របត់នយោបាយ និងអ្នករងគ្រោះដោយនយោបាយនៅកម្ពុជា
វណ្ណកម្មរបស់អ្នកនិពន្ធ ឈឹម សេរីភួន បានបង្ហូរទឹកប៊ិចរំលេចរឿងនយោបាយប្រទេសកម្ពុជាចំនួន៦ភាគជាបន្តបន្ទាប់ក្នុងនោះគឺជាការបង្ហាញឥស្សរជនខ្មែរមានដូចជា សម្តេចសីហនុ លន់ នល់ ប៉ុល ពត ជា ស៊ីម ហេងសំរិន និងហ៊ុន សែន។ ខ្លឹមសារជារួមគឺបង្ហាញអំពីសង្គ្រាមនៅក្នុងប្រទេសកម្ពុជានិងទុក្ខសោករបស់ប្រជាជនកម្ពុជាដែលក្រាលដោយឈាម និងគំនរឆ្អឹងក៏ដូចជានយោបាយលាបព័រជាដើម។
អាថ៌កំបាំងច្បាប់ស្រូបទាញទៅកាន់ភាពជោគជ័យ
អ្នកកំពុងមើលខ្លឹមសារនៃអាថ៌កំបាំងដែលមានអាយុកាលមួយសតវត្សរ៍ដែលបានរកឃើញ និងចែករំលែកជាមួយមនុស្សជាតិ។ នេះគឺជាអ្វីដែលជួយមនុស្សដ៏អស្ចារ្យបង្កើតការច្នៃប្រឌិត និងស្នាដៃសម្រាប់ការរីកចម្រើនរបស់មនុស្ស។ អ្វីដែលខ្ញុំចង់និយាយនៅទីនេះគឺសៀវភៅដឺស៊ីក្រេត (The Secret)ដែលលក់ដាច់បំផុតលើពិភពលោក។ នៅពេលអ្នកអង្គុយចុះ ហើយចាប់ផ្តើមអានបន្ទាត់ដំបូងនៃអត្ថបទនេះ អ្នកនឹងចាប់ផ្តើមមានអារម្មណ៍ថា មានថាមពលអាថ៌កំបាំងមួយចំនួននៅជុំវិញអ្នក។ វាគឺជាប្រភពនៃថាមពលវិជ្ជមាន ដែលជួយឱ្យអ្នកមានជីវិតជោគជ័យ រាងកាយមានសុខភាពល្អ និងទំនាក់ទំនងដ៏គួរឱ្យស្រូបទាញ។
នៅមជ្ឈិមសម័យបណ្ណាល័យត្រូវបានចាក់ច្រវាក់ការពារ
នៅមជ្ឈិមសម័យបន្ទាប់ពីរាប់រយឆ្នាំមក បណ្ណាល័យមួយចំនួនដែលត្រូវបានដាក់ច្រវាក់ការពារនិងរក្សាបាននូវតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រប្លែកៗជាច្រើន។ ទើបសក្តិសមថា ចំណេះវិជ្ជាជាទ្រព្យមិនដូចសម័យបច្ចុប្បន្នទេ ដែលសៀវភៅ និងកាសែតត្រូវបានបោះពុម្ពយ៉ាងងាយស្រួល និងថោក សៀវភៅនៅមជ្ឈិមសម័យគឺកម្រ និងមានតម្លៃណាស់។ នៅពេលនោះ មជ្ឈិមសម័យមិនមានវិធីសាស្រ្តផលិតទ្រង់ទ្រាយធំទេ សៀវភៅនីមួយៗត្រូវចម្លងដោយដៃដោយប្រុងប្រយ័ត្ន ហើយត្រូវចំណាយពេលរាប់ពាន់ម៉ោងដើម្បីផលិតសៀវភៅមួយក្បាល។
សូក្រាតនិយាយថាបើអ្នកបានប្រពន្ធកាចអ្នកក្លាយជាទស្សនវិទូ
បុរសម្នាក់ដែលថ្នាក់ថ្នមអ្នកនិងយកចិត្តទុកបំផុត ក៏អ្នកចិត្តសាស្រ្តផ្នែកសុភមង្គលលើកឡើងថា អ្នកមិនអាចយល់ពីជម្រៅចិត្តបុរសបានទេ ទោះបីជាអ្នករស់នៅដោយផ្ទាល់ក៏ដោយ។ សៀវភៅមានចំណងជើងថាស្រ្តីត្រូវស្គាល់ចិត្តបុរស គឺចង់បង្ហាញអំពីបាតុភូតផ្លូវចិត្តបុរសដែលប្រែប្រួល។ នៅពីខាងក្រោយក្របសៀវភៅ«ស្រ្តីត្រូវស្គាល់ចិត្តបុរស» ខ្ញុំបានបង្ហាញគំនិតរបស់បិតាទស្សនវិជ្ជាសូក្រាត ដោយសរសេរថា «ចូរអ្នកយកប្រពន្ធទៅទោះជាយ៉ាងណាក៏ដោយ ក៏មានប្រយោជន៍ដែរ បើសិនយកប្រពន្ធស្លូតបូតនោះអ្នកនឹងជាបុរសមានសុភមង្គល តែបើសិនប៉ះលើព្រាយញី(ប្រពន្ធកាច) នោះអ្នកនឹងក្លាយទៅជាអ្នកទស្សនវិជ្ជា»។
អ្នកនិពន្ធចូលរួមអបអរសាទរទិវាជាតិអ្នកនិពន្ធនៅសណ្ឋាគារកាំបូឌីយ៉ាណា
កាលពីថ្ងៃទី ៧ខែ ធ្នូ ២០២៤ សមាជិកសមាគមអ្នកនិពន្ធខ្មែរបានចូលរួមកម្មវិធីទិវាជាតិអ្នកនិពន្ធខ្មែរដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ដែលជាការជួបជុំគ្នាជាលើកដំបូងក្រោមការដឹកការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានរៀបដោយមានភ្ញៀវជាតិនិងអន្តរជាតិមកចូលរួម ព្រមទាំងមានការចែកពានរង្វាន់ព្រះនាងអន្តរទេវីដល់សមាជិកអ្នកនិពន្ធខ្មែរដែលបានចូលរួមតាក់តែងកន្លងមកផងដែរ។
ការលាលែងពីដំណែងឧកញ៉ាមន្ត្រីវាំងតាមរយៈសិលាចារិក
ក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជាសម័យកណ្តាល រៀបរៀងដោយសាស្រ្តាចារ្យ វង់ សុធារ៉ា បានបង្ហាញអំពីការចូលនិវត្តជនរបស់មន្ត្រីសម័យដើមមានលក្ខណៈដូចម្តេច ហើយមន្ត្រីរាជការសម័យនេះក៏គួរត្រូវយកគំរូតាមផងដែរ។ ភូមិអ្នកនិពន្ធនឹងបរិយាយខ្លះៗដូចខាងក្រោមនេះ ៖
មកស្គាល់ប្រធានាធិបតីអាមេរិកមានសៀវភៅដែលលក់ដាច់ជាងគេ
ចាប់តាំងពីកាសែតអាមេរិក New York Times បានចាប់ផ្តើមចងក្រងបញ្ជីលក់ដាច់បំផុតប្រចាំសប្តាហ៍ក្នុងឆ្នាំ ១៩៤២ មានតែអ្នកនិពន្ធ ៦ នាក់ក្នុងចំណោម១៣នាក់ដែលបានកាន់តំណែងជាអ្នកដឹកនាំថ្នាក់ជាតិដែលមានសៀវភៅលក់ដាច់បំផុតអំពីមនុស្សពិត និងរឿងពិត។ ជាងកន្លះសតវត្សក្រោយមក ប្រធានាធិបតីអាមេរិកស្ទើរតែចង់ដណ្តើមយករាជបល្ល័ង្កដែលជាកម្មសិទ្ធិរបស់អ្នកនិពន្ធ៖ ពីរនាក់ក្នុងចំណោមពួកគេគឺ Dwight D. Eisenhower និង Barack Obama បានទទួលជោគជ័យនោះមុនពេលចូលការិយាល័យរាងពងក្រពើ(ចតុកោណ)។