លោក ដូណាល់ ត្រាំ(Donald Trump) បានទម្លាក់កំហុសលើ “វោហាសាស្ត្រ” របស់ កជំទាវ កាម៉ាឡា ហារី (Kamala Harris) និងលោកចូ បៃដិន (Joe Biden) ថាជាដើមចម នៃការប៉ុនប៉ងធ្វើឃាតចុងក្រោយបំផុតមកលើរូបលោក ដោយអះអាងថា ការលើកឡើងរបស់ពួកគេគឺ “បណ្តាលឱ្យខ្ញុំត្រូវបានគេបាញ់ប្រហារ”។

បេក្ខជនគណបក្សសាធារណរដ្ឋសម្រាប់ឆ្នាំ ២០២៤រូបនេះ បាននិយាយថា៖ “ភាសារអុជអាលខ្លាំង” របស់គូប្រជែងប្រជាធិបតេយ្យរបស់លោក បានជំរុញឱ្យមានការបន្ទាប់ពីការប៉ុនប៉ងធ្វើឃាត ដែលសង្ស័យចំនួន២លើជីវិតរបស់លោក ជាច្រើនខែមកនេះ។

លោក ត្រាំ ត្រូវបានប្រញាប់ប្រញាល់ចាកចេញពីទីលានវាយកូនហ្គោលរបស់ខ្លួន កាលពីថ្ងៃអាទិត្យបន្ទាប់ពីការរកឃើញខ្មាន់កាំភ្លើងដែលកំពុងលាក់ខ្លួននៅក្នុងព្រៃក្បែរនោះ។

ជនសង្ស័យជាខ្មាន់កាំភ្លើងឈ្មោះ Ryan Wesley Routh អាយុ ៥៨ ឆ្នាំ បានបង្ហាញខ្លួននៅក្នុងតុលាការនិងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មកាំភ្លើងសហព័ន្ធ កាលពីថ្ងៃចន្ទ។

គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​លោក Routh បង្ហាញ​ពី​ភាព​ខុស​គ្នា ​នៃ​ទំនាក់ទំនង​នយោបាយ។ គាត់បាននិយាយថា គាត់បានបោះឆ្នោតឱ្យ ត្រាំ ក្នុងឆ្នាំ ២០១៦។ គាត់​ក៏បង្ហាញថា​បាន​បរិច្ចាគ​ដល់​បេក្ខជន​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ក្នុង​ពេល​កន្លង​មក។

លោកបៃដិន បោះបង់ការឈរឈ្មោះប្រជែងការបោះឆ្នោត ហើយគាំទ្រ​ឱ្យលោកជំទាវ ហារីសជាអ្នកស្នងវិញ

សសនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទ, លោក ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថា ខ្មាន់កាំភ្លើងរូបនោះ “បានជឿជាក់លើវោហាសាស្ត្ររបស់ លោកបៃដិន និង លោកជំទាវ ហារីស ហើយគាត់ក៏បានធ្វើអំពើនោះ” ។ លោកត្រាំ ​បាន​លើក​ឡើង​ពី​ការ​វាយប្រហារ​ជា​ញឹក​ញាប់​របស់​លោកប្រធានាធិបតី និងលោកជំទាវ​អនុប្រធានាធិបតី​ ដែលនិយាយ​ថា ​លោក ​បង្ក “ការ​គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ”។

លោក​ បាន​បញញជាក់​ថា៖ “វោហារ​សាស្ត្រ​របស់​ពួក​គេ ​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​គេ​បាញ់​, ពេល​ខ្ញុំ​ជា​អ្នក​សង្គ្រោះ​ប្រទេសនេះ ហើយពួក​គេ ​ជា​អ្នកកំពុង​បំផ្លាញ​ប្រទេសនេះ ​ទាំង​នៅខាងក្នុង​និងមកពីខាង​ក្រៅ”។

លោក​បាន​បន្ថែម​ថា​៖ «​នេះ បាន​គេ​ហៅ​ថា ​សត្រូវ​ពី​ក្នុង​។ ពួក​គេ ​គឺ​ជា​ការ​គំរាម​កំហែង​ពិត​ប្រាកដ»។

ការអត្ថាធិប្បាយទាំងនេះ គឺផ្ទុយស្រឡះទៅនឹងការឆ្លើយតបរបស់លោក ត្រាំ ចំពោះការប៉ុនប៉ងធ្វើឃាតគាត់លើកដំបូង ក្នុងខែកក្កដា នៅពេលដែលខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារ នៅឯការជួបជុំឃោសនារបស់គាត់ នៅទីក្រុង Butler រដ្ឋ Pennsylvania ។

លោក ត្រាំ បានអំពាវនាវឱ្យប្រទេសនេះ “ក្រោកឡើងរួបរួមគ្នា និងបង្ហាញចរិតពិតរបស់យើងជាជនជាតិអាមេរិក” បន្ទាប់ពីឧប្បត្តិហេតុនោះ។

លោក បានឆ្លើយតបទៅនឹងឧប្បត្តិហេតុកាលពីថ្ងៃអាទិត្យ ជាមួយនឹងការអំពាវនាវរៃអង្គាសប្រាក់មួយដោយអំពាវនាវឱ្យក្រុមអ្នកគាំទ្រ “ប្រយុទ្ធ ប្រយុទ្ធ ប្រយុទ្ធ!!!!!”

លោក JD Vance ក៏បានស្តីបន្ទោស គណបក្សប្រជាធិបតេយ្យ និងក្រុមអ្នករិះគន់លោក ត្រាំ ចំពោះ “វោហាសាស្ត្រនយោបាយអុជអាលដ៏គួរឱ្យចំអក កាលពីថ្ងៃចន្ទ ដោយប្តេជ្ញាថានឹង “ធ្វើកិច្ចផ្នែករបស់គាត់” ដើម្បីកាត់បន្ថយស្ងានការណ៍នោះ។

ជនសង្ស័យ Ryan Routh អាយុ ៥៨ ឆ្នាំ ត្រូវបានចាប់ខ្លួន ភ្លាមៗ ក្រោយការកិតហេតុនោះ

គាត់ បាននិយាយថា គណបក្សប្រជាធិបតេយ្យ មិនអាចហៅលោក ត្រាំ ថាជា “ការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ” និង “ហ្វាស៊ីសនិយម” នោះទេ ហើយរំពឹងថា អំពើហឹង្សានឹងមិនបន្តកើតមានទៀតទេ ពីព្រោះ “មនុស្សឆ្កួតខ្លះ” សម្រេចចិត្ត “យកបញ្ហាជាច្រើន មកដាក់ក្នុងដៃរបស់ពួកគេ” ។

ខណៈសល់ពេលមិនដល់៥០ ថ្ងៃទៀតទេ ក្រុមអ្នកបោះឆ្នោតទៅបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកានោះ, ភាពតានតឹងផ្នែកនយោបាយ គឺខ្ពស់ជាងការប្រណាំងប្រជែង រវាង លោកត្រាំ និងលោកជំទាវ ហារីសទៅទៀត ។

ទាំងអនុប្រធានាធិបតី និងលោក Biden ម្តងហើយម្តងទៀតបានចាត់ទុកលោក Trump ថាជាគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យជុំវិញការបដិសេធរបស់លោកក្នុងការទទួលបរាជ័យក្នុងការបោះឆ្នោតឆ្នាំ 2020 និងសកម្មភាពរបស់លោកជុំវិញការវាយប្រហារកាលពីថ្ងៃទី 6 ខែមករា ឆ្នាំ 2021 លើវិមានកាពីតូល។

ទាំងលោក បៃដិន និងលោកជំទាវ ហារីស សុទ្ធតែបានថ្កោលទោសការប៉ុនប៉ងធ្វើឃាតនោះ ដោយនិយាយថា “គ្មានកន្លែងសម្រាប់អំពើហឹង្សានយោបាយទេ” នៅអាមេរិកទេ។

មុននេះ កាលពីថ្ងៃចន្ទ នៅឯសេតវិមាន លោក បៃដិន បានថ្លែងថា៖ “អរគុណព្រះជាម្ចាស់ ដែលអតីតប្រធានាធិបតីរូបនោះ មិនអីទេ”៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព