យុទ្ធនាការប្រឆាំងអំពើពុករលួយទូទៅរបស់លោកប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping) បានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនធំអស់រយៈពេលពីរឆ្នាំជាប់គ្នាហើយ ដោយគូសបញ្ជាក់ពីហានិភ័យ សម្រាប់មន្ត្រីការិយាល័យ និង គំរាមកំហែងចំពោះក្រុមអ្នកវិនិយោគមិនទាន់ដោះស្រាយ ដែលមានការព្រួយបារម្ភ អំពីសេដ្ឋកិច្ច។

គណៈកម្មការមជ្ឈឹមដើម្បីការត្រួតពិនិត្យវិន័យ (CCDI) បាននិយាយកាលពីសប្រតាហ៍មុនថា អនុប្រធាននៃក្រុមឃ្លាំមើលអំពើពុករលួយខេត្តនៅខេត្ត ហៃណាន លោក Chen Xiaobo កំពុងត្រូវគេស៊ើបអង្កេតពីបទសង្ស័យថា “មានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ”។

ការស៊ើបអង្កេតនេះ ចាប់តាំងពីខែមករាមក បានកំណត់គោលដៅដោយយុទ្ធនាការរបស់លោកស៊ី ចំពោះក្រុមមន្ត្រីរដ្ឋាភិបាលជាន់ដល់ទៅ ៤៦ នាក់ គឺលើសពីកំណត់ត្រាពីឆ្នាំមុនដែលមានតែចំនួន ៤៥ នាក់ ខណៈនៅសល់ពេលត្រឹមជាង ២ខែទៀត។

ការស៊ើបអង្កេតជាប់កំណត់ត្រានេះ បង្ហាញពីកម្លាំងអាំងតង់ស៊ីតេកំពុងតែស៊ីជម្រៅ នៃការជំរុញប្រឆាំងអំពើពុករលួយ របស់លោក ស៊ី ដែលលោកបានប្រើដើម្បីដាក់វិន័យលើបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច និងលុបបំបាត់គូប្រជែងខាងនយោបាយ ចាប់តាំងពីឡើងកាន់តំណែងក្នុងឆ្នាំ ២០១២។ មេដឹកនាំដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសចិនចាប់តាំងពីលោក ម៉ៅ សេទុងរូបនេះ បានប្តេជ្ញានៅដើមឆ្នាំដើម្បីបង្ហាញ “ភាពគ្មានមេត្តា” ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងវិស័យសំខាន់ៗដូចជា ហិរញ្ញវត្ថុ ថាមពល ឱសថ និងហេដ្ឋារចនាសម្ព័ន្ធ។

ការសម្អាតធ្មេញខ្លាសំអុយ ជារឿងដែលត្រូវធ្វើជាប្រចាំ ក្នុងជួរបក្សកម្មុយនិស្តចិន។

ជាពិសេស ប្រទេសចិន បានបន្តរឹតបន្តឹងការក្តោបក្តាប់របស់ខ្លួនលើឧស្សាហកម្មហិរញ្ញវត្ថុចំនួន ៦៦ ពាន់ពាន់លានដុល្លារ ដោយហៅក្រុមធនាគារិកថាជា “បណ្តោយខ្លួននិយម” និងកំពុងបង្កើតគណៈកម្មាធិការការងារអំពើពុករលួយហិរញ្ញវត្ថុថ្មីមួយ ដោយបង្ហាញពីការជំរុញឱ្យមានការត្រួតពិនិត្យជាអចិន្ត្រៃយ៍បន្ថែមទៀត លើវិស័យនេះ។

ឧទាហរណ៍ ស្ថាប័ន CCDI កាលពីខែមិថុនា បានបើកការស៊ើបអង្កេតទៅលើ លោក Xu Zuo ដែលជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនហិរញ្ញវត្ថុរបស់រដ្ឋ Citic Group ។ តួលេខហិរញ្ញវត្ថុផ្សេងទៀតដែលត្រូវបានស៊ើបអង្កេតនៅឆ្នាំនេះ រួមមាន អតីតអនុប្រធានធនាគារកសិកម្មនៃប្រទេសចិន លោក Lou Wenlong និង អតីតអនុប្រធានធនាគារអភិវឌ្ឍន៍ចិន លោក Li Jiping។

មេពុករលួយ គឺសុទ្ធតែជាក្រុមន្ត្រីគ្រាក់ៗ នៅក្នុងជួរបក្ស​កម្មុយនិស្តចិន។

CCDI ក៏បានស៊ើបអង្កេតអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Tang Renjian កាលពីខែឧសភា ដែលធ្វើឱ្យគាត់ក្លាយជារដ្ឋមន្ត្រីទី៣ ដែលត្រូវបានបណ្តេញចេញពីគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន ដែលជាវិធានការដ៏កម្រនៃការដកចេញ។

ដូចដែលសេចក្តីប្រកាសកាលពីសប្តាហ៍មុនបានបង្ហាញ សូម្បីតែបុគ្គលិក CCDI ខ្លួនឯង ក៏គេចមិនផុតពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែរ។ ការស៊ើបអង្កេត របស់មេឧក្រិដ្ឋកម្មពុករលួយខេត្ត លោក Chen Xiaobo បានធ្វើឡើងបន្ទាប់ពីលោក លោក Li Gang ប្រធានក្រុមអធិការកិច្ចរបស់ CCDI នៅនាយកដ្ឋានធនធានមនុស្សរបស់បក្សកុម្មុយនិស្ត កាលពីចុងខែមុន។

ការបូកសរុបរបស់ Bloomberg គឺផ្អែកលើការប្រកាសពីក្រុមអ្នកឃ្លាំមើលអំពើពុករលួយ CCDI ។ ការបូកសរុបនេះ ​មិនបាន​រាប់​បញ្ចូល​អតីត​រដ្ឋមន្ត្រី​ការពារជាតិ​២​រូប​របស់​ចិន ​ដែល​ត្រូវ​បានការិយាល័យ​នយោបាយ​ដក​ចេញ នោះទេ។ ស្ថាប័នមានសមាជិក ២៤ នាក់នេះ កាលពីខែមិថុនា បានដកចេញពីគណបក្សអតីតរដ្ឋមន្ត្រីការពារជាតិ លោក Li Shangfu ដែលធ្លាប់ធ្វើការ នៅនាយកដ្ឋានអភិវឌ្ឍន៍ឧបករណ៍ និងអតីតអ្នកកាន់តំណែងនេះពីមុន លោក Wei Fenghe ដែលធ្លាប់ដឹកនាំអង្គភាព កម្លាំងរ៉ុក្កែត ដែលមន្ត្រីជាច្រើន ត្រូវបានគរដកចេញផងដែរ។

រដ្ឋាភិបាលរបស់លោក ស៊ី បានដកហូតឥស្សរជនយោធាជាន់ខ្ពស់យ៉ាងហោចណាស់ ១៨ នាក់ ចាប់តាំងពីការបើកការស៊ើបអង្កេតអំពើពុករលួយកាលពីរដូវក្តៅមុន ទៅលើករណីទិញផ្នែកឧបករណ៍រឹង តាំងពីឆ្នាំ ២០១៧ ។ នៅក្នុងការបង្ហាញយ៉ាងច្បាស់អំពីក្តីបារម្ភរបស់ទីក្រុងប៉េកាំង អំពីការទទួលអាវុធរបស់ប្រទេស បក្សកុម្មុយនិស្តនេះ បានអំពាវនាវឱ្យមានការផ្លាស់ប្តូរប្រព័ន្ធលទ្ធកម្មយោធានៅឯ កិច្ចប្រជុំពេញអង្គលើកទី៣ ដែលបានធ្វើឡើងកាលពីខែកក្កដា៕

លោកជំទាវ ប៉េង លីយួន (Peng Liyuan) ភរិយា​របស់​មេដឹកនាំ​ចិន លោក ស៊ី ជិនពីង (Xi Jinping) បានទទួល​ជួប​ជាមួយ​ក្រុម​និស្សិត​អាមេរិក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច ដោយ​គូសបញ្ជាក់​ពី​កិច្ចប្រឹងប្រែង​របស់​ទីក្រុង​ប៉េកាំង ​ក្នុង​ការ​ជួសជុល​ទំនាក់ទំនង​ជាមួយ​អាមេរិក។

ទីភ្នាក់ងារ Xinhua News បានរាយការណ៍ថា លោកជំទាវ ប៉េង បានស្វាគមន៍ក្រុមភ្ញៀវ និងគ្រូបង្រៀនរបស់ពួកគេ នៅឯវិទ្យាល័យមួយក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ ដោយមានប្រសាសន៍ថា លោកជំទាវសង្ឃឹមថា យុវជនមកពីប្រទេសទាំងពីរនឹង “បញ្ចូលថាមពលវិជ្ជមាន ទៅក្នុងទំនាក់ទំនងទ្វេភាគី” ។

ក្នុងវ័យ៥២ឆ្នាំ ស្ត្រីទី១របស់ចិនរូបនេះ មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាត និងមន្តស្នេហ៍ ប៉ុន្តែជំនាញទំនាក់ទំនង ក៏ពូកែ។

លោកជំទាវ ដែលមានវ័យ​៥២ឆ្នាំរូបនេះ បាននិយាយថា លោកជំទាវចង់ឃើញក្មេងៗមកពីរដ្ឋវ៉ាស៊ីនតោនចែករំលែកបទពិសោធន៍របស់ពួកគេ នៅពេលពួកគេត្រលប់ទៅផ្ទះវិញ និង”ជួយថែរក្សាដើមឈើនៃមិត្តភាពរវាងប្រជាជនទាំងពីរ” ។

ប្រសាសន៍របស់ជំទាវ កើមានបន្ទាប់ពីការសន្យារបស់លោក ស៊ី កាលពីឆ្នាំមុន នៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតី ចូ បៃដិន ដើម្បីនាំយកនិស្សិតអាមេរិកចំនួន ៥មឺននាក់ ទៅកាន់ប្រទេសចិន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីជួយរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រជាជាតិ និងប្រជាជាតិ។

ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានធ្លាក់ចុះដល់កម្រិតទាបថ្មី នៅដើមឆ្នាំ ២០២៣ នៅពេលដែលប្រទេសចិន បានអណ្តែតបាឡុងអាកាសធាតុមួយលើទឹកដីអាមេរិក ដែលរដ្ឋបាលលោក បៃដិន បាននិយាយថា ជាផ្នែកមួយ នៃកម្មវិធីចារកម្មដឹកនាំដោយយោធា។

កិច្ចប្រឹងប្រែងរបស់ប្រទេសចិនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ត្រូវបានចុះខ្សោយដោយសាព្រឹត្តិការណ៍ជាច្រើន ដែលក្រុមអ្នកចូលរួម បាននិយាយថា មានអារម្មណ៍ថាជាការពិភាក្សាជាសំណេរ និងមានកម្រិត។

កាលពីខែមិថុនា លោក ស៊ី បានអំពាវនាវឱ្យមានការផ្លាស់ប្តូរគ្នាបន្ថែមទៀតរវាងសាកលវិទ្យាល័យចិន និងអាមេរិក ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។

  • តើលោកជំទាវ ជាមនុស្ស​មកពីណា?

លោកស្រី ប៉េង លីយួន កើតនៅខេត្ត សានទុង ភាគខាងកើតប្រទេសចិន ក្នុងឆ្នាំ ១៩៦២ ជាកូនច្បង ក្នុងចំណោមបងប្អូនបីនាក់ របស់គ្រួសារឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសអង់គ្លេស។ លោកស្រី បានចូលបម្រើការងារនៅក្នុងកងទ័ពប្រជាជនចិន ក្នុងឆ្នាំ ១៩៨០ ហើយដោយមានអំណោយទានខាងសិល្បៈតន្ត្រី ក៏ត្រូវបានអនុញ្ញាតឱ្យចូលរៀននៅមន្ទីរអភិរក្សតន្ត្រីដ៏មានកិត្យានុភាពរបស់ប្រទេសចិន នៅក្នុងទីក្រុងប៉េកាំង។

ក្នុងឆ្នាំ ១៩៨៣ តារាចម្រៀងកងទ័ពរូបនេះ ត្រូវបានលើកស្ទួយទៅជាអ្នកល្បីល្បាញលំដាប់ជាតិ បន្ទាប់ពីបានសម្តែងនៅក្នុងកម្មវិធីមហោស្រពឆ្នាំថ្មី CCTV New Year របស់ប្រទេសចិន ដែលជាកម្មវិធីទូរទស្សន៍ប្រចាំឆ្នាំដែលមានអ្នកទស្សនារាប់លាននាក់។ ក្នុងកំឡុងទស្សវត្ស ឆ្នាំ៨០ និង ឆ្នាំ៩០ ចំណាប់អារម្មណ៍ខាងចម្រៀង បានពង្រឹងឋានៈរបស់លោកស្រីជាឈ្មោះគ្រួសារ ដោយធ្វើទេសចរណ៍ ទូទាំង ប្រទេស ដោយសម្តែងជាមួយសំលេងខ្ពស់ និងសំលេងស្នេហាជាតិរបស់នាង។

កូនស្តីតែមួយ នាង Xi Mingze របស់លោកទាំងពីរ បន្ទាប់ពីរៀបការជាង៣០ឆ្នាំ។

  • ជីវិតអាពាហ៍ពិពាហ៍

នៅឆ្នាំ ១៩៨៦ លោកស្រីប៉េង បានជួបលោក ស៊ី ជិនពីង នៅថ្ងៃមិនច្បាស់លាស់មួយ ក្រោយពីអាពាហ៍ពិពាហ៍ដំបូងរបស់កូនស្រីរបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ បានបញ្ចប់ទៅវិញ ដោយការបែកបាក់គ្នា។ បន្ទាប់មក លោកស្រី ក៏បានក្លាយជាមន្ត្រីថ្នាក់កណ្តាល នៃបក្សកុម្មុយនីស្តចិន។

ទំនាក់ទំនងរបស់គូស្នេហ៍ទាំងពីរនេះនេះ បានវិវត្តរហូតដល់ការចូលរោងរៀបការ នៅឆ្នាំបន្ទាប់ ហើយពេលនេះ ពួកគាត់មានកូនស្រីម្នាក់ឈ្មោះ ស៊ី មីងស៊ឺ (Xi Mingze) ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard កាលពីឆ្នាំមុន។

ក្នុង​បទ​សម្ភាស​ឆ្នាំ ២០១១ លោកស្រីបាន​រំឭកពីទំនាក់ទំនងស្នេហាថ្មីនេះ​ថា​៖ «​បេះដូង​ខ្ញុំ​លោតខុសចង្វាក់ហើយ​។ តើនេះ មិនមែនជាប្តីដ៏ល្អសម្រាប់ខ្ញុំទេឬ? គាត់ជាបុរសសាមញ្ញម្នាក់ ដែលមានគំនិតផ្ទាល់ខ្លួន។

លោកជំទាវ ធ្លាប់សម្តែងចម្រៀងស្នេហាជាតិនៅក្នុងកម្មវិធី​របស់កងទ័ព​ប្រជាជនចិន

  • ជាអ្នកចម្រៀងជាតិនិយម និងតំណាងស្ត្រីចិនសម័យទំនើប

ការ​ឃោសនា​របស់​ចិន​ ពណ៌នា​លោកស្រីប៉េង ជា​តារា​ប្រជាប្រិយ​របស់​ប្រជាជន។ ដោយលើកឡើងអំពីការសម្ដែងនៅឯវាលប្រេង អណ្តូងរ៉ែ និងវាលខ្សាច់ដាច់ស្រយាល, ជីវប្រវត្តិផ្លូវការមួយនិយាយថា៖ “ជាងបីទសវត្សរ៍មកនេះ លោកស្រី បានផ្ដល់ការសម្ដែងឥតគិតថ្លៃរាប់រយលើក សម្រាប់មនុស្សមកពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស”។

អ្នកស្រី Fang Ying ដែលជាផលិតករថតសំឡេងដែលបានធ្វើការជាមួយស្ត្រីទីមួយរបស់ប្រទេសចិនអស់រយៈពេលជាងពីរទសវត្សរ៍ និយាយថា ភាពជោគជ័យរបស់លោកជំទាវ គឺជាផ្លែផ្កានៃទេពកោសល្យ និងមន្តស្នេហ៍ដ៏កម្រ។ អ្នកស្រី និយាយ​ថា​៖ «លោកជំទាវ គឺ​ជា​មនុស្ស​មាន​ចិត្ត​សប្បុរស ស្មោះត្រង់ និង​មាន​ចិត្ត​ល្អ​។ សំឡេងរបស់លោកជំទាវ ការហ្វឹកហ្វឺន ង និងការយល់ដឹងអំពីសិល្បៈរបស់លោកជំទាវ គឺគ្មានកំហុសអ្វីទាំងអស់។ លោកជំទាវ ​គឺ​ជា​កំពូល​តន្ត្រី​សម័យ​របស់​ប្រទេស​ចិន​ដែល​មិនគូរប្រៀប»។

លោក Zhang Tianwei អ្នកនិពន្ធម៉ូដសម្លៀកបំពាក់ម្នាក់និយាយថា ជំទាវ ប៉េង ក៏ជារូបតំណាងម៉ូតសម្លៀកបំពាក់ដែរ ដែលសម្លៀកបំពាក់របស់លោកជំទាវ ត្រូវបានរចនាឡើងដោយ លោក Sir Norman Hartnell ដែលអ្នកផលិតសំលៀកបំពាក់ស្តេចចិន សម័យស្តេច Jihong Mao ។ “លោកជំទាវ គឺជាការតំណាងដ៏ល្អឥតខ្ចោះរបស់ស្ត្រីចិនសម័យទំនើប” ។

លោកជំទាវ ប៉េង លីយួន ក្នុងឈុតពិធីការ ដែលច្នៃដោយលោក Sir Norman Hartnell ដែលអ្នកផលិតសំលៀកបំពាក់ស្តេចចិន សម័យស្តេច Jihong Mao។

  • ជាឧបករណ៍ជំរុញការឡើងកូដរបស់ស្វាមី

ប៉ុន្តែ​ស្ត្រី​ទី​មួយ​របស់​ប្រទេស​ចិនរូបនេះ នៅ​មានអ្វីៗ​ជាច្រើន​ លើសពី​តន្ត្រី​ និង​មន្តស្នេហ៍។ នៅក្នុងសៀវភៅថ្មីរបស់គាត់ដែសរសេរអំពីលោក ស៊ី, និស្សិតចិន លោក Willy Lam អះអាងថា ជំទាវប៉េង គឺជាឧបករណ៍សំខាន់ ក្នុងការឡើងកាន់អំណាចរបស់ស្វាមី។ ក្នុងអំឡុងទសវត្សរ៍ទី ៩០ លោកជំទាវ បានប្រើទំនាក់ទំនងយោធារបស់ខ្លួន ដើម្បីណែនាំគាត់ទៅកាន់ “ក្រុមប្រធាន” ដ៏មានឥទ្ធិពល នៃផ្នែកសៀងហៃ នៃបក្សកុម្មុយនិស្តដែលដឹកនាំដោយប្រធានាធិបតីនៅពេលនោះ គឺលោក ជាំង ហ្សេមិន ។

លោក Lam និយាយថា ការណែនាំនោះបានជួយលោក ស៊ី ឱ្យទទួលបានការងារដំបូងរបស់គាត់ ជាប្រធានបក្សកុម្មុយនិស្តខេត្ត នៅក្នុងខេត្តឆ្នេរសមុទ្រជេជាំង ដ៏សម្បូរបែប ក្នុងឆ្នាំ ២០០២ ។ ក្នុងរយៈពេល១ទសវត្សរ៍ ការណាត់ “ដ៏សាមញ្ញ” របស់លោកស្រី ប៉េង ក៏ឈានដល់ចំណុចកំពូល នៃបក្សកុម្មុយនិស្ត ដោយក្លាយជាបុរសមានអំណាចម្នាក់បំផុត នៅលើផែនដី។

លោក Lam មានប្រសាសន៍ថា៖ “លោកជំទាវ ប៉េង មានការយល់ដឹងផ្នែកនយោបាយដ៏អស្ចារ្យ។ លោកជំទាវ ជា “បេះដូងជាតិ”ផង និង “អាវុធសម្ងាត់របស់លោកស៊ីផង”។

អ្នកនិពន្ធសៀវភៅស្តីពីការឡើងកូដរបស់លោកស៊ីជិនពីង បាននិយាយ​ថា កេរ្តិ៍ឈ្មោះ​ និង​បណ្តាញ​របស់​តារា​ចម្រៀង​រូប​នេះ​ បានធ្វើឱ្យលោកជំទាវមនុស្សម្នាក់នៅពេលនេះ​ គឺ​ជា “តួអង្គ​សំខាន់​ខ្លាំង​ក្នុងអំណាច​នយោបាយ​ ​របស់​ប្រទេស​ចិន”។

គាត់និយាយថា៖ “ខ្ញុំគិតថា លោកជំទាវជាអ្នកមានជំនឿដោយស្មោះនៅក្នុងបក្ស និងលើមហិច្ឆតារបស់ខ្លួនក្នុងការបង្កើតប្រទេសចិនដ៏រឹងមាំ, ដ៏មានអំណាច និងជាប្រទេសអ្នកមាននេះ”។ ហើយខ្ញុំគិតថា លោកជំទាវ គឺជាអ្នកជាតិនិយមដ៏ក្លៀវក្លា។ បទចម្រៀងរបស់លោកជំទាវ គឺស្ទើរតែទាំងអស់គឺស្តីអំពីសារៈសំខាន់នៃប្រទេសចិនដ៏រឹងមាំ និងការរស់ឡើងវិញ សម្រាប់ប្រទេសចិន។

លោកជំទាវ ប៉េង លីយួន ត្រូវបានគេដឹងថា ជាជំហរ​និងអាវុធសម្ងាត់របស់ស្វាមី និងជាតំណាងឱ្យស្ត្រីចិន ទៅកាន់ពិភពលោក។

  • ជាការបង្ហាញនិម្មិតរូបចិនទៅពិភពលោក

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋពណ៌នាថា លោកជំទាវ ប៉េង ជាឧបករណ៍ថាមពលទន់ភ្លន់ដ៏សំខាន់។ ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​របស់​ជំទាវ ​គឺ​ជា​ឱកាស​មួយ “ដើម្បី​បង្ហាញ​ភាព​ស្រស់​ស្អាត និង​មន្ត​ស្នេហ៍​ផ្ទាល់​ខ្លួន ក៏ដូចជា​បង្ហាញប្រទេស​ចិន” ដល់​ពិភពលោក។

ប៉ុន្តែមនុស្សជាច្រើនជឿថា គុណសម្បត្ដិជាតារារបស់លោកជំទាវ ប៉េង កំពុងតែត្រូវបានខូចខាត ដោយសារការបង្ហាញខ្លួននៅក្រៅប្រទេសតែលើសំណរ និងមិនសូវចេញមុខមាត់។ លោក Brown និយាយ​ថា ក្រុមប្រមុខ​ផ្នែក​ឃោសនា​ បារម្ភក្រែងភាព​លេចធ្លោ​បំផុត​នៃស្ត្រី​ទីមួយ​របស់​ចិន ចាប់​តាំង​ពី​សម័យ​ម៉ៅ អាច​នឹងលើសលុប​ជាង​ស្វាមី​។

គាត់​និយាយ​ថា​៖ «លោកជំទាវ ​ជា​អ្នក​សម្តែង និង​ចម្រៀង​តាម​ទូរទស្សន៍​គ្រប់​រដូវ​កាល ហើយ​លោកជំទាវ ​ដឹង​ច្បាស់​ពី​របៀបសម្តែងជូន​ហ្វូង​មនុស្ស​»​។ នេះ​ គឺជា​ទ្រព្យ​សម្បត្តិ​ដ៏​អស្ចារ្យ​មួយ ​ប្រសិន​បើ​អ្នក​ជា​វប្បធម៌​នយោបាយ​ដែល​មាន​ទំនុក​ចិត្តលើ​ការ​បង្ហាញ​បែប​នេះ ប៉ុន្តែ​ជាក់ស្តែង​ចំពោះ​មេដឹកនាំ​ចិន​ នេះ​គឺជា​រឿង​ថ្មី​មួយ»៕

ធនាគារកណ្តាលរបស់ប្រទេសចិន (PBOC) បានប្រកាសភ្លាមៗ នូវការគាំទ្រផ្នែកគោលនយោបាយសម្រាប់សេដ្ឋកិច្ចមួយ ខណៈក្រុមអ្នកធ្វើគោលនយោបាយ បានធ្វើការជំរុញដ៏ទូលំទូលាយបំផុតរបស់ពួកគេរហូតមកដល់ពេលនេះ ដើម្បីឈានឱ្យដល់គោលដៅកំណើនប្រចាំឆ្នាំ នៅឆ្នាំនេះប្រមាណជា ៥% ។

ទេសាភិបាលធនាគារប្រជាជនចិន លោក ប៉ាន គង់សេង (Pan Gongsheng) បានប្រកាសពីវិធានការជំរុញសេដ្ឋកិច្ចជាច្រើន នៅឯសន្និសីទដ៏កម្រមួយកាលពីថ្ងៃអង្គារនៅក្នុងទីក្រុងប៉េកាំង ក្នុងនោះមានទាំងវិធានការលើកស្ទួយការផ្តល់ប្រាក់កម្ចីរបស់ធនាគារដល់ក្រុមអ្នកប្រើប្រាស់ និងក្រុមហ៊ុនសាជីវកម្ម និងការកាត់អត្រាការប្រាក់រយៈពេលខ្លីដ៏សំខាន់របស់ខ្លួន។ ប្រទេស​ចិន ​ក៏​នឹង​បញ្ចុះ​អត្រា​កម្ចី​ទិញ​ផ្ទះ​ សម្រាប់​កម្ចី​ទិញ​ផ្ទះ​ដែល​មាន​ស្រាប់ផងដែរ។

ប្រធានយុទ្ធសាស្រ្តម៉ាក្រូរបស់ប្រទេសចិននៃក្រុមហ៊ុន Standard Chartered Plc លោក Becky Liu បាននិយាយថា៖ “ការសម្រួលគោលនយោបាយរូបិយវត្ថុ កើតមានឡើងរឹងមាំជាងការរំពឹងទុក ដោយទាំងការកាត់បន្ថយអត្រាការប្រាក់ និងការកាត់បន្ថយអត្រាប្រាក់ចំណូលដែលបានតម្រូវ (RRR) ក្នុងពេលតែមួយ ។ យើងមើលឃើញចន្លោះសម្រាប់ការសម្រួលកាន់តែគ្មានការភ័យខ្លាច ក្នុងត្រីមាសខាងមុខនេះ ក្រោយពីមានការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលរបស់សហ័ន្ធ”។

ប្រាក់យួននៅឯនាយសមុទ្រ បានធ្លាក់ចុះ ០.១% នៅពេលដែលធនាគារ PBOC បានប្រកាសពីការកាត់បន្ថយនេះ។ ផលកម្រៃប័ណ្ណបំណុលរដ្ឋាភិបាលរយៈពេល ១០ឆ្នាំរបស់ប្រទេសចិន បានធ្លាក់ចុះមកដល់ ២% ដែលជាកំណត់ត្រាទាបថ្មីមួយ។

សមាមាត្រតម្រូវការទុនបម្រុង ឬបរិមាណធនាគារសាច់ប្រាក់ត្រូវរក្សាទុកជាទុនបម្រុង នឹងត្រូវបានកាត់បន្ថយចំនួនពិន្ទុ ០.៥%។ លោក ប៉ាន បាននិយាយថា ខ្លួន នឹងបញ្ចេញសាច់ប្រាក់ ១ពាន់ពាន់លានយួន (១៤២ ពាន់លានដុល្លារ) ជាសាច់ប្រាក់ងាយស្រួល។ ប្រទេសចិន ក៏អាចកាត់បន្ថយអត្រាប្រាក់ចំណូល ដែលបានតម្រូវ បន្ថែមទៀតក្នុងឆ្នាំនេះ ពី ០.២៥% ទៅ 0.៥% ទៀត នៅពេលវេលាសមស្រប។

អត្រានៃការទិញវិញក្នុងពេល៧ថ្ងៃ នឹងធ្លាក់ចុះពី ១.៧% មកដល់ ១.៥% ។

រដ្ឋាភិបាលរបស់ប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping)ស បានអនុម័តការកាត់បន្ថយអត្រាការប្រាក់តិចតួច ដែលរហូតមកដល់ពេលនេះបានបរាជ័យទប់ទល់នឹងការធ្លាក់ចុះរបស់ប្រទេសសេដ្ឋកិច្ចលេខ២ របស់ពិភពលោកនោះឡើយ ដោយកំណើនកាន់តែខ្សោយបន្ថែមទៀតបន្ទាប់ពីធ្លាក់ចុះដល់កម្រិតអាក្រក់បំផុតក្នុងរយៈពេល៥ត្រីមាស។ ភាពទ្រុឌទ្រោមនោះ កំពុងធ្វើតេស្តការអត់ឱនរបស់ថ្នាក់ដឹកនាំចិន ចំពោះការខកខានមិនដល់គោលដៅប្រចាំឆ្នាំដ៏សម្បើមរបស់ខ្លួនជាលើកទីពីរក្នុងរយៈពេល៣ឆ្នាំ ស្របពេលដែលទំនុកចិត្តរបស់វិនិយោគិន កំពុងធ្លាក់ចុះទៅៗ។

សេដ្ឋកិច្ចចិន កំពុងធ្លាក់ចុះគ្រប់យ៉ាង សូម្បីតៃតម្លៃផ្ទះ ទោះបីជារដ្ឋាភិបាល​បានបញ្ជេញកញ្ចប់ថវិកាដើម្បីសង្គ្រោះផ្នែកអចលនទ្រព្យ ក៏ទៅមិនរួច។

កញ្ចប់សង្គ្រោះអចលនទ្រព្យរបស់ប្រទេសចិនដែលបានប្រកាសនៅក្នុងខែឧសភា មិនបានជួយផ្លាស់ប្តូរការធ្លាក់ចុះរបស់អចលនទ្រព្យជាច្រើនឆ្នាំ ដែលបានបំផ្លាញទ្រព្យសម្បត្តិគ្រួសារប្រមាណ ១៨ ពាន់ពាន់លានដុល្លារ។ មានតែទីក្រុងចំនួន ២៩ ប៉ុណ្ណោះក្នុងចំណោម ២០០ទីក្រុង កំពុងចូលរួមជំរុញ ទៅតាមការអំពាវនាវរបស់ទីក្រុងប៉េកាំង ដើម្បីជួយស្រូបយកលំនៅដ្ឋានដែលគ្មានអ្នកទិញ។ តម្លៃផ្ទះថ្មី បានធ្លាក់ចុះដ៏ធំបំផុតចាប់ពីខែកក្កដា មកដល់ខែមុន ជាការធ្លាក់ចុះដ៏ធំបំផុតចាប់តាំងពីឆ្នាំ ២០១៤ មក។

ទេសាភិបាលធនាគារកណ្តាលរូបនេះ បានធ្វើសេចក្តីប្រកាសចុងក្រោយបង្អស់ នៅក្នុងសន្និសីទសារព័ត៌មានដ៏ធំដំបូងជាមួយនឹងក្រុមមន្ត្រីសេដ្ឋកិច្ចកំពូលផ្សេងទៀតចាប់តាំងពីខែមីនា នៅពេលដែលលោកបានការពារគោលដៅកំណើនរបស់រដ្ឋាភិបាលចង់បានប្រមាណ ៥%។

ប្រធានធនាគារ PBOC រូបនេះ បានបង្ហាញវិធីសាស្រ្តប្រកបដោយតម្លាភាពបន្ថែមទៀត ចំពោះគោលនយោបាយនៅឆ្នាំនេះ, ក្នុងកិច្ចប្រឹងប្រែង ដើម្បីរក្សាស្ថេរភាពមនោសញ្ចេតនា។ លោក ប៉ាន បានប្រើរបាយការណ៍សង្ខេបស្រដៀងគ្នានេះក្នុងសន្និសីទកាសែតពីខែមករា ដើម្បីប្រកាសពីការកាត់បន្ថយចំនួនប្រាក់ដែលធនាគារ ត្រូវរក្សាទុកជាទុនបម្រុង២សប្តាហ៍មុនពេលវេលា ខណៈដែលក្រុមអាជ្ញាធរ បានព្យាយាមបញ្ឈប់ការខាតបង់លើផ្សារភាគហ៊ុនចំនួន ៦ពាន់ពាន់លានដុល្លារ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព