សម្រាប់ ឯកឧត្តម វ៉េង សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បច្ចុប្បន្នជាម្ចាស់ស្នាដៃសៀវភៅ «គ្មាននរណកើតមកក្រទេ» មានគោលការណ៍ជីវិតសំខាន់ចំនួន៣៖ ទី១ គឺការគោរពមនុស្ស ទោះគេជានរណា មានឋានៈអ្វីក៏ដោយ ក៏គោរពគេជាមនុស្សដែរ។ ទី២ គឺការឱ្យតម្លៃមនុស្សជាធំ។ ភាពស្មោះត្រង់ ម៉ឺងមាត់ និយាយម៉ាត់ណា ម៉ាត់ហ្នឹង គឺជាមនុស្សមានតម្លៃ។ គោលការណ៍ទី៣ គឺការមិនសន្និដ្ឋាន។ គោលការជីវិតទាំងបីប្រការនេះ បានជួយរុញខ្សែរជីវិតរបស់លោករស់នៅមានសេចក្តីសុខគ្រប់កិច្ចការ និងរាល់សកម្មភាពដែលលោកប្រព្រឹត្តក្នុងជីវិត។ នេះជាការបញ្ជាក់ក្នុងកិច្ចសម្ភាសពិសេសនៃកម្មវិធី «ភូមិអ្នកនិពន្ធ» ដែលផលិតដោយ KSH Media និង Amazadia Edu កាលពីថ្មីៗកន្លងទៅនេះ។
សូមទស្សនាវិដេអូកិច្ចសម្ភាសពិស្តារ…
ឆាកជីវិតរបស់មនុស្សបានប្រែប្រួលតាមពេលវេលា បរិយាកាសសង្គម និងបរិបទនយោបាយ ។ ទន្ទឹមនឹងការប្រឈមនឹងឧបសគ្គនានា ដែលកើតឡើង ដំណោះស្រាយមួយឬច្រើនក្នុងជីវិត ក៏លេចចេញមកដោយប្រាជ្ញានិងការតាំងចិត្តផងដែរ។ ពីអ្នកធាក់ស៊ីក្លូ ពីជនចំណាកស្រុក និងបានក្លាយជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បះ ហើយបច្ចុប្បន្នក្លាយជាអ្នកនិពន្ធសៀវភៅដ៏ល្បីមួយ «គ្មាននរណាកើតមកក្រទេ» ឯកឧត្តម វ៉េង សិរីវុឌ្ឍ បានជួបជាមួយលោក កៃ គឹមសុង ចាងហ្វាងការផ្សាយអាម៉ាហ្សាឌៀ អេឌូខេសិន ដើម្បីរៀបរ៉ាប់និងចែករំលែកយ៉ាងក្បោះក្បាយនូវខ្សែជីវិតផ្ទាល់របស់ឯកឧត្តមក្នុងកម្មវិធី «ភូមិអ្នកនិពន្ធ»។ សូមទស្សនាកិច្ចសម្ភាសពិស្តារ។