មនុស្សគ្រប់គ្នា សុទ្ធតែចង់ទទួលបានប្រាក់ដុល្លារច្រើន ពីការលក់អចលនទ្រព្យ សូម្បីតែខ្លួនគឺជាអ្នកមានប្រាក់ច្រើនក្រៃលែងទៅហើយក៏ដោយ។ អ្នកជំនួញ លោក លីអូ គ្រីស (Leo Kryss) កំពុងប្តឹងក្រុមហ៊ុនអចលនទ្រព្យ Douglas Elliman ជុំវិញការលក់ផ្ទះរបស់គាត់ តម្លៃ ៧៩លានដុល្លារ នៅរដ្ឋផ្លរីដា ដែលជាវិមានមានបន្ទប់គេង ៧ និង មានបន្ទប់ទឹក ១២ ដែលស្ថិតនៅក្នុងទីតាំង ដែលពាក្យបណ្ដឹងរបស់គាត់ហៅថា “តំបន់ដ៏មានកិត្យានុភាព និងពិសេសផ្តាច់មុខបំផុត នៅក្នុងក្រុងម៉ៃអាមី ក្នុងភូមិ Indian Creek” ។

នៅក្នុងពាក្យបណ្ដឹងរបស់គាត់ លោក គ្រីស អះអាងថា លោកបានសួរនាយកប្រតិបត្តិក្រុមហ៊ុន Douglas Elliman លោក Jay Parker ដោយផ្ទាល់ថាតើស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos នៅពីក្រោយការទិញនេះមែនទេ។

លោក លីអូគ្រីស ជាម្ចាស់វិមាន និងជាសេដ្ឋីប្រដាប់ក្មេងលេង និង​សម្ភារៈអគ្គិសនី ប្តឹងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ពីបទលាក់បាំងអ្នកទិញ

យោងតាមពាក្យបណ្តឹងដែលបានប្តឹងកាលពីខែកក្កដា នៅក្នុងតុលាការតុលាការទី១១ នៅស្រុក Miami-Dade County ឱ្យដឹងថា លោក Parker បានអះអាងដោយមិនស្មោះត្រង់ថា លោក Bezos មិនបាននៅពីក្រោយការឲ្យថ្លៃនេះទេ និងមិនមែនជាអ្នកទិញទៀត”។

លោក Parker ក៏​បាន​ប្រកាស​ថា អ្នក​ទិញនោះ ​នឹង​មិន​បង់​ប្រាក់​លើស​ពី ៧៩លាន​ដុល្លារ ​សម្រាប់​ផ្ទះ​នេះ​ទៅតាម​តម្លៃ​ចុះ​បញ្ជីលក់ ៨៥ លាន​ដុល្លារនោះទេ​។ ដោយ​សារ​តែ​ការ​ធានានោះ លោកគ្រីស បាន​យល់​ព្រម​បញ្ចុះ​តម្លៃ​អចលនទ្រព្យ​នោះចំនួន ៦លាន​ដុល្លារ ដោយ​ទូទាត់​តម្លៃ​លក់ត្រឹម ៧៩លាន​ដុល្លារ។

ពាក្យបណ្តឹងនោះ អះអាងថា៖ “ប៉ុន្តែសម្រាប់ការធ្វើឱ្យយល់ខុសទាំងនេះ និងផ្អែកលើតួនាទីរបស់ Parker ដើម្បីដោះស្រាយដោយស្មោះត្រង់ ដោយយុត្តិធម៌ និងដោយការយកចិត្តទុកត្រឹមត្រូវដាក់ ចំពោះ  (T.A.M.) ជាក្រុមហ៊ុនដែលបានចរចាក្នុងនាម លោកគ្រីស, លោកគ្រីស នឹងមិនបញ្ចុះតម្លៃទិញ ឬលក់ផ្ទះ ក្នុងតម្លៃ ៧៩,០០០,០០ ដុល្លារនោះទេ”។

វិមានមុខទឹកដែលមានបន្ទប់គេង ៧ និង មានបន្ទប់ទឹក ១២ ដែលស្ថិតនៅក្នុងទីតាំង ដែលពាក្យបណ្ដឹងរបស់គាត់ហៅថា “តំបន់ដ៏មានកិត្យានុភាព និងពិសេសផ្តាច់មុខបំផុត នៅក្នុងក្រុងម៉ៃអាមី ក្នុងភូមិ Indian Creek ត្រូវបានបំពាក់ដោយបណ្ណល័យ១, បន្ទុបភាពយន្ត១, និងបន្ទុប់សៅណា១។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg ឱ្យដឹងថា លោក បេហ្សូស (Bezos) គឺជាមហាសេដ្ឋីទី២ របស់ពិភពលោកបន្ទាប់ពីលោក អីឡុន ម៉ាស់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២០២ពាន់លានដុល្លារ ។ លោក​បេហ្សូស មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។ ក្រុមហ៊ុន Douglas Elliman ក៏បានបដិសេធ មិនធ្វើអត្ថាធិប្បាយលើបណ្តឹងនេះដែរ។ ការបញ្ចុះតម្លៃ ៦លានដុល្លារ គឺតំណាងឱ្យចំនួនប្រហែល ០.០០៦% នៃទ្រព្យសម្បត្តិសុទ្ធរបស់លោកបេហ្សូស ។

យោងតាមកាសែត Wall Street Journal ដែលបានរាយការណ៍មុននេះតាមពាក្យបណ្តឹង ឱដឹងថា លោក លីអូ គ្រីស ជាសហស្ថាបនិកនៃក្រុមហ៊ុន Tectoy ផលិតប្រដាប់ក្មេងលេង និងអេឡិចត្រូនិកប្រេស៊ីល បានទិញអចលនទ្រព្យ លេខ 12 ក្នុងភូមិ Indian Creek នៃផ្លូវ Island Road នេះ ក្នុងតម្លៃ ២៨លានដុល្លារ ក្នុងឆ្នាំ ២០១៤។ កាសែត Miami Herald កត់ត្រាថា វិមាននៅមាត់ទឹកដែលត្រូវបានសង់ក្នុងឆ្នាំ ២០០០ តាំងនៅក្នុងសង្កាត់ដែលគេស្គាល់ថា ជាជម្រកសម្រាប់អ្នកមានទ្រព្យច្រើនបំផុត ដោយក្រុមអ្នកជិតខាង រួមមានដូចជា លោកស្រី Ivanka Trump និងលោក Tom Brady។

ស្ថាបនិកក្រុមហ៊ុន Amazon និងគូរដណ្តឹងរបស់គាត់ អ្នកស្រី Lauren Sánchez ចូលចិត្តវិមានក្នុងសង្កាត់ហៃសូនេះ

វាជារឿងទូទៅទៅហើយដែលអចលនទ្រព្យលំដាប់ខ្ពស់ ត្រូវបានទិញដោយការជឿទុកចិត្ត ឬក្រុមដៃគូអាជីវកម្មតាងនាមឲ្យបុគ្គលដែលមានទ្រព្យសម្បត្តិ ដែលឈ្មោះរបស់ពួកគេអាចក្រុមភ្នាក់ងារអចលនទ្រព្យដែលតំណាងឱ្យពួកគេ មិនស្គាល់។ ពាក្យបណ្តឹងនោះ បានកត់សម្គាល់ថា ការជឿទុកចិត្តមួយ បានបំពេញការទិញវិមានរបស់លោកគ្រីស តាងនាមឱ្យលោក បរហ្សូស។

ពាក្យបណ្តឹងនោះ កត់សម្គាល់ថា លោក គ្រីស បានគិតថា លោកបេហ្សូស ប្រហែលជានៅពីក្រោយការឲ្យថ្លៃផ្ទះរបស់គាត់ ដោយសារតែស្ថាបនិក Amazon រូបនោះ ធ្លាប់បានទិញ ផ្ទះលេខ 11 ក្នុងភូមិ Indian Creek នៃផ្លូវ Island Road នេះ ជាទ្រព្យសម្បត្តិអ្នកនៅជាប់គ្នានឹងផ្ទះរបស់គាត់ ។

ក្រុមហ៊ុនរកកម្រៃជើងសារអចលនទ្រព្យ Douglas Elliman របស់លោក Jay Parker កំពុងត្រូវបានចោទប្រកាន់ពីបទមិនជូនដំណឹងថា អ្នកទិញវិមានរបស់គាត់ គឺជាស្ថាបនឹកក្រុមហ៊ុន Amazon លោក Bezos ធ្វើឱ្យលោកខាតបង់ ៦លានដុល្លារ។

ពាក្យបណ្តឹងនោះ បានបន្ថែមថា៖ “លោក គ្រីស បានជឿថា ដើម្បីធ្វើការចរចា និងការសម្រេចចិត្តរបស់លោកលក់គេហដ្ឋាននេះ បានតម្លៃលក់ចុងក្រោយ ខ្ពស់ គឺលោកត្រូវតែដឹងថាតើ លោកបេហ្សូស ចាប់អារម្មណ៍នឹងផ្ទះលោកឬយ៉ាងណា ព្រោះថាលោក បេហ្សូស អាចប៉ុនប៉ងទិញវិមាននេះ ដោយអនាមិកក្នុងបំណងដើម្បីឱ្យវាបានជាប់គ្នាជាមួយនឹងអចលនទ្រព្យជាប់គ្នាដែលលោកបេហ្សូស បានទិញរួចហើយ។

ពាក្យបណ្តឹងនោះ អះអាងថា វិមានរបស់ លោកគ្រីស “ការលក់ឱ្យបេហ្សូស នឹងបានតម្លៃថ្លៃជាងលក់ឱ្យក្រុមអ្នកទិញមានសក្តានុពលផ្សេងទៀត” ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព