ក្រុមហ៊ុន Toyota ប្រកាសការរកឃើញថ្មថាមពលអ៊ីដ្រូសែនសម្រាប់រថយន្តអគ្គិសនី ដែលអាចសាកខ្លួនឯងបាន

ដើមឡើយ យើងប្រើថាមពលឥន្ធនៈហ្វូស៊ីល, ថាមពលអគ្គិសនី, ថាមពលកូនកាត់សម្រាប់រថយន្ត ហើយឥឡូវនេះ រថយន្តប្រើថាមពលអគ្គិសនីកោសិកាឥន្ធនៈអ៊ីដ្រូសែន (FCEVs) គឺជាការរកឃើញថ្មី១ទៀត ដែល Toyota និយាយថា ខ្លួនអាចធ្វើបាន មិនតែប៉ុណ្ណោះ វាថែមទាំងអាចសាកភ្លើងខ្លួនឯងតែម្តង​មិន ត្រូវការស្ថានីយ៍សាកភ្លើងទៀតឡើយ។ ក្រុមហ៊ុន Toyota បានប្រកាសពីប្រអប់ថ្មអ៊ីដ្រូសែនអាចយកតាមខ្លួនបានមានរាងពងសង្អារបស់ខ្លួន ដែលអាចប្រើជាថាមពលអាចផ្លាស់ប្តូរបាន សម្រាប់រថយន្ត FCEVs អនាគត ដែលនឹងត្រូវដាក់តាំងបង្ហាញជា ផ្លូវការនៅឯពិព័រណ៍ Japan Mobility Show Bizweek 2024 ដែលនឹងប្រព្រឹត្តិទៅនៅក្រុង Makuhari Messe ខេត្ត Chiba ប្រទេសជប៉ុន នៅថ្ងៃទី១៥-១៨ តុលា ២០២៤។ ជាគម្រោងដើម របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធបច្ចេកវិទ្យាចល័តរបស់តូយ៉ូតា Woven (អតីត Woven Planet), ក្រុមការងារនេះ បានផលិតគំរូដំណើរការនៃប្រអប់ថ្មអ៊ីដ្រូសែននេះកាលពីឆ្នាំ ២០២០ ប៉ុន្តែចាប់តាំងពីពេលនោះមក បានបង្កើតគំនិតនេះបន្ថែមទៀត និងពេលនេះទំនងជាកំពុងដំណើរការវា។ ប្រអប់ថ្មចុងក្រោយបំផុតនេះ គឺមានទម្ងន់កាន់តែស្រាល និងកាន់តែងាយស្រួលដឹកជញ្ជូន ដោយក្រុមហ៊ុនតូយ៉ូតាអះអាងថា ការធ្វើបច្ចុប្បន្នភាពនេះ […]

សហភាពអឺរ៉ុបអនុម័តកាតរយកពន្ធ ៤៥% លើរថយន្តអគ្គិសនីរបស់ចិន សហភាពអឺរ៉ុប បានបោះឆ្នោតកាលពីថ្ងៃសុក្រ ដើម្បីយកពន្ធខ្ពស់រហូតដល់ ៤៥% លើរថយន្តអគ្គិសនីពីប្រទេសចិន នៅក្នុងវិធានការ១ដែលនឹងបង្កើនភាពតានតឹងខាងពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។ គណៈកម្មការអឺរ៉ុប ដែលជាអង្គភាពប្រតិបត្តិរបស់ប្លុកនេះ ពេលនេះអាចបន្តអនុវត្តភារកិច្ច ដែលមានរយៈពេល៥ឆ្នាំនេះហើយ។ ប្រភពពីសហភាពអឺរ៉ុបបាននិយាយថា ប្រទេសសមាជិកចំនួន១០បានបោះឆ្នោតគាំទ្រវិធានការនេះ ខណៈដែលប្រទេសអាល្លឺម៉ង់ និង៤ប្រទេសផ្សេងទៀត បានបោះឆ្នោតប្រឆាំង ដោយភ័យខ្លាចកើតមានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ចំណែកប្រទេសចំនួន ១២ទៀត ក្នុងនោះមានទាំងប្រទេសអេស្ប៉ាញផងដែរ បានបោះអនុប្បវាទ។ វិធានការណែនាំយកពន្ធនេះ មានគោលបំណងការពារឧស្សាហកម្មរថយន្តអឺរ៉ុបមិនឱ្យអន្តរាយ ក្នុងអ្វីដែលក្រុមអ្នកនយោបាយសហភាពអឺរ៉ុបជឿថា ជាការឧបត្ថម្ភធនដោយរដ្ឋមិនយុត្តិធម៌របស់ចិន លើរថយន្តរបស់ខ្លួន៕ ការលក់ប្រចាំខែរបស់រថយន្តអគ្គិសនីចិន BYD កើនឡើងលើសពី ៤០ម៉ឺនគ្រឿង ជាលើកដំបូង ក្រុមហ៊ុនយក្យផលិតរថយន្តរបស់ចិន BYD Co. បានបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ការចែកចាយប្រចាំខែរបស់ខ្លួន ដោយលក់ចេញបានជាង ៤០ម៉ឺនគ្រឿងជាលើកដំបូង ក្នុងខែកញ្ញា ។ នៅក្នុងឯកសារផ្លាស់ប្តូរមួយកាលពីសប្តាហ៍មុន, BYD បាននិយាយថា ការលក់រថយន្តប្រភេទដឹកអ្នកដំណើរពីខែមុន បានឡើងដល់ចំនួន ៤១៧,៦០៣ គ្រឿង ដែលក្នុងនោះក៏មានរថយន្តអគ្គិសនីប្រើអាគុយ ១៦៤,៩៥៦ និងម៉ូដែលកូនកាត់ Plug-in ចំនួន ២៥២,៦៤៧ […]

ស្ត្រីមានទ្រព្យច្រើនបំផុតទាំង ១០ នៅអាមេរិកឆ្នាំ ២០២៤

គម្លាតទ្រព្យសម្បត្តិខាងយេនឌ័រក្នុងចំណោមអ្នកមានទ្រព្យបំផុតរបស់អាមេរិក នៅតែមានគំលាតធំ ហើយកាន់តិច ដោយ ដោយមានស្ត្រីតែ ៦៧ នាក់ប៉ុណ្ណោះ នៅក្នុងបញ្ជី Forbes 400 នៅក្នុងឆ្នាំនេះ។ ពេលនេះស្ត្រីមានចំនួន ១៧% នៃបញ្ជី ដែលកាលពីឆ្នាំមុន មានតែ ១៥% ។ ហើយចំនួននោះនៅជាប់ ១៥% នៃស្ត្រីមានទ្រព្យសម្បត្តិសរុប ៤០០នាក់ ដោយកើនឡើង ១៤% ពីក្នុងឆ្នាំ ២០២៣។ ដូចរាល់ដង វឌ្ឍនភាព នៅតែយឺត និងរឹងមាំ។ សរុបទាំងអស់ ស្ត្រីទាំង ៦៧ នាក់នេះ មានទ្រព្យតម្លៃសរុប ៨៣៩ ពាន់លានដុល្លារ គឺកើនឡើងពី ៦២១ ពាន់លានដុល្លារជាមួយស្ត្រី ៦០ នាក់នៅក្នុងបញ្ជីពីឆ្នាំមុន។ អ្នកមែលបានចូល ក្នុងបញ្ជី Forbes 400 នៅឆ្នាំនេះ តម្រូវឱ្យមានទ្រព្យសម្បត្តិអប្បបរមាចំនួន $ ៣.៣ ពាន់លានដុល្លារ ដែលជាការកំណត់ខ្ពស់បំផុត រហូតមកដល់បច្ចុប្បន្ន។ លោកស្រី Alice […]

ស្ត្រីប្រមុខប្រតិបត្តិហុងកុង ទទួលមរតកពីប្តី​នូវភាគហ៊ុន ១.៥ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន SenseTime

លោកស្រី យ៉ាង ឈីវម៉ី (Yang Qiumei) នាយកគ្រប់គ្រងនៅផ្សារហ៊ុនហុងកុង បានទទួលមរតកភាគហ៊ុនដែលមានតម្លៃ ១.៥ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុន យក្ស AI របស់ចិន SenseTime Group Inc. ពីប្តីស្លាប់ទៅហើយរបស់នាង ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុននេះ។ ដោយស្រង់ឯកសារបទប្បញ្ញត្តិនៅក្នុងខែសីហា  Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា លោកស្រី យ៉ាង បានទទួល ៦.៩ ពាន់លានភាគហ៊ុនថ្នាក់ A ដែលមិនចុះបញ្ជីនៅក្នុងខែសីហា ហើយក្រោយមកបានបំប្លែងហ៊ុនទាំងនោះទៅជាភាគហ៊ុនចុះបញ្ជីនៅហុងកុងថ្នាក់ B ស្មើនឹងប្រមាណ ២០% នៃភាគហ៊ុនសរុប ដែលបានចេញប្រកាសសម្រាប់ហ៊ុន ទាំងពីរថ្នាក់។ ភាគហ៊ុនដែលនាងបានទទួលមរតកពីសពប្តីរបស់នាង ធ្វើឱ្យនាងក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត្តនេះ។ យោងតាមការប្រកាសនៅលើគេហទំព័ររបស់ក្រុមហ៊ុន Hong Kong Exchanges (HKEX) លោកស្រី Yang គឺជានាយកគ្រប់គ្រង និងជាទីប្រឹក្សារបស់ក្រុមនាយកប្រតិបត្តិ នៅក្រុមហ៊ុន HKEX និងក្រុមហ៊ុន Clearing Limited ដែលជាតួនាទីដែលនាងបានកាន់នៅក្នុងខែឧសភា ឆ្នាំ ២០២២។ មុននោះទៀត […]

ក្រុមហ៊ុន Apple ត្រៀមចេញទូរស័ព្ទម៉ូដែលថ្មី iPhone SE ថ្មី និងអាយផែត iPad Air ថ្មី

ក្រុមហ៊ុន Apple Inc. ដែលទើបនឹងចេញ iPhone 16 កំពុងរៀបចំដើម្បីប្រកាសទូរស័ព្ទស៊េរីទាបថ្មីនៅដើមឆ្នាំក្រោយ ដំណាលគ្នានឹង iPads ដែលបានអាប់ដេតថ្មីជាច្រើន។ យោងតាមអ្នកដែលមានចំណេះដឹងអំពីបញ្ហានេះ ឱ្យដឹងថា ក្រុមហ៊ុននេះ ជិតនឹងផលិត iPhone SE ដែលបានអាប់ដេត មានកូដ V59 ដែលនឹងក្លាយជាម៉ូដែលកម្រិតចុះបញ្ជីថ្មីរបស់ខ្លួន។ គម្រោងនេះមិនបង្ហាញជាសាធារណៈ ក្រុមមនុស្សដែលសុំមិនបញ្ចេញអត្តសញ្ញាណ បាននិយាយថា ក្រុមហ៊ុន Apple ក៏មានបំណងផលិតអាយផែតម៉ូដែល iPad Air ថ្មី និងក្តារចុចជាច្រើន សម្រាប់ការចេញលក់ក្នុងពេលជាមួយគ្នានោះដែរ ។ ការចេញ នេះនឹងគូសបញ្ជាក់ពីការអាប់ដេតលើកដំបូងទៅជា iPhone SE ចាប់តាំងពីឆ្នាំ ២០២២មក ដែលក្រុមហ៊ុន Apple បានបន្ថែមសមត្ថភាព 5G ទៅក្នុងទូរស័ព្ទនេះ។ ជាមួយនឹងម៉ូដែលថ្មីបំផុតនេះ ក្រុមហ៊ុន Apple នឹងលបុបចោលការរចនាចាស់ដែលមានប៊ូតុងដើម ដោយប្តូរទៅជាប្រភេទអេក្រង់ពេញគែម គ្មានប៊ូតុង Home ។ កំណែទម្រង់ពិសេស SEនេះ នឹងជួយក្រុមហ៊ុន Apple […]

អ្នកជំនួញក្រុងឌូបៃ ទិញកោះឯកជន តម្លៃ៥០លានដុល្លារ ដើម្បីសុវត្ថិភាពក្នុងការស្លៀកឈុតប៊ីគីនីរបស់ភរិយា

បុរសអ្នកជំនួញដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ លោក Jamal Al Nadak ត្រូវបានគេរាយការណ៍ថាបានទិញកោះឯកជនមួយ តម្លៃ ៥០លានដុល្លារអាមេរិក ដើម្បីទុកឱ្យភរិយារបស់គាត់លោកស្រី Soudi Al Nadak នូវសេរីភាព និងឯកជនភាព ក្នុងការស្លៀកពាក់ឈុតប៊ីគីនី នៅលើឆ្នេរខ្សាច់របស់ពួកគេ។ ស្ត្រី​ជាភរិយាដែលកើតនៅ​អង់គ្លេសរូបនេះ ​ក៏​បាន​បញ្ជាក់​ពី​ការ​ទិញ​នេះ​ដែរ។ លោកស្រី Soudi Al Nadak អាយុ ២៦ ឆ្នាំ បានចែករំលែកវីដេអូលើបណ្តាញ Instagram នៅលើកោះឯកជនដែលស្វាមីនាង បានទិញឱ្យ ដោយសរសេរថា៖ “POV: អ្នកចង់ស្លៀកឈុតប៊ីគីនី, ដូច្នេះប្តីសេដ្ឋីក៏បានទិញកោះឱ្យមួយ”។ លោកស្រី Soudi បានរៀបការជាមួយអ្នកជំនួញនៅទីក្រុងឌូបៃ លោក Jamal Al Nadak និងពណ៌នាថាខ្លួននាងជា៖ “ស្ត្រីមេផ្ទះពេញម៉ោង”។ គូស្នេហ៍​មួយ​គូ​នេះ​ បាន​ជួប​គ្នា​ពេល​កំពុង​សិក្សា​នៅក្រុង​ឌូ​បៃ និង​បាន​រៀប​ការ ​នៅ​ឆ្នាំ​២០២១ ។ គណនី Instagram របស់លោកស្រី ដែលមានអ្នកតាមដាន ៣៣៦,០០០នាក់ បានរៀបរាប់លម្អិតអំពីរបៀបរស់នៅក្នុងជីវិតសម្បូរហូរហៀរបស់ខ្លួន។ លោកស្រី ​មាន​វីដេអូ​១ស៊េរី […]

ក្រុមហ៊ុន Meta នឹងដំណើរការ AI ដោយឥតគិតថ្លៃ នៅក្នុងប្រទេសវៀតណាម

ក្រុមហ៊ុន Meta ត្រៀមនឹងណែនាំឱ្យប្រើឧបករណ៍ AI របស់ខ្លួន ដោយឥតគិតថ្លៃ នៅក្នុងប្រទេសវៀតណាម ខណៈដែលកំពុងពង្រីកការផលិតឧបករណ៍កាស Quest 3S របស់ខ្លួន, ដោយកំពុងបង្កើតការងារ ១០០០ និងកំពុងជំរុញសេដ្ឋកិច្ចក្នុងស្រុកមួយនេះ។ ឧបករណ៍ AI ដែលមានឈ្មោះថា Meta AI គឺជាដៃគូប្រកួតប្រជែងផ្ទាល់ជាមួយ ChatGPT និងត្រូវបានគេរំពឹងថា នឹងដាក់ឱ្យដំណើរការនៅក្នុងប្រទេសវៀតណាមនៅចុងឆ្នាំនេះ។ ក្នុងកិច្ចប្រជុំប្រព័ន្ធផ្សព្វផ្សាយនៅព្រឹត្តិការណ៍ Innovate Vietnam 2024 នៅទីក្រុងហាណូយ កាលពីថ្ងៃអង្គារ, ប្រធានផ្នែកកិច្ចការសកលរបស់ Meta លោក Nick Clegg បាននិយាយថា៖ “យើងមានមោទនភាព ដែលក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំតែមួយគត់នៅតំបន់ Silicon Valley ដែលផ្តល់ឧបករណ៍ AI ដោយឥតគិតថ្លៃ ដល់ក្រុមអ្នកប្រើប្រាស់វៀតណាម”។ Meta AI ប្រើប្រាស់គំរូ Llama ដែលបង្កើតឡើងដោយក្រុមហ៊ុន Meta ដំណើរការមុខងារស្រដៀងទៅនឹង ChatGPT ។ លោក Clegg បានសង្កត់ធ្ងន់ថា […]

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព