លោក ដូណាល់ ត្រាំ(Donald Trump) បានទម្លាក់កំហុសលើ “វោហាសាស្ត្រ” របស់ កជំទាវ កាម៉ាឡា ហារី (Kamala Harris) និងលោកចូ បៃដិន (Joe Biden) ថាជាដើមចម នៃការប៉ុនប៉ងធ្វើឃាតចុងក្រោយបំផុតមកលើរូបលោក ដោយអះអាងថា ការលើកឡើងរបស់ពួកគេគឺ “បណ្តាលឱ្យខ្ញុំត្រូវបានគេបាញ់ប្រហារ”។
បេក្ខជនគណបក្សសាធារណរដ្ឋសម្រាប់ឆ្នាំ ២០២៤រូបនេះ បាននិយាយថា៖ “ភាសារអុជអាលខ្លាំង” របស់គូប្រជែងប្រជាធិបតេយ្យរបស់លោក បានជំរុញឱ្យមានការបន្ទាប់ពីការប៉ុនប៉ងធ្វើឃាត ដែលសង្ស័យចំនួន២លើជីវិតរបស់លោក ជាច្រើនខែមកនេះ។
លោក ត្រាំ ត្រូវបានប្រញាប់ប្រញាល់ចាកចេញពីទីលានវាយកូនហ្គោលរបស់ខ្លួន កាលពីថ្ងៃអាទិត្យបន្ទាប់ពីការរកឃើញខ្មាន់កាំភ្លើងដែលកំពុងលាក់ខ្លួននៅក្នុងព្រៃក្បែរនោះ។
ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Ryan Wesley Routh អាយុ ៥៨ ឆ្នាំ បានបង្ហាញខ្លួននៅក្នុងតុលាការនិងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មកាំភ្លើងសហព័ន្ធ កាលពីថ្ងៃចន្ទ។
គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក Routh បង្ហាញពីភាពខុសគ្នា នៃទំនាក់ទំនងនយោបាយ។ គាត់បាននិយាយថា គាត់បានបោះឆ្នោតឱ្យ ត្រាំ ក្នុងឆ្នាំ ២០១៦។ គាត់ក៏បង្ហាញថាបានបរិច្ចាគដល់បេក្ខជនគណបក្សប្រជាធិបតេយ្យជាច្រើននាក់ក្នុងពេលកន្លងមក។

លោកបៃដិន បោះបង់ការឈរឈ្មោះប្រជែងការបោះឆ្នោត ហើយគាំទ្រឱ្យលោកជំទាវ ហារីសជាអ្នកស្នងវិញ
សសនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ, លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថា ខ្មាន់កាំភ្លើងរូបនោះ “បានជឿជាក់លើវោហាសាស្ត្ររបស់ លោកបៃដិន និង លោកជំទាវ ហារីស ហើយគាត់ក៏បានធ្វើអំពើនោះ” ។ លោកត្រាំ បានលើកឡើងពីការវាយប្រហារជាញឹកញាប់របស់លោកប្រធានាធិបតី និងលោកជំទាវអនុប្រធានាធិបតី ដែលនិយាយថា លោក បង្ក “ការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ”។
លោក បានបញញជាក់ថា៖ “វោហារសាស្ត្ររបស់ពួកគេ ធ្វើឲ្យខ្ញុំត្រូវគេបាញ់, ពេលខ្ញុំជាអ្នកសង្គ្រោះប្រទេសនេះ ហើយពួកគេ ជាអ្នកកំពុងបំផ្លាញប្រទេសនេះ ទាំងនៅខាងក្នុងនិងមកពីខាងក្រៅ”។
លោកបានបន្ថែមថា៖ «នេះ បានគេហៅថា សត្រូវពីក្នុង។ ពួកគេ គឺជាការគំរាមកំហែងពិតប្រាកដ»។
ការអត្ថាធិប្បាយទាំងនេះ គឺផ្ទុយស្រឡះទៅនឹងការឆ្លើយតបរបស់លោក ត្រាំ ចំពោះការប៉ុនប៉ងធ្វើឃាតគាត់លើកដំបូង ក្នុងខែកក្កដា នៅពេលដែលខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ នៅឯការជួបជុំឃោសនារបស់គាត់ នៅទីក្រុង Butler រដ្ឋ Pennsylvania ។
លោក ត្រាំ បានអំពាវនាវឱ្យប្រទេសនេះ “ក្រោកឡើងរួបរួមគ្នា និងបង្ហាញចរិតពិតរបស់យើងជាជនជាតិអាមេរិក” បន្ទាប់ពីឧប្បត្តិហេតុនោះ។
លោក បានឆ្លើយតបទៅនឹងឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យ ជាមួយនឹងការអំពាវនាវរៃអង្គាសប្រាក់មួយដោយអំពាវនាវឱ្យក្រុមអ្នកគាំទ្រ “ប្រយុទ្ធ ប្រយុទ្ធ ប្រយុទ្ធ!!!!!”
លោក JD Vance ក៏បានស្តីបន្ទោស គណបក្សប្រជាធិបតេយ្យ និងក្រុមអ្នករិះគន់លោក ត្រាំ ចំពោះ “វោហាសាស្ត្រនយោបាយអុជអាលដ៏គួរឱ្យចំអក កាលពីថ្ងៃចន្ទ ដោយប្តេជ្ញាថានឹង “ធ្វើកិច្ចផ្នែករបស់គាត់” ដើម្បីកាត់បន្ថយស្ងានការណ៍នោះ។

ជនសង្ស័យ Ryan Routh អាយុ ៥៨ ឆ្នាំ ត្រូវបានចាប់ខ្លួន ភ្លាមៗ ក្រោយការកិតហេតុនោះ
គាត់ បាននិយាយថា គណបក្សប្រជាធិបតេយ្យ មិនអាចហៅលោក ត្រាំ ថាជា “ការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ” និង “ហ្វាស៊ីសនិយម” នោះទេ ហើយរំពឹងថា អំពើហឹង្សានឹងមិនបន្តកើតមានទៀតទេ ពីព្រោះ “មនុស្សឆ្កួតខ្លះ” សម្រេចចិត្ត “យកបញ្ហាជាច្រើន មកដាក់ក្នុងដៃរបស់ពួកគេ” ។
ខណៈសល់ពេលមិនដល់៥០ ថ្ងៃទៀតទេ ក្រុមអ្នកបោះឆ្នោតទៅបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកានោះ, ភាពតានតឹងផ្នែកនយោបាយ គឺខ្ពស់ជាងការប្រណាំងប្រជែង រវាង លោកត្រាំ និងលោកជំទាវ ហារីសទៅទៀត ។
ទាំងអនុប្រធានាធិបតី និងលោក Biden ម្តងហើយម្តងទៀតបានចាត់ទុកលោក Trump ថាជាគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យជុំវិញការបដិសេធរបស់លោកក្នុងការទទួលបរាជ័យក្នុងការបោះឆ្នោតឆ្នាំ 2020 និងសកម្មភាពរបស់លោកជុំវិញការវាយប្រហារកាលពីថ្ងៃទី 6 ខែមករា ឆ្នាំ 2021 លើវិមានកាពីតូល។
ទាំងលោក បៃដិន និងលោកជំទាវ ហារីស សុទ្ធតែបានថ្កោលទោសការប៉ុនប៉ងធ្វើឃាតនោះ ដោយនិយាយថា “គ្មានកន្លែងសម្រាប់អំពើហឹង្សានយោបាយទេ” នៅអាមេរិកទេ។
មុននេះ កាលពីថ្ងៃចន្ទ នៅឯសេតវិមាន លោក បៃដិន បានថ្លែងថា៖ “អរគុណព្រះជាម្ចាស់ ដែលអតីតប្រធានាធិបតីរូបនោះ មិនអីទេ”៕
អតីតប្រធានាធិបតី ដូណាល់ ត្រាំ មានសុវត្តិភាព បន្ទាប់ពីព័ត៌មានលម្អិតរបស់សេវាសម្ងាត់របស់លោក បានបើកការបាញ់ប្រហារទៅលើបុរសម្នាក់ ដែលកំពុងកាន់កាំភ្លើងវាយលុក១ដើម នៅទីលានវាយកូនហ្គោល ឯតំបន់ West Palm Beach រដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ នៅក្នុងអ្វីមួយដែលការិយាល័យស៊ើបអង្កេតសហព័ន្ធ ហៅថា ទំនងជាការប៉ុនប៉ងធ្វើឃាត។
ទូរទស្សន៍ CNN បានរាយការណ៍ថា ជនសង្ស័យម្នាក់ដែលស្ថិតក្នុងឃុំឃាំង ត្រូវបានកំណត់អត្តសញ្ញាណដោយក្រុមមន្ត្រីសហព័ន្ធថា ឈ្មោះ Ryan Routh អាយុ ៥៨ ឆ្នាំ។ គាត់មានប្រវត្តិចាប់ខ្លួនចំនួន ៨ ដង ដែលជាបទល្មើសតូចតាច។
ភ្លាមៗបន្ទាប់ពីហេតុការណ៍ប៉ុនប៉ងជាលើកទី២លើលោក ត្រាំនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងថា៖ “ខ្ញុំសូមសរសើរដល់ការងាររបស់សេវាសម្ងាត់ និងដៃគូអនុវត្តច្បាប់របស់ពួកគេ សម្រាប់ការប្រុងប្រយ័ត្ន និងការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការថែរក្សាអតីតប្រធានាធិបតី លោកដូណាល់ ត្រាំ និងក្រុមអ្នកដែលនៅជុំវិញគាត់ ឱ្យមានសុវត្ថិភាព”។

កម្លាំងសេវាកម្មសម្ងាត់ កំពុងបន្តការស៊ើបអង្កេតនៅកន្លែងកើតហេតុ
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារសម្ងាត់ បាននិយាយ ថា FBI “កំពុងស៊ើបអង្កេតបន្ថែម លើអ្វីដែលហាក់ដូចជាការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី ត្រាំនេះ” ។