គ្រួសារអ្នកមានមួយចំនួននៅហុងកុង ត្រូវបានជាប់ផុងនៅក្នុងការធ្លាក់ចុះនៃអចលនទ្រព្យក្នុងក្រុងនេះ បន្ទាប់ពីលក់ផ្ទះប្រណីតៗ និងអចលនទ្រព្យផ្សេងទៀត ក្នុងតម្លៃខាតបង់ ដើម្បីទូរទាត់ប្រាក់កម្ចី។

ទើបតែនៅក្នុងខែមុននេះ គ្រួសារដែលជំពាក់បំណុលវ័ន.កមួយ បានលក់ចេញអចលនទ្រព្យចំនួន7 ក្នុងតម្លៃ 250 លានដុល្លារ នៅក្នុងសង្កាត់ដ៏មានកិត្យានុភាពកំពូល ដោយទ្រព្យខ្លះ លក់ដោយការបញ្ចុះតម្លៃយ៉ាងច្រើន។ កាលពីខែមេសា ក្រុមហ៊ុនគ្រប់គ្រងដោយគ្រួសារ១ លក់ភាគហ៊ុនរបស់ខ្លួននៅក្នុងអគារ AIA Central ក្នុងតម្លៃខាត 20 លានដុល្លារ។ ត្រកូល១ទៀត ដែលសាងទ្រព្យសម្បត្តិរបស់ខ្លួនដោយការលក់រាយ បានលក់ហាងផ្លូវធំរបស់ខ្លួន ក្នុងតម្លៃខាត 60% និងមានទ្រព្យសម្បត្តិផ្សេងទៀត ត្រូវបានរឹបអូសដោយម្ចាស់បំណុល។

អគារវិនិយោគរបស់ក្រុមហ៊ុន Lai Sun Development Co. នៅហុងកុង ត្រូវបាន​ឡាយឡុង

ក្រុមហ៊ុន Lai Sun Development ដែលជាក្រុមហ៊ុនអចលនទ្រព្យហុងកុងមួយ បានលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងអគារកប់ពពក AIA Central ក្នុងតម្លៃ 1.42 ពាន់លានដុល្លារហុងកុង (ប្រមាណ 180 លានដុល្លារអាមេរិក) ក្នុងគោលបំណងជំរុញសាច់ប្រាក់របស់ខ្លួន។

ទង្វើននេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍នេះ បានបោះបង់ចោលផលប្រយោជន៍របស់ខ្លួនពីអគារឧស្សាហកម្មនៅក្នុងក្រុងនេះ ខណៈខ្លួនព្យាយាមកំចាត់បំណុលដ៏ច្រើនដែលគរដូចភ្នំ។

យោងតាមទិន្នន័យពីក្រុមហ៊ុន CBRE Group Inc ឲ្យដឹងថា នៅក្នុងវិស័យលំនៅដ្ឋានតែ១ប៉ុណ្ណោះ ប្រមាណជា 75% នៃប្រតិបត្តិការអចលនទ្រព្យលំដាប់ខ្ពស់ – ដែល១ៗមានតម្លៃជាង 10លានដុល្លារ – ក្នុងឆមាសទី១នៃឆ្នាំនេះ បានក្លាយជាអ្នកលក់ទ្រព្យដោយសារមានបញ្ហាផ្នែកហិរញ្ញវត្ថុ។

ការ​លក់​ទាំងនេះ​ កំពុង​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ទីផ្សារ​អចលន​ទ្រព្យ​របស់​ទីក្រុង​ហុងកុង​ ដែល​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ខណៈ​ដែល​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុនេះ ​បាត់បង់​ភាព​ភ្លឺស្វាងខ្លួន។ ខណៈជាធម្មតា ថៅកែទាំងនេះ មិនបង្ហាញពីហេតុផលនៅពីលក់ដូររបស់ពួកគេ, ថៅកែខ្លះ កំពុងប្រឈមមុខនឹងសម្ពាធហិរញ្ញវត្ថុ នៅពេលដែលសេដ្ឋកិច្ចរបស់ប្រទេសចិនធ្លាក់ចុះ, អត្រាការប្រាក់នៅតែខ្ពស់ ហើយតម្លៃអចលនទ្រព្យ ធ្លាក់ចុះ។

លោក Reeves Yan ប្រធានទីផ្សារមូលធននៅ CBRE Hong Kong បានមានប្រសាសន៍ថា៖ «មានការផ្លាស់ប្តូរធំណាស់ ពីព្រោះរយៈកាល 15 ឆ្នាំមកនេះ, ក្រុមម្ចាស់ជាគ្រួសារ មិនដែលខ្វល់នឹងការលក់ ដោយតាមធម្មតា មានតែក្រុមហ៊ុន អភិវឌ្ឍន៍​ដែល​ធ្វើ​អាជីវកម្ម​តែ​ប៉ុណ្ណោះ​ ដែលបាន​លក់ភូមិគ្រឹៈ​ ​ប៉ុន្តែ​ឥឡូវ​នេះ​ មាន​ម្ចាស់​គ្រួសារ​តូច ឬ​គ្រួសារមធ្យម​ជាច្រើន​លក់លំនៅដ្ឋាន ​ព្រោះ​ពួកគេ​រង​សម្ពាធ​»​។

អាគារវិនិយោគក្រុមហ៊ុន​កៅលុន នៅក្រុងហុងកុង

យោងតាមការគណនារបស់ Bloomberg ដោយប្រើឯកសារសាធារណៈឲ្យដឹងថា គ្រួសារ​ហូ ដែលជាត្រកូលមិនល្បី គឺឧទាហរណ៍​ដ៏​លេចធ្លោ​បំផុត១។​ ដឹកនាំដោយ លោក Ho Shung Pun វ័យ 69 ឆ្នាំ អគ្គនាយកក្រុមហ៊ុនវិនិយោគអចលនទ្រព្យ Kowloon Investment Co., បានសន្យាដាក់អចលនទ្រព្យរបស់ខ្លួនយ៉ាងហោចណាស់ 12 ដើម្បីទូទាត់កម្ចីដែលមានទំហំប្រហែល 350លានដុល្លារ។

យោងតាមមនុស្សជាច្រើនដែលដឹងពីបញ្ហានេះ ឲ្យដឹងថា លោកហូ បានខ្ចីប្រាក់ចំនួន 205លានដុល្លារពីក្រុមហ៊ុន Gaw Capital កាលពីឆ្នាំមុន ដែលត្រូវបានធានាដោយលំនៅដ្ឋានប្រណីតចំនួន 7។ យោងតាម ​​Savills Plc ដែលបានគួកជេរកិច្ចព្រមព្រៀងនេះ ឲ្យដឹងថា អចលនទ្រព្យ​ចំនួន​៤ ​ដែល​មាន​ទីតាំង​នៅលើ​ផ្លូវ ​46 Plantation Road ​ត្រូវ​បាន​លក់ ក្នុងប្រតិបត្តិការសាច់ប្រាក់ចំនួន 1.1 ពាន់លានដុល្លារហុងកុង (ប្រមាណ141 លានដុល្លារ) ពីខែកក្កដា។ អចលនទ្រព្យទាំងនោះ បានលក់ត្រឹមតែពាក់កណ្តាល នៃតម្លៃទីផ្សារខ្ពស់បំផុត។

អចលនទ្រព្យក្រុមហ៊ុន Kowloon Investment Co. Ltd,. នៅផ្លូវ Peak Road

ភូមិគ្រឹះចំនួន៣ ដែលនៅសេសសល់នៅលើផ្លូវ Peak Road ត្រូវបានលក់ក្នុងតម្លៃ ១១០ លានដុល្លារអាមេរិក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ ប៉ុន្តែ Gaw Capital បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

យោងតាមឯកសារសាធារណៈ ឲ្យដឹងថា លើសពីនេះ លោកហូ និងក្មួយប្រុសរបស់លោកហូ សាយវីង (Ho Sai Wing) បានខ្ចីប្រាក់ HK$85 លានដុល្លារពីម្បាស់កម្ចី X8 Finance ក្នុងអត្រាការប្រាក់ 29% សម្រាប់ទឹកប្រាក់ដំបូង និងប្រហែល 18% សម្រាប់ប្រាក់ដែលនៅសល់ ។ គ្រួសារនេះ ក៏បានប្រើប្រាស់អចលនទ្រព្យលំនៅដ្ឋានមួយ នៅ Happy Valley ដើម្បីខ្ចីប្រាក់ HK$200 លាន ពីធនាគារ UOB Kay Hian Credit Pte. ដែលមានទំនាក់ទំនងជាមួយធនាគារ United Overseas Bank Ltd របស់សិង្ហបុរី។ ធនាគារនេះ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

យោងតាមរបាយការណ៍ជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឲ្យដឹងថា ក្រុមគ្រួសារអ្នកមានចាច្រើនទៀតដែលជួបបញ្ហា ដែលក្នុងនោះមាន មហាសេដ្ឋីលក់រាយដែលស្លាប់ទៅហើយ លោក Tang Shing Bor បានកំពុងស្វែងរកការលក់អចលនទ្រព្យដែលមានតម្លៃរាប់ពាន់លានដុល្លារ តាំងពីឆ្នាំ 2020មក។ នៅឆ្នាំនេះ ម្ចាស់បំណុល បានរឹបអូសទ្រព្យសម្បត្តិយ៉ាងហោចណាស់៨ ដែលជាកម្មសិទ្ធិរបស់ត្រកូល Tangs ក្នុងនោះមានទាំងផ្សារទំនើប១ និងសណ្ឋាគារ១ ហើយត្រកូលនោះ បានលក់ហាងបើកមុខ១ ក្នុងតម្លៃខាតបង់ 60% កាលពីខែឧសភា។ ឯកសារតុលាការ១ បង្ហាញថា កូន​ប្រុសឈ្មោះ Tang Yiu Sing និង​អ្នកផ្សេង​ទៀត​ត្រូវ​បាន​ម្ចាស់​បំណុល​ប្ដឹង​កាល​ពី​ខែ​កក្កដា ឲ្យ​សង​ប្រាក់កម្ចីជាង ១,១ លាន​ដុល្លារ​ហុងកុង។

ក្រុមហ៊ុន Lai Sun Development Co., ដែលគ្រប់គ្រងដោយគ្រួសារនៃឧកញ៉ាឧស្សាហ៍កម្ម លឹម ប៉ោយ៉េន ដែលស្លាប់ទៅហើយ បាននឹងកំពុងលក់អចលនទ្រព្យជាច្រើន តាំងពីលំនៅដ្ឋាន រហូតដល់ទីតាំងលក់រាយ និងអគារពាណិជ្ជកម្ម។ កាលពីខែមេសា ក្រុមនេះ បានលក់ភាគហ៊ុន 10% ក្នុងការិយាល័យ AIA Central ក្នុងតម្លៃខាតបង់ 154.6 លានដុល្លារហុងកុង។ ប្រាក់​នោះ ​ត្រូវ​ប្រើ​ដើម្បី​សង​កម្ចី​ធនាគារ ​និង​ផ្តល់​ដើមទុន ​ការងារ។

ទីតាំងស្ថានីយ៍ទូរទស្សន៍ហុងកុង​របស់ក្រុមហ៊ុន ITC Properties Group Ltd នៅជាន់ទៅ៣០ នៃប៉ម Bank of America Tower ត្រូវបានលក់ដើម្បីសងប្រាក់កម្ចី។

របាយការណ៍ជាច្រើនពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន ITC Properties Group Ltd. ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍បង្កើតឡើងដោយលោក Charles Chan Kwok Keung អតីតប្រធានស្ថានីយ៍ទូរទស្សន៍របស់ហុងកុង បានលក់ជាន់ទី 30 នៅឯប៉មអគារ Bank of America Tower ដើម្បីសងប្រាក់កម្ចី។ ការិយាល័យ​នោះ បាន​លក់ក្នុងតម្លៃខាត​ចំនួន ៤ លាន​ដុល្លារ​ហុងកុង។

អ្នកតំណាងម្នាក់របស់ ITC Properties បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោក Lai Sun ក៏មិន​បាន​ឆ្លើយតប​ទៅ​នឹង​សារតាម​អ៊ីមែលអំពីសំណើ​សុំ​ការ​អត្ថាធិប្បាយ​ដែរ។ ចំណែកឯតំណាង​ក្រុមហ៊ុន Stan Group ដែល​ដឹកនាំ​ដោយ​យុវជន ត្រកូល Tang ក៏មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយដែរ។

លោក Yan នៃ CBRE បាន​និយាយ​ថា គ្រួសារ​ច្រើន​ទៀត ​ទំនង​ជា​នឹងបញ្ចេញ​ទ្រព្យ​សម្បត្តិ​ច្រើន នៅ​ឆ្នាំ​នេះ ខណៈ​ធនាគារ​កណ្តាល​អាមេរិក ​មិន​ប្រញាប់​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នោះ​ទេ។ នោះមានន័យថា ម្ចាស់ផ្ទះទាំងឡាយ អាចប្រឈមនឹងអត្រាកម្ចីលើសពី 5% គឺខ្ពស់ជាងប្រាក់ចំណេញជួលធម្មតា 3% នៅទីក្រុងនេះ។ អត្រាការប្រាក់នៅហុងកុង ដើរតាមអត្រាការប្រាក់នៅអាមេរិក ដោយសារតែការកំណត់តម្លៃរូបិយប័ណ្ណក្នុងស្រុកអនុលោមទៅតាមប្រាក់ដុល្លារ។

លោក Yan បានបញ្ជាក់បន្ថែមថា៖ “អ្នកអាចស្រមៃគិតថា ប្រសិនបើស្ថានការណ៍នេះ អូសបន្លាយយូរជាងនេះ ម្ចាស់លំនៅដ្ឋានកាន់តែច្រើនឡើង នឹងប្រឈមមុខនឹងការលំបាក ។ ពួកគេខ្លះ អាចនឹងមិនបាត់បង់ប្រយោជន៍របស់ខ្លួន មានបញ្ហាលំហូរសាច់ប្រាក់ និងត្រូវបានបង្ខំចិត្ត ឱ្យលក់ទ្រព្យសម្បត្តិរបស់ពួកគេ”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព