធារណៈ ត្រូវតែងតាំងធនាគារដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ឬក្រុមអ្នកធានាទិញមូលបត្រ ជាអ្នកឧបត្ថម្ភការចុះបញ្ជីរបស់ពួកគេ។
ប្រទេសចិន បាននិងកំពុងយកក្រុមធនាគារិកច្រើនថែមទៀតមកបំពេញបេសកកម្មថ្មីៗនេះ។ យោងតាមទិន្នន័យផ្លូវការ ឱ្យដឹងថា និយតករមូលបត្រ និងផ្សារហ៊ុនរបស់ខ្លួន បានដាក់ពិន័យលោកក្រុមអ្នកតំណាង ឧបត្ថម្ភចំនួន ៩១នាក់រហូតដល់ដើមខែកញ្ញា។ នោះគឺច្រើនណាស់ បើធៀបនឹង ៨៨នាក់ សម្រាប់ឆ្នាំ ២០២៣ និង ៨៦ សម្រាប់ឆ្នាំ២០២២។
ប្រធាន និងជាស្ថាបនិក នៃក្រុមហ៊ុនអ្នកគ្រប់គ្រងទ្រព្យសកម្ម China Vision Capital ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង, លោក Sun Jianbo បាននិយាយថា ការបង្រួបបង្រួមឧស្សាហកម្មនេះ និងការបង្រ្កាបតាមបទប្បញ្ញត្តិ និយាយថា ប្រទេសចិន កំពុងដើរក្នុងទិសដៅត្រឹមត្រូវ ដើម្បីកែទម្រង់ធនាគារវិនិយោគរបស់ខ្លួន ដែលភាគច្រើនបានផ្តល់សេវាកម្ម “មិនគ្រប់គ្រាន់” ។
កាលពីសប្តាហ៍មុនផងដែរ ក្រុមហ៊ុន Guosen Securities Co. បានប្រកាសថា ខ្លួនមានគម្រោងទិញភាគហ៊ុន Vanho Securities Co. ស្ទើរតែទាំងអស់ ។ ក្រុមហ៊ុនឈ្មួញកណ្តាលចិនខ្លះទៀត នៅដើមឆ្នាំនេះ បានផែនការទិញភាគហ៊ុនពីដៃគូជាច្រើន។
លោក Sun បានមានប្រសាសន៍ថា៖ “យើង មិនត្រូវការធនាគារវិនិយោគច្រើនបែបនោះទេ និងកំពុងតែកាត់បន្ថយធនាគារិកដែលលើសតម្រូវការ គឺជាជំហានដំបូង និងជំហានចាំបាច់ សម្រាប់ប្រទេសចិន ដើម្បីគាំទ្រធនាគារវិនិយោគលំដាប់កំពូលវិញ។ យើង នឹងឃើញការបង្រួបបង្រួមកាន់តែរហ័សដោយជៀសមិនរួច និងការស៊ើបអង្កេតបុគ្គលិកជាសក្តានុពលកាន់តែច្រើន នាពេលអនាគត”៕