ក្រុមអ្នកដែលដឹងពីបញ្ហានេះបាននិយាយថា ក្រុមហ៊ុន OpenAI កំពុងពិភាក្សាក្នុងការផ្តល់ឱ្យនាយកប្រតិបត្តិ លោក សែម អាល់ម៉ាន) Sam Altman នូវភាគហ៊ុនភាគហ៊ុន 7% នៅក្នុងក្រុមហ៊ុននេះ ជាថ្នូរនឹងការសើរីរចនាសម្ព័ន្ធជាថ្មី ដើម្បីក្លាយជាអាជីវកម្មរកប្រាក់កម្រៃ, ការផ្លាស់ប្តូរដ៏ធំមួយ ដែលនឹងកត់សម្គាល់ជាលើកដំបូង ដែលលោក Altman ត្រូវបានផ្តល់ភាពជាម្ចាស់នៅក្នុងការចាប់ផ្តើមដំណើរការបញ្ញាសិប្បនិម្មិតនេះ។

ក្រុមមនុស្សដែលសុំមិនបញ្ចេញឈ្មោះ ដោយសារព័ត៌មាននេះគឺជារឿងឯកជន បាននិយាយថា ក្រុមហ៊ុននេះ កំពុងពិចារណាប្រែក្លាយទៅជាសាជីវកម្មមានអត្ថប្រយោជន៍សាធារណៈ ដោយមានភារកិច្ចរកប្រាក់ចំណេញ និងជួយដល់សង្គមផងដែរនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យបាននិយាយថា ការផ្លាស់ប្តូរនេះ ​កំពុង​ស្ថិតក្រោម​ការពិភាក្សា​នៅឡើយ ហើយ​តារាងពេលវេលា ​មិនទាន់​កំណត់​នៅឡើយ​ទេ​។​ OpenAI នៅតែ “ផ្តោតសំខាន់លើការសាង AI ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ការមិនរកប្រាក់កម្រៃ នៅតែជាស្នូល នៃបេសកកម្មរបស់យើង ហើយនឹងនៅតែបន្តមាន”។

ចាប់ពីពេលនេះតទៅ OpenAI នឹងមានគោលដៅអាជីវកម្មរកប្រាក់កម្រៃផងដែរ។

OpenAI កំពុងពិចារណាលើការផ្លាស់ប្តូរទាំងនេះ ដោយសារនៅផ្នែកខាងក្រោយមានការចាកចេញនៃក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់។ មន្ត្រីប្រមុខផ្នែកបច្ចេកវិទ្យា អ្នកស្រី Mira Murati បាននិយាយកាលពីថ្ងៃពុធថា អ្នកស្រី នឹងចាកចេញ ជាការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលមួយដែលគូសបញ្ជាក់ពីការដើរចេញដ៏ល្បីចុងក្រោយបំផុត ពីការចាប់ផ្តើមគោលដៅអាជីវកម្មថ្មីនេះ។ ក្នុងពេលប៉ុន្មានខែបន្ទាប់ពីខ្លួនបានបណ្តេញចេញភ្លាមៗ រួចមកក៏បានជួលលោក Altman ឡើងវិញកាលពីឆ្នាំមុន, ក្រុមហ៊ុន OpenAI បានស្ថិតក្នុងស្ថានភាពប្រែប្រួល ដោយបាត់បង់ក្រុមអ្នកគ្រប់គ្រងជាច្រើននាក់ និងផ្លាស់ប្តូររចនាសម្ព័ន្ធ នៃក្រុមខ្លះរបស់ខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញ X, អ្នកស្រី Murati បាននិយាយថា អ្នកស្រី កំពុង “ឈានជើងចេញ ព្រោះខ្ញុំចង់បង្កើតពេលវេលា និងទីកន្លែងទំនេរ ដើម្បីធ្វើការរុករកស្រាវជ្រាវផ្ទាល់ខ្លួនរបស់ខ្ញុំ” ។ ជាការឆ្លើយតប លោក Altman បានសម្តែងនូវ “ការដឹងគុណដ៏ធំធេង” ចំពោះការរួមចំណែករបស់អ្នកស្រី Murati ដោយសរសេរថា “វាពិបាកក្នុងការបញ្ជាក់ថា តើអ្នកស្រី Mira មានន័យប៉ុនណាចំពោះក្រុមហ៊ុន OpenAI, ចំពោះបេសកកម្មរបស់យើង និងចំពោះយើងទាំងអស់គ្នាដោយផ្ទាល់។”

លោក ក៏បាននិយាយថា លោក នឹងចែករំលែកបន្ថែមទៀតជាមួយក្រុមនិយោជិតអំពីរាល់ផែនការផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ។

យោងតាមក្រុម​អ្នក​ដឹង​រឿង​នេះ ឱ្យដឹងថា អ្នកស្រី Murati មិន​ទាន់​មាន​កាលបរិច្ឆេទ​ចេញ​ពី​ក្រុមហ៊ុន​នៅ​ឡើយ​ទេ​នេះ ។ អ្នកស្រី នៅតែកំពុងនិយាយជាមួយក្នុងនាមជាថ្នាក់ដឹកនាំរបស់ OpenAI អំពីផែនការសម្រាប់ ការជំនួសរបស់អ្កស្រី ក្នុងនោះមានទាំងការកំណត់ពេលវេលាផងដែរ។

នៅក្នុងការបង្ហោះនោះ អ្នកស្រី បានសរសេរថា៖ “សម្រាប់ពេលនេះ ការផ្តោតសំខាន់របស់ខ្ញុំគឺ ធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្ញុំ ដើម្បីធានាឱ្យមានការផ្លាស់ប្តូរដោយរលូនមួយ ដោយរក្សានូវ សន្ទុះដែលយើងបានសាងឡើង”។

ក្រុមអ្នកតំណាងរបស់ OpenAI និងអ្នកស្រី Murati បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែមទេ។

ក្រុមហ៊ុន OpenAI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ជាអង្គការស្រាវជ្រាវមិនរកប្រាក់កម្រៃ​ ដែលមានគោលដៅក្នុងការសាងបញ្ញាសិប្បនិម្មិតដែលនឹងមានសុវត្ថិភាព និងមានប្រយោជន៍សម្រាប់មនុស្សជាតិ។ ក្រុមហ៊ុននេះ បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធដើម្បីរកប្រាក់ចំណេញក្នុងឆ្នាំ ២០១៩ ដើម្បីជួយទួទាត់ដល់ការចំណាយខ្ពស់ នៃការអភិវឌ្ឍន៍គំរូម៉ូដែល AI ហើយចាប់តាំងពីពេលនោះមក បានទាក់ទាញរាប់ពាន់លានក្នុងការវិនិយោគខាងក្រៅ មកពីក្រុមហ៊ុន Microsoft Corp. និងក្រុមហ៊ុនជាច្រើនផ្សេងទៀត។

ក្នុងខែនេះ Bloomberg បានរាយការណ៍ថា ក្រុមហ៊ុន OpenAI បច្ចុប្បន្នកំពុងធ្វើការ រៃអង្គាសប្រាក់ចំនួន ៦.៥ ពាន់លានដុល្លារ ដើម្បីបំពេញគោលដៅ ១៥០ ពាន់លានដុល្លារ ធ្វើឱ្យវាក្លាយជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មថ្មីមានតម្លៃបំផុតមួយ នៅក្នុងពិភពលោក។

ដោយបន្តរក្សាដើមកំណើមិនស្វែងរកប្រាក់ចំណេញរបស់ក្រុមហ៊ុននេះ, លោក Altman ធ្លាប់ល្បីថា មិនបានទទួលយកភាគហ៊ុនសមធម៌នោះទេ ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុននេះ មានបំណងផ្តល់អត្ថប្រយោជន៍ទូលំទូលាយ ដល់សង្គម ហើយលោកថា លោកមានប្រាក់គ្រប់គ្រាន់។ ប៉ុន្តែលោក ក៏ធ្លាប់បាននិយាយម្តងម្កាលនៅក្នុងបទសម្ភាសន៍ថា លោកគិតថា លោកទទួលបានសមធម៌នោះ ដើម្បីឱ្យមនុស្សទាំងឡាយឈប់សួរគាត់អំពីរឿងនេះ។ មុននេះ Reuters បានរាយការណ៍អំពីផែនការរបស់ក្រុមហ៊ុននេះ ក្នុងការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងផ្តល់ភាគហ៊ុនជូនលោក Altman ជាលើកដំបូង។

យោងតាមមនុស្សម្នាក់ដែលដឹងពីបញ្ហានេះឱ្យដឹងថា កាល​ពី​ថ្ងៃ​ពុធ បុគ្គលិក​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ប្រកាសដើរចេញ​របស់អ្នកស្រៅ Murati។ នៅលើបណ្តាញ Slack ខាងក្នុងរបស់ក្រុមហ៊ុននេះ,  បុគ្គលិក OpenAI ជាច្រើននាក់ បានឆ្លើយតបចំពោះដំណឹងនេះ ជាមួយនឹងសញ្ញាតុក្កតា “WTF” ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព