ដោយសារការគម្រាមកំហែងជាច្រើនចំពោះសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់កាន់តែធ្ងន់ធ្ងរ, បុរសមានទ្រព្យច្រើនបំផុតរបស់ពិភពលោករូបនេះ បានការពារខ្លួនឯងនៅពីក្រោយកងអង្គរក្សដែលប្រតិបត្តិការដូចជាសេវាកម្មសម្ងាត់ខ្នាតតូចមួយ។

ថ្ងៃមួយ មុនពេលលោក អ៊ីឡុន ម៉ាស់ (Elon Musk) បានថ្លែងនៅឯការប្រារព្ធពិធីមួយ សម្រាប់រថយន្តភីកអាប់ Cybertruck សម្រាប់អនាគតរបស់ក្រុមហ៊ុន Tesla ក្នុងខែវិច្ឆិកាឆ្នាំមុន, បុរសនៅរដ្ឋផ្លរីដាម្នាក់ ឈ្មោះ Paul Overeem ត្រូវបានចាប់ខ្លួននៅជិតរោងចក្រក្រុងអូស្ទីនរបស់ក្រុមហ៊ុន ក្នុងរដ្ឋតិចសាស់ និងត្រូវបានក្រុមអាជ្ញាធរ ចោទប្រកាន់ពីបទរៀបចំផែនការ “ព្រឹត្តិការណ៍មនុស្សឃាតទ្រង់ទ្រាយធំ” នៅទីនោះ។

ហេតុការណ៍​នោះ ក្រោយមក​បានក្លាយជា​ចំណងជើងធំៗរបស់សារព័ត៌មានជាច្រើន។ ​ប៉ន្តែ​ព្រឹត្តិការណ៍​របស់ Tesla ​ នៅឯ​រោងចក្រក្រុងអូស្ទីន នៅតែដំណើរទៅ​មុខ ដោយ​មិន​សូវមានអ្នកណាចាប់អារម្មណ៍ថា មាន​អ្វីមិនធម្មតា ​បាន​កើត​ឡើងនោះឡើយ។

កាសែត New York Times បានរាយការណ៍ថា មកដល់ពេលនេះ កម្លាំងសន្តិសុខ​២០នាក់ ត្រូវបានជួល ហើយរហ័សនាម “Voyager” ដែលជាអតីតឈ្មោះ យានស្រាវជ្រាវដ៏ល្បីឈ្មោះរបស់អង្គភាពអវកាស NASA ត្រូវបានក្រុមនេះ ប្រើសំដៅលើ លោកអ៊ីឡុន ម៉ាស់ ជាផ្នែកមួយ នៃការស៊ើបអង្កេត សម្រាប់សេវាកម្មការពាររបស់ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ។

លោក អ៊ីឡុន ម៉ាស់ (Elon Musk) ពីមុនគឺជាសេដ្ឋី ដែលខ្វះអំបែង ប៉ុន្តែពេលនេះអង្គរក្សរមានរហូតដល់​២០នាក់

យោងតាមកាសែតនោះ ឱ្យដឹងថា ហើយពាក្យ “Voyager” នៅគ្រប់ទីកន្លែងដែលគាត់ទៅ គឺមិនទៅណាឆ្ងាយ ដោយគ្មានអង្គរក្សរបស់ខ្លួន ដែលមានបុគ្គលិកសន្តិសុខរហូតដល់ ២០ នាក់ ប្រដាប់ដោយអាវុធ រួមជាមួយគ្រូពេទ្យជំនាញផងដែរ អមការពារនោះទេ។

យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ឱ្យដឹងថា ទោះជាតាមវិធីណាក៏ដោយ បុគ្គលិកសន្តិសុខដ៏ច្រើនរបស់លោកម៉ាស់ ពិតជាមានតម្លៃណាស់។ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធជាង ២៥០ពាន់លានដុល្លារ លោក ម៉ាស់គឺជាអ្នកមានទ្រព្យច្រើនបំផុតរបស់ពិភពលោក ហើយទ្រព្យសម្បត្តិជាច្រើនស្រទាប់នេះ គឺនាំមកនូវហានិភ័យយ៉ាពិតប្រាកដខ្លះហើយ។

លោកម៉ាស់ គឺជាអ្នកមានទ្រព្យច្រើនពិតប្រាកដ ប៉ុន្តែកាសែតញូវយ៉ថែម (NYT) រាយការណ៍ថា លោក មានមិនសព្វគ្រប់នោះទេ គឺខ្វះកម្លាំងការពារខ្លួន, ធ្លាប់ចូលចិត្តទៅណាមកណា គ្មានកងអនុសេនាតូចការពារខ្លួន។ ដូចពាក្យបុរាណាខ្មែរពោលថា សេដ្ឋីគង់អី នឹងខ្វះអំបែង។ ប៉ុន្តែនៅឆ្នាំ ២០១៤ លោកម៉ាស់ ត្រូវបានគេរាយការណ៍ថា បានកែប្រែឱ្យមានកងកម្លាំងសន្តិសុខ ដើម្បីគ្រប់គ្រងកិច្ចការរបស់គាត់ វាយតម្លៃរាល់ការគំរាមកំហែង និងស្រាវជ្រាវក្រុមមនុស្សដែលចាត់ទុកថាជា “ក្រុមអ្នកដេញតាមមិនសមរម្យ”។

លោក អ៊ីឡុន ម៉ាស់ (Elon Musk) ត្រូវចំណាយជាង​១៦ម៉ឺនដុល្លារ១ខែ លើកងវរៈសេនាតូច របស់លោកនេះ។

NYT របាយការណ៍ថា ការចំណាយលើកិច្ចការទាំងនេះ អាចសរុបមានចំនួន៦ខ្ទង់ក្នុងមួយខែ។ នៅពេលដែលដល់ពេលធ្វើវិក័យប័ត្រគឺអស់ចំនួនលើសពី $១៦៣,១០០កាលពីខែមករា ឆ្នាំ ២០១៦។ លោក ម៉ាស់ ត្រូវបានគេរាយការណ៍ថា បានបង្កើនវិធានការសន្តិសុខរបស់ខ្លួន នៅពេលដែលទ្រព្យសម្បត្តិ ឋានៈ និងហានិភ័យសន្តិសុខរបស់លោក បានកើនឡើង។

លោក ក៏​មិនលាក់លៀមក្នុង​ការ​និយាយ​ពីក្តី​បារម្ភ​ផ្នែក​សន្តិសុខ ​ឬ​ការ​គំរាម​កំហែង​ ដែល​គេបានធ្វើ​ឡើង​ប្រឆាំង​នឹង​លោកនោះដែរ។ នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Tesla ក្នុងខែមិថុនា លោក ម៉ាស់ បាននិយាយថា៖ “មនុស្សឆ្កួតនឹងមនុស្សឃាតពីរនាក់” បានគម្រាមសម្លាប់លោក កាលពីប៉ុន្មានខែថ្មីៗនេះ។ លោក ​ក៏​បាន​ចាត់​វិធានការ​ ដើម្បី​បង្កើន​សន្តិសុខ​របស់លោក​ផង​ដែរ។

លោកអ៊ីឡុន ម៉ាស បានទិញផ្ទះថ្មីជាសម្ងាត់ បន្ទាប់ពីអសយដ្ឋានផ្ទះនៅ Hillsborough រដ្ឋកាលីហ្វ័រនីញ៉ានេះ

នៅឆ្នាំ ២០២២ កាសែត Business Insider (BI) បានបង្ហាញថា លោកម៉ាស់ បានទិញផ្ទះមួយដោយសម្ងាត់ បន្ទាប់ពីអាសយដ្ឋានអតីតរបស់លោក ត្រូវបានគេដឹងសាធារណៈ។ អ្នកជិតខាងម្នាក់ពីមុន បានប្រាប់ BI ថា គេហដ្ឋានរបស់មហាសេដ្ឋីរូបនេះ មានសន្តិសុខ ២៤ម៉ោង និង១សប្តាហ៍៧ថ្ងៃ (២៤/៧) ។ លោកម៉ាស់ ក៏បានព្យាយាមបិទគណនីបណ្តាញ X របស់លោក ជាគណនីមួយ ដែលធ្វើឱ្យគេអាចតាមដានយន្តហោះឯកជនរបស់លោកជាច្រើនដង។

ខណៈលោកម៉ាស់ និយាយថា អ្វីៗកំពុង “ឆ្កួតបន្តិចប៉ុន្មានថ្ងៃនេះ” នៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុន Tesla នាពេលថ្មីៗនេះ, សន្តិសុខរបស់លោក ទំនងបានបង្កើនសម្រាប់ ហានិភ័យដែលត្រូវការ។

ឯកសារហិរញ្ញវត្ថុសភាគហ៊ុនរបស់ក្រុមហ៊ុន Tesla មួយ បានបង្ហាញថា ក្រុមហ៊ុនសន្តិសុខរបស់ លោក ម៉ាស់ បានចេញវិក្កយបត្រ ចំនួន ២.៤ លានដុល្លាររបស់ក្រុមហ៊ុន ក្នុងឆ្នាំ ២០២៣ និង ៥០ម៉ឺនដុល្លារទៀត ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ដោយតំណាងឱ្យតែផ្នែកមួយនៃការចំណាយសុវត្ថិភាពសរុបរបស់ លោក​ម៉ាស់។

ហើយសន្តិសុខនោះ ដើរតាមគាត់គ្រប់ទីកន្លែង សូម្បីតែទៅបន្ទប់ទឹក។ ឪពុករបស់ លោកម៉ាស់ គឺ លោក Errol បានកត់សម្គាល់ ដោយនិយាយថា គាត់មានការភ័យខ្លាចចំពោះសុវត្ថិភាពរបស់កូនប្រុសគាត់ “សូម្បីតែគេមានសន្តិសុខប្រហែល ១០០ នាក់ នៅជុំវិញខ្លួនក៏ដោយ” ។

លោក Errol Musk ជាឪពុក (ស្តាំ) បាននិយាយថា លោកបារម្ភពីសន្តិសុខរបស់កូនប្រុសណាស់ ទោះជាមានអ្គរក្ស​១០០នាក់ ក៏ដោយ

លោក Errol បាននិយាយថា ម៉ាស់ ថែមទាំងបង្កើនសន្តិសុខ សម្រាប់ផ្ទះនៅអាហ្វ្រិកខាងត្បូងរបស់លោក Errol ផងដែរ ដោយបំពាក់វាជាមួយប្រព័ន្ធកាមេរ៉ាមួយ ដាក់របងអគ្គិសនីឆក់ជំវិញ និងមានឆ្មាំត្រួតពិនិត្យជាប្រចាំ។

យោងតាមឯកសារហិរញ្ញវត្ថុផ្សារហ៊ុន​ឱ្យដឹងថា លោកម៉ាស់ មិន​មែន​ជា​មហាសេដ្ឋី​បច្ចេកវិទ្យា​តែម្នាក់​គត់ ​ដែល​បង្កើនការ​ចំណាយ​ផ្នែក​សន្តិសុខ​ទ្វេ​ដងនោះទេ។ សំណងសរុបឆ្នាំ ២០២៣ របស់ លោកម៉ាក ហ្ស៊ូកាបើក ២៤លានដុល្លារពីក្រុមហ៊ុន Meta “គឺជាការចំណាយស្ទើរតែទាំងស្រុងទាក់ទងនឹងសន្តិសុខផ្ទាល់ខ្លួន” នៅឯលំនៅដ្ឋានរបស់លោក និងក្នុងអំឡុងពេលធ្វើដំណើរឯកជន។

ក្រុមហ៊ុនជាច្រើនផ្សេងទៀត បានចំណាយតិចតួចជាង ដោយក្រុមហ៊ុន Apple បានចំណាយជាង $៨២០,៣០៩ ក្នុងឆ្នាំ ២០២៣ លើសុវត្ថិភាពផ្ទាល់ខ្លួនរបស់ប្រមុខប្រតិបត្តិ លោក Tim Cook និងច្រើនជាង $១,៦២១,៤៦៨ លើការចំណាយទាក់ទងនឹងការធ្វើដំណើរឯកជន។

Business Insider ពីមុនបានរាយការណ៍ ថា ក្រុមហ៊ុន Tesla ក៏បានរឹតបន្តឹងសន្តិសុខផងដែរ បន្ទាប់ពីអតីតប្រមុខផ្នែកហិរញ្ញវត្ថុរបស់ខ្លួន គឺលោក Zachary Kirkhorn បានទទួលការគំរាមកំហែងសម្លាប់ ដោយទាមទារ $៣០ម៉ឺន ជា bitcoin តាមរយៈអ៊ីមែល ។

BI បានរាយការណ៍ថា យ៉ាងហោចណាស់ហៅទូរស័ព្ទតាម 911 ចំនួន៥ផ្សេងទៀត ក៏ត្រូវបានគេរាយការណ៍ថា បានធ្វើនៅចន្លោះឆ្នាំ ២០២២ និង ២០២៣ ពីទីស្នាកកណ្តាលរបស់ក្រុមហ៊ុន Tesla ដែលផ្នែកអនុវត្តច្បាប់ បានចាត់ថ្នាក់ថាជា “ការគំរាមកំហែងភេរវកម្ម”៕

បច្ចុប្បនេះមិនទាន់មាន Trillionaire (មហាសេដ្ឋីដែលមានទ្រព្យលើសពី១ពាន់ពាន់ដុល្លារ)ទេ ប៉ុន្តែយោងតាមរបាយការណ៍ថ្មីមួយរបស់បណ្ឌិតសភាតាមដានទ្រព្យ Informa Connect Academy ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំខាងមុខ គឺនៅក្នុឆ្នាំ ២០២៧ ប្រមុខប្រតិបត្តិក្រុមហ៊ុន Tesla លោកអ៊ីឡុន ម៉ាស់ (Elon Musk) នឹងក្លាយជា Trillionaire ដំបូងបំផុត របស់ពិភពលោក ។

ការរកឃើញរបស់ Informa Connect Academy អំពីប្រធានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla, ក្រុមហ៊ុនរ៉ុក្កែតឯកជន SpaceX និងប្រព័ន្ធផ្សព្វផ្សាយសង្គម X (អតីត Twitter)នេះ គឺកើតចេញពីការពិតដែលថា លោកម៉ាស់ កំពុងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យមលើសពី ១១០%។  យោងតាមសន្ទស្សន៍មហាសេដ្ឋី របស់កាសែតអេឡិចត្រនិក Bloomberg ២០២៤ ឱ្យដឹងថា លោកម៉ាស់ គឺអ្នកមានទ្រព្យ បំផុតរបស់ពិពលោក ជាមួយទ្រព្យសម្បត្តិ ២៥១ពាន់លានដុល្លារអាមេរិក។ ។

ការវិភាគរបស់បណ្ឌិត្យសភានេះ បានលើកឡើងថា គឺអ្នកឧស្សាហ៍កម្មនិយម ឥណ្ឌា លោក ហ្គោតាំ អាដានី (Gautam Adani) តាមពីក្រោយយ៉ាងប្រកិត និងត្រៀមក្លាយជាមនុស្សទី២ ដែលអាចទទួលបានឋានៈជា Trillionaire ដែលអាចនឹងឡោះងដល់ចំណុចពិសេសនោះ ក្នុងឆ្នាំ ២០២៨ ។ ទ្រព្យសម្បត្តិរបស់លោកអាដានី បាននិងកំពុកើនឡើងក្នុងអត្រាគួរឱ្យកត់សម្គាល់ ១២៣% ជារៀងរាល់ឆ្នាំ។

លោក ជេនសិន ហួង (Jensen Huang) ប្រមុខប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យា Nvidia និង Prajogo Pangestu ដែលជាមហាសេដ្ឋីថាមពល និងរ៉ែជនជាតិឥណ្ឌូនេស៊ី ក៏អាចក្លាយជាមហាសេដ្ឋីពាន់ពាន់លាននៅក្នុងឆ្នាំ ២០២៨ដែរ បើសិន គន្លងរបស់ពួកគេរក្សាបានលំនឹងនេះ។ លោក ប៊ែរណាដ អាណូដ (Bernard Arnault) ដែលជាម្ចាស់ផលិតផលប្រេន LVMH Moët Hennessy Louis Vuitton និងជាមហាសេដ្ឋីលំដាប់ទី៣ របស់ពិភពលោក ដែលមានទឹកប្រាក់ប្រមាណ ២០០ពាន់លានដុល្លារ កំពុងស្ថិតនៅលើផ្លូវក្លាយជាមហាសេដ្ឋីពាន់ពាន់លានដុល្លារក្នុងឆ្នាំ ២០៣០ ដែលជាឆ្នាំដូចគ្នា ជាមួយនឹងលោក ម៉ាក ហ្ស៊ូកាបើក (Mark Zuckerberg) ប្រមុខប្រតិបត្តិក្រុមហ៊ុន Meta ផងដែរ។

លោកអីឡុន ម៉ាស់ ជាមហាសេដ្ឋីលេខ១របស់ពិភពលោក ហើយនៅឆ្នាំ​២០២៧ លោក​នឹងក្លាយជា​Trillionaire

ក្រុមហ៊ុនមួយចំនួន បានធានាតម្លៃលើសពី ១ពាន់ពាន់លានដុល្លារ ។ ក្រុមហ៊ុន Berkshire Hathaway ថ្មីៗនេះ បានឡើងដល់កម្រិតនៃការវាយតម្លៃពីចុងខែសីហា ប៉ុន្មានថ្ងៃមុនពេលស្ថាបត្យករ Warren Buffett ជាថៅកែ ប្រារព្ធខួបកំណើតគម្រប់ ៩៤ ឆ្នាំរបស់គាត់។ ក្រុមហ៊ុណ Nvidia បានចូលរួមជាមួយក្លឹបអ្នកមានទ្រព្យ ១ពាន់ពាន់លានដុល្លារ កាលពីខែឧសភា ឆ្នាំ ២០២៣ ហើយក្នុងខែមិថុនា ទទួលបានឡើងដល់ ៣ពាន់ពាន់លានដុល្លារ ដោយឈរលើទីតាំងនោះ បន្ទាប់ពីក្រុមហ៊ុន Microsoft និងមុនក្រុមហ៊ុន Apple ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លៃច្រើនបំផុតទីពីររបស់ពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ ដូចដែលទូរទស្សន៍ CNBC បានកត់សម្គាល់ សំណួរថាតើអ្នកណាអាចជា trillionaire ដំបូងបង្អស់របស់ពិភពលោក បានធ្វើឱ្យភ្ញាក់ផ្អើលដល់សាធារណជន និងសូម្បីតែមហាសេដ្ឋីគ្រងរាជ្យដំបូងក្នុងឆ្នាំ ១៩១៦ របស់អាមេរិក គឺលោក John D Rockefeller និងជាម្ចាស់ភាគហ៊ុនធំបំផុតនៃក្រុមហ៊ុន Standard Oil ក៏ភ្ញាក់ផ្អើលដែរ។

ការរីកដុះដាលនៃទ្រព្យសម្បត្តិរបស់ប្រទេសឥណ្ឌា បាននិងកំពុងស្ថិតក្នុងការចាប់អារម្មណ៍ណាស់នាពេលថ្មីៗនេះ ដោយមានរបាយការណ៍ចំនួនពីរដែលគូសបញ្ជាក់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃប្រទេសនេះ ក្នុងការបង្កើតទ្រព្យសម្បត្តិ។ របាយការណ៍របស់ Fortune India បានបង្ហាញថា ទ្រព្យសម្បត្តិសរុបរបស់ក្រុមបុគ្គលដែលមានទ្រព្យច្រើនបំផុតរបស់ប្រទេសនេះ គឺបានកើនឡើងលើសពី ១ពាន់ពាន់លានដុល្លារ ដោយឡើងដល់ ១.១៩ ពាន់ពាន់លានដុល្លារ។

បុគ្គលដែលនាំមុខ គឺលោក ហ្គោតាំ អាដានី និងលោក មូកេះ អាំបានី (Mukesh Ambani) ដែលម្នាក់ៗមានទ្រព្យសម្បត្តិលើសពី ១០ពាន់ពាន់លានរូពី។

ទន្ទឹមនឹងនេះដែរ សន្ទស្សន៍ពេលវេលាពិតរបស់ Bloomberg បានដាក់ លោកអាំបានី ជាអ្នកមានបំផុតនៅទ្វីអាស៊ីដែលមានទ្រពន្យ ១១១ពាន់លានដុល្លារ បន្ទាប់មក គែ លោកអាដានី មានទ្រព្យ ៩៩.៩ ពាន់លានដុល្លារ៕

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព