ប្រភពពីរ ដែលដឹងអំពីបញ្ហានេះ បាននិយាយថា លោក ហ៊ុយ កាយ៉ាន (Hui Ka Yan) ប្រធានក្រុមហ៊ុន China Evergrande Group ដែលស្ថិតនៅចំកណ្តាលបេះដូង នៃវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិន ត្រូវបានប្តូរទៅកាន់មណ្ឌលឃុំឃាំងពិសេសមួយ ក្នុងទីក្រុងស៊ិនចិន (Shenzhen) ។

លោក ហ៊ុយ វ័យ ៦៥ ឆ្នាំ គេមិនដែលឃើញមុខជាសាធារណៈទេចាប់តាំងពីគាត់ត្រូវបានក្រុមអាជ្ញាធរចិននាំខ្លួនយកទៅ កាលពី១ឆ្នាំមុន ហើយទីកន្លែងឃុំខ្លួនបច្ចុប្បន្នរបស់គាត់ ពីមុនមក ក៏មិនត្រូវបានគេរាយការណ៍ដែរ។

បន្ទាប់ពីនិយតករមូលបត្ររបស់ប្រទេសចិន បានរកឃើញអង្គភាពលេចធ្លោរបស់ក្រុមហ៊ុន Evergrande បានបំប៉ោងប្រាក់ចំណូល និងបានប្រព្រឹត្តការគៃបន្លំមូលបត្រ លោក លោក ត្រូវបានពិន័យជាប្រាក់ចំនួន ៦.៦ លានដុល្លារកាលពីខែ មីនា និងត្រូវបានរារាំងមិនឱ្យចូលទីផ្សារមូលបត្រអស់មួយជីវិត។ ក្រុមហ៊ុន China Evergrande Group ត្រូវ​បាន​បញ្ជា​ឱ្យ​រំលាយចោល ​កាល​ពី​ខែ​មករា។

លោកហ៊ុយ កាយ៉ាន ត្រូវបានឃុំឃាំង បន្ទាប់ពីជាប់បំណុលវាន់.ក ដោយសារគំរោងលំនៅដ្ឋាន របស់ក្រុមហ៊ុន China Evergrande Group នាំឱ្យមានវិបត្តិអចលនទ្រព្យទូទាំងប្រទេសចិន

លោក ហ៊ុយ ដែលធ្លាប់ជាមហាសេដ្ឋីរបស់ប្រទេសចិន មិនត្រូវបានគេដឹងថា ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទឧក្រិដ្ឋកម្មណាមួយទេ ហើយគេក៏មិនច្បាស់ថា តើលោក នឹងត្រូវឃុំខ្លួនរយៈពេលយូរប៉ុន្មាន ឬថាតើលោក នឹងគេត្រូវកាត់ទោស ឬដោះលែងនោះដែរ។

ក្រុមអាជ្ញាធរ​ចិន ​បាន​ឃុំខ្លួន​អតីតប្រមុខ​ប្រតិបត្តិ​អាជីវកម្ម​ល្បីឈ្មោះ​ជាច្រើន​នាក់ ​ហើយអ្នក​ខ្លះ​ទៀត គឺ​នៅ​តែជាប់ឃុំ​ជាច្រើន​ឆ្នាំ ​ដោយ​មាន​ព័ត៌មាន​តិចតួច ​ឬ​គ្មានព័ត៌មាន​អំពី​ជោគវាសនា​របស់​ពួកគេទាល់តែសោះ​។

យោងតាមប្រភពមួយ ឱ្យដឹងថា មហាសេដ្ឋីអចលនទ្រព្យរូបនេះ ស្ថិតក្រោមការឃ្លាំមើលផ្ទះ១ ក្នុងទីក្រុងប៉េកាំង បន្ទាប់ពីការចាប់ខ្លួនគាត់។

ប្រភពទីពីរ បាននិយាយថា លោក ត្រូវបានផ្ទេរទៅក្រុងស៊ិនចិន កាលពីប៉ុន្មានខែមុន ដើម្បីអនុញ្ញាតឱ្យលោកប្រាស្រ័យទាក់ទងកាន់តែងាយស្រួលជាមួយក្រុមមន្ត្តីប្រតិបត្តិ Evergrande ។ ក្រុមហ៊ុន Evergrande មានទីស្នាក់ការកណ្តាលនៅទីក្រុងភាគខាងត្បូងជិតខាង គ័ងចូវ ហើយអង្គភាពគ្រប់គ្រងទ្រព្យសម្បត្តិ មានមូលដ្ឋាននៅទីក្រុង ស៊ិនចិន។ ប្រភពទាំងនេះ ​បដិសេធ​មិនផ្តល់​អត្តសញ្ញាណទេ ​ដោយ​សារ​តែ​ភាព​រសើប​នៃ​បញ្ហា​នេះ។

ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិន និងរដ្ឋាភិបាលក្រុង ស៊ិនចិន មិនបានឆ្លើយតបនឹងសំណើរបស់ Reuters សុំការអត្ថាធិប្បាយទេ ហើយក្រុមហ៊ុន Hengda Real Estate ដែលជាអង្គភាពធំរបស់ Evergrande ក៏មិនបានឆ្លើយតបដែរ។ ក្រុមអ្នកជម្រះបញ្ជីរបស់ Evergrande ដែលត្រូវបានតែងតាំងដោយតុលាការហុងកុង បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

ដូច្នេះហើយ ក៏មានការយល់ស្របជាទូទៅក្នុងចំណោមក្រុមអ្នកវិទ្យាសាស្ត្រថា ព្យុះស៊ីក្លូនត្រូពិចទាំងនេះ កាន់តែមានកម្លាំងខ្លាំង, ព្យុះស៊ីក្លូនត្រូពិចនេះ កាន់តែសើម, ការហក់ឡើង នៃព្យុះ កំពុងកើនឡើង។

លោក ហ៊ុយ បានបង្កើតក្រុមហ៊ុន Evergrande ក្នុងឆ្នាំ ១៩៩៦ ដោយបានប្រែក្លាយវា ទៅជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសចិន លើមូលដ្ឋានការលក់តាមកិច្ចសន្យា ដោយទទួលយកការជំពាក់បំណុលយ៉ាងសកម្ម។

ចាប់តាំងពីឆ្នាំ ២០២១មក ក្រុមហ៊ុននេះ បានខកខានមិនបានសងបំណុល លើបំណុលភាគច្រើនបំផុត នៃបំណុល ៣០០ ពាន់លានដុល្លាររបស់ខ្លួន ក៏ដូចជាការទូទាត់ផលិតផលគ្រប់គ្រងទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារ ហើយបញ្ហារបស់ខ្លួន ក៏បានក្លាយជាតំណាង នៃវិបត្តិវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលបានអូសបន្លាយជាយូរមកហើយ លើកំណើនសេដ្ឋកិច្ច៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព